Thursday, December 3, 2015

គ្មានពេលហាត់កីឡាក៏មិនអី អនុវត្តន៍រូបមន្តមួយនេះដើម្បី សំរកក្បាលពោះរបស់អ្នក

គ្មានពេលហាត់កីឡាក៏មិនអី អនុវត្តន៍រូបមន្តមួយនេះដើម្បី សំរកក្បាលពោះរបស់អ្នក

បច្ចុប្បន្ននេះមានមនុស្សជាច្រើន រស់នៅជាមួយនឹងក្បាលពោះ ដ៏សែនអាក្រក់មើល។ ហើយអ្នកក៏ប្រហែលជាមនុស្សម្នាក់ ដែលស្ថិតក្នុងចំនោមពួកគេដែរ។​ តើនៅចាំអ្វីទៀត សាកល្បងជាមួយរូបមន្តមួយនេះ ដើម្បីកំចាត់ក្បាលពោះធំដូចពាងទឹករបស់អ្នក។
អ្វីដែលអ្នកត្រូវមាន៖
- ទឹកឆ្អិន ២,៥ លីត្រ
- ក្រូចឆ្មារ​ ១ ផ្លែ
- ក្រូចលឿង រឺក្រូចពោធិ៍សាត់ ២ ផ្លែ
- Apple Cider Vinegar (រកទិញនៅផ្សារទំនើប) ៣ ស្លាបព្រាបាយ
- ខ្ញីឈូស ៣ ស្លាបព្រាបាយ
វិធីធ្វើ៖
ពុះក្រូចឆ្មារ និង ក្រូចលឿងជាពីរ ហើយច្របាច់យកទឹក។ ដាក់ខ្ញីឈូស, Apple cider vinegar និង ទឹកក្រូចដែលច្របាច់រួច ចូលទៅក្នុងទឹកឆ្អិន។ ផឹកវាបានពេញមួយថ្ងៃ ហើយផឹករយៈពេល ៥ ថ្ងៃអ្នកនឹងសំគាល់ឃើញភាពខុសគ្នារវាងមិនទាន់ផឹក និង ពេលផឹករួច។ ផឹកវា ៥ ថ្ងៃហើយសំរាក ៣ ថ្ងៃសិន បើអ្នកមិនទាន់ពេញចិត្តនឹងការស្រករបស់អ្នកទេ សូមបន្តផឹកវា ៥ថ្ងៃទៀត ហើយសំរាក ៣ ថ្ងៃទៀត សឹមផឹកបន្តទៀតប្រសិនជាអ្នកចង់បន្តផឹកវា៕

0 comments:

Post a Comment