Thursday, March 26, 2015


វាពិតជាមានការពេញនិយមជាខ្លាំង សម្រាប់ប្រជាជនជប៉ុន ក្នុងការទទួលទានទឹកជារៀងរាល់ថ្ងៃ     ភ្លាមៗបន្ទាប់ពីក្រោកពីដំណេក ។ លើសពីនេះទៅទៀត អ្នកវិទ្យាសាស្រ្តផ្នែកសុខាភិបាលជាច្រើន ក៏បានអះអាងដូចៗគ្នាផងដែរថា ការទទួលទានទឹក ជារៀងរាល់ព្រឹកបន្ទាប់ពីក្រោកពីដំណេក គឺអាចផ្ដល់ដល់អ្នកនូវសុខុមាលភាពល្អ និងទប់ស្កាត់នូវការយារយីពីមេរោគ ឬជំងឺជាច្រើន ។ សម្រាប់ជំងឺចាស់គំរឹល ជំងឺកាចៗ ឬជំងឺថ្មីៗជាច្រើន ទឹកគឺជាឱសថដ៏មានសក្ដានុពលយ៉ាងខ្លាំង ក្នុងការព្យាបាលជំងឺមួយចំនួនដូចខាងក្រោមនេះ៖


ឈឺក្បាល (Headache)
ឈឺចុកចាប់រៀងកាយ ឬសាច់ដុំ (Body ache)
ជំងឺទាក់ទងនឹងប្រព័ន្ធបេះដូង (Heart system)
បេះដូងលោតញាប់ខុសចង្វាក់ (Fast heart beat)
ជំងឺរលាកសន្លាក់ (Arthritis)
ជំងឺស្កន់ ឬឆ្កួតជ្រូក (Epilepsy)
ធាត់ហួសកម្រិត (Excess fatness)
ជំងឺហឺតរលាកទងសួត (Bronchitis Asthma)
ជំងឺរបេង (TB)
ជំងឺរលាកស្រោមខួរ (Meningitis)
ជំងឺតម្រងនោម និងទឹកនោម (Kidney and urine disease)
ជំងឺរលាកក្រពះ (Gastritis)
ការក្អួតចង្អោរ (Vomiting)
ជំងឺរាគរូស (Diarrhea)
ជំងឺរលាកច្រមុះ (Piles)
ជំងឺទឹកនោមផ្អែម (Diabetes)
ជំងឺទល់លាមក (Constipation)
ជំងឺភ្នែក (All eye diseases)
ជំងឺទាំកទងនឹងស្បូន (Womb)
ជំងឺមហារីក និងជំងឺដែលទាក់ទងនឹងការមករដូវ (Cancer and Menstrual disorders)
ជំងឺភ្នែក ច្រមុះ ត្រចៀក និងបំពង់ក (Ear nose and throat diseases)

ខាងក្រោមនេះគឺជា វិធីសាស្ត្រក្នុងការព្យាបាល៖
១/. ក្រោកពីដំណេកភ្លាម អ្នកគួរពិសារទឹក ៤កែវ/ចំណុះ១៦០ml ជារៀងរាល់ព្រឹក មុននឹងដុសធ្មេញ
២/. បន្ទាប់មក ដុសធ្មេញ ប៉ុន្តែកុំទាន់បរិភោគអាហារ ឬចំណីរយៈពេល ៤៥នាទី
៣/. ក្រោយពី៤៥នាទីបន្ទាប់ អ្នកអាចចាប់ផ្ដើម បរិភោគអាហារបានតាមធម្មតា 
៤/. បន្ទាប់ពី១៥នាទី ក្រោយពេលបរិភោគអាហារពេលព្រឹក ថ្ងៃត្រង់ និងល្ងាច អ្នកគួរផ្អាកការទទួលទានទឹក ឬចំណី អាហាររយៈពេល ២ម៉ោងសិន ។
៥/. ចំពោះអ្នកជម្ងឺ អ្នកមានវ័យចំណាស់ ឬអ្នកដែលមិនអាចទទួលទានទឹកបានច្រើនក្នុងពេលតែមួយ អ្នកអាចចាប់ផ្ដើមពិសារទឹកម្ដងមួយចេបៗ ធ្វើយ៉ាងណា អ្នកត្រូវកំណត់ខ្លួនឯងថា ក្នុងមួយថ្ងៃអ្នកត្រូវពិសារទឹក ឲ្យបានយ៉ាងតិច ៤ទៅ៥កែវ តាមដែលអាចធ្វើទៅបាន ។

ការពិសារទឹកជារៀងរាល់ព្រឹកមុនពេលដុសធ្មេញ គឺមិនត្រឹមតែជួយដល់អ្នក ឲ្យទទួលបាននូវសុខុមាលភាពល្អនោះទេ លើសពីនេះទៅទៀត វាថែមទាំងជួយដល់អ្នកឲ្យជៀសផុតពីជំងឺតម្កាត់នានា បានយ៉ាងមានល្អប្រសើរផងដែរ ។

0 comments:

Post a Comment