ការស្រាវជ្រាវថ្មីមួយបានព្រមានថា ទោះបីជាអ្នកមិនបានវិវត្ត ទៅជាជំងឺលើសឈាម ពីការញ៉ាំអាហារប្រៃក៏ពិតមែន ប៉ុន្តែ អ្នកនៅតែអាចខូចខាតសរសៃឈាម បេះដូង តម្រងនោម និងខួរក្បាលរបស់អ្នក។
អ្នកស្រាវជ្រាវបានមើលលើភស្តុតាង និងបានរកឃើញថា ការញ៉ាំប្រៃពេក មានផលប៉ះពាល់លើសរីរៈ និងជាលិកាជាច្រើន។
ការញ៉ាំប្រៃពេក អាចនាំអោយបន្ថយមុខងារនៃស្រទាប់សរសៃឈាមខាងក្នុង។ អ្នកស្រាវជ្រាវបាននិយាយថា កោសិកានៃស្រទាប់សរសៃឈាមខាងក្នុងនោះ ត្រូវបានពាក់ព័ន្ធទៅនឹង ដំណើរការជាច្រើន រួមមានកំណកឈាម និងមុខងារនៃភាពស៊ាំ។ កម្រិតប្រៃពេក ក៏អាចបង្កើនភាពរឹងនៃសរសៃឈាមអាកទែផងដែរ។
គាត់បានពន្យល់ថា នៅពេលដែលជញ្ជាំងនៃថតបេះដូងកាន់តែក្រាស់ទៅៗ ពួកវាក្លាយជាមានថាមពលតិច និងមិនអាចច្របាច់ឈាមខ្លាំង ដូចបេះដូងដែលធម្មតានោះទេ។
ការញ៉ាំប្រៃ ក៏អាចប៉ះពាល់ដល់មុខងារនៃតម្រងនោម ហើយក៏អាចប៉ះពាល់ដល់ប្រព័ន្ធប្រសាទផងដែរ នេះដោយយោងតាមការស្រាវជ្រាវ ដែលត្រូវបានចេញផ្សាយនៅក្នុងកាសែត Journal of the American College of Cardiology។
វេជ្ជបណ្ឌិត វីលៀម ហ្វាហ្គុយហា (William Farquhar) បាននិយាយថា ការញ៉ាំប្រៃ អាចជំរុញទៅលើ សរសៃប្រសាទនៅក្នុងខួរក្បាល ដែលបណ្តាលអោយមានការឆ្លើយតប ទៅនឹងភាពផ្សេងៗគ្នានៃការភ្ញោច រួមមាន ការកន្ត្រាក់នៃសាច់ដុំគ្រោងឆ្អឹងជាដើម។
គាត់បាននិយាយថា យើងសូមនិយាយម្តងទៀតថា ទោះបីជាសម្ពាធឈាមរបស់អ្នក មិនត្រូវបានកើនឡើងក៏ដោយ ប៉ុន្តែ ការកើនឡើងលំហូរឈាមរ៉ាំរ៉ៃ អាចមានឥទ្ធិពលប៉ះពាល់លើសរីៈសំខាន់ៗ៕

0 comments:
Post a Comment