This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, December 29, 2015

ប្រជ្រុយនៅលើផ្ទៃមុខអាច ប្រាប់ពីជោគវាសនារបស់អ្នកបាន

មនុស្សយើងម្នាក់គឺតែងតែមានប្រជ្រុយ តែខុសត្រង់ថាវាកើតនៅត្រង់កន្លែងខុសៗគ្នា។ តើអ្នកមានប្រជ្រុយនៅលើផ្ទៃមុខដែលឬទេ?  ប្រជ្រុយទាំងនោះគឺអាចបញ្ជាក់ពីជោគវាសនារបស់អ្នកបាន។
ខាងក្រោមនេះគឺជាទីតាំង ប្រជ្រុយទាំង ២៥ ចំណុចដែលអ្នកគួរដឹង តែប្រជ្រុយតូចៗគឺមិនរាប់ចូលនោះទេ៖
១). ប្រជ្រុយដែលកើតមាននៅទីតាំងលេខ ១, ២ ហើយនិង លេខ ៣៖ អ្នកដែលមានប្រជ្រុយប្រភេទនេះគឺមនុស្សដែលចិត្តរឹងទទឹង តែជាមនុស្សដែលមានចិត្តទូលាយ ហើយលើសពីនេះទៅទៀតនោះ អ្នកគឺជាមនុស្សដែលមានគំនិតច្នៃប្រឌិតខ្ពស់ ហើយចូលចិត្តស្រឡាញ់សេរីភាពហើយ អ្នកចូលចិត្តធ្វើការអោយខ្លួនឯងជាជាងទៅធ្វើជាបុគ្គលិករបស់គេ។
២). ប្រជ្រុយនៅទីតាំងលេខ ៤៖ អ្នកជាមនុស្សដែលមានទឹកចិត្តស្វាហាប់អង់អាច តែជាមនុស្សដែលងប់ងុលទៅនឹងអ្វីមួយ ហើយក៏មានលក្ខណៈសម្បត្តិពិសេសផងដែរ។ ហើយអ្នកក៏ជាមនុស្ស ដែលចូលចិត្តមានទំនាស់ជាមួយអ្នកដ៏ទៃតែមិនចងគំនុំនោះទេ។
khmerwonder.net_image_2015-12-29_150827
៣).ប្រជ្រុយនៅត្រង់ទីតាំងលេខ ៥ ៖ អ្នកជាមនុស្សដែលពោពេញទៅដោយទ្រព្យសម្បតិ្តហើយនិងសុភមង្គលផងដែរ។ តែសំណាងមិនល្អ អ្នកត្រូវធ្វើការលំបាកជាងអ្នកដទៃទើបអាចសម្រេចក្តីប្រថ្នារបស់អ្នកបាន។ ហើយបើសិនជាអ្នកមានលុយច្រើននោះអ្នកគួរតែរក្សាទុកអោយបានល្អ ព្រោះថាមានអ្នកដ៏ទៃច្រណែននឹងអ្នក ហើយមានបំណងមិនល្អមកលើអ្នកទៀតផង។
៤).​ទីតាំង ៦៖ អ្នកគឺជាមនុស្សម្នាក់ដែលឆ្លាត ច្នៃប្រឌិតនិងជាមនុស្សដែលពោរពេញទៅដោយទេពកោសល្យនៅក្នុងខ្លួន។  ហើយអ្នកក៏ជាមនុស្សដែលមានទេពកោសល្យសិល្បៈផងដែរ ដែលវានឹងធ្វើអោយអ្នកមានកេរ្តិ៏ឈ្មោះនៅលើវិថីសិល្បះបាន។ ហើយអ្នកក៏ជាមនុស្សដែលមានភាពក្លាហានផងដែរ។
៧).មានប្រជ្រុយនៅទីតាំងលេខ​៧៖ អ្នកដែលមានប្រជ្រុយដែលមានទីតាំងត្រង់លេខ ៧ គឺបានបញ្ជាក់អោយយើងដឹងថា ​អ្នកជាមនុស្សដែលមានបញ្ហាទំនាក់ទំនងជាមួយនឹងក្រុមគ្រួសារ ហើយវាអាចបានប៉ះពាល់យ៉ាងខ្លាំងចំពោះភាពកក់ក្តៅហើយនិងសុភមង្គលរបស់អ្នក។ អ្នកគួរតែដោះស្រាយនូវបញ្ហាទាំងអស់នេះអោយបានឆាប់ដើម្បីទទួលបានសេចក្តីសុខនិងសុភមង្គលដូចគេដូចឯង។
៨). សម្រាប់អ្នកមានប្រជ្រុយនៅទីតាំងលេខ ៨៖ ជាមនុស្សដែលចូលចិត្តលេងល្បែង ហើយអ្នកក៏ជាមនុស្សដែលមានការចំណាយច្រើនលើសលុបផងដែរ ដែលបានធ្វើអោយអ្នកបានក្លាយជាមនុស្សដែលមិនសូវសំបូរលុយចាយដូចគេ។ ហើយចំពោះមនុស្សមួយចំនូនដែលមាន ប្រជ្រុយនៅទីតាំងនេះគឺអាចមានដៃគូរស្នេហា ដែលមានភេទដូចគ្នាផងដែរ ទន្ទឹមនឹងនេះដែរមុននឹងធ្វើអ្វីៗនោះអ្នកគួរតែគិតពិចារណាអោយបានពីរដងមុននឹងធ្វើអ្វីៗដើម្បីជៀសវាង មានបញ្ហានៅថ្ងៃក្រោយ។
៩). ប្រជ្រុយត្រង់ទីតាំងលេខ ៩៖ អ្នកដែលមានប្រជ្រុយនៅទីតាំងលេ​ខ​៩​នេះដែរ គឺជាមនុស្សដែលអភ័ព្ទជាងគេព្រោះជីវិតរស់នៅពោពេញទៅដោយការឈឺចាប់ ហើយ និងជាមនុស្សល្មោភកាមផងដែរ។
khmerwonder.net_image_2015-12-29_150827
១០). ប្រជ្រុយទីតាំងលេខ ១០៖ ជាមនុស្សដែលមានគ្រួសារធំមួយដែលមានកូនចៅជាច្រើននាក់ ហើយអ្នកគួរតែធ្វើអោយអ្នកនៅជុំវិញខ្លួនសប្បាយចិត្ត។
១១). ប្រជ្រុយនៅទីតាំង ១១៖ ជាមនុស្សដែលងាយរងជម្ងឺ តិចឈឺតិចជា ហើយបើសិនជាអ្នកមានប្រជ្រុយធំនៅលើស្បែកវិញនោះគឺគួរតែកាត់វាចេញជាការល្អប្រសើរបំផុត។
១២).​ប្រជ្រុយទីតាំង ១២ ៖ ជាមនុស្សមានសំណាង មានលុយច្រើន បានធ្វើជាអ្នកមាន ហើយមានមុខមានមាត់ក្នុងសង្គម ហើយល្បីល្បាញ ហើយនិងមានវីឡាស្កឹមស្កៃទៀតផង។​ចំពោះនារីភេទវិញគឺជាមនុស្សដែលមានសម្រស់ស្រស់ស្អាតហើយនិងមានភាពទាក់ទាញផងដែរ។
១៣).​ទីតាំង ១៣៖ ជាមនុស្សដែលរងទុក្ខ ដោយសារកូនប្រុសស្រីជាអ្នកនាំរឿងចូលផ្ទះ ហើយអ្នកគួរតែមានភាពអត់ធ្មត់ទើបល្អប្រសើរ។
១៤).​ប្រជ្រុយទីតាំង ១៤​៖ អ្នកងាយរងគ្រោះថ្នាក់ដោយសារចំណីអាហាណាស់ ដូចជា មានប្រតិកម្មទៅលើអាឡែស៊ី ជាដើម។ ហើយអ្នកក៏ជាមនុស្សដែលល្មោភញ៉ាំផងដែរ។
១៥). ប្រជ្រុយទីតាំង ១៥៖ ជាមនុស្សម្នាក់ដែលស្រឡាញ់ការបង្កើតថ្មី ហើយជានិច្ចកាលតែងតែ ចូលចិត្តកែកុន(ជួសជុល) ផ្ទះរបស់អ្នកឡើងវិញ។  អ្នកចូលចិត្តទៅទស្សនាកន្លែងថ្មីនិងការជួបប្រទះអ្វីដែលថ្មី។ អ្នកជាមនុស្សដែលមិនចូលចិត្តនៅកន្លែងដដែលៗនោះតេ ពោលគឺជាមនុស្សដែលចូលចិត្តធ្វើដំណើរផ្សងព្រេង។
១៦). ប្រជ្រុយត្រង់ទីតាំងលេខ ១៦៖ ចូរអ្នកមានការប្រុងប្រយ័ត្នចំពោះការញ៉ាំនំចំណីម្ហូបអាហារ ហើយជាពិសេសនោះគឺរឿងលើគ្រែ(ផ្លូវភេទ)។ ហើយដៃគូរស្នេហាររបស់អ្នកគឺមិនសូវជាស្ម័គ្រស្មោះនឹងគ្នានោះឡើយ ហើយពេលខ្លះអាចលួចមានអ្នកថ្មី។ តែទោះជាយ៉ាងណាក៏ដោយអ្នកជាមនុស្សដែលមានចរិយាមាយាទល្អប្រសើរ។
១៧). ប្រជ្រុយត្រង់ទីតាំង លេខ ១៧៖ ជាមនុស្សដែលចូលចិត្តប្រឡូកនៅក្នុងសង្គម ហើយទទួលបានភាពល្បីល្បាញ ហើយក៏អាចមានអ្នកចាំបង្ខូច កេរ្ត៏ិឈ្មោះទៀតផង។
១៨). ប្រជ្រុយត្រង់ទីតាំង ១៨៖ ជាមនុស្សដែលចូលចិត្តធ្វើដំណើរផ្សងព្រេងទៅក្រៅប្រទេស ដែលចូរអ្នកមានការប្រុងប្រយ័ត្នបំផុតនៅពេលដែលធ្វើដំណើរលើសមុទ្រ។
១៩).​ទីតាំងទី ១៩៖ អ្នក​ជាមនុស្សដែលមាន​សំណាង​ខ្លាំង​ណាស់ ដោយមានប្រាក់ច្រើន ហើយ​និងមាន​មិត្ត​ភក្តិ​ដែល​អាច​ជឿ​ទុកចិត្ត​បានទៀត តែចូរប្រុងប្រយ័ត្នចំពោះមនុស្សផ្ទុយភេទ។
២០). ទីតាំងទី ២០៖ ​ជាមនុស្សមាន​សំណាង​ធំ​ ហើយក៏មាន​សំណាង​អាក្រក់ ដែរ ហើយអ្នកមាន​កេរ្តិ៍​ឈ្មោះ​ល្បី​ខ្លាំង​ឬ infamy ។ អ្នក​គឺ​ជា​អ្នក​ច្នៃ​ប្រឌិត​និង​មនុស្ស​ម្នាក់​បាន​យ៉ាង​ឆ្លាតវៃ​, ហើយ​អ្នក​អាច​ប្រើ​ទេពកោសល្យ​របស់​អ្នក​សម្រាប់​ទាំង​ល្អ​និង​អាក្រក់​។ គ្មាន​នរណា​ម្នាក់​អាច​ធ្វើ​ឱ្យ​ល្ងីល្ងើ​របស់​អ្នក​ហើយ​អ្នក don` ភ្លេច​ឬ​អត់​ទោស​ឱ្យ​បាន​យ៉ាង​ងាយស្រួល​។
khmerwonder.net_image_2015-12-29_150827
២១). ទីតាំងទី ២១៖ ជាមនុស្សដែលមានអានាគតល្អប្រសើរ ហើយសំបូរទៅដោយរបស់បរិភោគផ្សេងៗ ។ ហើយអ្នកក៏ជាមនុស្សដែលមានកិត្តនាមក្នុងសង្គមផងដែរ។
២២). ទីតាំង 22 ៖ជា​មនុស្ស​សប្បាយ​រីក​រាយ​ខ្លាំង​ណាស់​ហើយ ជាអ្នកដែលចូលចិត្តលេងកីឡា ហើយអ្នកអាចនឹងក្លាយទៅជានាយកប្រតិបត្តនៃក្រុមហ៊ុនមួយផងដែរ។
២៣). ទីតាំង 23៖ អ្នក​គឺ​ជា​មនុស្ស​ឆ្លាត ហើយមាន​ប្រាជ្ញា​ខ្ពស់​ ហើយអ្នកនឹងអាចរស់នៅបានដល់ចាស់ ដែលជីវិតរបស់អ្នកពោរពេញទៅដោយអត្ថន័យ ហើយនិងមានក្រុមគ្រួសារហើយនិងមិត្តភក្តនៅជុំវិញខ្លួនផងដែរ។
២៤). ប្រជ្រុយទីទាំងទី​២៤៖ អ្នកនឹងអាចក្លាយជាមនុស្សដែលល្បីល្បាញទាំងវ័យក្មេង  ហើយអ្នកគួរតែបម្រុងនូវប្រាក់កាសទុកដល់ចាស់ព្រោះថា នៅពេលចាស់ទៅគឺនឹងអាចជួបនូវទុក្ខលំបាក។
២៥). ទីតាំងទី ២៥៖ ជាមនុស្សដែលមានអាយុវែង ហើយក៏ត្រូវប្រុងប្រយ័ត្នអោយខ្លាំងណាស់ដែរ។

