ការព្យាបាលជំងឺផ្តាសាយ តាមបែបធម្មជាតិ ដោយខ្លួនឯង ដូចជា ការផឹកទឹកក្តៅឧណ្ហៗ និងឆ្ពុង អាចនឹងបន្ថយរោគសញ្ញារបស់ជំងឺនេះ បានយ៉ាងល្អ។ ចូរសិក្សាបន្ថែមទៀត នូវរបៀបនៃការព្យាបាល ក៏ដូចជាតិចនិចផ្សេងៗទៀត ដែលនឹងធ្វើឱ្យអ្នក មានអារម្មណ៍កាន់តែល្អ នៅពេលមានជំងឺផ្តាសាយ។
ផឹកទឹកក្តៅ ឧណ្ហៗ
មូលហេតុដែលហៀរសំបោរ នៅពេលមានជំងឺផ្តាសាយនោះគឺថា រាងកាយអ្នក កំពុងតែធ្វើការងាររបស់វា ដើម្បីបញ្ចេញវីរុសផ្តាសាយ ចេញពីរាងកាយវិញ។ ការទទួលទានទឹកក្តៅឧណ្ហៗ នឹងជួយពង្រាវសំបោរនោះ ដើម្បីឱ្យវាអាចហូរបានកាន់តែស្រួល។
• ចូរផឹកទឹកក្តៅឧណ្ហៗ ជាមួយទឹកក្រូចឆ្មារ និងទឹកឃ្មុំ ព្រោះវាអាចជួយផ្តល់ជាតិទឹកដល់រាងកាយ និងជម្រុញឱ្យបញ្ចេញវីរុស ពីរាងកាយបានកាន់តែស្រួល។
• ផឹកទឹកស៊ុបក្តៅៗ។ ស៊ុបមាន់ ត្រូវបានគេហៅថា ជាអាហារផ្តល់ផាសុខភាព ព្រោះវាជួយបន្ធូរ ឬសម្អាតប្រហោងឆ្អឹងនៅមុខ និងផ្តល់ជាជីវជាតិច្រើន នៅពេលមិនអាចញ៉ាំផ្សេងៗ បានច្រើន។ ស៊ុបខ្ទឹមស ក៏មានអត្ថប្រយោជន៍ដែរ ចាប់តាំងពីខ្ទឹមស មានប្រសិទ្ធភាពបំបាត់អាការៈទឹកច្រមុះបានមកម្លេះ។
ងូតទឹកក្តៅឧណ្ហៗ
ចំហាយចេញពីទឹក នឹងជួយពង្រាវសំបោរ និងបន្ថយសម្ពាធក្នុងទ្រូង បំពង់ក និងប្រហោងឆ្អឹងនៅមុខ។ អ្នកក៏អាចផ្តល់ឱ្យខ្លួនឯង នូវការព្យាបាលនេះ បានតាមរយៈការដាំទឹកឱ្យក្តៅ ហើយលាយជាមួយទឹកត្រជាក់ ដើម្បីងូត ឬយកទឹកក្តៅនោះដាក់ក្នុងឆ្នាំង ហើយដាក់មុខលើឆ្អឹងនោះ ដើម្បីឱ្យចំហាយទឹកក្តៅចូលទៅក្នុងមាត់ និងច្រមុះ៕

0 comments:
Post a Comment