Wednesday, December 16, 2015

អាហារ​និង​ភេសជ្ជៈ​ ប៉ុន្មាន​​យ៉ាង​នេះ​​អ្នក​មិន​គួរ​បរិភោគ​រួម​​គ្នា​នោះ​ទេ

ប្រភេទ​អាហារ​មួយ​ចំនួន​អាច​ផ្សំ​ជាមួយ​គ្នា​យ៉ាងល្អ ដែល​​បង្កើត​បាន​ជា​សារធាតុ​​អាហារូបត្ថម្ភ​យ៉ាង​ច្រើន និង​​មាន​ឱជារស។ ប៉ុន្តែ​​អាហារ​មួយ​និង​ភេសជ្ជៈ​មួយ​ចំនួន​វា​អាច​នឹង​បង្ក​បញ្ហា​ដល់​សុខភាព​ប្រសិន​បើ​អ្នក​បរិភោគ​វា​។
អាហារ​និង​ភេសជ្ជៈ​ ប៉ុន្មាន​​យ៉ាង​នេះ​​អ្នក​មិន​គួរ​បរិភោគ​រួម​​គ្នា​នោះ​ទេ
ខាង​ក្រោម​នេះ​ជា​អាហារ​ប៉ុន្មាន​ប្រភេទ​ដែល​អ្នក​មិន​គួរ​បរិភោគ​បញ្ចូល​គ្នា​នោះ​ទេ ៖


១ គ្រឿងស្រវឹង ជាមួយ​ជាតិ​កាហ្វេអ៊ីន

ពេល​ដែល​អ្នក​កំពុង​ផឹក​ស្រា​នៅ​ពេល​អាហារ​ពេល​ល្ងាច បន្ទាប់​ពី​ផឹក​បាន​ពីរ​បី​កែវ អ្នក​នឹង​ចាប់​ផ្ដើម​ ស្ងាប​ បន្ទាប់​មក​អ្នក​ក៏​ទទួល​ទាន​ កាហ្វេ ទឹកដោះគោ​ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​​ឯង​ស្វាង​ឡើង​វិញ នេះ​គឺ​រឿង​ដែល​មិន​គួរ​ធ្វើ​នោះ​ទេ​។ ដឹង​ទេ​​ថា​តើ​​មក​ពី​ហេតុ​អ្វី ​?
ការ​ជំរុញ​ថាមពល​ដែល​អ្នក​ទទួល​បាន​ពី​ជាតិ​កាហ្វេអ៊ីន​អាច​លាក់​បាំង​សារជាតិ ពុល​ ដូច្នេះ​ធ្វើ​អ្នក​មិន​ដឹង​ថា​អ្នក​កំពុង​តែ​ស្រវឹង​​ក្នុង​កម្រិត​ណា​នោះ​ទេ​។ បើ​តាម​ការ​ស្រាវ​ជ្រាវ​ចេញ​ពី​ សកលវិទ្យាល័យ​ Wake Forest University School of Medicine បាន​រក​ឃើញ​ថា​អ្នក​ដែល​បរិភោគ​​ជាតិ​កាហ្វេអ៊ីន​និង​អាល់កុល​គឺ​មាន​ហានិភ័យ​ខ្ពស់​នៅ​ក្នុង​គ្រោះថ្នាក់​​ដល់​សុខភាព។


២ សណ្តែកសៀង​ជាមួយ​ស្រា​ក្រហម

ស្រា​ក្រហម​ផ្ទុក​ទៅ​ដោយ​សារធាតុ​សាំញ៉ាំ​ដែល​ហៅ​ថា tannins ។ នៅ​ពេល​ដែល tannins លាយ​គ្នា​ជាមួយ​រុក្ខជាតិ​ដែល​មាន​ផ្ទុក​សារជាតិ ដែក​ ដែល​មាន​នៅ​ក្នុង​សណ្តែកសៀង​​​ជាដើម​ ​វា​បាន​បង្ក​បញ្ហា​ធ្ងន់ធ្ងរ​ណាស់​ ព្រោះ​វា​បាន​​បង្អាក់​សមត្ថភាព​ក្នុង​ការ​ស្រូប​យក​សារធាតុ រ៉ែ​ទៅ​ចិញ្ចឹម​នៅ​ក្នុង​រាង​កាយ។


៣ ហែម​ប៊ឺហ្កឺ ជាមួយ​ស្រាបៀ

តាម​រយៈ​គេហទំព័រ​ Rumsey បាន​​ចុះ​ផ្សាយ​ថា​ ការ​សេព គ្រឿង​ស្រវឹង​វា​មាន​សារជាតិ​ពុល​មួយ​ទៅ​ហើយ​ ហើយ​បើ​យើង​បន្ថែម​អាហារ​មាន​ជាតិ​ខ្លាញ់​ខ្ពស់ (ជាតិ ខ្លាញ់​បណ្ដាល​អោយ​អាហារ​រំលាយ​យឺត) វា​នឹង​ធ្វើ​អោយ​រាងកាយ​របស់​យើង​មាន​បញ្ហា​ជាក់​ជា​ពុំ​ខាន​។
ដូចនេះ​សូម​ប្រិយមិត្ត​កុំ​ព្យាយាម​បរិភោគ​អាហារ​​និង​ភេសជ្ជៈ​ទាំង​ប៉ុន្មាន​មុខ​នេះ​បញ្ចូល​គ្នា​ឲ្យ​សោះ​ដើម្បី​សុខភាព​របស់​លោក​អ្នក​៕

0 comments:

Post a Comment