អាថ៌កំបាំងស្ពៃខ្មៅ ជួយឱ្យមានរាងស្អាត មានសុខភាពល្អ បានឆាប់រហ័ស


ស្ពៃខ្មៅ គឺជាប្រភេទបន្លែម្យ៉ាង ដែលមានអត្ថប្រយោជន៍បំផុតសំរាប់សុខភាពរស់នៅប្រចាំថ្ងៃរបស់
មនុស្ស។ ក្រុមអ្នកវិទ្យាសាស្រ្តបានស្រាវជា្រវឱ្យដឹងថាស្ពៃខ្មៅអាចជួយការពារកោសិកាចិញ្ចឹមរាង
កាយមនុស្សលូតលាស់បានល្អ និង ជួយឱ្យអ្នកទទួលទានរួច មានអារម្មណ៍ថា ឆាប់ឆ្អែត។ ដោយ
សារតែនៅក្នុងបន្លែស្ពៃខ្មៅមានផ្ទុកនូវប្រភពសារធាតុចិញ្ចឹម និងវីតាមីនជាច្រើនដូចជា៖ សារធាតុ
galactolipids ប្រូតេអ៊ីន វីតាមីន A, E, K, សារធាតុការពារប្រតិកម្មអ៊ុកស៊ីត សារធាតុbeta-carotene
សារធាតុ lutein។ល។
យោងតាមការស្រាវជ្រាវបានបន្តទៀតថា ការទទូលទានស្ពៃខ្មៅ ជារៀងរាល់ព្រឹកនឹងអាចជួយឱ្យ
រាងកាយ របស់មនុស្សទទួលបាននូវប្រព័ន្ធការពាររាងកាយរាំងមាំ មិនឆាប់ឃ្លាន និង ជួយឱ្យរាង
ស្អាត។ ជាពិសេស សំរាប់អ្នកដែលមានបំណងចង់ថែរក្សារាង និង ​ចង់បានរាងស្អាត សូមជ្រើស
រើសយកបន្លែស្ពៃខ្មៅ ធ្វើជារបបអាហារប្រចាំថ្ងៃដើម្បីទទួលបាននូវសុខភាពរាងកាយល្អ និងគ្មាន
ជំងឺ៕
ប្រភពពីkhmerfamous.com

Saturday, December 26, 2015

មិនគួរអោយជឿទេថាស្លឹកគ្រៃតែ១គល់ អាចព្យាបាលជម្ងឺរាប់សិបមុខ


មិនគួរអោយជឿទេថាស្លឹកគ្រៃតែ១គល់ អាចព្យាបាលជម្ងឺរាប់សិបមុខ
ស្លឹក​គ្រៃ​ត្រូវ​បាន​គេ​និយម​ដាំ​នៅ​តាម​ផ្ទះ​ដែល​វា​ជា​គ្រឿង​ផ្សំ​សម្រាប់​ក្នុង​ការ​ស្ល ​ជា​សម្ល​ ឆា ​និង​ដាក់​លាយ​ជា​មួយ​គ្រឿង​ផ្សំ​ជា​ច្រើន​មុខ​ទៀត​ដើម្បី​បង្កើន​រសជាតិ​អាហារ​និង​បាន​ជួយ​ក្នុង​ការ​បំបាត់​ក្លិន​ឆ្អាប​របស់​សាច់​ផង​ដែរ​។មិន​តែ​ប៉ុណ្ណោះ​ស្លឹក​គ្រៃ​ក៏​ជា​ឱសថ​ដ៏​ល្អ​ផង​ដែរ​សម្រាប់​ព្យាបាល​និង​ការពារ​រាង​កាយ​ពី​ជំងឺ​ផ្សេងៗ។ខាង​ក្រោម​នេះ​ជា​អត្ថប្រយោជន៍​ដ៏​ល្អ​សម្រាប់​អ្នក​ដែល​បាន​ប្រើប្រាស់​ស្លឹក​គ្រៃ​ជា​ប្រចាំ៖
sss
ស្លឹក​គ្រៃ​មាន​សម្បូរ​ជាតិ​ប៉ូតាស្យូម​ដែល​បាន​ជួយ​កាត់​បន្ថយ​កម្រិត​ជាតិ​កូឡេស្តេរ៉ូល​ក្នុង​រាង​កាយ
មាន​ផ្ទុក​ទៅ​ដោយ​វីតាមីន​C ​ដែល​ជួយ​បង្កើន​និង​ពង្រឹង​ភាព​សុំា​របស់​រាង​កាយ
អាច​ជួយ​សម្រួល​នៃ​ចរន្ត​ឈាម​ឲ្យ​មាន​ដំណើរ​ការ​ល្អ
មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ជួយ​បំបាត់​អាការៈ​ស្រ្តេស
បាន​ជួយ​រុញ​ច្រាន​បំបាត់​សារ​ធាតុ​ពុល​ចេញ​ពី​រាង​កាយ
បាន​ជួយ​លាង​សម្អាត​ថ្លើម ​តម្រងនោម ​ប្លោក​នោម​និង​លំពែង
ssss
ជួយ​ពង្រឹង​ប្រព័ន្ធ​រំលាយ​អាហារ​ឲ្យ​មាន​សុខភាព​ល្អ
ជួយ​រំលាយ​ជាតិ​ខ្លាញ់​ក្នុង​រាង​កាយ​បាន​យ៉ាង​ឆាប់​រហ័ស
ជួយ​ក្នុង​ការ​បណ្ដេញ​អ័រម៉ូន​ដែល​បង្ក​ឲ្យ​កើត​មុន
អាច​ជួយ​ព្យាបាល​ជំងឺ​ក្រពះ ផ្ដាសាយ​ ក្ដៅ​ខ្លួន​និង​ក្អក
ជួយ​ទប់​ស្កាត់​ការ​លើស​ជាតិ​អាស៊ីត​ក្នុង​ក្រពះ
ជួយ​ព្យាបាល​អាការៈ​ហើម​ពោះ​និង​រាគ
ssssss
អាច​ជួយ​កាត់​បន្ថយ​សម្ពាធ​ក្នុង​សរសៃ​ឈាម
ជួយ​ការពារ​និង​ព្យាបាល​ការ​កកើត​នៃ​កោសិកា​ជំងឺ​មហារីក
បាន​ជួយ​ប្រយុទ្ធ​ប្រឆាំង​ជា​មួយ​វីរុស​ បាក់តេរី​និង​ជំងឺ​ឆ្លង
អាច​ជួយ​ក្នុង​ការ​ព្យាបាល​ការ​រលាក​សន្លាក់
សម្រាប់​ស្ត្រី​បាន​ជួយ​ឲ្យ​មាន​ដំណើរ​រដូវ​មក​ទៀង​ទាត់
ជួយ​បំប៉ន​ធ្វើ​ឲ្យ​ស្បែក​ទន់​ភ្លឺ​រលោង​ស្អាត
ជួយ​បំបាត់​ការ​ឡើង​ធំ​នៃ​រន្ធ​ញើស​ដែល​ធ្វើ​ឲ្យ​ងាយ​ឆ្លង​ជំងឺ
ជួយ​បង្ការ​ពី​ការ​រីក​រាល​ដាល​របស់​បាក់តេរី​ដែល​បណ្ដាល​ឲ្យ​មាន​ក្លិន​ខ្លួន​អាក្រក់
sssss

Thursday, December 24, 2015

​ពោត​បារាំង​អាច​សម្លាប់​កោសិកា​មហារីក​សុដន់​រហូតដល់​៧២​ភាគរយ

​ពោត​បារាំង​មាន​ជាតិ​កាល់ស្យូម ជាតិ​សរសៃ វីតាមីន​C ប្រូតេអ៊ីន ហ្វូ​លេត ម៉ង់​ហ្គា​ណេ​ស និង​ម៉ាញ៉េស្យូម​ខ្ពស់​។ តាម​ការសិក្សា​ថ្មី​មួយ​បាន​បញ្ជាក់ថា សារធាតុ Lectin ក្នុង​ពោត​បារាំង​អាច​សម្លាប់​កោសិកា​មហារីក​សុដន់ (MCF7) ពី​ក្នុង​ខ្លួន បាន​រហូត​ដល់​៧២​ភាគរយ ហើយ​ភាគច្រើន​របៀប​ដែល​វា​សម្លាប់​គឺ​ជំរុញ​ដល់​កោសិការ​នោះ​ឱ្យ​ស្លាប់​ដោយ​ខ្លួនឯង​តែ​ម្តង​។ ការសិក្សា​ថ្មី​នេះ​រកឃើញថា សារធាតុ​ចម្រាញ់​ចេញពី​ពោត​បារាំង​ក៏​បង្ហាញថា អាច​បន្ថយ​ការលូតលាស់​កោសិកា​មហារីក​សុដន់​បាន​៦៣​ភាគរយ  ដែរ​។
​អ្វី​ដែល​គួរឱ្យ​ចាប់អារម្មណ៍​នោះ​គឺថា អ្នក​ស្រាវជ្រាវ​នៅ​តែ​រក​ឃើញ​សារធាតុ​ប្រឆាំងនឹង​មហារីក​ថ្មី​ជាច្រើន​ក្នុង​អាហារ​ដែល​យើង​ញ៉ាំ​រាល់ថ្ងៃ​។ ដូច្នេះហើយ ការស្រាវជ្រាវ​ទៅ​លើ​ពោត​បារាំង​សម្រាប់​ព្យាបាល​ជំងឺ​មហារីក​គឺ​គ្រាន់តែ​ជា​ការចាប់ផ្តើម​ប៉ុណ្ណោះ​។ អ្នកជំនាញ​ខាង​ការងារ​វេជ្ជសាស្ត្រ​ក្នុង​ការសិក្សា​ថ្មី​មួយទៀត​បាន​រកឃើញថា សារធាតុ Pectin ក្នុង​ពោត​បារាំង​គឺជា​របស់​ដ៏​ប្រឆាំង​នឹង​កោសិកា​មហារីក​ស្បែក​រាលដាល (Metastatic Melanoma Cells, B16F10)​។ សារធាតុ​មួយ​នេះ​នឹង​ទៅ​កាត់បន្ថយ​ការលូតលាស់​របស់​វា ជំរុញ​ដល់​វដ្ត​នៃ​ការសម្លាប់​កោសិកា​តាម​ថ្ងៃខែ​កំណត់ (Apoptosis)​។
​យោង​ទៅ​តាម​ការសិក្សា​ថ្មី​មួយ​បាន​ឱ្យដឹងថា ការ​ញ៉ាំ​ពោត​បារាំង សណ្តែក បាយ និង​ដំឡូងជ្វា ពិតជា​អាច​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​មហារីក​ក្រពេញប្រូ​ស្តាត​បាន​រហូត​ដល់​៤០​ភាគរយ​។ ប៉ុន្តែ​អ្វី​ដែល​ចាប់អារម្មណ៍​បំផុត​នោះ​គឺថា អ្នក​ញ៉ាំ​អាហារ​ដែល​សម្បូរ​ផ្លែឈើ និង​បន្លែ​គឺ​មិន​អាច​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​មហារីក​ក្រពេញប្រូ​ស្តាត​បានទេ​។
​យើង​សុទ្ធតែ​ដឹង​ហើយ​ថា​ពោត​បារាំង​មាន​ការពេញនិយម​ទទួលទាន​នៅ​ទូទាំង​ពិភពលោក ប៉ុន្តែ​ការស្រាវជ្រាវ​ចុងក្រោយបង្អោះ​បានឱ្យដឹងថា ពោត​បារាំង​ប្រហែលជា​ផ្តល់នូវ​ការការពារ​ពី​ជំងឺមហារីក​យ៉ាងហោចណាស់​៣​ប្រភេទ​ខុសៗ​គ្នា​។ វា​ពិតជា​មិន​គួរឱ្យ​ជឿ​ទេ តើ​មែន​ឬ​ទេ​? ដូច្នេះ​រឿង​នេះ​គួរតែ​មាន​ការសិក្សា​បញ្ជាក់បន្ថែម​កាន់តែ​ច្រើន​ទៀត​។ ទោះបីជា​យ៉ាងណា​ក៏ដោយ វា​គឺជា​រឿង​ដ៏​ល្អ​មួយ​ក្នុងការ​បន្ថែមបន្លែ​ដ៏​មាន​សុខភាព​បែបនេះ​ទៅ​ក្នុង​របប​អាហារ​រាល់ថ្ងៃ​៕

