Wednesday, December 16, 2015

របៀប​ធ្វើ​ទឹក​ថ្នាំ​លាង​បន្លែ​ដោយ​ខ្លួន​ឯង ដើម្បី​កម្ចាត់​សារ​ជាតិ​ពុល​ដែល​មាន​នៅ​លើ​នោះ


របៀប​ធ្វើ​ទឹក​ថ្នាំ​លាង​បន្លែ​ដោយ​ខ្លួន​ឯង ដើម្បី​កម្ចាត់​សារ​ជាតិ​ពុល​ដែល​មាន​នៅ​លើ​នោះ
បើ​ស្ត្រី​មេផ្ទះ ចង់​ទិញ​ទឹក​ថ្នាំ​លាង​បន្លែ​ពី​ផ្សារ ដែល​ជា​ប្រការ​មួយ​ត្រូវ​ចំណាយ​ប្រាក់​ច្រើន យើង​អាច​ប្រើ ​រូប​បមន្ត​ផ្សំ​ធ្វើ​ដោយ​ខ្លួន​ឯង​បែប​សាមញ្ញ​ងាយៗ​ដូច​ខាង​ក្រោម។

១. រូប​មន្ត​ទឹក​ខ្មេះ (ជួយ​កាត់​បន្ថយ​សារជាតិ​ពុល​បាន​ដល់ ៩០ ទៅ ៩៥​ភាគរយ)
ប្រើ​ទឹក​ខ្មេះ​មួយ​ស្លាប​ព្រា លាយ​ជា​មួយ​ទឹក​ស្អាត ឬ​ទឹក​ម៉ាស៊ីន​ធម្មតា ១៥ ទៅ​២០ មីលីលីត្រ រួច​ហើយ​យក​បន្លែ​មក​ត្រាំ​ទុក​ចោល ១៥ ទៅ​២០​នាទី ហើយ​បន្ទាប់​ពី​នោះ យក​ទៅ​លាង​ទឹក​ពី ៣ ទៅ៤ ដង​ទៀត​ជា​ការ​ស្រេច។

២. រូបមន្ត​អំបិល (កាត់​បន្ថយ​សារ​ជាតិ​ពុល​បាន​ដល់​ទៅ ៦០ ទៅ ៧០​ភាគ​រយ)
អំបិល២ ស្រាប​ព្រា លាយ​ជា​មួយ​ទឹក​ស្អាត​ ៤​ទៅ ៥​លីត្រ រួច​ហើយ​យក​បន្លែ​ត្រាំ​ទុក​ចោល ៣០​នាទី បន្ទាប់​ពី​នោះ​យក​ទៅ​លាង​ទឹក ៣ ទៅ​៤​ដង​ទៀត។

៣. រូប​មន្ត​ទឹក​សូដ្យូម​កាបូណាត​ (កាត់​បន្ថយ​សារ​ជាតិ​ពុល​ដល់​ ៩០ ទៅ​៩៥ ភាគ​រយ)
យក​សូដ្យូម​កាបូណាត​មួយ​ស្លាប​ព្រា លាយ​ជា​មួយ​ទឹក​ស្អាត ២០ ទៅ​២៥ លីត្រ រួច​ត្រាំ​បន្លែ​ទុក​ចោល ១៥​ ទៅ​២០នាទី ហើយ​យក​ទៅ​លាង​ជម្រះ​ទឹក ៣ ទៅ ៤ដង  មុន​យក​ទៅ​ចម្អិន៕

0 comments:

Post a Comment