This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, March 26, 2015

អង្ករផ្កាម្លិះ និងចេកជួយដល់ការទទួលទានដំណេករបស់អ្នក

យោងតាម​ការសិក្សា​របស់​ មូលនិធិដំណេក​ជាតិ​ (NSF)​ បាន​ឲ្យ​ដឹង​ថា​ មនុស្ស​គួរតែទទួល​ទានដំណេក​ឲ្យបានចាប់ពី​ ៧ ​ទៅ៩ម៉ោង​ក្នុង​មួយយប់​ ក៏ប៉ុន្តែ​ មនុស្សភាគ​ច្រើន​អាច​ទទួល​ទាន​ដំណេក​បាន​ជាមធ្យម​ត្រឹម​តែ​ ៦​ម៉ោង​ប៉ុណ្ណោះ​។ ​ការទទួលទាន​ដំណេកបាន​ល្អនាពេល​យប់​ គឺមាន​សារសំខាន់​ខ្លាំង​ណាស់ចំពោះសុខភាព​។ វា​ នឹង​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ស្រស់​ស្រាយ​ សប្បាយចិត្ត​ ធ្វើ​ឲ្យខួរក្បាល​ដំណើរ​ការ​ល្អ​ ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ ​​ធ្វើ​ឲ្យ​ស្បែក​មាន​ពន្លឺ​ស្រស់​ថ្លា​ និង​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ លើស​ឈាម​ និង​ជំងឺ​បេះ​ដូង​។​ ដោយ​យល់​ឃើញ​ពី​ផល​​ប្រយោជន៍​ទាំង​នេះ​ហើយ​ Cool​ សូម​លើក​យក​អាហារ​ពីរ​ប្រ​ភេទ​ដើម្បី​ជួយ​ដល់​ការ​គេង​របស់​លោក​អ្នក​ដូច​ខាង​​ក្រោម​៖​


១. អង្ករផ្កាម្លិះ
បើ​តាមការស្រាវជ្រាវមួយដែល​បានចុះ​ផ្សាយ​នៅក្នុង​ ទិន្និនុប្បវត្ត​សហរដ្ឋអាមេរីក​នៃអាហារបំប៉ន​ (Aamerican Journal of Clinical Nutrition)​ បាន​រក​ឃើញ​ថា​ មនុស្ស​ដែល​ទទួល​ទាន​អង្ករ​ផ្កា​ម្លិះ​សម្រាប់​អាហារ​ពេល​ល្ងាច​ នឹង​ទទួលទាន​ដំណេក​លឿន​ជាង​អ្នក​ដែល​ទទួល​ទាន​អង្ករ​ដទៃ​ផ្សេង​ទៀត​។ ការណ៍នេះ ​គឺដោយសារតែ​ អង្ករ​ផ្កា​ ម្លិះ​មាន​កម្រិត​គ្លី​សេ​មិក​ (Glycemic) ខ្ពស់​ មាន​ន័យ​ថា ​រាង​កាយ​របស់​យើង​រំលាយ​វា​ដោយ​ល្បឿន​យឺត​ ដោយ​ធ្វើ​​ការបញ្ចេញ​ជាតិ​ គ្លុយ​កូស​ ត​ៗ​គ្នា​ទៅ​កា​ន់​ចរន្ត​ឈាម​។​ លើស​ពី​នេះ​ទៀត​ អង្ករ​ផ្កា​ម្លិះ​ ក៏​ជួយ​ពន្លឿន​ផលិត​ផល​ ត្រាយ​តូ​ផន​ (Tryptophan)​ និង​សេរូតូនីន​ (Serotonin) នៅ​ក្នុង​ឈាម​ ដែល​អាច​ជួយ​ដល់​ការ​ដេក​លក់​បាន​ល្អ​ថែ​ម​ទៀត​។​

២. ចេក
ផ្លែចេក​ មានឱសថ​បន្ធូរ​ការ​កន្ត្រាក់​សា​ច់​ដុំតាម​បែប​ធម្មជាតិ​ មាន​ម៉ា​ញ៉េ​ស្យូម​ និង​ប៉ូតា​ស្យូម​ ដែល​ទាំង​អស់​នេះ​ ហើយ​ជួយ​ឲ្យការ​ទទួល​ទាន​ដំណេក​បាន​ល្អ​។​ ផ្លែ​ចេក​ ក៏ជា​ប្រភព​ដ៏​ល្អ​នៃវីតាមីន​B6​ ដែល​រាង​កាយ​ត្រូវ​ការ​ដើម្បី​ បង្កើន​នូវការ​ជំរុញការ​ទទួលទាន​ដំណេក​បាន​លឿន​។ លើសពីនេះ​ទៀត​​ កាបូនអ៊ី​ដ្រាត​ខ្ពស់ដែល​មាន​ក្នុង​ផ្លែ​ចេក​ និង​ជួយ​អ្នក​ឲ្យ​កាន់​តែងងុយ​ដេកថែម​ទៀត​។ បើនិយាយពី​របៀប​នៃកា​រ​ទទួល​ទាន​ចេក​វិញ​នោះ ​គឺអ្ន​ក​ត្រូវ​លាយ​ ចេក​ទុំ​មួយ​ផ្លែ​ជា​មួយ​នឹង​ទឹក​ដោះ​គោ​​មួយ​ពែង​ ដោយ​ធ្វើ​ការ​លាយ​ចូល​គ្នា​ឲ្យ​ម៉ត់​ រួច​ហើយ​អ្នក​ទទួល​ទាន​វា​ឲ្យ​បាន​ យ៉ាង​ហោច​ណាស់​មួយ​ម៉ោង​មុន​ពេល​ចូល​ដំណេក​៕

ប្រែ​សម្រួល៖​ អនត្តា
top10homeremedies

សាកឱសថទិព្វ៩យ៉ាងនេះនឹងអាចជួយឲ្យអ្នកក្រោកពីព្រលឹមបានដោយជោគជ័យ




មនុស្សភាគច្រើនសព្វថ្ងៃគឺ មានការខ្លាច រឺបើនិយាយឲ្យសាមញ្ញទៅគឺ ខ្ជឹលក្រោកពីព្រលឹមតែម្ដង ។ បើទោះបីជាពួកគេដឹងថា ការក្រោកពីព្រលឹមពិតជាផ្ដល់នូវអត្ថប្រយោជន៍ច្រើនដល់ពួកគេក៏ដោយ ។ តើនេះបណ្ដាលមកពីបញ្ហាអ្វីទៅ ? ពិតណាស់ គឺពួកគេគ្មាន រឺមិនអាចអនុវត្តវិធីនោះឲ្យមានប្រសិទ្ធភាព ។ ពេលខ្លះទៅ អ្នកដែលគេងទ្រមក់គឺភាគច្រើនបណ្ដាលមកពី ការបំពេញការងារច្រើនម៉ោងពេក នៅដល់យប់ជ្រៅពេក រឺក៏អ្នកខ្លះគេចូលចិត្តគេងច្រើនម៉ោងអិញ្ចឹងតែម្ដង ។ ប៉ុន្តែក៏មានបុគ្គលជាច្រើនទៀតដែរ ដែលពួកគេគឺជាជំពូកមនុស្សដែល មានការរលឹកខ្ពស់ គឺបានន័យថា ពួកគេអាចដាស់តឿនខ្លួនឯងឲ្យក្រោកភ្លាមៗបានដោយស្វ័យប្រវត្តិតែម្ដង ដោយមិនត្រូវការដាក់ម៉ោងរោទិ៍អ្វីទេ ។ 