Wednesday, December 23, 2015

មើលចិត្តមនុស្សតាមម៉ោងកំណើត ពេលវេលានៃការចាប់កំណើត

មើលចិត្តមនុស្សតាមម៉ោងកំណើត ពេលវេលានៃការចាប់កំណើត
បញ្ចូល: December 23, 2015 ប្រភេទ: ចំណេះដឹង
ពេលវេលានៃការចាប់កំណើត មកនៅលើលោកយើងនេះ អាចបញ្ជាក់ឲឃើញពីនិស្ស័យ ចិត្តគំនិតរបស់មនុស្សម្នាក់ៗបាន ។

កើតម៉ោង ៥ ល្ងាច - ៧យប់
ជាមនុស្សដែលពោរពេញដោយគំនិតអភិរក្ស មានរបៀប ពូកែរអ៊ូរទំាច្រើន បើនរណានៅក្បែរ ត្រូវព្យាយាមស្វែងយល់ពីជម្រៅចិត្តរបស់អ្នកបន្តិចទើបបាន បើមិនដូច្នេះទេ ពិតជាឈ្លោះគ្នាស្លាប់ហើយ ។ ឯចំណុច
ល្អរបស់អ្នកវិញ គឺការងារល្អិតល្អន់ តាំងចិត្តធ្វើអ្វីមួយហើយ មិនរាថយឡើយហើយក៏ជាមនុស្សចូលចិត្តលេងសើច ចិត្តទូលាយ មានមិត្តភក្តិរាប់អានច្រើន ។

កើតម៉ោង ៧ យប់ - ៩យប់
ជាមនុស្សស្រលាញ់នូវគុណធម៌ និងភាពត្រឹមត្រូវ មានចិត្តស្មោះត្រង់ ។ ចំណុចល្អលេចធ្លោ ដែលធ្វើអោយគេឯងទ្រំាមិនច្រណែនមិនបាននោះ គឺអ្នកជាមនុស្សឆ្លាតវៃ សន្តានចិត្តល្អ ទើបមិនសូវមានការលំបាក ដោយសារមានអ្នករង់ចាំតបស្នងជួយអ្នកវិញ ។

កើតម៉ោង ៩យប់ - ១១យប់
ជាមនុស្សមានចរឹតដូចជាខ្ជិលច្រអូសបន្តិច ពេលខ្លះច្រើធ្វើព្រងាយ តែចូលចិត្តភាពធម្មតា និងមានសន្តានចិត្តល្អណាស់ ចិត្តត្រជាក់ ទន់ភ្លន់ សុភាពរាសា ទោះបីពេលខ្លះ មិនសូវនិយាយស្តីក៏ដោយ ។ ចំពោះរឿងគ្រួសារវិញ គឺស្រលាញ់ និងយកចិត្តទុកដាក់យ៉ាងខ្លាំង។

កើតម៉ោង ១១យប់ - ១រំលងអធ្រាត្រ
ជាមនុស្សមិនសូវនិយាយស្តីច្រើន រហូតមានពេលខ្លះស្ងាត់ស្ងៀមទៀតផង ។ តែទាំងអស់នេះ គឺជាទិដ្ឋភាពនៃសំបកតួខ្លួនប៉ុណ្ណោះ ឯភាពជាក់ស្តែងនៅក្នុងចិត្តវិញ ជាមនុស្សដែលស្រលាញ់រាប់អានមិត្តភក្តិខ្លាំងណាស់ មានចិត្តស្មោះត្រង់ ពូកែរៀបចំផែនការ ពិសេសរឿងលុយកាក់ អាចនិយាយបានថាចាយវាយចេះគិត ម្យ៉ាងទៀតជាមនុស្សមានរបៀប ព្យាយាមក្នុងកិច្ចការងារ ។ ឯបញ្ហាស្នេហាវិញជាមនុស្សដែលគិតពិចារណាច្រើន ដោយស្រួលៗនោះឡើយ ។

កើតម៉ោង ១រំលងអធ្រាត្រ - ៣ជិតភ្លឺ
ជាមនុស្សហាក់ដូចជាខ្ជិលបន្តិចធ្វើការងារអ្វីក៏យឺតយាវ ជាងគេដែរ ។ ជាមនុស្សតស៊ូ អត់ធ្មត់ ព្យាយាមស្មោះត្រង់ បើនរណាបានគូគាប់ពិតជាសំណាងណាស់ ព្រោះពាក្យថាចិត្តសាវ៉ា មិនមានដក់ជាប់ក្នុងផ្នត់គំនិត របស់មនុស្សកើតក្នុងម៉ោងនេះឡើយ ។

កើតម៉ោង ៣ ជិក - ៥ ព្រឹក
ជាមនុស្ស ពោរពេញដោយថាមពល និងអំណាច ចិត្តក្លាហានរកគូប្រដូចគ្មាន តែខ្វះភាពជាក់លាក់ព្រោះអាម្មណ៍ដឹកមុខគំនិត ។ ទោះយ៉ាងនេះក្តី ជាមនុស្សមានចិត្តល្អ ហា៊នលះបង់ខ្ពស់ ចិត្តទូលាយ មិនស្មុគស្មាញ ច្រើននឹងរឿងកំបិុកកំបុ៉ក មានទំនួលខុសត្រូវខ្ពស់ គំនិតសុទិដ្ឋិនិយម ចូលចិត្តសប្បាយ ឈ្លក់វង្វងនឹងស្នេហា មានភាពរ៉ូមែនទិច ។ ឯចំណុចអវិជ្ជាមាន គឺមានចេះសម្របសម្រួលនឹងនរណាងាយៗឡើយ ។

Monday, December 21, 2015

អ្នក​តែង​តែ​មាន​ទំលាប់​ភ្ញាក់​ពីគេង​យឺតយ៉ាវ​មែនទេ? ទាំង​នេះ​ជាវិធី​សាស្រ្ត​ដែល​អាច​ធ្វើ​អោយ​អ្នក​ភ្ញាក់​ពី​គេង​បាន​ទៀតទាត់ ជា​មួយ​នឹង​អារម្មណ៍​ល្អ

ដូចដែលយើងដឹង​ស្រាប់​ហើយ​ថា ក្នុង​សម័យ​បច្ចេកវិទ្យា​ទំនើប​នា​ពេល​បច្ចុប្បន្ន​នេះ មនុស្ស​ភាគ​ច្រើ​ន​តែង​តែ​ទ​ទួល​ដំណេក​មិន​គ្រប់​គ្រាន់ ហើយ​ក៏​ភ្ញាក់​ពី​គេង​មិន​ទៀត​ទាត់​​ផង​ដែរ។ ដូច្នេះថ្ងៃនេះ ខេមបូ រីផត​នឹង​លើកយកវិធីសាស្រ្តងាយៗមួយចំនួន ដែលអាចអោយអ្នកកែទំលាប់អាក្រក់ទាំងនេះបា​ន ហើយ​អាច​ធ្វើ​អោយអ្នកមានអារម្មណ៍ស្រស់ស្រាយនៅពេលព្រឹកព្រលឹមទៀតផង។
Young woman lying in bed in the morning. She is waking up with alarm clock.
  1. បរិភោគចំណីអាហារដែលត្រឹមត្រូវ
មុនពេលចូលដំណេកអ្នកគួរទទួលទានអាហារដែលគ្មានជាតិកាហ្វេអ៊ីន និង ជាតិស្រវឹង។ ម្យ៉ាងវិញ​ទៀត​បើ​អ្នក​ចង់​ភ្ញាក់ពីដំណេកបានទៀតទាត់អ្នកគួរ ចៀសវាងការបរិភោគអាហារដែលមានជាតិខ្លាញ់ច្រើន ព្រោះខ្លួនប្រាណរបស់យើងនឹងត្រូវបញ្ចេញថាមពលច្រើន ដើម្បីបំលែង​​អាហារដែល​មានជាតិ​ខ្លាញ់​ទាំង​នោះ ដូចនេះវាអាចធ្វើអោយយើងហត់នឿយនៅពេលព្រឹក នឹងពិបាកក្រោកចេញពីគ្រែ។
111
  1. គួរកុំប្រើប្រាស់គ្រឿងអេឡិចត្រូនិចច្រើនពេកមុនពេលចូលដំណេក
ពន្លឺ និង​ ជាតិវិទ្យុសកម្ម ដែលជះចេញពី ស្មាតហ្វូន ឬ ថេ​ប្លេត វាពិតជាប៉ះពាល់​ដល់​ដំណេករបស់​យើង​ខ្លាំង​ណាស់។ វាធ្វើអោយយើងមិនងងុយគេង និង ធ្វើអោយយើងឈឺក្បាល​ពេលភ្ញាក់​ពី​ដំណេក​​ទៀត​ផង។
  1. ព្យាយាមធ្វើសកម្មភាពស្ងប់ស្ងាត់ផ្សេងៗ ដែលធ្វើអោយខួរក្បាលអាចសំរាកបានស្រួល
ការអានសៀវភៅគឺជាសកម្មភាពដែលល្អបំផុតមុនពេលចូលដំណេក ហើយក៏គួរចៀសវាង​ការអាន​តាម​រយៈ​ស្មាតហ្វូន ឬ ថេ​ប្លេតដែរ ព្រោះបើយើងអានតាមសៀវភៅ ភ្នែករបស់យើងមិនសូវរង​ការប៉ះពាល់​ដោយ​ពន្លឺពណ៌ខៀវរបស់ទូរស័ព្ទ ឬ ថេ​ប្លេត។ ម្យ៉ាងវិញទៀត អ្នកគួរគិតអ្វីដែលវិជ្ជមាន និង បន្ធូរសំ​ពាធ​នៅ​ក្នុងចិត្តមុនពេលអ្នកចូលគេង ដកដង្ហើមអោយបានវែងៗ ហើយសំរាក នោះ​ព្រឹក​ឡើង​អ្នក​នឹង​មាន​អារម្មណ៍​ល្អ ពេលក្រោកចេញពីគ្រែ។
  1. កំណត់ម៉ោង និង ទីតាំង នាឡិការោទិ៍អោយបានត្រឹមត្រូវ
មនុស្សមួយចំនួនតែងតែមានទំលាប់អាក្រក់ គឺងើបបិទនាឡិការោទិ៍ហើយក៏គេងទៅវិញ។ ដូច្នេះ​វិធីដែល​ល្អ​បំផុត​សំរាប់មនុស្សដែលស្ពឹកស្រពន់ គឺជ្រើសរើសទីតាំងនាឡិការោទ៍អោយបានល្អ ដាក់​អោយ​ឆ្ងាយ​ពី​គ្រែ ដែលអាចអោយយើងដើរទៅបិទវា នោះយើងនឹងអាចងើបចេញពីគ្រែបាន ហើយនិង កំណត់​ម៉ោងរោទិ៍​មុនពេលភ្ញាក់ ប្រហែលជា 10 ទៅ 15 នាទី។ អញ្ចឹងពេលអ្នកក្រោកពីដំណេក អ្នក​នឹង​មិន​អាច​ស្រវារ​ទៅបិទនាឡិការោទិ៍រួចគេងទៅវិញទៀតទេ។
  1. ពឹងពាក់អោយអ្នកណាម្នាក់ ជួយដាស់អ្នកនៅពេលព្រឹក
បើអ្នកចង់កែប្រែទំលាប់ភ្ញាក់ពីគេងយឺត អ្នកគួរពឹងពាក់នរណាម្នាក់ដែលគេភ្ញាក់ពីគេងលឿន អោយដាស់​អ្នក​នៅ​ពេលព្រឹកជារៀងរាល់ថ្ងៃ ដើម្បីអោយវាក្លាយជាទំលាប់របស់អ្នកដែរ។
222
  1. បើកបង្អួចដើម្បីអោយពន្លឺព្រះអាទិត្យជះចូលដល់បន្ទប់គេងរបស់អ្នក
បើគ្មានពន្លឺគ្រប់គ្រាន់ ពេលភ្ញាក់ពីដំណេក យើងក៏មិនចង់ងើបចេញពីគ្រែដែរ ដូច្នេះគួរ​បើក​បង្អួច​ដើម្បី​អោយ​ពន្លឺព្រះ​អាទិត្យជះ​ចូលក្នុងបន្ទប់ ទើបយើងមានអារម្មណ៍ល្អ និង ចង់ងើបចេញពីគ្រែ។
  1. ស្ទុះចេញពីគ្រែ និង ទៅងូចទឹកអោយបានលឿនដើម្បីកុំអោយនៅងងុយគេង
ពេលអ្នកក្រោកពីគេង អ្នកគួរស្ទុះចេញពីគ្រែអោយបានលឿន និង ទៅងូតទឹក ដើម្បីកុំអោយ​ភាព​ងងុយ​គេង​នៅជាប់ខ្លួន ធ្វើបែបនេះរាល់ថ្ងៃ វាពិតជាផ្តល់ប្រសិទ្ធិភាពណាស់ វាប្រៀបដូចជាវិធីម្យ៉ាង​ដែលដាស់​អារម្មណ៍យើងអញ្ចឹង។
  1. ពេលភ្ញាក់ពីគេង អ្នកគួរញ៉ាំទឹក
ការញ៉ាំទឹកនៅពេលព្រឹក វាជួយដាស់ខ្លួនប្រាណរបស់អ្នកកុំអោយនៅងងុយគេង ហើយ​បើអ្នក​ចង់​អោយ​ស្វា​ង​ជាង​នេះ អ្នកអាចញ៉ាំកាហ្វេ ឬ តែ ដែលវានឹងធ្វើអោយអ្នកស្រស់ស្រាយ ក្នុងការបំពេញ​ការងារ​ផ្សេងៗ ។ ការញ៉ាំកាហ្វេ ឬ តែ នៅពេលព្រឹកគឺវាល្អដល់អ្នក តែអ្នកមិនគួរញ៉ាំនៅពេលយប់ នោះទេ។

