Monday, March 16, 2015

ស្ត្រី​មួយ​ចំនួន មាន​ការឈឺចាប់ នៅពេល​រួមភេទ​

​ការឈឺចាប់​នៅពេល​កំពុង​រួមភេទ អាច​ជា​លទ្ធផល​នៃ​ការថយចុះ អ័រម៉ូន​ភេទ​របស់​ស្រី្ត ដែលនាំឱ្យ​ទ្វារមាស​ឡើង​ស្ងួត អាច​ជា​វត្តមាន​នៃ​ផ្សិត ឬ​ការឆ្លង​មេរោគ​ផ្សេងៗ​ទៀត អាច​ជា​ការ​រលាក​ប្លោកនោម ឬ​បង្ហួរនោម​។ នៅក្នុង​ករណី​មួយ​ចំនួន ការ​ទល់លាមក​រ៉ាំរ៉ៃ ក៏​អាច​ដើរតួ​យ៉ាង​សំខាន់​មួយ​ដែរ​។ ការ​រលាក​ទ្វារមាស គឺ​ការ​រលាក នៅក្នុង​តំបន់​ជាក់លាក់​មួយ​នៃ​ទ្វា​មាស ជា​មូលហេតុ​ទូទៅ​នៃ​ការឈឺចាប់​នេះ​។​

​ការឈឺ​មួយទៀត អាច​បណ្តាលឱ្យ​មាន​ការ​កន្ត្រាក់​ជាប់ ដោយ​អ​ចេតនា​នៃ​សាច់ដុំ​ក្នុង​ទ្វារមាស​។ នៅក្នុង​ករណី​មួយចំនួនទៀត វា​អាច​មាន​ការ​កន្ត្រាក់​ជាប់​យ៉ាងខ្លាំង ដែល​ធ្វើឱ្យ​ទ្វារមាស បិទ​មិន​ឱ្យ​មាន​ការ​ជ្រៀត​ចូល ដែល​នៅ​ពេល​រួមភេទ វា​ធ្វើឱ្យ​មាន​ការឈឺចាប់​យ៉ាងខ្លាំង ឬ​ពេល​ខ្លះ មិន​អាច​ទៅរួច​ទ​។ វា​ជា​ញឹកញាប់ មាន​ចាក់​ឬ​ស​នៅក្នុង​របួស​ផ្លូវចិត្ត​៕

0 comments:

Post a Comment