Thursday, March 26, 2015

អង្ករផ្កាម្លិះ និងចេកជួយដល់ការទទួលទានដំណេករបស់អ្នក

យោងតាម​ការសិក្សា​របស់​ មូលនិធិដំណេក​ជាតិ​ (NSF)​ បាន​ឲ្យ​ដឹង​ថា​ មនុស្ស​គួរតែទទួល​ទានដំណេក​ឲ្យបានចាប់ពី​ ៧ ​ទៅ៩ម៉ោង​ក្នុង​មួយយប់​ ក៏ប៉ុន្តែ​ មនុស្សភាគ​ច្រើន​អាច​ទទួល​ទាន​ដំណេក​បាន​ជាមធ្យម​ត្រឹម​តែ​ ៦​ម៉ោង​ប៉ុណ្ណោះ​។ ​ការទទួលទាន​ដំណេកបាន​ល្អនាពេល​យប់​ គឺមាន​សារសំខាន់​ខ្លាំង​ណាស់ចំពោះសុខភាព​។ វា​ នឹង​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ស្រស់​ស្រាយ​ សប្បាយចិត្ត​ ធ្វើ​ឲ្យខួរក្បាល​ដំណើរ​ការ​ល្អ​ ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ ​​ធ្វើ​ឲ្យ​ស្បែក​មាន​ពន្លឺ​ស្រស់​ថ្លា​ និង​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ លើស​ឈាម​ និង​ជំងឺ​បេះ​ដូង​។​ ដោយ​យល់​ឃើញ​ពី​ផល​​ប្រយោជន៍​ទាំង​នេះ​ហើយ​ Cool​ សូម​លើក​យក​អាហារ​ពីរ​ប្រ​ភេទ​ដើម្បី​ជួយ​ដល់​ការ​គេង​របស់​លោក​អ្នក​ដូច​ខាង​​ក្រោម​៖​


១. អង្ករផ្កាម្លិះ
បើ​តាមការស្រាវជ្រាវមួយដែល​បានចុះ​ផ្សាយ​នៅក្នុង​ ទិន្និនុប្បវត្ត​សហរដ្ឋអាមេរីក​នៃអាហារបំប៉ន​ (Aamerican Journal of Clinical Nutrition)​ បាន​រក​ឃើញ​ថា​ មនុស្ស​ដែល​ទទួល​ទាន​អង្ករ​ផ្កា​ម្លិះ​សម្រាប់​អាហារ​ពេល​ល្ងាច​ នឹង​ទទួលទាន​ដំណេក​លឿន​ជាង​អ្នក​ដែល​ទទួល​ទាន​អង្ករ​ដទៃ​ផ្សេង​ទៀត​។ ការណ៍នេះ ​គឺដោយសារតែ​ អង្ករ​ផ្កា​ ម្លិះ​មាន​កម្រិត​គ្លី​សេ​មិក​ (Glycemic) ខ្ពស់​ មាន​ន័យ​ថា ​រាង​កាយ​របស់​យើង​រំលាយ​វា​ដោយ​ល្បឿន​យឺត​ ដោយ​ធ្វើ​​ការបញ្ចេញ​ជាតិ​ គ្លុយ​កូស​ ត​ៗ​គ្នា​ទៅ​កា​ន់​ចរន្ត​ឈាម​។​ លើស​ពី​នេះ​ទៀត​ អង្ករ​ផ្កា​ម្លិះ​ ក៏​ជួយ​ពន្លឿន​ផលិត​ផល​ ត្រាយ​តូ​ផន​ (Tryptophan)​ និង​សេរូតូនីន​ (Serotonin) នៅ​ក្នុង​ឈាម​ ដែល​អាច​ជួយ​ដល់​ការ​ដេក​លក់​បាន​ល្អ​ថែ​ម​ទៀត​។​

២. ចេក
ផ្លែចេក​ មានឱសថ​បន្ធូរ​ការ​កន្ត្រាក់​សា​ច់​ដុំតាម​បែប​ធម្មជាតិ​ មាន​ម៉ា​ញ៉េ​ស្យូម​ និង​ប៉ូតា​ស្យូម​ ដែល​ទាំង​អស់​នេះ​ ហើយ​ជួយ​ឲ្យការ​ទទួល​ទាន​ដំណេក​បាន​ល្អ​។​ ផ្លែ​ចេក​ ក៏ជា​ប្រភព​ដ៏​ល្អ​នៃវីតាមីន​B6​ ដែល​រាង​កាយ​ត្រូវ​ការ​ដើម្បី​ បង្កើន​នូវការ​ជំរុញការ​ទទួលទាន​ដំណេក​បាន​លឿន​។ លើសពីនេះ​ទៀត​​ កាបូនអ៊ី​ដ្រាត​ខ្ពស់ដែល​មាន​ក្នុង​ផ្លែ​ចេក​ និង​ជួយ​អ្នក​ឲ្យ​កាន់​តែងងុយ​ដេកថែម​ទៀត​។ បើនិយាយពី​របៀប​នៃកា​រ​ទទួល​ទាន​ចេក​វិញ​នោះ ​គឺអ្ន​ក​ត្រូវ​លាយ​ ចេក​ទុំ​មួយ​ផ្លែ​ជា​មួយ​នឹង​ទឹក​ដោះ​គោ​​មួយ​ពែង​ ដោយ​ធ្វើ​ការ​លាយ​ចូល​គ្នា​ឲ្យ​ម៉ត់​ រួច​ហើយ​អ្នក​ទទួល​ទាន​វា​ឲ្យ​បាន​ យ៉ាង​ហោច​ណាស់​មួយ​ម៉ោង​មុន​ពេល​ចូល​ដំណេក​៕

ប្រែ​សម្រួល៖​ អនត្តា
top10homeremedies

0 comments:

Post a Comment