អារម្មណ៍ល្អនៅពេលព្រឹកពិតជាសំខាន់ណាស់ ហើយការទំលាប់ភ្ញាក់ពីព្រលឹមដោយអារម្មណ៍ល្អ ក៏​អាច​ជួយ​អោយយើងបំពេញការងារ ឬ ការសិក្សាបានល្អដែរ។ ខេមបូ រីផត សង្ឃឹមថា​វិធីសាស្រ្ត​ដែល​បាន​លើក​ឡើង​ខាងលើ នឹងអាចជួយកែប្រែទំលាប់អ្នកអោយភ្ញាក់ពីព្រឹក និង​ លែងទៅរៀន ឬ ទៅធ្វើការ​យឺត​យ៉ាវ​ទៀតដែរ។

Wednesday, December 16, 2015

ងាយៗដោះស្រាយបញ្ហាពុលទ្បាន, គ្រុន, ផ្តាសាយ, ក្អក និង ឈឺពោះ

ងាយៗដោះស្រាយបញ្ហាពុលទ្បាន, គ្រុន, ផ្តាសាយ, ក្អក និង ឈឺពោះ
តើអ្នកឧស្សាហ៍គ្រុន, ផ្តាសាយ រឺក្អកជាញឹកញាប់មែនទេ? ធុញនឹងការលេបថ្នាំទេ? កុំបារម្ភ, រាល់ដែលអ្នកទទួលរងបញ្ហាសុខភាពដូចរៀបរាប់ខាងលើ អ្នកគ្រាន់តែអនុវត្តន៍វិធីបុរាណមួយនេះ ព្រោះថាវាពិតជាមានប្រសិទ្ធភាព។ វាអាចជួយប្រឆាំងនឹងជំងឺផ្តាសាយទូទៅ, ក្អក, ឈឺពោះ និង ការឈឺចាប់ពេលមានរដូវរបស់ស្ត្រី។ អ្វីដែលអ្នកត្រូវធ្វើនោះគឺ យកសំលីមួយដុំ ជ្រលក់ចូលទៅក្នុងអាល់កុល ហើយច្របាច់យកជាតិអាល់កុលដែលលើសចេញ។ បន្ទាប់មកយកវាទៅដាក់នៅលើរន្ធផ្ចិតរបស់អ្នក រួចហើយយកក្រណាត់ រឺស្គុតបិទវា។ ទុកចោលមិនចាំបាច់រវីររល់នឹងវាទេ។

ជំងឺរលាកសន្លាក់ដោយអាសុីត (Gout)

ជំងឺរលាកសន្លាក់ដោយអាសុីត (Gout)
→ និយមន័យ
ជាជំងឺរលាកសន្លាក់មួយប្រភេទដែលបង្កដោយអាសុីតអ៊ុយរិចកើនឡើងក្នុងឈាម (Hyperuricemia)។ អាសុីតអ៊ុយរិចជាសំណល់នៃមេតាប៉ូលិសរបស់ប្រូតេអុីនដែលភាគច្រើននៅពពួកសាច់ក្រហមនៃសត្វ និងអាហារសមុទ្រ (លើកលែងតែសាច់ត្រីទឹកសាប)។

→ កត្តាប្រឈមមុខ
> មនុស្សធាត់
> ផឹកស្រា 
> បរិភោគសាច់សត្វ និងអាហារសមុទ្រ
> ប្រវត្តិគ្រួសារដែលធ្លាប់មានជំងឺនេះ
> ជំងឺលើសសំពាធឈាម
> ជំងឺទឹកនោមផ្អែម
> ជំងឺតំរងនោម...........។

→ រោគសញ្ញា
អ្នកជំងឺច្រើនតែមានការឈឺសន្លាក់នៅមេជើងមុនគេ (ភាពច្រើន) ការឈឺនៅសន្លាក់ខ្លាំងក្លា ហើម ឡើងក្រហម អាចមាន រឺ មិនមានក្តៅខ្លួន មានដុំនៅតាមសន្លាក់ រឺ នៅក្រោយស្លឹកត្រចៀក (Chronic Trophaceous Gout) អាចបង្កឲ្យមានគ្រួសនៅតំរងនោម........។

→ ការធ្វើតែស្ត
បូមទឹកសន្លាក់ពិនិត្យ (ច្បាស់លាស់) ពិនិត្យឈាមរកកម្រិតអាសុីត (មិនសូវច្បាស់លាស់ទេ) ជាធម្មតា អាសុីត“ប្រុស ៧.០ mg/dl , ស្រី ៦.០ mg/dl”

→ ការព្យាបាល 
សំរកទំងន់ ហាត់ប្រាណ កាត់បន្ថយស្រា កាត់បន្ថយសាច់សត្វ និងអាហារសមុទ្រ

→ ការប្រើថ្នាំ
Allopurinol
Colchicin
Corticosteroid (prednison)

ស្ត្រីមានផ្ទៃពោះ គួរតែអានអត្ថបទនេះ ដើម្បីដឹងពី វិធីព្យាបាលស្នាមសង្វារ និង វិធីការពារការឡើងសង្វារ

ស្ត្រីមានផ្ទៃពោះ មួយចំនួនតែងតែ ជួបប្រទះនឹងបញ្ហាសង្វារ។ វាពិតជាអាក្រក់មើលខ្លាំងណាស់។ វិធីព្យាបាលស្នាមសង្វារ និង វិធីការពារសង្វារ មានដូចខាងក្រោម៖
ស្ត្រីមានផ្ទៃពោះ គួរតែអានអត្ថបទនេះ ដើម្បីដឹងពី វិធីព្យាបាលស្នាមសង្វារ និង វិធីការពារការឡើងសង្វារ

- វិធីព្យាបាលស្នាមសង្វារ៖
អ្នកអាចធ្វើឡេលាបបំបាត់ស្នាមសង្វារ ដោយគ្រាន់តែប្រើ៖
១. ប្រទាលកន្ទុយក្រពើ​ (យកតែសាច់ជេលខាងក្នុង) ១/៤ ពែង
២. ប្រេងអូលីវ (olive extra virgin) កន្លះពែង
៣. ប្រេងវីតាមីន E ៦ គ្រាប់ និង ប្រេងវីតាមីន A ៣-៤ គ្រាប់
៤. លាយគ្រឿងផ្សំខាងលើបញ្ជូលគ្នា (អាចធ្វើអោយច្រើនអោយហើយ) ចាក់ចូលទៅក្នុងក្រឡ រឺប្រអប់ ដែលមានគំរប ហើយក្លាសេក្នុងទូទឹកកក។ លាបឡេនេះរាល់ថ្ងៃ វានឹងជួយបំបាត់ស្នាមសង្វារ ប៉ុន្តែរាល់ពេលប្រើកុំភ្លេចក្រឡុកវាជាមុនសិន។

- វិធីការពារស្នាមសង្វារកំឡុងពេលមានផ្ទៃពោះ
  • ញុំាអាហារដែលសំបូរទៅដោយវីតាមីន C, E និង ប្រូតេអ៊ីន។
  • ញុំាទឹកអោយបានច្រើន ដើម្បីរក្សាអោយស្បែករបស់អ្នកមានសំណើម។
  • រាល់ពេលរមាស់នៅត្រង់បរិវេណពោះ រឺកន្លែងផ្សេងៗ លាបទឹកក្រូចឆ្មារ រឺបិតចំណិតក្រូចឆ្មារ
  • ស្អំទឹកត្រជាក់
  • លាបប្រទាលកន្ទុយក្រពើ

ព្យាបាលជំងឺឬសដូងបាត ដោយប្រើឳសថបុរាណ របស់ប្រជាជនរុស្ស៊ី

ជំងឺឬសដូងបាត ជាបញ្ហាសុខភាព ដែលអាចកើតមានឡើង ដោយសារតែជីវភាពរស់នៅ តាមសម័យទំនើប ។ ពេលខ្លះមកពី ការញុំាអាហារដែល គ្មានសុខភាពល្អ, ការទល់លាមកជាញឹកញាប់, តំណពូជ និង ការមានផ្ទៃពោះ ជាដើម ដែលអាចបង្ក អោយមានជំងឺឬសដូងបាត ។ វាមានផលប៉ះពាល់ជាច្រើន  រួមជាមួយនឹងបញ្ហានេះ ។ អ្នកប្រហែលជាមានអារម្មណ៍ថា មានសំពាធនៅលើសរសៃ, ការឈឺចាប់ ការហើម និង មានធ្វើអោយមានឈាម ។ រឿងដំបូងដែលអ្នកត្រូវធ្វើគឺ ត្រូវទៅពិគ្រោះជាមួយ គ្រូពេទ្យជំនាញ របស់អ្នក ប៉ុន្តែប្រសិនបើអ្នក ស្ថិតនៅក្នុង ដំណាក់កាលបំបូង អ្នកអាចព្យាបាលវា ដោយគ្រាន់តែប្រើ រូបមន្តដូចខាងក្រោមនេះ ៖
ព្យាបាលជំងឺឬសដូងបាត ដោយប្រើឳសថបុរាណ របស់ប្រជាជនរុស្ស៊ី


- ញុំាភេសជ្ជៈស្រស់ៗ ដែលធ្វើដោយខ្លួនឯង
ប្រសិនបើអ្នក សំគាល់ឃើញថា មានរោគសញ្ញានៃ ការកើតឬសដូងបាត អ្នកត្រូវតែបង្កើនការទទួលទានវត្ថុធាតុរាវ អោយបានច្រើន ដើម្បីជួយស្ថានភាពរបស់អ្នក ។ ញុំាភេសជ្ជៈដូចជា ទឹកក្រូចឆ្មារ ជាមួយទឹកត្រសក់, ភេសជ្ជៈផ្លែព្រូន និង ភេសជ្ជៈស្រដៀងគ្នានេះ​ ។ អ្នកគួរជៀសវាង ទទួលទានអាហារដែល ឥតបានការ និង ភេសជ្ជៈកំប៉ុង ។

- ជៀសវាងការអង្គុយយូរម៉ោង
អ្នកគួរតែជៀសវាង ការអង្គុយយូរ ព្រោះវាអាចធ្វើអោយអ្នកមានបញ្ហា ។ ចាប់ផ្តើមធ្វើលំហាត់ប្រាណតិចៗ ដូចជាការដើរយឺតៗ និង ឈរអោយយូរ ។ លំហាត់ប្រាណទាំងនេះនឹង ជួយស្ថានភាពរបស់អ្នក និង ធ្វើអោយអ្នក មានសុខភាពល្អឡើងវិញ ។

- ញុំាអាហារដែល សំបូរទៅដោយជាតិសរសៃ
របបអាហារដែលសំបូរទៅដោយ ជាតិសរសៃនឹងជួយអ្នក ក្នុងការរំលាយអាហារ និង ពង្រឹងព្រព័ន្ធភាពសុំា ។ ជៀសវាងអាហារ ដែលមានរសជាតិហឹល និង អាហារក្តៅ ។ នៅអោយឆ្ងាយពីចំណីឥតប្រយោជន៍ ព្រោះចំណីទាំងនេះ ធ្វើអោយថ្លើមរបស់អ្នកមានជាតិពុល ។ ជៀសការប្រើប្រាស់ ថ្នាំបញ្ចុះ ព្រោះវាអាចធ្វើអោយអ្នករាគ និង រលាក ។