ដូច្នេះថ្ងៃនេះ Cool នឹងណែនាំប្រិយមិត្តមកស្វែងយល់អំពី វិធីទាំង ៩ ដែលអាចជួយប្រិយមិត្តឲ្យក្រោកពីព្រលឹមបានដោយជោគជ័យ ប្រសិនជាប្រិយមិត្តពិតជាអនុវត្តវាឲ្យបានល្អ ៖


ទី១. អានសៀវភៅ រឺអត្ថបទដែលអ្នកចូលចិត្តអាន
ការចំណាយពេលអានអក្សររយៈពេល 30នាទីនឹងជួយឲ្យអ្នកអាចគេងបានយ៉ាងស្រួល ។

ទី២. កុំពិសារអាហារ រឺភេសជ្ជៈណាដែលមានជាតិអាល់កុល រឺកាហ្វេអ៊ីន
ការបរិភោគអាហារ រឺពិសារភេសជ្ជៈមុនពេលចូលគេងគឺ ជាទម្លាប់អាក្រក់មួយដែលបំផ្លាញដល់ដំណេកដ៏ស្កប់ស្កល់របស់អ្នក ។ ពេលដែលអ្នកបរិភោគអាហារមុនពេលចូលគេង ពេលនោះក្រពះរបស់អ្នកនឹងធ្វើការ ហើយវានឹងធ្វើឲ្យបេះដូងរបស់អ្នកមានកម្ដៅ រីឯការពិសារជាតិស្រវឹងមុនពេលចូលគេងវិញ ពិតណាស់គឺអ្នកងាយនឹងគេងលក់ ប៉ុន្តែពេលដល់ពាក់កណ្ដាលរាត្រីវានឹងរំខានអ្នកឲ្យងាកក្រោក ងាកដឹងខ្លួនតែម្ដង ។

ទី៣. ទុកសម្ភារៈអេឡិចត្រូនិកឲ្យឆ្ងាយពីខ្លួនរបស់អ្នក
សូមទុកគ្រឿងអេឡិចត្រូនិកដូចជា ទូរសព្ទ័ដៃ កុំព្យូទ័រ ជាដើមឲ្យនៅឆ្ងាយពីដំណេករបស់អ្នក ព្រោះថាមពលពន្លឺនៃឧបករណ៍ទាំងនោះ វានឹងបញ្ឆោតសារពាង្គកាយរបស់អ្នក ឲ្យយល់ថាជាពន្លឺព្រះអាទិត្យ ហើយវានឹងធ្វើឲ្យខួរក្បាលរបស់អ្នកបញ្ឈប់ការផលិតអ័រម៉ូនម៉្យាងហៅថា (អ័រម៉ូនMelatonin)ដែលវាជួយឲ្យយើងបានគេងលក់ស្កប់ស្កល់នៅពេលរាត្រី ។

ទី៤. បង្ហើយកិច្ចការរវល់ រឺស្មុគស្មាញទាំងប៉ុន្មាននៅពេលព្រឹកឲ្យអស់
ចំណុចនេះវានឹងជួយឲ្យអ្នកបានទទួលនូវថាមពលបែបស្រស់ស្រាយ មិនវិលវល់នឹងរឿងដែលនៅសេសល់ រឺស្មុគស្មាញទាំងឡាយក្នុងពេលដែលអ្នកចូលដំណេក ។

ទី៥. រៀបចំអាហារពេលព្រឹកឲ្យបានស្រេចបាច់
គ្រាន់តែនឹកឃើញអាហារពេលព្រឹក មុនពេលចូល រឺក៏ជិតក្រោកពីដំណេកនោះវានឹងធ្វើឲ្យអ្នកបានប្រាប់ខ្លួនឯងថា “ ខ្ញុំដល់ម៉ោងត្រូវក្រោករៀបចំអាហារពេលព្រឹកហើយ ” ។ ចំណុចនេះវានឹងធ្វើឲ្យអ្នកត្រូវក្រោកពីព្រលឹមឲ្យទាល់តែបាន ។ ព្រោះបើអ្នកមិនក្រោកទេ អ្នក រឺម្ដាយ-ឪពុកក្មេក ស្មាមី កូនៗ រឺភរិយា រឺរបរលក់អាហារពេលព្រឹករបស់អ្នកនឹងត្រូវអាក់ខានជាមិនខាន ហើយពេលនោះភាពស្ដាយក្រោយនឹងកើតមានឡើង ។

ទី៦. ធ្វើលំហាត់ប្រាណ
វាមិនចាំបាច់ទាល់តែក្រោកឡើងភ្លាមៗ រឺធ្វើជាប្រញឹកប្រញ៉ាប់ ដើម្បីឲ្យរាងកាយរបស់អ្នកភ្ញាក់រលឹក ដឹងខ្លួននោះទេ អ្នកគ្រាន់តែធ្វើលំហាត់ប្រាណសម្រួលសរសៃ គ្រវីដៃ-ជើង ក ពី5-10នាទីទៅបានហើយ ។

ទី៧. កុំភ្លេចពិសារទឹក មួយ ទៅពីរកែវ
ការពិសារទឹក មួយទៅពីរកែវជារៀងរាល់ព្រឹកព្រលឹមបន្ទាប់ពីក្រោកពីដំណេក វានឹងជួយបំពេញនូវភាពខ្វះខាតជាតិអស់រយៈពេលពេញមួយយប់ តាមរយៈការបែកញើស ចំហាយដង្ហើម រឺការបន្ទោរបង់ជាដើម ។

ទី៨. ដាក់នាឡិការោទិ៍ចល័ត
អ្នកគួរតែដាក់នាឡិការោទិ៍ចល័ត មួយថ្ងៃម្ដងៗ ក្នុងបន្ទប់គេងរបស់អ្នក ហើយចូរកុំរំខានការគេងនៅពេលថ្ងៃមួយស្របក់ៗឲ្យសោះ ព្រោះការគេងពេលថ្ងៃគឺជារឿងដែលអ្នកមិនអាចខានបានឡើយ ហើយវាពិតជាមានទំនាក់ទំនងយ៉ាងស៊ីជម្រៅទៅនឹងការគេងពេលយប់ ។

