Monday, March 16, 2015

វិធី​ម្យ៉ាងទៀត ក្នុង​ការបំបាត់​ស្នាម​ខ្មៅ ជុំវិញ​ភ្នែក​

​យើងខ្ញុំ​ជឿជាក់ថា សុភាពនារី​គ្រប់រូប សុទ្ធតែ​ធ្លាប់​ដឹង​ពី​វិធី នៃ​ការបំបាត់​ស្នាម​ខ្មៅ ជុំវិញ​ភ្នែក​រួចមកហើយ ប៉ុន្តែ នៅទីនេះ យើងខ្ញុំ​នឹង​ប្រាប់​អ្នក ពី​វិធី​ម្យ៉ាងទៀត ក្នុង​ការព្យាបាល​។ អ្នក​អាច​ជ្រើសរើស​វិធី​ណា ដែល​អ្នក​គិតថា ងាយស្រួល​មក​អនុវត្ត​បាន​។​
1.​    ​អ្នក​អាច​យក​ទឹក​ត្រជាក់ លាយ​ជាមួយ​ទឹកដោះគោ​ស្រស់ បន្ទាប់មក យក​ក្រដាស​ជូ​តមាត់ មក​ជ្រលក់ ហើយ​យក​ទៅ​បិទ​នៅ​ក្រោម​ភ្នែក ១៥ នាទី ជា​ការ​ស្រេច​។​
2.​    ​អ្នក​អាច​យក​តែ​មួយ​កែវ​តូច ទៅ​ដាក់​ក្នុង​ទូទឹកកក​ប្រហែល ១៥ នាទី បន្ទាប់មក យក​សំលី​ទៅ​ជ្រលក់ ហើយ​យក​ទៅ​បិទ​នៅ​លើ​ត្របកភ្នែក​អ្នក​។​
3.​    ​អ្នក​អាច​យក​ពងមាន់​ទៅ​ស្ងោរ​ឱ្យ​ឆ្អិន បន្ទាប់មក បកសំបក​ចេញ ហើយ​យក​កន្សែង​មក​រុំ​ពងមាន់ បន្ទាប់មកទៀត បិទ​ភ្នែក ហើយ​យក​វា​មក​លុញ​ជុំវិញ​ភ្នែក​។ នោះ​ក៏​ជា​វិធី​ម្យ៉ាង​ដែរ តែ​មិន​អាច​យក​ពងមាន់​នេះ មក​បរិភោគ​ទេ​។​
4.​    ​អ្នក​ក៏​អាច​យក​ផ្លែ​ប៉ោង មក​ចិត​ស្តើងៗ បន្ទាប់មក យក​មក​បិទ​លើ​ភ្នែក ១៥ នាទី ទើប​លាង​ចេញ ប៉ុន្តែ មិន​ត្រូវ​យក​ផ្លែ​ប៉ោ​ម ដែល​បិទ​ហើយ​មក​ពិសារ​ទេ​។​
5.​    ​អ្នក​អាច​យក​ដំឡូង​បារាំង មក​ចិត​សំបក​ចេញ បន្ទាប់មក យក​វា​ទៅ​លាង​ទឹក​ឱ្យ​ស្អាត ហើយ​ចិត​រាង​ក្រាស់​បន្តិច ប្រហែល ២ មី​លី​ម៉ែត្រ បន្ទាប់មកទៀត យក​មក​បិទ​លើ​ភ្នែក ប្រហែល ៥ នាទី​ទើប​លាង​ចេញ​៕

0 comments:

Post a Comment