Thursday, May 14, 2015

ធ្វើ​ម៉េច ទើប​បាត់​អាការៈ ចង្អោរ​លឿន​?

​ដើម្បី​បាត់​អា​ការៈចង្អោរ យ៉ាង​មាន​ប្រសិទ្ធភាព និង​លឿន​នោះ ទាមទារ​ឱ្យ​អ្នក​ចៀសវាង នូវ​អ្វី​ដែល​ធ្វើឱ្យ​ការ​ចង្អោរ​នោះ កាន់តែ​ធ្ងន់ធ្ងរ ខណៈពេលដែល​ការធ្វើ​សកម្មភាព​ផ្សេងៗ អាហារ ភេសជ្ជៈ និង​ការប្រើ​ថ្នាំ អាច​ជួយ​ដោះស្រាយ​បាន​។ បើសិន​ជា​អ្នក​ត្រូវ​ការដឹង ពី​របៀប​បំបាត់​ការ​ចង្អោរ និង​ចង់​ធ្វើ​វា​ឥឡូវ ចូរ​ស្វែងយល់​ដូចខាងក្រោម​នេះ ៖
​អង្គុយ​ឱ្យ​ស្ងៀម​
​ការ​ចង្អោរ អាច​បណ្តាលមកពី ឬ​កាន់តែ​ធ្ងន់ធ្ងរ​ទៅ ដោយសារតែ​ការ​ធ្វើ​ចលនា​។ ការ​សម្រាក ដោយ​ការ​អង្គុយ​នៅ​ស្ងៀម ឬ​គេង​ស្ងៀម ប្រហែល​ជួយ​បន្ថយ​អា​ការៈចង្អោរ​បានដែរ​។
•​    ​ចូរ​ចាំ​ថា ការ​គេង អាច​ជួយ​បាន នៅពេល​ការ​ចង្អោរ​នោះ ទាក់ទង​នឹង​ចលនា ប៉ុន្តែ ការ​គេង​រាបស្មើ អាច​នឹង​ធ្វើឱ្យ​ការ​ចង្អោរ​នោះ កាន់តែ​ធ្ងន់ធ្ងរ​ទៅវិញ​ទេ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ អ្វី​ដែល​ជា​ការណែនាំ​នោះ គឺ​ធ្វើ​យ៉ាងណា​អង្គុយ​សិន​។ បើសិនជា​មិន​មាន​ប្រសិទ្ធភាព​ទេ​នោះ ចូរ​ទម្រេត​ខ្លួន​គេង​បន្តិច​ម្តងៗ​ទៅ​។
•​    ​បើសិន​ជា​អ្នក​អាច​សម្រាក​បាន​គ្រប់គ្រាន់​ហើយ ការ​គេង​មួយ​ភ្លេត ក៏​អាច​បំបាត់​ការ​ចង្អោរ​បានដែរ​។ អ្នក​នឹង​មាន​អារម្មណ៍ល្អ​វិញ នៅ​ពេល​ភ្ញាក់​ពី​គេង​។
​ដកដង្ហើម​ជ្រៅៗ​
​ការដកដង្ហើម ស្រូប​យក​ខ្យល់​បរិសុទ្ធ អាច​ជួយ​ឱ្យ​សួត​ថ្លា​ល្អ បន្ថយ​ការ​ថប់​អារម្មណ៍ និង​ជួយ​ក្រពះ​ឱ្យ​កាន់តែ​ស្រួល​ជាង​មុន​។ បើសិនជា​មិន​អាច​ស្រូបខ្យល់​បរិសុទ្ធ​បានទេ ចូរ​ដាក់​កង្ហារ​នៅក្បែរ​មុខ​អ្នក ដូច្នេះ អ្នក​ពិតជា​អាច​ធ្វើបាន​ហើយ​។
​ដាក់​អ្វី​ត្រជាក់ៗ សង្កត់​នៅ​ខាងក្រោយ​ក​
​ការ​ចង្អោរ អាច​បណ្តាលមកពី​ក្តៅខ្លួន ប៉ុន្តែ បើសិនជា​មិន​ទាក់ទង​គ្នា​ទេនោះ សីតុណ្ហភាព​អ្នក អាច​នឹង​កើនឡើង ដែល​ជា​ហេតុ​នាំឱ្យមាន​អា​ការៈចង្អោរ ពី​កម្រិត​មធ្យម​ដល់​ធ្ងន់ធ្ងរ​បាន​។ សីតុណ្ហភាព​ត្រជាក់ ពិតជា​អាច​ជួយ​សីតុណ្ហភាព​រាងកាយ មាន​ភាពនឹងនរ និង​បំបាត់​ការ​ចង្អោរ ដោយសារ​ក្តៅខ្លួន​បាន​។ ចំពោះ​ក្រណាត់​សម្លៀកបំពាក់ ត្រាំ​ក្នុង​ទឹក​ត្រជាក់ ក៏​មាន​ប្រសិទ្ធភាព​ល្អ​ដែរ ដូច្នេះ ចូរ​យក​វា​ទៅ​ស្អំ នៅ​ខាងក្រោម​ក បើសិន​ជា​អ្នក​គេង​ផ្ងារ​។ បើសិន​ជា​អ្នក​អង្គុយ​វិញ ចូរ​យក​ក្រណាត់​នោះ ទៅ​រុំ​នៅ​ខាងក្រោយ​ករ​អ្នក​ទៅ​។
​ធ្វើ​អ្វី​បន្លប់​
​ចូរ​មើល​រឿង ទូរស័ព្ទ​ហៅ​មិត្តភក្តិ ឬ​ធ្វើ​អ្វីៗ ដើម្បី​បន្លប់​ចិត្ត​របស់​អ្នក កុំឱ្យ​មាន​អារម្មណ៍ គិត​អំពី​ការ​ចង្អោរ​ទៀត​។
•​    ​ការ​ចង្អោរ​ខ្លះ អាច​បណ្តាលមកពី ឬ​កាន់តែ​ធ្ងន់ធ្ងរ​ទៅ ដោយសារតែ​ការ​ថប់​អារម្មណ៍​។ ការ​បន្លប់​ចិត្ត កុំ​ឱ្យ​គិត​អំពី​ការ​ចង្អោ​រ ប្រហែលជា​រឿង​មាន​ប្រយោជន៍​។
•​    ​ចៀសវាង​សកម្មភាព​ទាំងឡាយណា ដែល​ទាមទារ​ឱ្យ​មាន​ការ​ផ្តោតអារម្មណ៍​ខ្លាំង​។ ឧទាហរណ៍ ការអាន ឬ​សរសេរ ដែល​ទាមទារ​ឱ្យប្រើ​ភ្នែក ផ្តោត​ទៅលើ​អក្សរ​ខ្លាំង ដែល​អាច​នឹង​ធ្វើឱ្យ​មាន​សម្ពាធ ក្នុង​ភ្នែក​បាន​។ ស្ថិតក្នុង​ស្ថានភាព​ធម្ម​តា សម្ពាធ​បែបនេះ ប្រហែលជា​មិន​មាន​អ្វី​ប៉ះពាល់​ដល់​អ្នក​ទេ ប៉ុន្តែ ខណៈពេល​មាន​អារម្មណ៍​ចង្អោរ​នោះ រាល់​ការ​មាន​សម្ពាធ ឬ​ស្ត្រេ​ស​ទាំងអស់ ច្រើន​តែ​ធ្វើ​ឱ្យ​រោគសញ្ញា​ចង្អោរ កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​៕

0 comments:

Post a Comment