Thursday, May 14, 2015

​ចង់​ឱ្យ​ឆាប់​ជា​ផ្តាសាយ ក្នុង​រយៈពេល​មួយ​ថ្ងៃ គួរ​ធ្វើ​បែបណាខ្លះ​?

​ជំងឺ​ផ្តាសាយ គឺជា​ជំងឺឆ្លង​ខ្លាំង​ជាង​គេ​បំផុត ក្នុង​ប្រទេស​លោកខាងលិច​។ បើសិន​ជា​អ្នក​យល់ថា ដូចជា​មាន​អា​ការៈរមាស់ៗ ក្នុង​បំពង់ក ឬ​តឹង​ច្រមុះ​នោះ ចូរ​ជ្រើសរើស​អាហារ ឱ្យបាន​ត្រឹមត្រូវ និង​សម្រាក​ឱ្យបាន​គ្រប់គ្រាន់​។ ការណែនាំ​នូវ​របៀប​ព្យាបាល​ទាំងនេះ អាច​ជួយ​បន្ថយ​រោគសញ្ញា និង​បង្កើន​ពេលវេលា នៃ​ការ​ជាសះស្បើយ​បាន​។
​លុបបំបាត់ អាហារ​ធ្វើ​ពី​ទឹកដោះគោ ចោល​ឱ្យ​អស់​
​អាហារ​ធ្វើ​ពី​ទឹកដោះគោ អាច​បង្កើន​ស្លេស​ក្នុង​ផ្លូវដង្ហើម​បាន​។ ចូរ​ព្យាយាម​ប្រើ​ផលិតផល ប្រភេទ​ប្រូ​បាយ​អូ​ទិច នៅពេល​មាន​ជំងឺ​ផ្តាសាយ​។
​ញ៉ាំ​ប្រូតេអ៊ីន​ដូចជា ត្រី បក្សី សាច់ជ្រូក និង​ស៊ុត​
​វីតាមីន E ស័ង្គសី សេ​ឡេ​ញ៉ូម និង​ជាតិ​ដែក ត្រូវបាន​គេ​រកឃើញ​ច្រើន ក្នុង​អាហារ​ទាំងនេះ ហើយ​វា​ក៏​ជួយ​បង្កើន​មុខងារ ប្រព័ន្ធ​ភាពស៊ាំ​របស់​យើង​ដែរ​។
​ញ៉ាំ​បន្លែ និង​ផ្លែឈើ​ស្រស់ៗ សម្រាប់​អាហារ​ទាំងបី​ពេល​
​ចូរ​សាកល្បង​ទទួលទាន​ខ្ទឹម​បារាំង ផ្លែ​បឺ​រី​ពណ៌​ខៀវ ម្ទេស​ប្លោក ការ៉ុត ខ្ទឹម​ស ផ្លែឈើ​ជូរៗ ផ្សិត បន្លែ​ពណ៌​បៃតង និង​ដំឡូង​ផ្អែម ព្រោះ​វា​ផ្ទុក​ទៅដោយ​វីតាមីន C វីតាមីន A អង់​ទី​អុក​ស៊ីដង់ Beta-carotene និង​វីតាមីន B ដ៏​ច្រើន សម្រាប់​ជួយ​ពង្រឹង​ដល់​មុខងារ​ប្រព័ន្ធ​ភាព​ស៊ាំ​។
​ញ៉ាំ​អាហា​រហឹរ នៅពេល​បាយ​ថ្ងៃត្រង់ ឬ​ល្ងាច​
​ចូរ​សាកល្បង​ទទួលទាន​ម្ទេស​ប្លោក ឬ​សម្លរ​ការី ព្រោះ​អាហារ​ទាំងនេះ​ផ្ទុក​ទៅដោយ សារធាតុ Capsaicin ខ្ពស់ ដែល​វា​ដើរតួនាទី ជា​អង់​ទី​អុក​ស៊ីដង់ សម្រាប់​ពង្រា​វ​ស្លេស ឬ​សំបោរ​ចេញពី​ច្រមុះ​។
​ដើរ​