- ហាត់ប្រាណអោយបានញឹកញាប់
ការហាត់ប្រាណនឹង ជួយជំរុញចលនាឈាមរត់, បង្កើនកំលាំងរំលាយអាហារ និង ជួយរំលាយអាហារ ។ វាក៏អាចជួយកាត់បន្ថយ ការទល់លាមកផងដែរ ។​ ធ្វើលំហាត់ប្រាណ ដែលស្រាលៗ ដូចជាការដើរថ្នមៗ និង ក្រោកឈរជាដើម ។

- រូបមន្ត ដែលអាចប្រើ ក្នុងការកំចាត់ឬសដូងបាត
រូបមន្តមួយនេះ មានប្រភពមកពីប្រទេសរុស្ស៊ី ។ វាអាចជួយកំចាត់​ឬសដូងបាត ប៉ុន្តែប្រសិនបើអ្នក មានបញ្ហាធ្ងន់ធ្ងរ អ្នកគួរតែទៅជួបគ្រូពេទ្យ ។ អ្វីដែលអ្នកត្រូវការគឺ ដំឡូងបារាំង​ ១ ផ្លែធំ ។​

វិធីធ្វើ៖
- អ្នកគួរជ្រើសរើស ដំឡូងបារាំង ដែលល្អមួយផ្លែ ហើយលាងទឹកវាអោយបានស្អាតល្អ ។ កុំជ្រើសរើសដំឡូងបារាំង ដែលមានសំបកពណ៌បៃតង ។
- ចិតសំបកដំឡូងបារាំង ហានជាចំណិតស្តើងៗ បន្ទាប់មកយកវាទៅក្លាសេ ក្នុងទូរទឹកកក ។
-​ ពេលដែលវាកកហើយ យកចំណិតដំឡូងបារាំងនោះ ដាក់ក្នុងរន្ធគូថ ទុកចោលយ៉ាងហោចណាស់ ៣០ វិនាទី ។ ធ្វើវាដដែលជារៀងរាល់ថ្ងៃ រហូតអ្នកសំគាល់ថា អាការៈរបស់អ្នកត្រូវបាន ធូរស្រាល ៕

របៀប​ធ្វើ​ទឹក​ថ្នាំ​លាង​បន្លែ​ដោយ​ខ្លួន​ឯង ដើម្បី​កម្ចាត់​សារ​ជាតិ​ពុល​ដែល​មាន​នៅ​លើ​នោះ


របៀប​ធ្វើ​ទឹក​ថ្នាំ​លាង​បន្លែ​ដោយ​ខ្លួន​ឯង ដើម្បី​កម្ចាត់​សារ​ជាតិ​ពុល​ដែល​មាន​នៅ​លើ​នោះ
បើ​ស្ត្រី​មេផ្ទះ ចង់​ទិញ​ទឹក​ថ្នាំ​លាង​បន្លែ​ពី​ផ្សារ ដែល​ជា​ប្រការ​មួយ​ត្រូវ​ចំណាយ​ប្រាក់​ច្រើន យើង​អាច​ប្រើ ​រូប​បមន្ត​ផ្សំ​ធ្វើ​ដោយ​ខ្លួន​ឯង​បែប​សាមញ្ញ​ងាយៗ​ដូច​ខាង​ក្រោម។

១. រូប​មន្ត​ទឹក​ខ្មេះ (ជួយ​កាត់​បន្ថយ​សារជាតិ​ពុល​បាន​ដល់ ៩០ ទៅ ៩៥​ភាគរយ)
ប្រើ​ទឹក​ខ្មេះ​មួយ​ស្លាប​ព្រា លាយ​ជា​មួយ​ទឹក​ស្អាត ឬ​ទឹក​ម៉ាស៊ីន​ធម្មតា ១៥ ទៅ​២០ មីលីលីត្រ រួច​ហើយ​យក​បន្លែ​មក​ត្រាំ​ទុក​ចោល ១៥ ទៅ​២០​នាទី ហើយ​បន្ទាប់​ពី​នោះ យក​ទៅ​លាង​ទឹក​ពី ៣ ទៅ៤ ដង​ទៀត​ជា​ការ​ស្រេច។

២. រូបមន្ត​អំបិល (កាត់​បន្ថយ​សារ​ជាតិ​ពុល​បាន​ដល់​ទៅ ៦០ ទៅ ៧០​ភាគ​រយ)
អំបិល២ ស្រាប​ព្រា លាយ​ជា​មួយ​ទឹក​ស្អាត​ ៤​ទៅ ៥​លីត្រ រួច​ហើយ​យក​បន្លែ​ត្រាំ​ទុក​ចោល ៣០​នាទី បន្ទាប់​ពី​នោះ​យក​ទៅ​លាង​ទឹក ៣ ទៅ​៤​ដង​ទៀត។

៣. រូប​មន្ត​ទឹក​សូដ្យូម​កាបូណាត​ (កាត់​បន្ថយ​សារ​ជាតិ​ពុល​ដល់​ ៩០ ទៅ​៩៥ ភាគ​រយ)
យក​សូដ្យូម​កាបូណាត​មួយ​ស្លាប​ព្រា លាយ​ជា​មួយ​ទឹក​ស្អាត ២០ ទៅ​២៥ លីត្រ រួច​ត្រាំ​បន្លែ​ទុក​ចោល ១៥​ ទៅ​២០នាទី ហើយ​យក​ទៅ​លាង​ជម្រះ​ទឹក ៣ ទៅ ៤ដង  មុន​យក​ទៅ​ចម្អិន៕

ព្យាបាលស្នាមសង្វារ ដោយប្រើស៊ុតតែមួយគ្រាប់

ព្យាបាលស្នាមសង្វារ ដោយប្រើស៊ុតតែមួយគ្រាប់
មនុស្សស្រីជាច្រើនតែងតែព្រួយបារម្ភ ជាមួយនឹងស្នាមសង្វារ។ ភាគច្រើនវាកើតមានឡើងនៅត្រង់ក្បាលពោះ, ខ្នង,​ ចង្កេះ, ដៃ, គូថ, សុដន់ និង ជើងជាដើម។ ដើម្បីព្យាបាលស្នាមសង្វារអ្នកអាចអនុវត្តន៍វិធីដូចខាងក្រោមនេះ៖
វិធីធ្វើ៖
- ស៊ុត ១ គ្រាប់យកតែចំណែកពណ៌ស។
- លាបវាទៅលើស្នាមសង្វារ ទុកចោលទាល់តែស្ងួត សឹមលាងចេញ បន្ទាប់មកជូតអោយស្ងួត ហើយលាបប្រេងអូលីវតាមក្រោយ។

បន្ថែម៖ អ្នកត្រូវតែរក្សាស្បែករបស់អ្នកអោយមានសំណើម ព្រោះវាអាចជួយធ្វើអោយការបត់បែននៃស្បែកមានភាពប្រសើរឡើងវិញ ហើយវាក៏អាចជួយកាត់បន្ថយស្នាមសង្វារផងដែរ៕

កំចាត់មុនខ្សាច់ ជាមួយនឹង ខ្ទឹមស ស៊ុត និង ទឹកឃ្មុំ



កំចាត់មុនខ្សាច់ ជាមួយនឹង ខ្ទឹមស ស៊ុត និង ទឹកឃ្មុំ១. ខ្ទឹមស

ការញុំាខ្ទឹមស គឺមានប្រយោជន៍ណាស់ សំរាប់សុខភាព។ មិនតែប៉ុណ្ណោះខ្ទឹមសក៏មានប្រសិទ្ធភាព ក្នុងការបំបាត់មុនខ្សាច់ផងដែរ។ អ្វីដែលអ្នកត្រូវធ្វើនោះគឺ យកខ្ទឹមស ៣-៤ កំពឹសបុក រឺកិនអោយម៉ត់ ហើយលាបទៅលើកន្លែងដែលសំបូរមុនខ្សាច់។ អ្នកក៏អាចដុសខ្ទឹមស ទៅលើមុនខ្សាច់បានដែរ។ ទុកចោលមួយសន្ទុះធំ សឹមសំអាតចេញ។

២. ស៊ុត និង ទឹកឃ្មុំ
យកស៊ុតមួយគ្រាប់គោះយកតែចំណែកពណ៌ស រួចហើយលាយជាមួយទឹកឃ្មុំ ១ ស្លាបព្រាបាយ។ ក្រឡុកអោយចូលគ្នាសព្វ លាបទៅលើកន្លែងដែលសំបូរមុនខ្សាច់។ ទុកចោលអោយស្ងួតសឹមសំអាតចេញ។ ធ្វើពេលយប់មុនចូលគេង។

ជ្រើសរើសវិធីមួយណាដែលអ្នកគិតថាងាយស្រួល៕

ចំណាយពេលត្រឹមតែ ៥ នាទីក្នុងមួយថ្ងៃ​ បើអ្នកចង់បានដៃទន់រលោង និង សតាមបែបធម្មជាតិ

ចំណាយពេលត្រឹមតែ ៥ នាទីក្នុងមួយថ្ងៃ​ បើអ្នកចង់បានដៃទន់រលោង និង សតាមបែបធម្មជាតិ

ម្រាមដៃសទន់រលោង ជាបំណងប្រាថ្នារបស់ស្ត្រីគ្រប់រូប។ តាមការពិតទៅអ្នកណាក៏អាចធ្វើអោយដៃសទន់រលោងបានដែរ អោយតែផ្តល់ការថែទាំអោយបានត្រឹមត្រូវ។ ទោះជាអ្នករវល់បែបណាក៏ដោយត្រឹមតែ ៥នាទីក្នុងមួយថ្ងៃគឺគ្រប់គ្រាន់ក្នុងការធ្វើអោយម្រាមដៃរបស់អ្នកស្រស់ស្អាត។ អ្វីដែលអ្នកត្រូវធ្វើគឺ៖

គ្រឿងផ្សំ៖
- ទឹកដោះគោក្តៅឧណ្ហៗ
- ស្ករត្នោត (យកប្រភេទគ្រាប់ៗ)
- ទឹកឃ្មុំ
- ទឹកធម្មតា
វិធីធ្វើ៖
- យកស្ករត្នោតដាក់ក្នុងចានគោមមួយ
- បន្ថែមទឹកចូលដើម្បីអោយស្កររលាយ
- ម៉ាស្សាដៃរបស់អ្នកជាមួយល្បាយដែលលាយរួចរយៈពេល ២-៣នាទី
- បន្ទាប់មកយកទឹកដោះគោក្តៅឧណ្ហៗ បន្ថែមទឹកឃ្មុំចូលបន្តិច
- ត្រាំដៃរបស់អ្នកជាមួយនឹងទឹកដោះគោនោះរយៈពេល ២ នាទី
- លាងចេញជាមួយទឹកធម្មតា
- អ្នកអាចលាបឡេផ្តល់សំណើមស្បែកតាមក្រោយប្រសិនជាអ្នកចង់លាប។
- អនុវត្តន៍វិធីនេះម្តង រឺពីរដងក្នុងមួយសប្តាហ៍៕

ចង់ធាត់មានអីពិបាក?

មាន​មនុស្ស​មួយ​ចំនួន​ធំ​ដែល​ចង់​បញ្ចុះ​ទម្ងន់​។ ម្យ៉ាង​វិញ​ទៀត​ ក៏​មាន​មនុស្ស​មួយ​ចំនួន​តូច​ដែរ​ដែល​ចង់​ដំឡើង​ទម្ងន់​ តែ​វា​មិន​អាច​ទៅ​រួច​ទោះ​បី​ពូក​គេ​ព្យាយាម​គ្រប់​មធ្យោបាយ​បែប​ណា​ក៏​ដោយ​តែ​ នៅ​តែ​មិន​អាច​ទទួល​បាន​នូវ​ទម្ងន់​។ គ្មាន​នរណា​ម្នាក់​ចង់​ក្លាយ​ជា​មនុស្ស​ស្គម​ដែល​មិន​អាច​មើល​ឃើញ​ភាព​ទាក់​ទាញ​នោះ​ទេ។ ទម្ងន់​រាង​កាយ​ទាប​អាច​នឹង​មាន​គ្រោះថ្នាក់​និង​អាច​នាំ​ឱ្យ​មាន​បញ្ហា​សុខ​ភាព​ជា​ច្រើន​ដូច​ជា​បញ្ហា​អ័រម៉ូន ដង់ស៊ីតេ​ឆ្អឹង​ទាប​ បញ្ហា​សរីរាង្គ​។
ចង់ធាត់មានអីពិបាក?