ទី៩. ទទួលពន្លឺព្រះអាទិត្យ
ធ្វើយ៉ាងណាក៏ដោយ អ្នកត្រូវប្រាកដថា ជារាងរាល់ព្រឹកបន្ទប់ រឺក៏ទីតាំងដំណេករបស់អ្នកត្រូវតែផ្សាភ្ជាប់ទៅនឹងពន្លឺព្រះអាទិ្យជានិច្ច ប្រសិនបើអ្នកចង់ទម្លាប់ក្រោកពីព្រលឹម ។ វាក៏ស្រដៀងទៅនឹងចំណុចទីបីដែរ ព្រោះកាលណាទ្វារវិញ្ញាណទាំងប្រាំរបស់អ្នក បានពាល់ទៅនឹងពន្លឺហើយ មិនថាជាពន្លឺអ្វីទេ នោះវានឹងធ្វើឲ្យខួរក្បាលរបស់អ្នកត្រូវបញ្ឈប់ការផលិត អ័រម៉ូន Melatonin ដោយស្វ័យប្រវត្តិ ពេលនោះបំណងចង់ក្រោកពីព្រឹកព្រលឹមរបស់អ្នកគឺពិតជាមានលទ្ធផលជាពុំខានឡើយ៕

អាហារ៩ប្រភេទនេះអាចបណ្ដាលឲ្យអ្នកចាស់មុនអាយុ


ថ្ងៃនេះ CooL សូមលើកយកនូវការស្រាវជ្រាវថ្មីរបស់ក្រុមអ្នកវិទ្យាសាស្រ្តសុខាភិបាលនៅជុំវិញពិភពលោក ទាក់ទងទៅនឹងអាហារទាំង៩មុខ សុទ្ធសឹងតែជាប្រភេទអាហារដែលជម្រុញដល់អ្នក ឲ្យទទួលបាននូវភាពចាស់មុនអាយុ ។ ហើយអាហារទាំងនេះ គឺភាគច្រើនកំពុងតែពេញនិយមចំពោះបណ្ដាអ្នកប្រើប្រាស់ទាំងឡាយ ។

ខាងក្រោមនេះ គឺជាប្រភេទអាហារទាំង៩ មុខដែលអាចធ្វើឲ្យអ្នកចាប់ផ្ដើមស្វែងយល់ដោយខ្លួនឯង ថាតើអាហារប្រភេទមួយណាដែលអ្នកកំពុង ទទួលទានស្ទើរតែរាល់ថ្ងៃ៖ តើអ្នកគួរតែបន្តវាទៀត ឬក៏យ៉ាងណា?

1/. ស្ករ ( Sugar )
ការទទួលទានជាតិស្ករច្រើនពេក វាអាចបណ្ដាលឲ្យសារជាតិទាំងនោះជ្រាបចូលទៅក្នុងសរសៃទឹកប្រូតេអ៊ីន ឬសរសៃខ្ចី (Collegen) ដែលអាចធ្វើឲ្យស្បែករបស់អ្នកតឹងណែន ឬអាចឈានទៅរកភាពធាត់បានដោយងាយ ។


2/. អាហារដែលសម្បូណ៌ដោយជាតិខ្លាញ់ (Trans fats)
ការបរិភោគអាហារដែលមានជាតិខ្លាញ់ច្រើនហួសកម្រិត វាក៏ស្រដៀងទៅនឹងការបរិភោគអាហារដែលមានជាតិស្ករច្រើនដែរ ដោយវាអាចធ្វើឲ្យសរសៃឈាមក្រហម និងសរសៃឈាមតូចៗងាយនឹងស្ទះដោយសារតែកំណកជាតិខ្លាញ់នៅក្នុងសរសៃឈាម ។


3/. អាហារដែលប្រៃ (Salt)
ការបរិភោគអាហារដែលសម្បូណ៌ដោយជាតិប្រៃច្រើន គឺវាអាចបណ្ដាលឲ្យរាងកាយរបស់អ្នកខ្សោះជាតិទឹក (dehydrate) និងធ្វើឲ្យអ្នក ក្លាយជាមនុស្សដែលងាយនឹង អស់កម្លាំង ល្ហិតល្ហៃ ជាដើម។


4/. ស្ករផ្អែម
ជាតិផ្អែមដែលមាននៅក្នុងស្ករគ្រាប់ដូចជា ស្ករសូកូឡា ជាដើម វាអាចបណ្ដាលឲ្យស្បែករបស់អ្នកងាយទទួលរងនូវការរលាក ឡើងក្រហម ប្រែពណ៌ និងងាយជ្រីវជ្រួញទៀតផង ។



5/. អាហារដែលមានសារធាតុកាបូហាយដ្រេត (Carbohydrates)
យោងតាមសារពត៌មាន WebMD បានឲ្យដឹងថា ការទទួលទានអាហារដែលផ្ទុកច្រើនដោយសារធាតុ កាបូហាយដ្រេត មានជាអាទិ ដូចជា នំប៉័ងជាដើម វាអាចបំផ្លាញសរសៃទឹកប្រូតេអ៊ីន ឬជាតិសរសៃនៅក្នុងស្បែករបស់របស់អ្នកបានដោយងាយ ។


6/. កាហ្វេ Coffee
កាហ្វេ និងផលិតផល ឬភេសជ្ជៈផ្សេងទៀតដែលមានជាតិកាហ្វេអ៊ីនច្រើន ក៏អាចជម្រុញឲ្យអ្នកខ្សោះជាតិទឹកពីក្នុងខ្លួន និងធ្វើឲ្យអ្នកងាយនឹងនឿយហត់ អស់កម្លាំងផងដែរ ។



7/. ភេសជ្ជៈប៉ូវកម្លាំង (Energy drinks)
ការទទួលទានភេសជ្ជៈប៉ូវកម្លាំង គឺវាអាចធ្វើឲ្យអញ្ចាញធ្មេញរបស់អ្នកងាយនឹងទ្រុឌទ្រោម ប្រាំបីដងបើធៀបទៅនឹងការទទួលទានភេសជ្ជៈសូដា ។ ម៉្យាងទៀត វាធ្វើឲ្យអញ្ចាញធ្មេញរបស់អ្នកងាយនឹងឡើងពណ៌លឿងទៀងផង ។



8/. អាហារបំពង ឬចៀន (Fried foods)
អាហារជំពូកនេះ ក៏បណ្ដាលឲ្យអ្នកងាយនឹងទទួលនូវភាពជ្រីវជ្រួញមុនអាយុផងដែរ ព្រោះកាលណាអ្នកបរិភោគវាជាញឹកញាប់ពេក វានឹងផ្ដល់មកនូវការខូច ឬខ្ទេចខ្ទាំសរសៃទឹកប្រូតេអ៊ីននៅក្នុងស្បែករបស់អ្នក ។


9/. សុរា (Alcohol drinks)
ការពិសារសុរា វាមិនត្រឹមតែបំផ្លាញស្រទាប់កោសិកាខួរក្បាលរបស់អ្នកឲ្យទទួលនូវភាពស្ពឹកស្រពន់ប៉ុណ្ណោះទេ លើសពីនេះទៅទៀត វាថែមទាំងធ្វើឲ្យអ្នកងាយនឹងចាស់ទៀតផង ។


