Monday, March 16, 2015

​វិធីសាស្ត្រ​រក្សា​ជីវិត “​សិច​” ទោះបីជា​អ្នក​មាន​ជំងឺ​រ៉ាំរ៉ៃ​

​ត្រូវ​សិក្សា​អំពី​ជំងឺ​របស់​អ្នក​។ មាន​សៀវភៅ​ជាច្រើន ដែល​ពិភាក្សា​អំពី​ផ្លូវភេទ និង ជំងឺ​រ៉ាំរ៉ៃ​ជាក់លាក់​ណាមួយ​នោះ​។ អ្នក​ក៏​អាច​ចូលរួម​ទៅ​ក្នុង​ក្រុម នៃ​ការគាំទ្រ​នានា ដើម្បី​និយាយ​អំពី​ជំងឺ​របស់​អ្នក​។​
​ប្រសិនបើ​អ្នក​មាន​បញ្ហា​សុខភាព​រ៉ាំរ៉ៃ គន្លឹះ​ខាងក្រោម​នេះ អាច​ជួយ​អ្នក​ឱ្យ​រៀបចំ​ខ្លួន​រួចរាល់ សម្រាប់​សកម្មភាព​ផ្លូវភេទ ៖
-​    ​សូម​រៀបចំ​គម្រោង​នៃ​ការ​រួមភេទ នៅពេល​ដែល​អ្នក​មាន​កម្លាំង​បំផុត ហើយ​បញ្ហា​សុខភាព​ផ្លូវភេទ​របស់​អ្នក​រំខាន​អ្នក​តិច​បំផុត​
-​    ​សូម​ប្រាកដថា អ្នក​បាន​សម្រាក និង​បន្ធូរ​អារម្មណ៍​បាន​គ្រប់គ្រាន់​
-​    ​សូម​សម្រាក​យ៉ាងហោចណាស់ ២ ម៉ោង ក្រោយ​ពី​អ្នក​បាន​រួមភេទ​រួច​
-​    ​ប្រសិនបើ​អ្នក​ត្រូវ​ការប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់ ដើម្បី​ឱ្យ​អារម្មណ៍​បាន​ល្អ​ប្រសើរ​បន្តិច​នោះ សូម​ប្រើ​វា ៣០ នាទី មុន​នឹង​រួមភេទ​
-​    ​កំណត់​បរិមាណ​នៃ​ជាតិ​ស្រា​ដែល​អ្នក​ផឹក ហើយ​ចៀសវាង​ការប្រើ​ថ្នាំជក់​។ ស្រា និង​ថ្នាំជក់ (​បារី​) អាច​ប៉ះពាល់​ដល់​សុខភាព​ផ្លូវភេទ​។​
​វិធីសាស្ត្រ​ខាងក្រោម​នេះ អាច​ជួយ​អ្នករក្សា​ជីវិត​ផ្លូវភេទ​របស់​អ្នក ៖
-​    ​កាន់​ដៃ អោប និង​ប៉ះ​ដៃគូ​របស់​អ្នក ទោះបីជា​អ្នក​មិន​មាន​គម្រោង នៃ​ការ​រួមភេទ​ក៏ដោយ​។​
-​    ​ប្រើ​អារម្មណ៍ ដើម្បី​បង្កើត​ជីវិត​ផ្លូវភេទ អោយ​រីករាយ​បន្ថែម​។ ឧទាហរណ៍ រៀបចំ​ពូក​អោយមាន​ភាពទាក់ទង ពន្លឺ​ស្រទន់ ឬ​មាន​ចម្រៀង​។​
-​    ​ប្រាប់​ដៃគូ​របស់​អ្នក នូវ​អ្វី​ដែល​អ្នក​ចូលចិត្ត និង​អ្វី​ដែល​មិន​ចូល​ចិត្ត​។ ស្តាប់​ពី​ការ​ចូល​ចិត្ត និង​ការមិន​ចូល​ចិត្ត​របស់​ដៃគូ​អ្នក​វិញ​ផង​។​
-​    ​ព្យាយាម​ទីតាំង​នៃ​ការ​រួមភេទ​ផ្សេង ដើម្បី​រក​មើល​ទីតាំង​ណា ដែល​ល្អ​សម្រាប់​អ្នក និង​ដៃគូ​របស់​អ្នក​។​
-​    ​សាកល្បង​ប្រើ​ទឹក​រំអិល ដើម្បី​ជួយ​បន្ថយ​ភាព​ឈឺ​នៅពេលដែល​រួមភេទ​៕ 

0 comments:

Post a Comment