Monday, March 16, 2015

រោគសញ្ញា នៃ​ជំងឺ​របកស្បែក​ក្រហម នៅលើ​លលាដ៍ក្បាល​ ​

រោគសញ្ញា នៃ​ជំងឺ​របកស្បែក​ក្រហម នៅលើ​លលាដ៍ក្បាល​
​ជំងឺ​របកស្បែក​ក្រហម នៅលើ​លលាដ៍ក្បាល អាច​ច្រលំ​ទៅនឹង​បញ្ហា​អង្គែ ប៉ុន្តែ បញ្ហា​ទាំង​ពីរ​នេះ អាច​បណ្តាលអោយមាន​រោគសញ្ញា​ផ្សេងៗ​គ្នា​។​
​ក្រុមគ្រូពេទ្យ​ស្បែក បាន​និយាយ​ពី​សញ្ញា​នៃ​ជំងឺ​របកស្បែក​ក្រហម​នៅលើ​លលាដ៍ក្បាល ដែល​អាច​រួមមាន ៖
-​    ​ការឡើង​បន្ទះ​សៗ នៅលើ​លលាដ៍ក្បាល ដែល​អាច​ក្រាស់ និង​ហើម ឬ​រលាក​
-​    ​ហូរ​ឈាម​ពី​ការ​អេះ​ក្បាល​
-​    ​តឹង​ខ្លាំង ឬ​ក្រហាយ​នៅលើ​លលាដ៍ក្បាល​
-​    ​ជ្រុះ​សក់​បន្តិច​ម្តងៗ​៕
 

0 comments:

Post a Comment