អ្នក​ជំនាញ​ផ្នែក​ចំណីអាហារ​បាន​ណែនាំ​ថា​ ដោយ​បង្កើន​ការ​ញ៉ាំ​អាហារ​បាន​ច្រើន​ ឬ​ដោយ​ការ​ឡើង​ទម្ងន់​នេះ​ អ្នក​អាច​ធ្វើ​បាន​យ៉ាង​ងាយ​ស្រួល​។ របៀប​រស់​នៅ​មិន​មាន​ផាសុខភាព​និង​របប​អាហារ​តិច​តួច​អាច​ជា​មូល​ហេតុ​សម្រាប់​អ្នក​មិន​អាច​កើន​ទម្ងន់​។
វា​គឺ​ជា​ទីប្រឹក្សា​ដើម្បី​ទទួល​បាន​នូវ​ទម្ងន់​ដែល​ស្ថិត​ក្នុង​ស្ថាន​ភាព​ល្អ​មួយ​ ដោយ​សារ​តែ​ការ​ឡើង​ទម្ងន់​មិន​សម​ស្រប​ទៅ​នឹង​សុខភាព វា​អាច​នាំ​ឱ្យ​មាន​សម្ពាធ​ឈាម​ខ្ពស់, ជំងឺ​សរសៃ​ឈាម​បេះ​ដូង​, ការ​រំលាយ​អាហារ​ទាប​, និង​ការ​ថយ​ចុះ​សុខភាព​ទូ​ទៅ។ អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន​និង​កាបូអ៊ីដ្រាត​វា​ជា​លទ្ធផល​នៅ​ក្នុង​ការ​ឡើង​ទម្ងន់​។ អាហារ​ដែល​មាន​ជីវជាតិ​និង​សម្បូរ​កាឡូរី​នឹង​ជួយ​ក្នុង​ការ​បង្កើន​ទម្ងន់​រាង​កាយ​របស់​អ្នក​ផង​ដែរ​។
នំបុ័ងធញ្ញជាតិ
11-1449839351-31-1427803215-wholegrains

សណ្តែកដី
11-1449839340-31-1427803198-peanutbutter1

ឈីស
11-1449839329-31-1427803172-cheese

ទឹក​ដោះ​គោ​ស្រស់
11-1449839334-31-1427803192-milk

ចេក​ទុំ
11-1449839323-31-1427803167-banana

តើខ្សែដៃ​ ក្រហមទាំង ៤ នេះមួយណា របស់អ្នក ?

A,B,C រឺ D មួយណាជារបស់អ្នក ? ខ្សែដៃនេះគឺ ហៅថាខ្សែបេះដូង ។ វាមានសារៈសំខាន់ ក្នុងនាមជាអ្នក នាំផ្លូវៗ នៃអារម្មណ៍​ និង សេចក្តីស្រលាញ់របស់អ្នក ។ ដូច្នេះតើវាត្រូវនឹង អារម្មណ៍របស់អ្នក ប៉ុន្មានភាគរយៈ ?

តើខ្សែដៃ​ ក្រហមទាំង ៤ នេះមួយណា របស់អ្នក ?

A,  មនុស្សដែលមាន ខ្សែបេះដូង នៅក្រោមដៃកណ្តាល ភាគច្រើន ជាមនុស្សដែល កើតមកដើម្បីធ្វើ ជាអ្នកដឹកនាំគេ, មានមហិច្ចតា, ឯករាជ្យ, ឈ្លាសវៃ ហើយជឿជាក់ លើការកាត់សេចក្តី និង ការសំរេចចិត្ត ។ អ្នកមិនសូវចិត្តទន់​ ។

B, មនុស្សដែលមាន ខ្សៃបេះដូង នៅចំចន្លោះ រវាងដៃចង្អុល និង ដៃកណ្តាល ជាមនុស្សដែល ចេះគិតគូរ និង ជាមនុស្សដែល ចិត្តជាមួយអ្នកដទៃ ។ លើសពីនេះ, អ្នកក៏ជាមនុស្ស​ ដែលស្ទើរសាក់ និង ប្រុងប្រយ័ត្ន នៅពេលដែល មានជាប់ទាក់ទង ជាមួយនឹងអ្នក​ដទៃ ប៉ុន្តែអ្នកជាមនុស្ស ដែលគួរអោយ ទុកចិត្ត ។ អ្នកជាទូទៅ ធ្វើការគិតពិចារណា ដិតដល់ណាស់​ នៅពេលដែល សំរេចចិត្ត ។

C, ប្រសិនបើ​ ខ្សែបេះដូង នៅក្រោមដៃចង្អុល​ មនុស្សជំពូកណាស់ មានអត្តចរិក ដូចនឹង ជំពូកមនុស្ស A ដែរ ។

D, មនុស្សដែល មានខ្សែបេះដូង នៅចន្លោះដៃមេ និង​ដៃចង្អុល ភាគច្រើនជាមនុស្ស ដែលពូកែអត់ធ្មត់​, យកចិត្តទុកដាក់ នឹងអ្នកដទៃ, ចិត្តល្អ​ និង ស្មោះត្រង់​ ។

បញ្ជាក់៖ នេះគ្រាន់តែជាការ កំណត់សំគាល់ របស់ចាស់ៗតែប៉ុណ្ណោះ មិនចាត់ទុកថា ត្រូវគ្រប់មនុស្ស ទាំងអស់នោះទេ ៕

អាហារ​និង​ភេសជ្ជៈ​ ប៉ុន្មាន​​យ៉ាង​នេះ​​អ្នក​មិន​គួរ​បរិភោគ​រួម​​គ្នា​នោះ​ទេ

ប្រភេទ​អាហារ​មួយ​ចំនួន​អាច​ផ្សំ​ជាមួយ​គ្នា​យ៉ាងល្អ ដែល​​បង្កើត​បាន​ជា​សារធាតុ​​អាហារូបត្ថម្ភ​យ៉ាង​ច្រើន និង​​មាន​ឱជារស។ ប៉ុន្តែ​​អាហារ​មួយ​និង​ភេសជ្ជៈ​មួយ​ចំនួន​វា​អាច​នឹង​បង្ក​បញ្ហា​ដល់​សុខភាព​ប្រសិន​បើ​អ្នក​បរិភោគ​វា​។
អាហារ​និង​ភេសជ្ជៈ​ ប៉ុន្មាន​​យ៉ាង​នេះ​​អ្នក​មិន​គួរ​បរិភោគ​រួម​​គ្នា​នោះ​ទេ
ខាង​ក្រោម​នេះ​ជា​អាហារ​ប៉ុន្មាន​ប្រភេទ​ដែល​អ្នក​មិន​គួរ​បរិភោគ​បញ្ចូល​គ្នា​នោះ​ទេ ៖


១ គ្រឿងស្រវឹង ជាមួយ​ជាតិ​កាហ្វេអ៊ីន

ពេល​ដែល​អ្នក​កំពុង​ផឹក​ស្រា​នៅ​ពេល​អាហារ​ពេល​ល្ងាច បន្ទាប់​ពី​ផឹក​បាន​ពីរ​បី​កែវ អ្នក​នឹង​ចាប់​ផ្ដើម​ ស្ងាប​ បន្ទាប់​មក​អ្នក​ក៏​ទទួល​ទាន​ កាហ្វេ ទឹកដោះគោ​ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​​ឯង​ស្វាង​ឡើង​វិញ នេះ​គឺ​រឿង​ដែល​មិន​គួរ​ធ្វើ​នោះ​ទេ​។ ដឹង​ទេ​​ថា​តើ​​មក​ពី​ហេតុ​អ្វី ​?
ការ​ជំរុញ​ថាមពល​ដែល​អ្នក​ទទួល​បាន​ពី​ជាតិ​កាហ្វេអ៊ីន​អាច​លាក់​បាំង​សារជាតិ ពុល​ ដូច្នេះ​ធ្វើ​អ្នក​មិន​ដឹង​ថា​អ្នក​កំពុង​តែ​ស្រវឹង​​ក្នុង​កម្រិត​ណា​នោះ​ទេ​។ បើ​តាម​ការ​ស្រាវ​ជ្រាវ​ចេញ​ពី​ សកលវិទ្យាល័យ​ Wake Forest University School of Medicine បាន​រក​ឃើញ​ថា​អ្នក​ដែល​បរិភោគ​​ជាតិ​កាហ្វេអ៊ីន​និង​អាល់កុល​គឺ​មាន​ហានិភ័យ​ខ្ពស់​នៅ​ក្នុង​គ្រោះថ្នាក់​​ដល់​សុខភាព។


២ សណ្តែកសៀង​ជាមួយ​ស្រា​ក្រហម

ស្រា​ក្រហម​ផ្ទុក​ទៅ​ដោយ​សារធាតុ​សាំញ៉ាំ​ដែល​ហៅ​ថា tannins ។ នៅ​ពេល​ដែល tannins លាយ​គ្នា​ជាមួយ​រុក្ខជាតិ​ដែល​មាន​ផ្ទុក​សារជាតិ ដែក​ ដែល​មាន​នៅ​ក្នុង​សណ្តែកសៀង​​​ជាដើម​ ​វា​បាន​បង្ក​បញ្ហា​ធ្ងន់ធ្ងរ​ណាស់​ ព្រោះ​វា​បាន​​បង្អាក់​សមត្ថភាព​ក្នុង​ការ​ស្រូប​យក​សារធាតុ រ៉ែ​ទៅ​ចិញ្ចឹម​នៅ​ក្នុង​រាង​កាយ។


៣ ហែម​ប៊ឺហ្កឺ ជាមួយ​ស្រាបៀ

តាម​រយៈ​គេហទំព័រ​ Rumsey បាន​​ចុះ​ផ្សាយ​ថា​ ការ​សេព គ្រឿង​ស្រវឹង​វា​មាន​សារជាតិ​ពុល​មួយ​ទៅ​ហើយ​ ហើយ​បើ​យើង​បន្ថែម​អាហារ​មាន​ជាតិ​ខ្លាញ់​ខ្ពស់ (ជាតិ ខ្លាញ់​បណ្ដាល​អោយ​អាហារ​រំលាយ​យឺត) វា​នឹង​ធ្វើ​អោយ​រាងកាយ​របស់​យើង​មាន​បញ្ហា​ជាក់​ជា​ពុំ​ខាន​។
ដូចនេះ​សូម​ប្រិយមិត្ត​កុំ​ព្យាយាម​បរិភោគ​អាហារ​​និង​ភេសជ្ជៈ​ទាំង​ប៉ុន្មាន​មុខ​នេះ​បញ្ចូល​គ្នា​ឲ្យ​សោះ​ដើម្បី​សុខភាព​របស់​លោក​អ្នក​៕

ចង់​បំបាត់​សក់ស្កូវ​ដោយ ​មិនបាច់​លាប​ពណ៌​ដែរ​ទេ​? សាកល្បង​វិធី​នេះ​សិន​ទៅ

នេះ​គឺជា​ទឹកក្រឡុក​ដ៏​អស្ចារ្យ​មួយ​ដែល​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ យ៉ាងច្រើន​។ វា​អាច​ពង្រឹង​ដល់​ភាព​មើលឃើញ​ច្បាស់​របស់​ភ្នែក ស្បែក​មាន​សុខភាព​ល្អ និង​អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ​អាច​ប្រែ​ពណ៌​សក់ស្កូវ​ទៅ​ជា​ពណ៌​ ធម្មជាតិ​វិញ​បាន​។

ចង់​បំបាត់​សក់ស្កូវ​ដោយ ​មិនបាច់​លាប​ពណ៌​ដែរ​ទេ​? សាកល្បង​វិធី​នេះ​សិន​ទៅ​!!!
​គ្រឿងផ្សំ​៖
•​    ​ក្រូចឆ្មារ ៤​ផ្លែ​
•​    ​ខ្ទឹម​ស ២​កំពឹស​តូចៗ​
•​    ​ទឹកឃ្មុំ​មួយ​គីឡូក្រាម​

ការណែនាំ​
ចូរ​ដាក់​ខ្ទឹមស និង​ក្រូចឆ្មារ​កិន​ចូលគ្នា​ឱ្យ​សព្វ​។ ក្រូចឆ្មារ​ពីរ​ផ្លែ​ត្រូវកា​របកសម្បក​ចេញ​មុន​នឹង​ដាក់​កិន​ចូលគ្នា​។ បន្ទាប់​មក​អ្នក​អាច​ចាក់​ទឹកឃ្មុំ​ចូលទៅ​ក្នុង​ល្បាយ​នោះ ហើយ​កិន​ម្តងទៀត​បាន​ហើយ​។ បន្ទាប់​ពី​កិន​រួច ចូរ​ចាក់​វា​ចូលទៅ​ក្នុង​ចាន ហើយ​បិត​ឱ្យ​ជិត និង​ដាក់​ក្នុង​ទូរ​ទឹកកក​។

