Thursday, March 26, 2015

អាហារទាំង៨ប្រភេទនេះ អាចជួយការពារនិងព្យាបាលរោគថ្លើម

ជំងឺ​ថ្លើម​ គឺជា​ប្រភេទ​ជំងឺដែល​សម្លាប់​មនុស្ស​ដោយ​មិនដឹង​ខ្លួន។ ​អ្នកជំងឺ​ថ្លើម ​ជាទូទៅ​មិនដឹង​ខ្លួន​ថាមាន​ផ្ទុករោគ​ថ្លើម​ឡើយ ​ហើយអ្នក​ដែល​មាន​ជំងឺ​ថ្លើមក្នុង​ដំណាក់​កាល​ដំបូង ​មានសុខ​ភាពធម្មតា។ ​ជំងឺថ្លើម​នេះទៀត​សោត ​គឺងាយនឹង​ឆ្លងណាស់។ ​វាឆ្លងតាមរ​យៈការទទួល​ទានអាហារ​ជាមួយ​អ្នកមាន​ផ្ទុកមេរោគ​ថ្លើមដោយ​កង្វះ​អនាម័យ។ ​ទន្ទឹមនឹង​នេះដែរ ​មានអាហារ​មួយចំនួន​ក៏អាច​ជួយព្យាបាល ​និងការ​ ពារពី​មេរោគ​ថ្លើមផង​ដែរ ​ប៉ុន្តែអ្នក​ត្រូវ​ចាំថា ​ប្រសិន​បើអ្នក​មានផ្ទុក​មេរោគ​ថ្លើម​ អ្នកត្រូវ​តែទៅ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញដោយ​ខានពុំ​បាន។ ​ ខាងក្រោម​នេះគឺ​ជាអា​ហា​រមួយ​ចំនួនដែល​អាចជួយ​ការពារ ​និងព្យា​បាល​មេរោគថ្លើម៖



1. ក្រូចថ្លុង


វិធីក្នុង​ការទទួល​ទាន​ក្រូចថ្លុង ​គឺអ្នក​ត្រូវ​ទទួល​ទាន​ទឹក​វាមួយ​ថ្ងៃ​ឲ្យ​បាន​2កែវ  ​ព្រោះវា​ជួយ​លាង​ថ្លើម​បាន​ល្អណាស់។
2. ប៉េង​ប៉ោះ


ផ្លែ​ឈឺដែល​មានពណ៍​ស្រស់​ដូច​ជាប៉េង​ប៉ោះនេះ​ អាចជួយ​សំអាត​ថ្លើម​បានយ៉ាង​ល្អប្រសើរ។
3. ផ្កាស្ពៃ 


ផ្កាស្ពៃ ​អាចជួយ​កំចាត់ពិសនៅ​ក្នុងថ្លើម​បាន ​ដូច្នេះអ្នក​គួរទទួល​ទានវា​ឲ្យបាន​ច្រើន។
4. ខ្ទឹម​ស


ខ្ទឹមស ​ជួយកំចាត់​សារជាតិ​អាក្រក់នៅក្នុងខ្លួន​  ជាពិសេស​ទៀត​នោះ វាជួយ​ទប់ស្កា​ត់មិនឲ្យ​មានរោគម្រិញ​ក្នុងថ្លើម។
5. ក្រូច  


ផ្លែ​ឈើប្រភេទ​ដូចជា​ក្រូចនេះ​ ក៏អាចជួយលាងថ្លើមបានល្អផងដែរ។
6 .ស្ពៃក្តោបតូច


ការទទួល​ទានស្ពៃ​ក្តោបតូច ​គឺមាន​សារ​សំខាន់​ខ្លាំងណាស់​ចំពោះសុខ​ភាពថ្លើម​របស់អ្នក ​ព្រោះវាជួយ​កំចាត់ជាតិ​ពិសនៅក្នុ​ងថ្លើម។
7 .សណ្តែកគ្រប់មុខ



ការទទួល​អានអាហារ​ប្រភេទ​ដូចជា​សណ្តែកនេះ ​នឹងអាច​ជួយមិន​ឲ្យមាន​ជាតិផ្អែម​ច្រើន​នៅក្នុងខ្លួន​ហើយវាក៏មាន​នាទីការ​ពារឈាម​ក្រហម​មិនឲ្យ​ឈាមសមក​ស៊ីបាន​ថែមទៀត។
8 .ខ្ទឹមបារាំង


ការទទួល​ទានខ្ទឹម​បារាំង​ឲ្យបាន​សមល្មម ​នឹងធ្វើឲ្យ​សុខភាព​កាន់តែ​ល្អ ប៉ុន្តែ​ចូរកុំទទួល​ទាន​ច្រើន​ពេក។ បន្ថែម​ពីនេះ​ទៀត​ ខ្ទឹម​បារាំង ក៏ជួយលាងពិស​បានល្អផង​ដែរ៕

0 comments:

Post a Comment