Thursday, May 14, 2015

នៅពេលណា ដែល​ត្រូវ​ស្អំ​ទឹកកក នៅពេលណា ដែល​ត្រូវ​ស្អំ​ទឹ​កក្តៅ​?

​អ្នក​កីឡា មិន​ប្រាកដ​ទេ​ថា តើ​ពេល​ណា ដែល​ត្រូវ​ស្អំ​ទឹ​កក្តៅ និង​ពេលណា ដែល​ត្រូវ​ស្អំ​ទឹកកក​ពេល​គ្រោះថ្នាក់ និង​ពេល​ឈឺ​។ ខាងក្រោម​នេះ គឺជា​ដំបូន្មាន​មួយចំនួន ពី​អ្នកឯកទេស​។​
​ប្រសិនបើ​អ្នក​ទទួល​រង​ពី​គ្រោះថ្នាក់ ពី​ការលេង​កីឡា​ភ្លាមៗ អ្នក​គួរតែ​ធ្វើ​តាម​ការណែនាំ ដោយ ធ្វើការ​សម្រាក ស្អំ​ទឹកកក សង្កត់ ឬ​រុំ និង​លើក​អវៈយវៈ ដែល​ប៉ះពាល់​នោះ​ឡើង​។​
​វេជ្ជបណ្ឌិត ស្កុត លីន (Scott Lynch) បាន​និយាយថា ការលើក​អវៈយវៈ ដែល​ប៉ះពាល់​ឡើង គឺ​អាច​ជា​រឿង​សំខាន់បំផុត ដោយសារ​តែ​វា កំណត់​ពី​បរិមាណ​លំហូរ​ឈាម ទៅ​កាន់​តំបន់​នោះ និង​បរិមាណ​នៃ​ការ​ហើម​។​
​ការ​ស្អំ​ទឹកកក គឺជា​រឿង​សំខាន់ ដោយសារ​តែ​វា​ជួយ​ត្បៀត​សរសៃឈាម ការពារ​ឈាម​ពី​ការប្រមូលផ្តុំ នៅ​នឹង​កន្លែង​របួស ហើយ​បណ្តាល​ឱ្យ​រលាក និង​ហើម​ខ្លាំង ដែល​អាច​ពន្យារ​ពេល​ដល់​ការ​ជាសះស្បើយ​។​
​វេជ្ជបណ្ឌិត ខាយ អ៊ុក (Cayce Onks) បាន​និយាយថា ការ​ស្អំ​ទឹកកក​ត្រង់​កន្លែង​របួស ក្នុង​រយៈពេល ៤៨ ទៅ ៧២ ម៉ោង​ដំបូង អាច​បន្ថយ​បរិមាណ នៃ​ការខូចខាត​ជាលិកា និង​អាច​បន្ថយ​ការឈឺចាប់​បាន​ទៀតផង​។​
​វេជ្ជបណ្ឌិត Onks បាន​ណែនាំ​ថា សូម​ស្អំ​ទឹកកក ក្នុង​រយៈពេល ២០ នាទី មួយ​ម៉ោង​ម្តង​។ នេះ​ផ្តល់​ឱ្យ​ស្បែក​នូវ​ឱកាស នៃ​ការ​ជាសះស្បើយ ពី​ការដាក់​ស្អំ​ម្តងៗ និង​ការពារ​ពី​ការខូចខាត​ស្បែក​។​
​ការ​ស្អំ​ទឹក​ក្តៅឧណ្ណៗ គឺជា​មធ្យោបាយ​ល្អ​បំផុត ដើម្បីព្យា​លបាល​បញ្ហា នៃ​ការឈឺ​សាច់ដុំ ឬ​ដើម្បី​បន្ធូរ​ការ​តឹង និង​កន្លែង​ឈឺចាប់ មុននឹង​ធ្វើ​លំ​ហាត់ប្រាណ​។​
​វេជ្ជបណ្ឌិត Onks បាន​បន្តថា ការ​ស្អំ​ទឹ​កក្តៅ នាំ​លំហូរ​ឈាម​ទៅកាន់​កន្លែង ដែល​ប៉ះពាល់​ដែល​ផ្តល់​នូវ​សារជាតិ​ចិញ្ចឹម ដែល​ជាលិកា​ត្រូវការ សម្រាប់​ការ​ជាសះស្បើយ​។ វា​ក៏​អាច​បង្កើន​ភាព​រីក​រួម នៃ​តង់​ដុង និង​សាច់ដុំ​ផងដែរ​៕

0 comments:

Post a Comment