របៀប​ប្រើប្រាស់
​ចូរ​ញ៉ាំ​ល្បាយ​នេះ​មួយ​ស្លាបព្រា​បាយ​នៅ​រយៈពេល ៣០​នាទី​មុន​ញ៉ាំ​អាហារ​។ ចូរ​ប្រាកដថា អ្នក​បាន​ប្រើ​ស្លាបព្រា​ឈើ​។ ចូរ​ញ៉ាំ​បែបនេះ​បី​ដង​ក្នុង​មួយ​ថ្ងៃ​។
​ទឹកក្រឡុក​មួយ​នេះ​នឹង​ជួយ​ពង្រឹង​ដល់​សុខភាព​ទូទៅ​របស់​អ្នក​បាន​យ៉ាង​ល្អ​៕

ទឹកបាយដែលអ្នកធ្លាប់តែជាត់ចោល តាមពិតមានអត្ថប្រយោជន៍គួរអោយភ្ញាក់ផ្អើល

ប្រជាជនចិនកាលពីសម័យមុន តែងព្យាបាលជាមួយនឹងទឹកបាយ ។ វាផ្តល់អោយអ្នកស្បែកស្អាត, សក់ស្អាត និង ថាមពលជាច្រើនផ្សេងទៀត ។ រាងកាយមានសុខភាពល្អ និង ស្បែកមានស្អាតដោយគ្រាន់តែប្រើទឹកបាយ ។
ទឹកបាយដែលអ្នកធ្លាប់តែជាត់ចោល តាមពិតមានអត្ថប្រយោជន៍គួរអោយភ្ញាក់ផ្អើល តើអ្នកធ្លាប់បានដឹងពីមុនមកទេថា ឱសថបុរាណចិនមួយប្រភេទនេះ មានអត្ថប្រយោជន៍ដូចជា ៖
ចំពោះសុខភាព
- ផ្តល់អោយអ្នកនូវថាមពលរាងកាយ និង បង្កើនការប្រមូលផ្តុំនៃកាបូអីុត្រាត ។
- ព្យាបាយបញ្ហាក្រពះ អោយជាសះស្បើយ
- ដើរតួក្នុងការការពារជំងឺមហារីក
- គ្រប់គ្រងសំពាធឈាម
- គ្រប់គ្រងសីតុណ្ហភាពក្នុងរាងកាយ
អត្ថប្រយោជន៍ចំពោះសម្រស់
- លុបមុខជាមួយទឹកបាយ ធ្វើអោយស្បែកស្អាត
- ជំនួយដ៏ល្អសំរាប់ប៉ូវកំលាំង
- ជួយប្រឆាំងនឹងបង្កើតរន្ធញើសធំលើមុខ
- កកសក់ជាមួយទឹកបាយនឹង ផ្តល់អោយសក់របស់អ្នកភ្លឺរលោង  និង មានសុខភាពល្អ

 អ្នកប្រហែលជាធ្លាប់បានអានហើយ ថាទឹកអង្ករ (ទឹកលាងអង្ករ រឺទឹកដែលបានមកពីការត្រាំអង្ករ) ក៏អាចជួយបាន ប៉ុន្តែទឹកបាយមានគុណប្រយោជន៍ច្រើនជាង ។ ហើយវិធីធ្វើវាមិនពិបាកទេ ព្រោះម្នាក់ៗសុទ្ធតែចេះដាំបាយ អ្នកគ្រាន់តែបន្ថែមទឹកអោយច្រើនជាងធម្មតា ហើយជំរិតវាយកទឹកទុកប្រើ ។ អ្នកអាចញាុំទឹកបាយក្ដៅឧណ្ហៗ រឺទុកអោយត្រជាក់ក៏បាន ។ ប្រជាជនចិនអះអាងថាពិតជាអាចជួយបាន អ្នកគួរតែសាកល្បងជាមួយទឹកបាយ ៕

ធ្វើ​យ៉ាងម៉េច​អាច​បង្ការ​អាការៈ ពុលឡាន ពុលកាណូត ពុលយន្ដហោះ​ បាន?

ប្រសិន​បើ​លោកអ្នក​មាន អាការៈ អស់កម្លាំង វិលមុខ និង​មាន​អារម្មណ៍​ចង់​ក្អួត កំឡុង​ពេល​ធ្វើ​ដំណើរ​តាម​យាន​ជំនិះ​ មិនថា​ផ្លូវគោក ផ្លូវ​ទឹក​ ឬ​ ផ្លូវ​អាកាស ទាំង​នោះ​សុទ្ធ​តែ​ជា​សញ្ញា​បញ្ជាក់​ថា​លោក​អ្នក​​កំពុង​ពុល​នឹង​ការ​ធ្វើ​ដំណើរ​ហើយ។
ធ្វើ​យ៉ាងម៉េច​អាច​បង្ការ​អាការៈ ពុលឡាន ពុលកាណូត ពុលយន្ដហោះ​ បាន?
បញ្ហា​ពុល​បែបនេះ បណ្ដាល​មកពី​ ភាព​មិន​ប្រក្រតី​នៃ​ ការ​មើល​ឃើញ​ បូក​ផ្សំ​នឹង​ការ​បាត់​បង់​តុល្យភាព​លំនឹង​នៃ​រាង​កាយ ដែល​ត្រូវ​បាន​សម្របសម្រួល​ដោយ ផ្នែក​ក្នុង​បំផុត​នៃ​ត្រចៀក (Vestibular)។ ការ​បាត់​បង់​លំនឹង​នៃ​ត្រចៀក​ក្នុង​ ក៏​អាច​បង្ក​អាការៈ​ធ្ងន់ធ្ងរ​មួយ​ចំនួន​ទៀត​​ដូចជា ស្លេកស្លាំង បែកញើស​ ត្រជាក់​ដៃជើង និង​ឈឺក្បាល ជាដើម​។
ហេតុនេះ​បើ​លោកអ្នក ដឹង​មុន​ថា ខ្លួនឯង​ងាយ​នឹង​ជួប​អាការៈ​ពុល​នឹង​យាន​ជំនិះ​បែប​នេះ​ សូម​​ត្រៀម​ខ្លួន​ឲ្យ​ហើយ​​ ដើម្បី​ ការពារ​កុំ​ឲ្យ​ជួប​​រោគ​សញ្ញា​ពិបាក​បែប​នេះ។
សូម​ណែនាំ​លោកអ្នក​នូវ​វិធី​សាស្ត្រ​បង្ការ មួយ​ចំនួន​ ដូច​ខាងក្រោម៖
  • សូម​ជ្រើស​រើស​អង្គុយ​កៅអី​ខាង​មុខ គឺ​មិន​ត្រូវ​អង្គុយ​នៅ​កៅអី​ខាងក្រោយ​នោះ​ទេ។
  • ចូរ​សម្លឹង​ចេញ​ទៅក្រៅ​បង្អួច​ខ្លះ មិនមែន​សម្លឹង​តែ​នៅ​ក្នុង​រថយន្ដ កាណូត​ ឬ​យន្ដ​ហោះ​ តែ​មួយ​មុខ​នោះ​ទេ។
  • មិន​គួរ​អាន​សៀវភៅ​ ក្នុង​ពេល​ធ្វើ​ដំណើរ
  • ផ្អែក​ក្បាល​ទៅ​នឹង​​បង្អែក​ខាងក្រោយ ដើម្បី​រក្សា​លំនឹង​ក្បាល ឬ​ឲ្យ​ក្បាល​មាន​ចលនា​តិច​បំផុត
  • ជៀសវាង កុំ​ជក់​បារី
  • មុន​នឹង​ធ្វើដំណើរ ចូរ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ទទួល​ទាន​អាហារ ជៀសវាង​ញ៉ាំ​អាហារ​ច្រើនពេក ឬ​​ម្ហូប​​មាន​រសជាតិ​ខ្លាំង​ពេក​ អាហារ​មាន​ជាតិ​ខ្លាញ់ និង​ផលិតផល​ពី​ទឹកដោះ​គោ។

អ្នកណាថាបញ្ហា ប្រេះកែងជើង ជារឿងដែល ពិបាកក្នុងការព្យាបាល? អស់បារម្ភជាមួយ រូបមន្តធម្មជាតិ

ប្រេះកែងជើង មិនត្រឹមតែធ្វើអោយ អាក្រក់មើលនោះទេ ហើយ ពេលខ្លះវាក៏ធ្វើអោយអ្នក មានការឈឺចាប់ផងដែរ ។ វាអាចបណ្តាលមកពី ស្បែកស្ងួត, ជំងឺផ្សេងៗ (ទឹកនោមផ្អែម រឺក្រពេញទីរ៉ូអ៊ីត), ជំងឺធាត់, ឈរយូរម៉ោង និង ការពាក់ស្បែកជើង ដែលគ្មានគុណភាពជាដើម ។ ប្រសិនជាអ្នកកំពុង ប្រឈមមុននឹងបញ្ហានេះ សូមកុំបារម្ភ​សាកល្បង អនុវត្តន៍រូបមន្តធម្មជាតិ ខាងក្រោមនេះ៖


១. ជំរុះស្បែកដែល គគ្រាតចេញ
ជំហានដំបូងក្នុងការព្យាបាល បញ្ហានេះអ្នកត្រូវយកស្បែកដែល គគ្រាតចេញជាមុនសិន ។ អ្វីដែលអ្នកត្រូវធ្វើនោះគឺ៖
- ត្រាំជើងដើម្បីអោយ ស្បែកជើងរបស់អ្នកទន់ ។ វិធីលាយ ទឹកត្រាំជើងអ្នកត្រូវ ចាក់ទឹកក្តៅចូល ទៅក្នុងកន្ធន់ (ល្មមអាចត្រាំបាន ត្រឹមកជើង) រួចបន្ថែម​ សាប៊ូទឹកដុសខ្លួនចូល បន្តិច ។ ត្រាំជើងរបស់អ្នក ទៅក្នុងទឹករយៈពេល ១០​ នាទី រឺ ១៥នាទី ។ ទឹកក្តៅនឹងធ្វើអោយ ជើងរបស់អ្នកទន់ ដែលងាយស្រួល ក្នុងការជំរុះស្បែក ដែលគគ្រាតចេញ ។
- ខាតស្បែកដែល គគ្រាតចេញ៖ អ្នកត្រូវប្រើ ឧបករណ៍ខាតស្បែក រឺអេប៉ុងខាតស្បែក​ ខាតនៅលើ បាតជើងរបស់អ្នកថ្នមៗ បីបួនដងក្នុងមួយថ្ងៃ រហូតអ្នកសំគាល់ ឃើញថាស្បែកដែល គគ្រាតជុះចេញអស់ ។​
- ធ្វើជា Scrub ដុសជើង ជំរុះកោសិកា ស្បែកងាប់៖ អ្នកត្រូវប្រើស្ករស​ និងប្រេងធម្មជាតិ មួយណាក៏បាន ដែលអ្នកមាន ដូចជាប្រេងដូង រឺ ប្រេងអូលីវ ។ លាយពួកវាបញ្ជូលគ្នា អោយសព្វ ហើយដុសទៅលើ កែងជើងរបស់អ្នក ជាចលនារង្វង់។ ជាតិគ្រីស្តាល់ ដែលមាននៅស្ករនឹង ជំរុះស្បែកដែលខូច ចេញពីស្បែករបស់អ្នក ។ បន្ទាប់មកលាង ជើងរបស់អ្នកជាមួយ ទឹកក្ដៅឧណ្ហៗ ។


២. ម៉ាសផ្លែឈើ
នេះជាជំហានទី បន្ទាប់ពីអ្នកបាន ជំរុះស្បែកដែល គគ្រាតចេញហើយ អ្នកត្រូវតែចិញ្ចឹមស្បែក របស់អ្នក ។ អ្វីដែលអ្នកត្រូវមានគឺ៖
- ចេកទុំមួយផ្លែ
- ទឹកក្រូចឆ្មា
- ទឹកឃ្មុំ (ដាក់ក៏បាន មិនដាក់ក៏បាន)
វិធីធ្វើ៖
កិនចេកអោយម៉ត់ ហើយលាយជាមួយ ទឹកក្រូចឆ្មា ។ លាបល្បាយនេះ ទៅលើជើងរបស់អ្នក ទុកចោល ១០ នាទី សឹងសំអាតចេញ ។


៣. ផ្តល់សំណើមដល់ ស្បែកបាតជើង របស់អ្នក
មុនពេលចូលគេង អ្នកត្រូវម៉ាស្សាជើងរបស់អ្នក ជាមួយប្រេងអូលីវ រឺ ក្រមួន Vaseline ។ ពេលលាបរួច អ្នកគួរតែពាក់ស្រោមជើង ។




អនុវត្តន៍វិធីទាំងបីនេះ តាមជំហានរបស់វា អ្នកនឹងទទួលបាន បាតជើងទន់រលោង ដូចជើងកូនក្មេងអញ្ចឹង ៕

Monday, December 7, 2015

តើអ្វីនឹងកើតមានឡើង នៅពេលដែលអ្នកផឹកទឹកដូង ជារៀងរាល់ព្រឹកមុនពេលញុំាអាហារ? ចំលើយនឹងធ្វើអោយអ្នកចង់ផឹកវា!