​គ្រូពេទ្យ​មួយចំនួន បាន​ណែនាំ​ឱ្យ​ដើរ​រយៈពេល ៣០ នាទី ពី​ម្តង​ទៅ​ពីរដង នៅពេល​មាន​ជំងឺ​ផ្តាសាយ ព្រោះ​ការ​ហាត់ប្រាណ​របៀបនេះ អាច​ពង្រឹង​ដល់​របត់​ឈាម​រត់ និង​បន្ថយ​ស្ត្រេ​ស​។ ការ​ហាត់ប្រាណ​ក្នុង​កម្រិត​ទាប ដល់​មធ្យម ក៏​អាច​ដើរតួនាទី​ដ៏​សំខាន់ សម្រាប់​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​បានដែរ​។
​គេង​ចាប់ពី ៨ ម៉ោង ឡើងទៅ​
​ចូរ​ឆាប់​ចូល​គេង​ឱ្យ​បាន​លឿន​បន្តិច​ទៅ ហើយ​អ្នក​ក៏​អាច​ប្រើ​ថ្នាំ ដើម្បី​បន្ថយ​រោគសញ្ញា​របស់​ជំងឺ​ដែរ  និង​ប្រាកដថា អ្នក​បាន​គេង​ដោយ​គ្មាន​ការរំខាន​ពេញ​មួយ​យប់​។ រាងកាយ នឹង​បន្ត​ប្រឆាំង​នឹង​ជំងឺ​ផ្តាសាយ​ទៀត ទោះបីជា​អ្នក​សម្រាក ឬ​គេង​លក់​ហើយ​ក៏​ដោយ​។
​បន្ថយ​ស្ត្រេ​ស​
​បើសិន​ជា​ការងារ គឺជា​ហេតុផល​នាំ​ឱ្យ​ស្ត្រេ​ស ហើយ​ប្រព័ន្ធ​ភាព​ស៊ាំ ធ្វើការ​មិន​បាន​ល្អ​ទៀត​នោះ ចូរ​សាកល្បង​ប្រើ​ពេលវេលា ផ្តាសាយ​ដំបូង​របស់​អ្នក ផ្តោត​សំខាន់​ទៅលើ ការព្យាបាល​ស្ត្រេ​ស​វិញ​ទៅ​។​
​កុំ​ទទួល​ទាន​គ្រឿង​ស្រវឹង​
​ចូរ​ចៀសវាង​គ្រឿង​ស្រវឹង ការ​ហាត់ប្រាណ​ដែល​ប្រើ​កម្លាំង​ខ្លាំងៗ សកម្មភាព និង​ការធ្វើដំណើរ​ប្រកប​ដោយ​ភាព​តានតឹង ព្រោះ​វា​សុទ្ធ​តែ​អាច​បណ្តាលឱ្យ​ខ្សោះ​ជាតិ​ទឹក និង​ធ្វើឱ្យ​រាងកាយ​កាន់តែ​ពិបាក ប្រឆាំង​នឹង​វីរុស​បង្ក​ជំងឺ​ថែមទៀត​។
​ព្យាយាម​ងូតទឹ​កក្តៅ​
​ការ​ស្រូប​ចំហាយ​ទឹ​កក្តៅ អាច​ជួយ​ធ្វើ​ផ្លូវដង្ហើម​ធូរ​ល្អ​។ ចូរ​ព្យាយាម​បញ្ចេញ​សំបោរ ចេញពី​ក្នុង​ច្រមុះ​ឱ្យអស់ ចៀសវាង​ទុក​វា​ក្នុង​ច្រមុះ​ជាប់​។ សំ​បោរ គឺជា​របៀប​ដែល​រាងកាយ​របស់​យើង កំពុង​តែ​ព្យាយាម​យកឈ្នះ​កោសិកា​វីរុស ឬ​បាក់តេរី ដែល​គ្រោះថ្នាក់​ឱ្យ​ចេញ​ពី​រាងកាយ​វិញ​៕

0 comments:

Post a Comment