Wednesday, December 16, 2015

ធ្វើ​យ៉ាងម៉េច​អាច​បង្ការ​អាការៈ ពុលឡាន ពុលកាណូត ពុលយន្ដហោះ​ បាន?

ប្រសិន​បើ​លោកអ្នក​មាន អាការៈ អស់កម្លាំង វិលមុខ និង​មាន​អារម្មណ៍​ចង់​ក្អួត កំឡុង​ពេល​ធ្វើ​ដំណើរ​តាម​យាន​ជំនិះ​ មិនថា​ផ្លូវគោក ផ្លូវ​ទឹក​ ឬ​ ផ្លូវ​អាកាស ទាំង​នោះ​សុទ្ធ​តែ​ជា​សញ្ញា​បញ្ជាក់​ថា​លោក​អ្នក​​កំពុង​ពុល​នឹង​ការ​ធ្វើ​ដំណើរ​ហើយ។
ធ្វើ​យ៉ាងម៉េច​អាច​បង្ការ​អាការៈ ពុលឡាន ពុលកាណូត ពុលយន្ដហោះ​ បាន?
បញ្ហា​ពុល​បែបនេះ បណ្ដាល​មកពី​ ភាព​មិន​ប្រក្រតី​នៃ​ ការ​មើល​ឃើញ​ បូក​ផ្សំ​នឹង​ការ​បាត់​បង់​តុល្យភាព​លំនឹង​នៃ​រាង​កាយ ដែល​ត្រូវ​បាន​សម្របសម្រួល​ដោយ ផ្នែក​ក្នុង​បំផុត​នៃ​ត្រចៀក (Vestibular)។ ការ​បាត់​បង់​លំនឹង​នៃ​ត្រចៀក​ក្នុង​ ក៏​អាច​បង្ក​អាការៈ​ធ្ងន់ធ្ងរ​មួយ​ចំនួន​ទៀត​​ដូចជា ស្លេកស្លាំង បែកញើស​ ត្រជាក់​ដៃជើង និង​ឈឺក្បាល ជាដើម​។
ហេតុនេះ​បើ​លោកអ្នក ដឹង​មុន​ថា ខ្លួនឯង​ងាយ​នឹង​ជួប​អាការៈ​ពុល​នឹង​យាន​ជំនិះ​បែប​នេះ​ សូម​​ត្រៀម​ខ្លួន​ឲ្យ​ហើយ​​ ដើម្បី​ ការពារ​កុំ​ឲ្យ​ជួប​​រោគ​សញ្ញា​ពិបាក​បែប​នេះ។
សូម​ណែនាំ​លោកអ្នក​នូវ​វិធី​សាស្ត្រ​បង្ការ មួយ​ចំនួន​ ដូច​ខាងក្រោម៖
  • សូម​ជ្រើស​រើស​អង្គុយ​កៅអី​ខាង​មុខ គឺ​មិន​ត្រូវ​អង្គុយ​នៅ​កៅអី​ខាងក្រោយ​នោះ​ទេ។
  • ចូរ​សម្លឹង​ចេញ​ទៅក្រៅ​បង្អួច​ខ្លះ មិនមែន​សម្លឹង​តែ​នៅ​ក្នុង​រថយន្ដ កាណូត​ ឬ​យន្ដ​ហោះ​ តែ​មួយ​មុខ​នោះ​ទេ។
  • មិន​គួរ​អាន​សៀវភៅ​ ក្នុង​ពេល​ធ្វើ​ដំណើរ
  • ផ្អែក​ក្បាល​ទៅ​នឹង​​បង្អែក​ខាងក្រោយ ដើម្បី​រក្សា​លំនឹង​ក្បាល ឬ​ឲ្យ​ក្បាល​មាន​ចលនា​តិច​បំផុត
  • ជៀសវាង កុំ​ជក់​បារី
  • មុន​នឹង​ធ្វើដំណើរ ចូរ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ទទួល​ទាន​អាហារ ជៀសវាង​ញ៉ាំ​អាហារ​ច្រើនពេក ឬ​​ម្ហូប​​មាន​រសជាតិ​ខ្លាំង​ពេក​ អាហារ​មាន​ជាតិ​ខ្លាញ់ និង​ផលិតផល​ពី​ទឹកដោះ​គោ។

0 comments:

Post a Comment