
ជួយពង្រឹងសុខភាពរបស់អ្នកទាំងមូល។ ទឹកដូងខ្ចីគឺជាភេសជ្ជៈ isotonic ពីធម្មជាតិ, មានជាតិកាឡូរីទាប, និង គ្មានជាតិខ្លាញ់ និង កូឡេស្តេរ៉ុល។ វាផ្តល់ electrolyte ជាច្រើនដល់អ្នកលេងកីឡា ហើយវាមានជាតិប៉ូតាស្យូមច្រើនជាងចេក, ទឹកដូងជំរុញអោយមានជាតិទឹកតាមរយៈការភ្ញោចប្លាស្មាដែលមានចំនួន ៥៥%នៃឈាមរបស់មនុស្ស។
លើសពីនេះ, ជាតិអាស៊ីត lauric ដែលរកឃើញនៅក្នុងទឹកដូងគឺដូចគ្នាទៅនឹងទឹកដោះមនុស្ស។ វាគ្មានសារធាតុគីមីដែលមានសុវត្ថិភាពចំពោះកុមារ រឺទារកអាចញុំាបាន។
អត្ថប្រយោជន៍របស់ទឹកដូង
១. ដោយសារតែមាតិកាជាតិសរសៃខ្ពស់, ទឹកដូងពង្រឹងការរំលាយអាហារ ហើយប្រសិនបើផឹកវាអោយបានទៀងទាត់ វាអាចជួយសំរួលបញ្ហាដែលបណ្តាលមកពីអាស៊ីតក្នុងក្រពះ រឺជំងឺពិបាករំលាយអាហារ។
២. វាមានសារធាតុចិញ្ចឹមខ្ពស់ ហើយធ្វើអោយអ្នកមានអារម្មណ៍ថាឆ្អែតបានយូរ។ វាមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ការស្រេកឃ្លានរបស់អ្នក ដោយជួយអ្នកក្នុងការសំរកទំងន់ ហើយរក្សាតុល្យភាពទំងន់របស់អ្នក។
៣. ទឹកដូងមានរចនាសម្ព័ន្ធដូចគ្នាទៅនឹងប្លាស្មាឈាមដែលជាធាតុសំខាន់នៃឈាម។
៤. ទឹកដូងមានសមត្ថភាពក្នុងការសំលាប់វីរុស និង បាក់តេរីក្នុងរាងកាយ ដោយសារតែវាមាតិកា monolaurin ដែលដើរតួរជាអ្នកប្រឆាំងនឹងវីរុស និង antimicrobial monoglyceride។
៥. ទឹកដូងពិតជាមានអត្ថប្រយោជន៍សំរាប់ទ្រទ្រង់ប្រព័ន្ធការពាររបស់អ្នក។ វាបំផ្លាញបាក់តេរីដែលបង្កអោយការឆ្លងមេរោគទៅលើផ្លូវទឹកម៉ូត្រ, ជំងឺប្រមេះ, ជំងឺអញ្ចាញធ្មេញ និង វីរុសដែលបង្កអោយមានជំងឺផ្តាសាយ, ជំងឺឆ្លង និង ជំងឺគ្រុនពោះវៀន។
៦. វាដើរតួជាអ្នកបញ្ចុះទឹកនោមធម្មជាតិ។ ដូច្នេះវាក៏មានប្រយោជន៍សំរាប់អ្នកដែលកើតជំងឺតំរងនោមផងដែរ។ វាសំអាតបំពង់ និង ប្លោកនោមដោយការប្រយុទ្ធនឹងការឆ្លងមេរោគ។ លើសពីនេះទៀត, វាជំរះជាតិពុកពីក្នុងរាងកាយ ហើយកាត់បន្ថយបញ្ហាដែលបណ្តាលអោយទៅជាគ្រួសក្នុងតំរងនោម។
៧. វាធ្វើអោយប្រសើរឡើងនូវមុខងារក្រពេញទីរ៉ូអ៊ីតរបស់អ្នក ដោយការភ្ញោចការផលិតអ័រម៉ូនទីរ៉ូអ៊ីត។
៨. វាមានសារៈសំខាន់ក្នុងការជំរុញកំរិតថាមពល ហើយជាពិសេសមានប្រយោជន៍សំរាប់អ្នកដែលមានជំងឺអស់កំលាំងរុំារ៉ៃ។
៩. វាអាចធ្វើអោយស្បែករបស់អ្នកកាន់តែប្រសើរឡើង។ លើសពីនេះ, វាមានប្រសិទ្ធភាពក្នុងការព្យាបាលស្បែកខ្លាញ់ដូចជាមុនជាដើម។ វាសំអាត និង ធ្វើយុវកម្មទៅលើស្បែក ហើយវាមិនដូចជាក្រែមនិងឡេមួយចំនួននោះទេ, វាមិនធ្វើអោយកកស្ទះក្នុងរន្ធញើសឡើយ។
អត្ថប្រយោជន៍ដែលទទួលបានពីការផឹកទឹកដូងជារៀងរាល់ព្រឹកមុនពេលញុំាអាហារ (នៅពេលដែលពោះទទេរ)
វាត្រូវបានគេរកឃើញថាការផឹកទឹកដូងអោយបានទៀងទាត់មុនពេលញុំាអាហារអាចជំរុញប្រព័ន្ធការពាររបស់អ្នក, ភ្ញោចដល់ការរំលាយអាហាររបស់អ្នក, កាត់បន្ថយកំរិត LDL cholesterol និងបន្សាបជាតិពុលក្នុងរាងកាយ។ ត្រឹមតែមួយកែវជារៀងរាល់ព្រឹកអាចគ្រប់គ្រងស្ថានភាប electrolyte របស់អ្នក។ អតុល្យភាពដែលពេលខ្លះអាចនាំអោយមានជំងឺលើសឈាម រឺសំពាធឈាមឡើងខ្ពស់។ លើសពីនេះទៀត, វាផ្តល់នូវជាតិទឹកអតិបរិមាសំរាប់រាងកាយនិងស្បែករបស់អ្នកុំ។ ផឹកទឹកដូងអោយបានទៀងទាត់អាចធ្វើអោយប្រសើរឡើងដល់មុខងារពោះវៀន។
ខាងក្រោមនេះជាអត្ថប្រយោជន៍សុខភាពនៃការផឹកទឹកដូងនៅពោះទទេរ៖
- ទ្រទ្រង់ប្រព័ន្ធការពាររាងកាយតាមធម្មជាតិ
- ធ្វើអោយសុខភាពពោះវៀនល្អប្រសើរឡើង
- បង្កើនការរំលាយអាហារ និង ជំរុញការសំរកទំងន់
- ធ្វើអោយកំរិត pH មានតុល្យភាព
- បន្សាបជាតិពុលក្នុងរាងកាយ
- ទប់ស្កាត់ជំងឺលើសឈាម
- គ្រប់គ្រងកំរិតជាតិស្ករ
- ធ្វើអោយចលនាឈាមរត់ប្រសើរឡើង
- កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីក
- យកគ្រួសតំរងនោមចេញ
- សំរាលអាការៈឈឺក្រពះ និង ជំងឺពិបាករំលាយអាហារ
យោងតាមហេតុផលមួយចំនួនខាងលើ អ្នកគួរតែសាកល្បងកែប្រែទំលាប់របស់អ្នក ងាកមករកការផឹកទឹកដូងខ្ចីវិញម្តង៕
0 comments:
Post a Comment