
មានមនុស្សច្រើននាក់ខ្លាំងណាស់ដែលកំពុងមានបញ្ហាភ្នែកដូចជា
ស្រវាំង មើលមិនសូវច្បាស់ ព្រិលភ្នែកជាដើម នៅពេលគ្មានវ៉ែនតា
ឬកញ្ចក់ Lens ជំនួយ ដែលភាសាខ្មែរយើងហៅថា (ម្ញូប)
ហើយការប្រើប្រាស់វ៉ែនតា និង កញ្ចក់ Lens
ពាក់ជាប់គ្រាប់ភ្នែកទៀតសោតវាអាចជួយអោយភ្នែកអ្នកមើលច្បាស់បាន
មែន
ក៏ប៉ុន្តែវាក៏ជះឥទ្ធិពលអាក្រក់មិនតិចដែរសម្រាប់ភ្នែករបស់យើង
ដោយកាលណាយើងបន្តប្រើប្រាស់ ឬពាក់វាដើម្បីជំនួយភ្នែករាល់ថ្ងៃ
ភ្នែកយើងនឹងឡើងឌឺក្រេកាន់តែខ្ពស់
ធ្វើអោយសុខភាពកែវភ្នែកកាន់តែចុះខ្សោយឡើងៗពីមួយថ្ងៃទៅមួយ
ថ្ងៃ។
ហេតុនេះកាលណាភ្នែករបស់អ្នកឡើងឌឺក្រេកាន់តែខ្ពស់អ្នកត្រូវកាត់
វ៉ែនតារហូត និងផ្លាស់ប្ដូរ Lens
ទៅតាមកាលៈទេសៈដើម្បីតម្រូវតាមសុខភាពផ្ទាល់។

យ៉ាងណាមិញខ្ញុំជឿជាក់ថាសម្រាប់អ្នកមានបញ្ហាសុខភាពភ្នែក
អ្នកប្រាកដជាជួបបញ្ហាច្រើនពិសេសនៅពេលភ្លេច ឬបាត់វ៉ែនតា
និងកញ្ចក់ Lens ជាដើម
ដោយអ្នកមិនអាចមើលទៅលើអ្វីមួយបានច្បាស់តាមការចង់បាននោះទេ
ខ្លះមើលរបស់នៅឆ្ងាយច្បាស់ តែមើលនៅជិតបែរជាមិនច្បាស់
រីឯខ្លះទៀតរបស់នៅជិតមើលច្បាស់ តែមើលទៅឆ្ងាយមិនច្បាស់ទៅវិញ។
ដូច្នេះជៀសវាងករណីបាត់បង់ ឬភ្លេចយកតាមខ្លួននោះ
អ្នកគប្បីសាកល្បងវិធីសាស្ត្រដ៏អស្ចារ្យមួយដែលត្រូវបានធ្វើ
តេស្ដសាកល្បង ហើយទទួលបានលទ្ធផលភ្លាមៗតែម្ដង
ពិសេសនៅពេលអ្នកចង់មើលអក្សរល្អិតៗដែលពិបាកមើលជាដើម។
វិធីសាស្ត្រដ៏ងាយស្រួលនោះគឺការបង្កើតអោយមានរន្ធតូចមួយតាមរយៈ
បាតដៃរបស់យើងទាំងអស់គ្នា
ហើយប្រើប្រាស់កែវភ្នែករបស់អ្នកមើលនៅក្នុងរន្ធនោះ
អ្នកនឹងទទួលបានលទ្ធផលភ្លាមៗតែម្ដង
ហើយអ្នកនឹងមានអារម្មណ៍ថាវាពិតជាដំណើរការពិតប្រាកដមែន
បើទោះបីជាវាមិនច្បាស់ដូចវ៉ែនតា ឬកញ្ចក់ Lens ក៏ដោយ
តែវាអាចជួយអ្នកបានមួយភាគធំ។

ប្រិយមិត្តអ្នកអានទាំងអស់ប្រហែលជាឆ្ងល់ទៀតថា
ហេតុអ្វីបានជាមើលទៅក្នុងរន្ធដ៏តូច
ដែលកើតចេញពីប្រអប់ដៃអាចជួយអោយភ្នែករបស់អ្នកមើលច្បាស់ជាងមុន?
ការធ្វើបែបនេះគឺទាក់ទងនឹងពន្លឺដែលហោះចូលប្រស្រីភ្នែករបស់
អ្នកទាំងអស់គ្នា កាលណាមានពន្លឺតិចហោះចូលប្រស្រីភ្នែក
វាអាចធ្វើអោយអ្នកមើលទៅលើអ្វីមួយបានច្បាស់ជាជាងមានពន្លឺ
ច្រើន តែសម្រាប់ការពាក់វ៉ែនតា និងកញ្ចក់ Lens
មានភាពខុសគ្នាអំពីវិធីសាស្ត្រដែលបានរៀបរាប់ខាងលើ
ចំនែកប្រសិទ្ធភាពក៏ប្រសើរជាងផងដែរ។
ដូច្នេះសម្រាប់អ្នកទាំងអស់គ្នាដែលមានបញ្ហាភ្នែក
សូមសាកល្បងវិធីសាស្ត្រដ៏ងាយនេះ ឬមានមិត្តភក្ដិ ក្រុមគ្រួសារ
សូមចែករំលែកវីធីសាស្ត្រនេះទៅកាន់ពួកគេអោយបានដឹងគ្រប់ៗគ្នាផង។
បញ្ជាក់៖
ការវិធីសាស្ត្រងាយៗនេះមិនអាចជួយអោយភ្នែករបស់អ្នកមើលឃើញថាច្បាស់ 100%
នោះទេ តែវាអាចជួយបានប្រហែល 20% ទៅ 40% ឬ 50%
ទៅតាមសុខភាពភ្នែករបស់អ្នក។
ដើម្បីអោយកាន់តែជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖
0 comments:
Post a Comment