សរុបសេចក្ដីមក ដើម្បីទទួលបាននូវសុខុមាលភាពល្អ អ្នកមិនគួរបរិភោគអាហារទៅតាមចិត្តចង់របស់អ្នកឡើយ ប៉ុន្តែប្រការដែលសំខាន់ គឺអ្នកគួរតែស្វែងរកអាហារណាដែលផ្ដល់នូវសារធាតុចិញ្ចឹមគ្រប់គ្រាន់ និងមិនបំផ្លាញដល់សារពាង្គកាយរបស់អ្នក ។


វាពិតជាមានការពេញនិយមជាខ្លាំង សម្រាប់ប្រជាជនជប៉ុន ក្នុងការទទួលទានទឹកជារៀងរាល់ថ្ងៃ     ភ្លាមៗបន្ទាប់ពីក្រោកពីដំណេក ។ លើសពីនេះទៅទៀត អ្នកវិទ្យាសាស្រ្តផ្នែកសុខាភិបាលជាច្រើន ក៏បានអះអាងដូចៗគ្នាផងដែរថា ការទទួលទានទឹក ជារៀងរាល់ព្រឹកបន្ទាប់ពីក្រោកពីដំណេក គឺអាចផ្ដល់ដល់អ្នកនូវសុខុមាលភាពល្អ និងទប់ស្កាត់នូវការយារយីពីមេរោគ ឬជំងឺជាច្រើន ។ សម្រាប់ជំងឺចាស់គំរឹល ជំងឺកាចៗ ឬជំងឺថ្មីៗជាច្រើន ទឹកគឺជាឱសថដ៏មានសក្ដានុពលយ៉ាងខ្លាំង ក្នុងការព្យាបាលជំងឺមួយចំនួនដូចខាងក្រោមនេះ៖


ឈឺក្បាល (Headache)
ឈឺចុកចាប់រៀងកាយ ឬសាច់ដុំ (Body ache)
ជំងឺទាក់ទងនឹងប្រព័ន្ធបេះដូង (Heart system)
បេះដូងលោតញាប់ខុសចង្វាក់ (Fast heart beat)
ជំងឺរលាកសន្លាក់ (Arthritis)
ជំងឺស្កន់ ឬឆ្កួតជ្រូក (Epilepsy)
ធាត់ហួសកម្រិត (Excess fatness)
ជំងឺហឺតរលាកទងសួត (Bronchitis Asthma)
ជំងឺរបេង (TB)
ជំងឺរលាកស្រោមខួរ (Meningitis)
ជំងឺតម្រងនោម និងទឹកនោម (Kidney and urine disease)
ជំងឺរលាកក្រពះ (Gastritis)
ការក្អួតចង្អោរ (Vomiting)
ជំងឺរាគរូស (Diarrhea)
ជំងឺរលាកច្រមុះ (Piles)
ជំងឺទឹកនោមផ្អែម (Diabetes)
ជំងឺទល់លាមក (Constipation)
ជំងឺភ្នែក (All eye diseases)
ជំងឺទាំកទងនឹងស្បូន (Womb)
ជំងឺមហារីក និងជំងឺដែលទាក់ទងនឹងការមករដូវ (Cancer and Menstrual disorders)
ជំងឺភ្នែក ច្រមុះ ត្រចៀក និងបំពង់ក (Ear nose and throat diseases)

ខាងក្រោមនេះគឺជា វិធីសាស្ត្រក្នុងការព្យាបាល៖
១/. ក្រោកពីដំណេកភ្លាម អ្នកគួរពិសារទឹក ៤កែវ/ចំណុះ១៦០ml ជារៀងរាល់ព្រឹក មុននឹងដុសធ្មេញ
២/. បន្ទាប់មក ដុសធ្មេញ ប៉ុន្តែកុំទាន់បរិភោគអាហារ ឬចំណីរយៈពេល ៤៥នាទី
៣/. ក្រោយពី៤៥នាទីបន្ទាប់ អ្នកអាចចាប់ផ្ដើម បរិភោគអាហារបានតាមធម្មតា 
៤/. បន្ទាប់ពី១៥នាទី ក្រោយពេលបរិភោគអាហារពេលព្រឹក ថ្ងៃត្រង់ និងល្ងាច អ្នកគួរផ្អាកការទទួលទានទឹក ឬចំណី អាហាររយៈពេល ២ម៉ោងសិន ។
៥/. ចំពោះអ្នកជម្ងឺ អ្នកមានវ័យចំណាស់ ឬអ្នកដែលមិនអាចទទួលទានទឹកបានច្រើនក្នុងពេលតែមួយ អ្នកអាចចាប់ផ្ដើមពិសារទឹកម្ដងមួយចេបៗ ធ្វើយ៉ាងណា អ្នកត្រូវកំណត់ខ្លួនឯងថា ក្នុងមួយថ្ងៃអ្នកត្រូវពិសារទឹក ឲ្យបានយ៉ាងតិច ៤ទៅ៥កែវ តាមដែលអាចធ្វើទៅបាន ។

ការពិសារទឹកជារៀងរាល់ព្រឹកមុនពេលដុសធ្មេញ គឺមិនត្រឹមតែជួយដល់អ្នក ឲ្យទទួលបាននូវសុខុមាលភាពល្អនោះទេ លើសពីនេះទៅទៀត វាថែមទាំងជួយដល់អ្នកឲ្យជៀសផុតពីជំងឺតម្កាត់នានា បានយ៉ាងមានល្អប្រសើរផងដែរ ។

អាហារទាំង៨ប្រភេទនេះ អាចជួយការពារនិងព្យាបាលរោគថ្លើម

ជំងឺ​ថ្លើម​ គឺជា​ប្រភេទ​ជំងឺដែល​សម្លាប់​មនុស្ស​ដោយ​មិនដឹង​ខ្លួន។ ​អ្នកជំងឺ​ថ្លើម ​ជាទូទៅ​មិនដឹង​ខ្លួន​ថាមាន​ផ្ទុករោគ​ថ្លើម​ឡើយ ​ហើយអ្នក​ដែល​មាន​ជំងឺ​ថ្លើមក្នុង​ដំណាក់​កាល​ដំបូង ​មានសុខ​ភាពធម្មតា។ ​ជំងឺថ្លើម​នេះទៀត​សោត ​គឺងាយនឹង​ឆ្លងណាស់។ ​វាឆ្លងតាមរ​យៈការទទួល​ទានអាហារ​ជាមួយ​អ្នកមាន​ផ្ទុកមេរោគ​ថ្លើមដោយ​កង្វះ​អនាម័យ។ ​ទន្ទឹមនឹង​នេះដែរ ​មានអាហារ​មួយចំនួន​ក៏អាច​ជួយព្យាបាល ​និងការ​ ពារពី​មេរោគ​ថ្លើមផង​ដែរ ​ប៉ុន្តែអ្នក​ត្រូវ​ចាំថា ​ប្រសិន​បើអ្នក​មានផ្ទុក​មេរោគ​ថ្លើម​ អ្នកត្រូវ​តែទៅ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញដោយ​ខានពុំ​បាន។ ​ ខាងក្រោម​នេះគឺ​ជាអា​ហា​រមួយ​ចំនួនដែល​អាចជួយ​ការពារ ​និងព្យា​បាល​មេរោគថ្លើម៖