តើអ្វីនឹងកើតមានឡើង នៅពេលដែលអ្នកផឹកទឹកដូង ជារៀងរាល់ព្រឹកមុនពេលញុំាអាហារ? ចំលើយនឹងធ្វើអោយអ្នកចង់ផឹកវា!

ទឹកដូងជាភេសជ្ជៈដែលគេពេញនិយមបំផុត។ វាមិនត្រឹមតែអាចជួយបំបាត់ភាពស្រេកទឹកប៉ុណ្ណោះទេ តែវាមានអត្ថប្រយោជន៍ជាច្រើនចំពោះអ្នក រហូតអ្នកនឹកស្មានមិនដល់។ ភេសជ្ជៈពីធម្មជាតិមួយនេះមាន ផ្ទុកវីតាមីននិងសារធាតុចិញ្ចឹមរាងកាយដ៏ច្រើនក្រៃលែង ក្នុងការបង្កើនភាពសុំាយ៉ាងសំខាន់ដែលអាច
ជួយពង្រឹងសុខភាពរបស់អ្នកទាំងមូល។ ទឹកដូងខ្ចីគឺជាភេសជ្ជៈ isotonic ពីធម្មជាតិ, មានជាតិកាឡូរីទាប, និង គ្មានជាតិខ្លាញ់ និង កូឡេស្តេរ៉ុល។ វាផ្តល់ electrolyte ជាច្រើនដល់អ្នកលេងកីឡា ហើយវាមានជាតិប៉ូតាស្យូមច្រើនជាងចេក, ទឹកដូងជំរុញអោយមានជាតិទឹកតាមរយៈការភ្ញោចប្លាស្មាដែលមានចំនួន ៥៥%នៃឈាមរបស់មនុស្ស។
លើសពីនេះ, ជាតិអាស៊ីត lauric ដែលរកឃើញនៅក្នុងទឹកដូងគឺដូចគ្នាទៅនឹងទឹកដោះមនុស្ស។ វាគ្មានសារធាតុគីមីដែលមានសុវត្ថិភាពចំពោះកុមារ រឺទារកអាចញុំាបាន។

អត្ថប្រយោជន៍របស់ទឹកដូង
១. ដោយសារតែមាតិកាជាតិសរសៃខ្ពស់, ទឹកដូងពង្រឹងការរំលាយអាហារ ហើយប្រសិនបើផឹកវាអោយបានទៀងទាត់ វាអាចជួយសំរួលបញ្ហាដែលបណ្តាលមកពីអាស៊ីតក្នុងក្រពះ រឺជំងឺពិបាករំលាយអាហារ។
២. វាមានសារធាតុចិញ្ចឹមខ្ពស់ ហើយធ្វើអោយអ្នកមានអារម្មណ៍ថាឆ្អែតបានយូរ។ វាមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ការស្រេកឃ្លានរបស់អ្នក ដោយជួយអ្នកក្នុងការសំរកទំងន់ ហើយរក្សាតុល្យភាពទំងន់របស់អ្នក។
៣. ទឹកដូងមានរចនាសម្ព័ន្ធដូចគ្នាទៅនឹងប្លាស្មាឈាមដែលជាធាតុសំខាន់នៃឈាម។
៤. ទឹកដូងមានសមត្ថភាពក្នុងការសំលាប់វីរុស និង បាក់តេរីក្នុងរាងកាយ ដោយសារតែវាមាតិកា monolaurin ដែលដើរតួរជាអ្នកប្រឆាំងនឹងវីរុស និង antimicrobial monoglyceride។
៥. ទឹកដូងពិតជាមានអត្ថប្រយោជន៍សំរាប់ទ្រទ្រង់ប្រព័ន្ធការពាររបស់អ្នក។ វាបំផ្លាញបាក់តេរីដែលបង្កអោយការឆ្លងមេរោគទៅលើផ្លូវទឹកម៉ូត្រ, ជំងឺប្រមេះ, ជំងឺអញ្ចាញធ្មេញ និង វីរុសដែលបង្កអោយមានជំងឺផ្តាសាយ, ជំងឺឆ្លង និង ជំងឺគ្រុនពោះវៀន។
៦. វាដើរតួជាអ្នកបញ្ចុះទឹកនោមធម្មជាតិ។ ដូច្នេះវាក៏មានប្រយោជន៍សំរាប់អ្នកដែលកើតជំងឺតំរងនោមផងដែរ។ វាសំអាតបំពង់ និង ប្លោកនោមដោយការប្រយុទ្ធនឹងការឆ្លងមេរោគ។ លើសពីនេះទៀត, វាជំរះជាតិពុកពីក្នុងរាងកាយ ហើយកាត់បន្ថយបញ្ហាដែលបណ្តាលអោយទៅជាគ្រួសក្នុងតំរងនោម។
៧. វាធ្វើអោយប្រសើរឡើងនូវមុខងារក្រពេញទីរ៉ូអ៊ីតរបស់អ្នក ដោយការភ្ញោចការផលិតអ័រម៉ូនទីរ៉ូអ៊ីត។
៨. វាមានសារៈសំខាន់ក្នុងការជំរុញកំរិតថាមពល ហើយជាពិសេសមានប្រយោជន៍សំរាប់អ្នកដែលមានជំងឺអស់កំលាំងរុំារ៉ៃ។
៩. វាអាចធ្វើអោយស្បែករបស់អ្នកកាន់តែប្រសើរឡើង។ លើសពីនេះ, វាមានប្រសិទ្ធភាពក្នុងការព្យាបាលស្បែកខ្លាញ់ដូចជាមុនជាដើម។ វាសំអាត និង ធ្វើយុវកម្មទៅលើស្បែក ហើយវាមិនដូចជាក្រែមនិងឡេមួយចំនួននោះទេ, វាមិនធ្វើអោយកកស្ទះក្នុងរន្ធញើសឡើយ។

អត្ថប្រយោជន៍ដែលទទួលបានពីការផឹកទឹកដូងជារៀងរាល់ព្រឹកមុនពេលញុំាអាហារ​ (នៅពេលដែលពោះទទេរ)
វាត្រូវបានគេរកឃើញថាការផឹកទឹកដូងអោយបានទៀងទាត់មុនពេលញុំាអាហារអាចជំរុញប្រព័ន្ធការពាររបស់អ្នក, ភ្ញោចដល់ការរំលាយអាហាររបស់អ្នក, កាត់បន្ថយកំរិត LDL cholesterol និងបន្សាបជាតិពុលក្នុងរាងកាយ។ ត្រឹមតែមួយកែវជារៀងរាល់ព្រឹកអាចគ្រប់គ្រងស្ថានភាប electrolyte របស់អ្នក​។ អតុល្យភាពដែលពេលខ្លះអាចនាំអោយមានជំងឺលើសឈាម រឺសំពាធឈាមឡើងខ្ពស់។ លើសពីនេះទៀត, វាផ្តល់នូវជាតិទឹកអតិបរិមាសំរាប់រាងកាយនិងស្បែករបស់អ្នកុំ។ ផឹកទឹកដូងអោយបានទៀងទាត់អាចធ្វើអោយប្រសើរឡើងដល់មុខងារពោះវៀន។
ខាងក្រោមនេះជាអត្ថប្រយោជន៍សុខភាពនៃការផឹកទឹកដូងនៅពោះទទេរ៖
- ទ្រទ្រង់ប្រព័ន្ធការពាររាងកាយតាមធម្មជាតិ
- ធ្វើអោយសុខភាពពោះវៀនល្អប្រសើរឡើង
- បង្កើនការរំលាយអាហារ និង ជំរុញការសំរកទំងន់
- ធ្វើអោយកំរិត pH មានតុល្យភាព
- បន្សាបជាតិពុលក្នុងរាងកាយ
- ទប់ស្កាត់ជំងឺលើសឈាម
- គ្រប់គ្រងកំរិតជាតិស្ករ
- ធ្វើអោយចលនាឈាមរត់ប្រសើរឡើង
- កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីក
- យកគ្រួសតំរងនោមចេញ
- សំរាលអាការៈឈឺក្រពះ និង ជំងឺពិបាករំលាយអាហារ

យោងតាមហេតុផលមួយចំនួនខាងលើ អ្នកគួរតែសាកល្បងកែប្រែទំលាប់របស់អ្នក ងាកមករកការផឹកទឹកដូងខ្ចីវិញម្តង៕

Friday, December 4, 2015

អាហារ 10 ប្រភេទ ដែល​​អាច​ជួយ​អោយ​ភាព​សុំា​ក្នុង​សារពាង្គ​កាយ​របស់​យើង​កាន់​តែ​រឹងមាំ និង​ខ្លាំងកា្ល​ជាងមុន!


1 cover
ការបង្កើន ប្រព័ន្ធភាពសុំា ក្នុង​សារ​ពាង្គកាយ គឺ​មាន​សារៈ​សំខាន់ ខ្លាំង​ណាស់ ចំពោះ​សុខភាព ព្រោះ​ដើម្បី​ចៀស​វាង​ពី មេរោគ​ផ្សេងៗ នៅ​ខាង​ក្រៅ គ្រប់​មជ្ឈដ្ឋាន កុំ​អោយ​បៀត​បៀន មក​លើ រាងកាយ របស់​យើង។ ដូច្នេះ សម្រាប់ថ្ងៃនេះ យើង សូមការបង្ហាញ អាហារទាំង 10 ប្រភេទ ដែលអាចជួយ ទ្រទ្រង់ សារពាង្គកាយ យើង អោយកាន់តែ រឹងមាំ និងខ្លាំងក្លា ជាងមុន ដូចតទៅ៖
  1. ការបរិភោគផ្លែក្រូច
នៅក្នុងផ្លែក្រូច សំបូរទៅដោយ វីតាមីន C ដែលអាច ជួយបង្កើនការ ផលិតកោសិកា ឈាមស ក្នុងខ្លួន​របស់​យើង​បាន។
  1. ខាត់ណា
ខាត់ណា ជាប្រភព ផ្ទុកទៅដោយ វីតាមីន A, C និង E ជាពិសេសសារធាតុ ប្រឆាំងអុកស៊ីតកម្ម តែម្តង។
  1. ខ្ទឹមស
វាអាចជួយ កាត់បន្ថយ សារធាតុ កូឡេស្តេរ៉ូល និងជួយបង្កើន ភាពសុំា ក្នុងសារពាង្គកាយ អោយកាន់​តែ​រឹងមាំ។ មិនតែប៉ុណ្ណោះ ប្រសិនជាយើង បរិភោគ ខ្ទឹមស ជារៀងរាល់ថ្ងៃ និង ជួយកាត់បន្ថយ ធាតុត្រជាក់ និង អាការៈផ្តាសាយ ពីខ្លួនរបស់យើង បានទៀតផង។
  1. ទឹកដោះគោជូរ
  2. រមៀត
  3. ក្រេបតែបៃតងម៉ាជីប
  4. គ្រាប់ធញ្ញជាតិ មានដូចជា សណ្តែកដី …..
  5. ផ្សិត
ផ្សិត ក៏ដូចជាផ្លែក្រូច អញ្ចឹងដែរ គឺមានតួនាទី យ៉ាងសំខាន់ ក្នុងការការផលិត កោសិកាឈាមស ក្នុង សារពាង្គកាយ របស់យើង។
  1. អាហារសមុទ្រ
អាហារសមុទ្រ មានដូចជា ក្តាម, បង្កង, Oysters ហើយត្រូវទទួលទាន យ៉ាងហោចណាស់ក៏ 2 ដង ក្នុងមួយសប្តាហ៍។
  1. ស្ពៃ (spinach)
Spinach បានផ្ទុកទៅដោយ វីតាមីន E, C, K, folates និង beta-carotene។
ដូចនេះ ដើម្បីអោយ សារពាង្គកាយ មានប្រព័ន្ធការពារ រឹងមាំបន្ថែមទៀតនោះ យើងពុំគួរមើលរំលង នូវ អាហារ ទាំង 10 នេះទេ ព្រោះអាហារ ទាំងនោះ យើងក៏ងាយស្រួល រកផងដែរ ជួនកាល បរិភោគ រាល់​ថ្ងៃ​ក៏​មានដែរ ជាពិសេស គឺខ្ទឹមស តែម្តង។