Friday, May 22, 2015

រោគសញ្ញា​យ៉ាងម៉េច ទើប​ហៅ​ថា ខ្សោយ​ថ្លើម​?

81

​រោគសញ្ញា​ដំបូង នៃ​ជំងឺ​ខ្សោយ​ថ្លើម ជារឿយៗ គឺជា​រោគសញ្ញា​មួយ ដែល​អាច​ត្រូវ​បាន​បង្កឡើង​ដោយ បញ្ហា​ជាច្រើន​។ ដោយសារ​តែ​ដូច្នេះ ជំងឺ​ខ្សោយ​ថ្លើម អាច​ពិបាក​ក្នុងការ​ធ្វើ​រោគវិនិច្ឆ័យ​ពីដំបូង​។ រោគសញ្ញា​ភ្លាមៗ រួមមាន ៖
-​    ​ចង្អោ​រ​
-​    ​មិន​ចង់​ញ៉ាំ​អាហារ​
-​    ​អស់កម្លាំង​
-​    ​រាគ​។​
​ទោះជា​យ៉ាងណា​ក៏ដោយ នៅពេល​ដែល​ជំងឺ​ខ្សោយ​ថ្លើម​វិវត្ត រោគសញ្ញា​ក្លាយជា​ធ្ងន់ធ្ងរ ដែល​តម្រូវ​ឱ្យ​យកចិត្តទុកដាក់​ខ្លាំង​។ រោគសញ្ញា​ទាំងនោះ រួមមាន ៖
-​    ​ឡើង​លឿង​
-​    ​ងាយ​ហូរឈាម​
-​    ​ពោះ​ប៉ោង​
-​    ​វង្វេងវង្វាន់ ឬ​រវើរវាយ​
-​    ​គេង​ជាប់​
-​    ​សន្លប់​៕

0 comments:

Post a Comment