
ការបង្កើន ប្រព័ន្ធភាពសុំា ក្នុងសារពាង្គកាយ គឺមានសារៈសំខាន់
ខ្លាំងណាស់ ចំពោះសុខភាព ព្រោះដើម្បីចៀសវាងពី មេរោគផ្សេងៗ
នៅខាងក្រៅ គ្រប់មជ្ឈដ្ឋាន កុំអោយបៀតបៀន មកលើ រាងកាយ របស់យើង។
ដូច្នេះ សម្រាប់ថ្ងៃនេះ យើង សូមការបង្ហាញ អាហារទាំង 10 ប្រភេទ ដែលអាចជួយ
ទ្រទ្រង់ សារពាង្គកាយ យើង អោយកាន់តែ រឹងមាំ និងខ្លាំងក្លា ជាងមុន ដូចតទៅ៖
- ការបរិភោគផ្លែក្រូច
នៅក្នុងផ្លែក្រូច សំបូរទៅដោយ វីតាមីន C ដែលអាច ជួយបង្កើនការ ផលិតកោសិកា ឈាមស ក្នុងខ្លួនរបស់យើងបាន។
- ខាត់ណា
ខាត់ណា ជាប្រភព ផ្ទុកទៅដោយ វីតាមីន A, C និង E ជាពិសេសសារធាតុ ប្រឆាំងអុកស៊ីតកម្ម តែម្តង។
- ខ្ទឹមស
វាអាចជួយ កាត់បន្ថយ សារធាតុ កូឡេស្តេរ៉ូល និងជួយបង្កើន ភាពសុំា
ក្នុងសារពាង្គកាយ អោយកាន់តែរឹងមាំ។ មិនតែប៉ុណ្ណោះ ប្រសិនជាយើង បរិភោគ
ខ្ទឹមស ជារៀងរាល់ថ្ងៃ និង ជួយកាត់បន្ថយ ធាតុត្រជាក់ និង អាការៈផ្តាសាយ
ពីខ្លួនរបស់យើង បានទៀតផង។
- ទឹកដោះគោជូរ
- រមៀត
- ក្រេបតែបៃតងម៉ាជីប
- គ្រាប់ធញ្ញជាតិ មានដូចជា សណ្តែកដី …..
- ផ្សិត
ផ្សិត ក៏ដូចជាផ្លែក្រូច អញ្ចឹងដែរ គឺមានតួនាទី យ៉ាងសំខាន់ ក្នុងការការផលិត កោសិកាឈាមស ក្នុង សារពាង្គកាយ របស់យើង។
- អាហារសមុទ្រ
អាហារសមុទ្រ មានដូចជា ក្តាម, បង្កង, Oysters ហើយត្រូវទទួលទាន យ៉ាងហោចណាស់ក៏ 2 ដង ក្នុងមួយសប្តាហ៍។
- ស្ពៃ (spinach)
Spinach បានផ្ទុកទៅដោយ វីតាមីន E, C, K, folates និង beta-carotene។
ដូចនេះ ដើម្បីអោយ សារពាង្គកាយ មានប្រព័ន្ធការពារ រឹងមាំបន្ថែមទៀតនោះ
យើងពុំគួរមើលរំលង នូវ អាហារ ទាំង 10 នេះទេ ព្រោះអាហារ ទាំងនោះ
យើងក៏ងាយស្រួល រកផងដែរ ជួនកាល បរិភោគ រាល់ថ្ងៃក៏មានដែរ ជាពិសេស គឺខ្ទឹមស
តែម្តង។
0 comments:
Post a Comment