1. ក្រូចថ្លុង


វិធីក្នុង​ការទទួល​ទាន​ក្រូចថ្លុង ​គឺអ្នក​ត្រូវ​ទទួល​ទាន​ទឹក​វាមួយ​ថ្ងៃ​ឲ្យ​បាន​2កែវ  ​ព្រោះវា​ជួយ​លាង​ថ្លើម​បាន​ល្អណាស់។
2. ប៉េង​ប៉ោះ


ផ្លែ​ឈឺដែល​មានពណ៍​ស្រស់​ដូច​ជាប៉េង​ប៉ោះនេះ​ អាចជួយ​សំអាត​ថ្លើម​បានយ៉ាង​ល្អប្រសើរ។
3. ផ្កាស្ពៃ 


ផ្កាស្ពៃ ​អាចជួយ​កំចាត់ពិសនៅ​ក្នុងថ្លើម​បាន ​ដូច្នេះអ្នក​គួរទទួល​ទានវា​ឲ្យបាន​ច្រើន។
4. ខ្ទឹម​ស


ខ្ទឹមស ​ជួយកំចាត់​សារជាតិ​អាក្រក់នៅក្នុងខ្លួន​  ជាពិសេស​ទៀត​នោះ វាជួយ​ទប់ស្កា​ត់មិនឲ្យ​មានរោគម្រិញ​ក្នុងថ្លើម។
5. ក្រូច  


ផ្លែ​ឈើប្រភេទ​ដូចជា​ក្រូចនេះ​ ក៏អាចជួយលាងថ្លើមបានល្អផងដែរ។
6 .ស្ពៃក្តោបតូច


ការទទួល​ទានស្ពៃ​ក្តោបតូច ​គឺមាន​សារ​សំខាន់​ខ្លាំងណាស់​ចំពោះសុខ​ភាពថ្លើម​របស់អ្នក ​ព្រោះវាជួយ​កំចាត់ជាតិ​ពិសនៅក្នុ​ងថ្លើម។
7 .សណ្តែកគ្រប់មុខ



ការទទួល​អានអាហារ​ប្រភេទ​ដូចជា​សណ្តែកនេះ ​នឹងអាច​ជួយមិន​ឲ្យមាន​ជាតិផ្អែម​ច្រើន​នៅក្នុងខ្លួន​ហើយវាក៏មាន​នាទីការ​ពារឈាម​ក្រហម​មិនឲ្យ​ឈាមសមក​ស៊ីបាន​ថែមទៀត។
8 .ខ្ទឹមបារាំង


ការទទួល​ទានខ្ទឹម​បារាំង​ឲ្យបាន​សមល្មម ​នឹងធ្វើឲ្យ​សុខភាព​កាន់តែ​ល្អ ប៉ុន្តែ​ចូរកុំទទួល​ទាន​ច្រើន​ពេក។ បន្ថែម​ពីនេះ​ទៀត​ ខ្ទឹម​បារាំង ក៏ជួយលាងពិស​បានល្អផង​ដែរ៕

Monday, March 23, 2015

សំដី​អ្វីខ្លះ ដែល​អ្នក​គួរតែ​និយាយ​ទៅ​កូន​របស់​អ្នក ជា​រៀងរាល់ថ្ងៃ​?

​ខាងក្រោម​នេះ គឺជា​ឃ្លា​មួយ​ចំនួន​ដ៏​ល្អ​បំផុត សម្រាប់​ប្រើ​ជាមួយ​កូន​ជាទី​ស្រលាញ់​របស់​អ្នក​។​
1.​    ​ម៉ាក់​ប៉ា ស្រឡាញ់​កូន​
​ពាក្យ​ទាំងនេះ ធ្វើឱ្យ​កុមារ​មាន​អារម្មណ៍​ថា អ្នក​ពិតជា​ស្រឡាញ់​ពួកគេ ហើយ​ត្រូវ​ធ្វើឱ្យ​ពួកគេ​ប្រាកដថា​ទោះ​មាន​បញ្ហា​អ្វី​កើតឡើង​ក៏ដោយ ក៏​អ្នក​នឹង​មិន​បញ្ឈប់​ការស្រឡាញ់ ចំពោះ​ពួកគេ​បានដែរ​។​
2.​    ​កូន​បាន​ធ្វើឱ្យ​ម៉ាក់​ប៉ា សប្បាយចិត្ត​ខ្លាំងណាស់​
​កុមារ គឺជា​ប្រភព​នៃ​សុភមង្គល និង​ក្ដី​ស្រឡាញ់​មិនចេះ​រីងស្ងួត​។ វា​ជា​ការសំខាន់​ណាស់​ដែល​អ្នក​ត្រូវ​ប្រាប់​គេ​ជា​រៀងរាល់ថ្ងៃ ទោះបី​វា​មិនមែន​ជា​ការពិត​ក៏ដោយ ហើយ​មិន​ត្រូវ​រង់ចាំ​រហូតដល់​ពួកគេ​បញ្ចប់​ការសិក្សា ឬ​រៀបការ​នោះទេ​។​
3.​    ​កូន គឺជា​មនុស្ស​ពិសេស​ខ្លាំងណាស់
​វា​ជា​ការសំខាន់​ណាស់ ដែល​ធ្វើឱ្យ​កុមារ​យល់ថា គេ​មាន​លក្ខណៈ​ល្អ​ខុសប្លែក​ពី​គេ ហើយ​មានតែ​មួយគត់​និង​មាន​លក្ខណៈ​ពិសេស​ផងដែរ ព្រោះ​វា​អាច​ធ្វើឱ្យ​គេ​ព្យាយាម​កំណត់​គោលដៅ​ដ៏​ល្អ​បំផុត ដែល​មិន​ធ្លាប់​មាន​ពីមុនមក​។​
4.​    ​ម៉ាក់​ប៉ា​ចូលចិត្ត​វា នៅពេល​ដែល​កូន ...
​មនុស្ស​គ្រប់គ្នា​នឹង​រីករាយ នៅពេល​ដឹងថា អ្វី​ដែល​ពួកគេ​ធ្វើបាន អាច​ធ្វើឱ្យ​មនុស្ស​ផ្សេង​ទៀត​សប្បាយចិត្ត ជាពិសេស ចំពោះ​កុមារ​។ ដូច្នោះ អ្នក​ត្រូវ​យក​ពេលវេលា​ទាំងនោះ ដើម្បី​ចង្អុលបង្ហាញ​អំពី​ទិដ្ឋភាព​វិជ្ជមាន​ដូចជា​ឥរិយាបថ អាកប្បកិរិយា សប្បុរស ទេពកោសល្យ គំនិត​ដែល​គួរឱ្យ​អស់សំណើច ឬ​ការសម្តែង​នៅ​សាលារៀន​។​
5.​    ​ម៉ាក់​ប៉ា ជឿជាក់​លើ​កូន​
​កុមារ​នឹង​កើត​មាន​អារម្មណ៍​ថា មាន​សេចក្តីទុកចិត្ត នៅពេល​គេ​ដឹងថា អ្នក​បាន​ជឿទុកចិត្ត​លើ​ពួកគេ​នោះ​។ អ្នក​ត្រូវ​ប្រាប់​កូន​អ្នក​ថា អ្នក​ជឿទុកចិត្ត និង​គោរព​សេចក្តីសម្រេចចិត្ត​របស់​ពួកគេ​។​
6.​    ​ម៉ាក់​ប៉ា​ដឹងថា កូន​អាចធ្វើ​បាន​
​កុមារ​នឹង​ព្យាយាម​ធ្វើ​អ្វីមួយ ឱ្យបាន​សម្រេច​នៅ​ពេល​ពួកគេ​ទទួលបាន​ការលើកទឹកចិត្ត នៅ​ក្នុង​ការរក្សា​ការព្យាយាម និង​ការជឿជាក់​លើ​ពួកគេ​នោះ​៕

