Monday, March 16, 2015

ឈឺចាប់ ពេល​រួមភេទ មាន​រោគសញ្ញា​អ្វីខ្លះ​?

ការឈឺចាប់ នៅពេល​រួមភេទ អាច​កើតឡើង​ដោយសារ​ហេតុផល​ខុសៗ​គ្នា ដែល​រួម​បញ្ជូ​លទាំង​បញ្ហា​ផ្លូវ​ចិត្ត​ផង​ដែរ​។ ស្ត្រី​ជា​ច្រើន តែងតែ​ជួបប្រទះ​នូវ​បញ្ហា​ការឈឺចាប់ នៅពេល​រួមភេទ​នេះ​។​
​នៅក្នុង​វេជ្ជសាស្ត្រ ការឈឺចាប់​នៅពេល​រួមភេទ កើតឡើង​ជា​អចិន្ត្រៃយ៍ ឬ​ម្ដង​ហើយ​ម្ដងទៀត ហើយ​អាច​កើតឡើង​មុនពេល ក្នុងអំឡុងពេល ឬ ក្រោយ​ការ​រួមភេទ​។​
​ប្រសិនបើ​អ្នក​មាន​ការឈឺចាប់ នៅពេល​រួមភេទ អ្នក​អាច​នឹង​មាន​អារម្មណ៍​ថា ៖
•​    ​ការឈឺចាប់ នៅ​ពេល​ចាប់ផ្ដើម​ស៊ក​បញ្ជូ​លប្រដាប់​ភេទបុរស​
•​    ​ការឈឺចាប់ រៀង​រាល់​ការ​ស៊ក​បញ្ចូល​តាម​ផ្លូវភេទ សូម្បី​តែ​ការ​ស៊ក​បញ្ចូល​សំលី​អនាម័យ​
•​    ​ការឈឺចាប់​ថ្មី​មួយទៀត បន្ទាប់ពី​មាន​ការឈឺចាប់ នៅពេល​រួមភេទ​
•​    ​ការឈឺចាប់​ខ្លាំង ក្នុងអំឡុងពេល​រួមភេទ​
•​    ​ការឈឺចាប់ ដូច​ជា​ការ​រលាក​
•​    ​ការឈឺចាប់​ខ្ទោកៗ បន្ទាប់​ពី​ការ​រួមភេទ​ជាច្រើន​ម៉ោង​។​

​ប្រសិនបើ​អ្នក​កំពុង​ជួបប្រទះ​នឹង​បញ្ហា​ឈឺចាប់ នៅពេល​រួមភេទ ម្ដង​ហើយ​ម្ដងទៀត អ្នក​គួរ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត ។ ការព្យាបាល គឺ​អាស្រ័យ​លើ​មូលហេតុ ហើយ​គេ​អាច​បំបាត់ ឬ​កាត់​បន្ថយ​បញ្ហា​នោះ​បាន​។​
​ការព្យាបាល​បញ្ហា​នេះ អាច​ជួយ​អោយ​ជីវិត​ផ្លូវភេទ​របស់​អ្នក មាន​ភាពស្និទ្ធស្នាល​មក​វិញ និង​អាច​ជួយ​ផ្នែក​អារម្មណ៍​របស់​អ្នក​ផងដែរ​៕

0 comments:

Post a Comment