អ្នកវិទ្យាសាស្ត្រអូស្ត្រាលីបានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី ២២ ខែមករា នេះថា ថ្នាំអាចជួយព្យាបាលជំងឺរលាកថ្លើម ប្រភេទ B រ៉ាំរ៉ៃឲ្យជាសះស្បើយទាំងស្រុង ទៅលើសត្វកណ្តុររាប់រយក្បាល និងត្រូវបានចាប់ផ្តើមធ្វើការសាកល្បងលើមនុស្ស។
អ្នកវិទ្យាសាស្ត្របាននិយាយថា birinapant ជាថ្នាំដែលត្រូវបានគេពិសោធន៍ដើម្បីកម្ចាត់ជំងឺមហារីកនៅអាមេរិក។ ប៉ុន្តែវាក៏ត្រូវបានគេប្រើដើម្បីជាថ្នាំស៊ាំនឹងមេរោគ HIV ព្រមទាំង ជំងឺរបេង ផងដែរ។
តាមលោក Marc Pellegrini ជាប្រធានវិទ្យាស្ថានស្រាវជ្រាវ Walter & Eliza បានឲ្យដឹងនៅថ្ងៃទី ២២ ខែ មករា នេះថា «យើងទទួលបានជោគជ័យ ១០០% ក្នុងការព្យាបាលជំងឺ HBV (រលាកថ្លើមប្រភេទ B) ទៅលើកណ្តុររាប់រយក្បាលនៅក្នុងមន្ទីពិសោធន៍»។
ផលិតផលរបស់អាមេរិក birinapant កំពុងត្រូវបានសាកល្បងចំពោះជនជាតិអាមេរិក ៣៥០ នាក់ ប៉ុន្តែមិនបានលក់នៅលើទីផ្សារឡើយ។ លោក Pellegrini បាននិយាយថា តាមរយៈការពិសាធន៍លើសត្វកណ្តុរ ពួកគេបានរកឃើញថ្នាំប្រភេទនេះអាចបំផ្លាញ់កោសិការលាថ្លើមប្រភេទ B មិនប៉ះពាល់ដល់កោសិកាធម្មតា។ ជាពិសេសនៅពេលដែលប្រើ birinapant បញ្ចូលជាមួយនឹងថ្នាំកម្ចាត់មេរោគ entecavir កោសិការលាកថ្លើមប្រភេទ B ត្រូវបានជម្រះច្រើនជាងពីរដង បើប្រៀបធៀបទៅនឹងការប្រើ birinapant តែមួយមុខគត់។
លោកបាននិយាយទៀតថា «វិធីនេះនឹងអាចព្យាបាលនៅលើមនុស្ស ហើយនឹងត្រូវចែកចាយឲ្យប្រើប្រាស់មុនគេនៅទីក្រុង Melbourne, Perth និង Adelaide»។
នេះបើយោងតាមអង្គការសុខភាពពិភពលោក (WHO) ឥឡូវនេះពិភពលោកមានមនុស្សជាង ៣៥០ លាននាក់ដែលមានជំងឺរលាកថ្លើមប្រភេទ B រ៉ាំរ៉ៃ ភាគច្រើនប្រជាជនស្ថិតនៅប្រភេទកំពុងអភិវឌ្ឍន៍នៅតំបន់អាស៊ី និងតំបន់សាហារ៉ានៃទ្វីបអាហ្វ្រិក។ ជំងឺនេះអាចបង្កឲ្យមានជំងឺខ្សោយថ្លើម, ខ្សោយតំរងនោម និងមហារីក។ ជំងឺនេះអាចបណ្តោលឲ្យមនសុស្សស្លាប់ជាង ៧០០.០០០ នាក់ជារៀងរាល់ឆ្នាំ៕

0 comments:
Post a Comment