Sunday, March 22, 2015

ស្រ្តីគួរតែអាន ៖ ​របៀប​ទាញ សុដន់​អ្នក ឱ្យ​ខ្ពស់​


​ការ​មាន​សុដន់​ធំ មិន​ប្រាកដ​ថា​ស្អាត​នោះទេ ព្រោះ​អ្នកខ្លះ មាន​ដើមទ្រូង​មិនសូវ​ខ្ពស់​ទេ ធ្វើឱ្យ​ពេលដែល​ស្លៀកពាក់​ខោអាវ គឺ​មិន​ស្អាត​ឡើយ​។ ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្រៀន​អ្នក ឱ្យ​ទាញ​ដើមទ្រូង​ឡើងលើ​។ ចលនា​នេះ គឺ​ងាយស្រួល​ណាស់ បើ​អ្នក​មាន​ចិត្ត​អំនត់​ធ្វើ អ្នក​នឹង​ទទួលបាន​ដើមទ្រូង​ដែ​ល​ស្អាត​។​
1.​    ​អ្នក​ត្រូវ​ឈរ​ឱ្យ​ត្រង់ បន្ទាប់មក លើក​ដៃ​ខាងស្តាំ​ឡើង​ទៅលើ ហើយ​ជើង​ស្តាំ​ឈរ​ឱ្យ​ត្រង់​។​
2.​    ​ក្រោយពេល​ធ្វើ ៥ នាទី អ្នក​ត្រូវ​ប្តូរ​ដៃ និង​ជើង​ឆ្វេង​ម្តង ហើយ​ត្រូវតែ​ចាំ​ថា ត្រូវ​តែ​ឈរ​ឱ្យ​ត្រង់​។​
3.​    ​ត្រូវ​ធ្វើ​ចលនា​នេះ​ខាងស្តាំ ៥ ដង និង​ខាងឆ្វេង ៥ ដង​។​
4.​    ​អ្នក​ក៏​អាច​ធ្វើ​ចលនា​ទាំង​នេះ​ពី ៨ ទៅ ១០ ដង​ដែរ​៕

Tuesday, March 17, 2015

វិធីកំចាត់​​មូស​ចង្រៃ​តាម​បែប​​ធម្មជាតិដែល​លោក​អ្នក​មិន​ធ្លាប់​ដឹង!​




មូសតែង​តែ​រំខាន​ដល់​ការ​រស់​នៅ​​របស់​មនុស្ស​។ វាជាសត្វ​ដែល​អាច​​ចំលង​ជំងឺផ្សេងៗ ជាពិសេស គឺ ជំងឺ​គ្រុនឈាម​ ដែល​ឪពុក​ម្តាយ​​តែង​តែ​ មាន​ការ​ព្រយ​បារម្ភ​ចំពោះកូនតូចៗ។ ប៉ុន្តែ​ ប្រសិនបើ​អ្នក​ចង់​​កំចាត់​វានោះ​ វាមិន​មែនជា​​រឿង​ដែល​លំ​បាក​​នោះទេ។
អ្វីដែលអ្នក​ត្រូវ​​ធ្វើ​ដំបូងនោះ គឺ លុបថ្លុក និង​ប្រមូល​សំបក​​កង់​ឡាន​ រឺសំបក​កំប៉ុង​​ចាស់ៗ ដែល​អាច​ដក់​​ទឹក​នៅជុំវិញ​ផ្ទះ​របស់​អ្នក​​យក​ទៅកប់​ចោល។ ក្រៅពីនេះ​អ្នក​អាច​​ប្រើ​វិធីផ្សេងៗ​ទៀត​ដូច​ជា ប្រើ​ខ្ទឹមស​ រឺ​ខ្ទឹម​បារាំង ព្រោះ​វា​​មាន​ប្រសិទ្ឋ​ភាព​ក្នុង​ការ​កំចាត់​​សត្វ​មូស​ចង្រៃនេះ​ណាស់។
អ្នក​គ្រាន់​តែ​​លាយ​ទឹក​ខ្ទឹម (ខ្ទឹម​បុក​ រឺកិន​ហើយ​ច្របាច់​​យក​ទឹក​) ជាមួយ​​ទឹក​ធម្មតា (ខ្ទឹម​១កំពិស​​ធំលាយ​ជាមួយ​ទឹក​មួយ​ពែង​)​ កូរ​ឲ្យ​សព្វ​ ហើយ​ចាក់​ចូល​​ទៅក្នុង​​ដប​ស្រ្ពាយ ​រួច​បាញ់​​នៅ​ជុំវិញផ្ទះ​របស់​​អ្នក រឺក៏​កន្លែង​ដែល​​កូន​​របស់​អ្នក​លេង ក៏ដូច​ជា​​កន្លែង​អ្នក​អង្គុយ។ អ្នក​ក៏​អាច​ប្រើ​វា​​លាប ទៅលើ​ស្បែក​​របស់​អ្នក​ផងដែរ (វាមាន​ប្រសិទ្ឋ​ភាព​រហូត​ដល់ ៦​ ម៉ោង)។
ក្រៅពី​ខ្ទឹម អ្នក​ក៏អាច​​ប្រើ​ស្លឹក​គ្រៃ និង​សំប​ក​ក្រូច​​ផងដែរ។ ដុត​ស្លឹក​គ្រៃក្រៀម​ រឺសំបក​ក្រូច​​ក្រៀម​ ក្នុង​ក្អម​មួយ ដើម្បី​យក​ផ្សែង ដេញ​មូស​។ វាមាន​ប្រសិទ្ឋ​ភាព​ដូចគ្នា ព្រោះ​ក្លិន​ឈួល​​របស់​វា ធ្វើ​អោយ​មូស​ខ្លាច​​មិន​ហ៊ាន​ចូ​លជិត។ អ្នក​នឹង​រស់​នៅដោយ​​មាន​សេចក្តី​ខសាន្ត និង​អស់​បារម្ភអំពី​ការ​កើត​​ជំងឺ​គ្រុនឈាម លើ​កូន​តូចៗ​រ​បស់​​អ្នក។

របៀបងាយៗជួយអោយធ្មេញស


របៀបបំបាត់ការឈឺក្បាល


របៀបហាត់ ហែលទឹកសេរី


Monday, March 16, 2015

ផឹកទឹករបៀបណា ដើម្បីសម្រកទម្ងន់?


