Monday, November 2, 2015

ចង់​បញ្ចុះ​អាស៊ី​ត​ពី​ក្នុង​សន្លាក់​មែន​ទេ​? សាកល្បង​ផ្សំ​គ្រឿង​មួយ​នេះ​សិន​ទៅ​!!!

​តើ​អ្នក​មាន​ដឹង​ទេ​ថា ទឹក​ត្រស​ក់មាន​ប្រសិទ្ធភាព​ក្នុង​ការបញ្ចុះ​សីតុណ្ហភាព​ក្នុង​រាងកាយ មាន​ជាតិ​អាល​កា​ឡាំង​ខ្ពស់ ព្រមទាំង​អាច​បញ្ចុះ​ជាតិ​អាស៊ីត​អ៊ុយ​រិ​ក​ដែល​បង្ក​ជំងឺរលាក​សន្លាក់​ហ្គោដ​បានយ៉ាង​សក្តិសិទ្ធិ​ទៀតផង​។ ការ​ដែល​ឈឺចាប់​តិចតួច​ក្នុងពេល​កំពុង​តែ​ញ៉ាំ​ទឹក​ត្រសក់ នោះ​គឺជា​សញ្ញា​នៃ​ការ​ជា​សះ​របស់​វា​ហើយ​។

​ខាងក្រោម​នេះ​គឺជា​ការ​លាយ​ល្បាយ​មួយ​ដែល​អាច​បញ្ចេញ​ចោល​នូវ​ជាតិពុល​ចាស់ៗ​ពី​ក្នុង​ខ្លួន​។ អ្វី​ដែល​យើង​គួរតែ​សរសើ​ចំពោះ​ល្បាយ​មួយ​នេះ​គឺ ឃឹន​ឆាយ និង​ខ្ញី​តែម្តង ព្រោះ​វា​អាច​កាត់បន្ថយ​ការ​រលាក​បាន​។
គ្រឿងផ្សំ​​ត្រសក់​ទំហំ​មធ្យម​មួយ​ផ្លែ​

​ឃិនឆាយ​ពីរ​គុំ​

​ក្រូចឆ្មា​មួយ​ចំណិត​

​មើម​ខ្ញី​ខ្ចី ១៦,៥​ក្រាម​
ការណែនាំ​
  • ​ចូរ​រៀបចំ​គ្រឿងផ្សំ​ទាំងនេះ​ដោយ​ការលាង​សម្អាត​ឱ្យបាន​ស្អាត​ល្អ​
  • ​ចិត​ត្រសក់​ជា​ចំណិត​តូចៗ អាស្រ័យ​ទៅតាម​ម៉ាស៊ីន​កិន​របស់​អ្នក​អាច​កិន​បាន​
  • ​ចំពោះ​ឃិនឆាយ​វិញ​ត្រូវ​ត្រួតពិនិត្យ​ឡើងវិញ​ក្រែង​មាន​ដៃ​ប្រឡាក់​តាម​គល់​របស់​វា​ខាងក្នុង​
  • ​កាត់​ចំណិត​ក្រូចឆ្មា​ជា​ពីរ​ផ្នែក​។ ប្រើ​មួយ​ចំណិត ហើយ​មួយទៀត​ដាក់​ក្នុង​ទូរ​ទឹកកក​
  • ​ចិត​សម្បក​ខ្ញី​ឱ្យបាន​ស្អាត​
  • ​ចុង​ក្រោយ​យក​គ្រឿងផ្សំ​ដែល​ត្រៀម​រួច​នោះ​កិន​ចូល​គ្នា​ឱ្យ​ទៅជា​ទឹក​
  • ​ចូរ​ទទួលទាន​ល្បាយ​នៃ​គ្រឿងផ្សំ​ទាំងអស់​នេះ​ម្តង ឬ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​រហូតដល់​ឃើញ​លទ្ធផល​៕

0 comments:

Post a Comment