ទម្លាប់​មិន​ល្អ អាច​បំផ្លាញ​សម្ជស្ស​អ្នក​ដោយ​ងាយ​

​តើ​អ្នក​ជឿ​ទេ​ថា ទម្លាប់​អាក្រក់ ពិតជា​អាច​បំផ្លាញ​សម្រស់​អ្នក​បាន​? ចម្លើយ​នៃ​សំនួរ​នេះ គឺ​បាន ហើយ​ថែមទាំង​បាន យ៉ាង​ងាយ​ទៀតផង​។ ដូចនេះ អ្នក​ត្រូវ​តែ​ចេះ​កែ​ចោល​ទម្លាប់​អាក្រក់​ខាងក្រោម​នេះ ឱ្យ​អស់​ទើប​បាន​។​
1.​    ​មិន​ត្រូវ​គេង​ផ្កាប់​ទេ ជាពិសេស អ្នក​ដែល​ធ្វើការ ចូលចិត្ត​គេង​ផ្កាប់​លើ​តុ​ណាស់ នេះ​ជា​ទង្វើ​ដែល​ធ្វើឱ្យ​អ្នក ឆាប់​មាន​ស្នាម​ជ្រីវជ្រួញ​ខ្លាំងណាស់​។​
2.​    ​មិន​ត្រូវ​អង្គុយ​យូរ​ពេក​ទេ ព្រោះ​វា​មិន​ត្រឹមតែ​អាច​បំផ្លាញ​សម្ជស្ស​អ្នក ហើយ​ថែមទាំង​អាច​ប៉ះពាល់​ដល់​បេះដូង និង​ក្រពះ​ទៀតផង ហើយ​អាច​ធ្វើឱ្យ​អ្នក​ធាត់​ថែម​ទៀត​។​
3.​    ​ការ​គេង​មិន​គ្រប់ ៨ ម៉ោង ក៏​ធ្វើឱ្យ​អ្នក​ឆាប់​ចាស់ ហើយ​ថែមទាំង​មាន​ស្នាម​ខ្មៅ​នៅ​ជុំវិញ​ភ្នែក និង​មាន​ស្នាម​ជ្រួញ​ទៀតផង​។​
4.​    ​ការ​អង្គុយ​មើល​ទូរទស្សន៍​យូរ ក៏​ជា​មូលហេតុ​មួយ​ដែរ ព្រោះ​នៅពេល​ដែល​អ្នក​អង្គុយ​យូរ ហើយ​មិន​ធ្វើ​ចលនា នោះ​អ្នកនឹង​ឡើង​ទម្ងន់​ជាមិនខាន​។​
5.​    ​ការ​ចូល​ចិត្ត​ផឹក​ទឹកក្រូច វា​មិន​ត្រឹមតែ​ធ្វើឱ្យ​អ្នក​ឡើង​ទម្ងន់ ហើយ​ថែមទាំង​អាច​ធ្វើឱ្យ​កោសិកា​អ្នក​ឆាប់​ចាស់ និង​ងាយ​កើត​សក់ស​ទៀតផង​។​
6.​    ​សម្ពាធ​ការងារ​ច្រើន ធ្វើឱ្យ​មនុស្ស​ឆាប់​ចាស់​បំផុត​។ ដូចនេះ អ្នក​ត្រូវ​តែ​ចេះ​បន្ធូរ​អារម្មណ៍ ទើប​ល្អ​ចំពោះ​អ្នក​៕ 

​សារៈសំខាន់​នៃ ក្រូចថ្លុង​

​តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា ក្រូចថ្លុង គឺ​មាន​អត្ថប្រយោជន៍​ច្រើនណាស់ ចំពោះ​ខ្លួន​អ្នក​។ វា​មិន​ត្រឹមតែ​ល្អ ចំពោះ​សុខភាព​អ្នក​ទេ​តែ​វា​ថែម​ទាំង​ល្អ ចំពោះ​សម្ជស្ស​អ្នក​ទៀតផង​។ ខាងក្រោម​នេះ យើងខ្ញុំ​នឹង​ប្រាប់​អ្នក ពី​អត្ថប្រយោជន៍​របស់​ក្រូចថ្លុង​។​
1.​    ​វា​អាច​ជួយ​កាត់បន្ថយ​ស្នាម​អាចម៍រុយ​បាន ហើយ​ថែមទាំង​អាច​ធ្វើឱ្យ​ស្បែក​អ្នក​ស​ទៀតផង ព្រោះ​វា​មាន​សារធាតុ​វីតាមីន C ដែល​អាច​ជួយ​ដល់​ស្បែក​អ្នក​។​
2.​    ​វា​ថែមទាំង​អាច​ធ្វើឱ្យ​ស្បែក​អ្នក តឹង​ណែន​ទៀតផង​។​
3.​    ​វា​មាន​សារធាតុ​ម្យ៉ាង ដែល​ជួយ​កាត់បន្ថយ អត្រា​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។​
4.​    ​វា​ក៏​អាច​ជួយ​អ្នក​ឱ្យ​ស្រក​ទម្ងន់​បានដែរ ដោយ​អ្នក​អាច​ពិសារ​កន្លះ​ផ្លែ មុន​ពេល​បាយ​ជា​រៀង​រាល់ថ្ងៃ​បាន​។​
5.​    ​វា​អាច​ការពារ​បេះដូង​អ្នក និង​អាច​ព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម​ទៀតផង​៕

​វិធី​ជួយ​អ្នក ឱ្យ​កាន់តែ​ស្រលាញ់គ្នា​

​តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ទេ​ថា ហេតុអ្វី​បានជា​នៅពេល​មុន​រៀបការ អ្នក​ទាំង​ពីរ គឺ​ស្រលាញ់គ្នា​ណាស់ តែ​ក្រោយ​ពេល​រៀបការ មនោសញ្ចេតនា​អ្នក​ទាំង​ពីរ បែរ​ជា​ប្រែប្រួល​បន្តិច​ម្តងៗ​ទៅវិញ​។ ដូចនេះ យើងខ្ញុំ​នឹង​ជួយ​អ្នក ឱ្យ​ថែរក្សា​មនោសញ្ចេតនា​អ្នក ឱ្យ​គង់វង្ស​ជា​និរន្ត​ន៍​។​
1.​    ​អ្នក​ត្រូវ​តែ​ចេះ​និយាយ​ពាក្យ​ថា អរគុណ ចំពោះ​ទង្វើ​គ្រប់បែបយ៉ាង ដែល​គេ​ធ្វើឱ្យ​អ្នក​។​
2.​    ​អ្នក​អាច​ចូលរួម​ធ្វើ​សកម្មភាព​ផ្សេងៗ​ជាមួយគ្នា ដូចជា ហាត់ប្រាណ​ជាមួយគ្នា ឬ​ក៏​ធ្វើ​រឿង​ផ្សេងៗ ដែល​អ្នក​មាន​ចំណង់​ចំណូលចិត្ត​ដូចគ្នា​។​
3.​    ​ត្រូវតែ​គេង​ឱ្យ​លក់​ស្រួល ព្រោះ​នៅពេល​ដែល​អ្នក​គេង​មិន​គ្រប់ អ្នកនឹង​អាចមាន​អារម្មណ៍​មិន​ល្អ ហើយ​អាច​ប៉ះពាល់​ដល់​ស្វាមី ឬ​ភរិយា​អ្នក​បាន​។​
4.​    ​អ្នក​អាច​ឧស្សាហ៍​ថើប​គេ ឬ​អោប​គេ ដើម្បី​ឱ្យ​ទំនាក់ទំនង​អ្នក​ទាំង​ពីរ កាន់តែ​ជិតស្និទ្ធ​។​
5.​    ​អ្នក​ត្រូវ​តែ​និយាយ​ពី​រឿង​ក្នុង​ចិត្ត​អ្នក​រាល់ថ្ងៃ​ប្រាប់​គេ ទោះបីជា​ចំណាយពេល ១៥ នាទី​ក៏​ដោយ​។​
6.​    ​ទោះបីជា​អ្នក​ខឹង​យ៉ាង​ណា​ក៏​ដោយ ក៏​អ្នក​ត្រូវ​តែ​ស្តាប់​ហេតុផល ដែល​គេ​បកស្រាយ​ដែរ​។​
7.​    ​ត្រូវ​តែ​ចេះ​ចែករំលែក​ភាពសប្បាយ​រីករាយ ជាមួយ​គ្នា​គ្រប់ពេល​។​
8.​    ​អ្នក​អាច​ចេញ​ទៅ​ក្រៅ ដើរលេង​ជាមួយ​មិត្តភក្តិ នោះ​ពេល​មក​វិញ អ្នក​នឹង​មាន​អារម្មណ៍​ស្រស់​ស្រាយ ពេល​នៅ​ជាមួយ​ប្តី​អ្នក​៕

​វិធី​ថែរក្សា​ស្បែក របស់​ស្ត្រី​មាន​ផ្ទៃពោះ​

​តើ​អ្នក​អាច​បណ្តោយ​ឱ្យ​ស្បែក​អ្នក​ខូច​បានទេ នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ​? យើងខ្ញុំ​ជឿជាក់ថា អ្នក​ពិតជា​ស្រលាញ់​ស្បែក​អ្នក​ណាស់ ហើយ​អ្នក​នឹង​មិន​បណ្តោយ​ឱ្យ​ស្បែក​អ្នក ខូច​ងាយៗ​ឡើយ​។ ដូចនេះ តើ​មាន​វិធី​អ្វីខ្លះ ដើម្បី​ថែរក្សា​ស្បែក​អ្នក​បាន​នោះ​?
1.​    ​ចំពោះ​អ្នក​ដែល​មាន​ស្បែក​ខ្លាញ់  អ្នក​ត្រូវ​តែ​លុបមុខ​ឱ្យបាន​ច្រើនដង​។ ម្យ៉ាងទៀត អ្នក​ត្រូវ​តែ​បរិភោគ​អាហារ ដែល​មាន​សារធាតុ​ប្រូតេអ៊ីន និង​វីតាមីន A, B, B2 និង C រួម​ទាំង​បន្លែ និង​ផ្លែឈើ​ឱ្យបាន​ច្រើន​។​
2.​    ​បើ​ស្បែក​អ្នក​ស្ងួត អ្នក​អាច​ជ្រើសរើស​សាប៊ូ​កូនក្មេង មក​លុបមុខ​បាន​។ ជាងនេះទៅទៀត អ្នក​ត្រូវ​បរិភោគ​អាហារ ដែល​មាន​ជាតិ​ម៉ាញេស្យូម និង​កាល់ស្យូម​ឱ្យបាន​ច្រើន ដូចជា​ត្រី ពង​មាន់ ព្រមទាំង​ត្រូវ​បន្ថែម​អាហារ ដែល​មាន​វីតាមីន​ដូចជា បន្លែ​ពណ៌​បៃតង ផ្លែឈើ ឬ​ទឹកដោះគោ​ជាដើម​។​
3.​    ​មាន​នារី​ខ្លះ នៅពេលដែល​មាន​ផ្ទៃពោះ តែងតែ​កើត​ស្នាម​អ៊ុច​ខ្មៅ នៅ​លើ​មុខ ឬ​ខ្លួន​។ វិធី​ព្យាបាល គឺ​អ្នក​ត្រូវតែ​គេង​ឱ្យ​គ្រប់ ត្រូវ​បរិភោគ​អាហារ​ដែល​មាន​វីតាមីន C និង​ប្រូតេអ៊ីន​ឱ្យបាន​ច្រើន ព្រោះ​វា​អាច​ជា​ជំនួយ​សម្រាប់​ស្បែក​អ្នក​៕
 

ស្ត្រី​មួយ​ចំនួន មាន​ការឈឺចាប់ នៅពេល​រួមភេទ​

​ការឈឺចាប់​នៅពេល​កំពុង​រួមភេទ អាច​ជា​លទ្ធផល​នៃ​ការថយចុះ អ័រម៉ូន​ភេទ​របស់​ស្រី្ត ដែលនាំឱ្យ​ទ្វារមាស​ឡើង​ស្ងួត អាច​ជា​វត្តមាន​នៃ​ផ្សិត ឬ​ការឆ្លង​មេរោគ​ផ្សេងៗ​ទៀត អាច​ជា​ការ​រលាក​ប្លោកនោម ឬ​បង្ហួរនោម​។ នៅក្នុង​ករណី​មួយ​ចំនួន ការ​ទល់លាមក​រ៉ាំរ៉ៃ ក៏​អាច​ដើរតួ​យ៉ាង​សំខាន់​មួយ​ដែរ​។ ការ​រលាក​ទ្វារមាស គឺ​ការ​រលាក នៅក្នុង​តំបន់​ជាក់លាក់​មួយ​នៃ​ទ្វា​មាស ជា​មូលហេតុ​ទូទៅ​នៃ​ការឈឺចាប់​នេះ​។​

​ការឈឺ​មួយទៀត អាច​បណ្តាលឱ្យ​មាន​ការ​កន្ត្រាក់​ជាប់ ដោយ​អ​ចេតនា​នៃ​សាច់ដុំ​ក្នុង​ទ្វារមាស​។ នៅក្នុង​ករណី​មួយចំនួនទៀត វា​អាច​មាន​ការ​កន្ត្រាក់​ជាប់​យ៉ាងខ្លាំង ដែល​ធ្វើឱ្យ​ទ្វារមាស បិទ​មិន​ឱ្យ​មាន​ការ​ជ្រៀត​ចូល ដែល​នៅ​ពេល​រួមភេទ វា​ធ្វើឱ្យ​មាន​ការឈឺចាប់​យ៉ាងខ្លាំង ឬ​ពេល​ខ្លះ មិន​អាច​ទៅរួច​ទ​។ វា​ជា​ញឹកញាប់ មាន​ចាក់​ឬ​ស​នៅក្នុង​របួស​ផ្លូវចិត្ត​៕