គ្រឿងផ្សំ៖
•១-ពងមាន់ ២
•២-ស្ករ ២ខាំ
•៣-ខ្ទិះដូង ១កំប៉ុង
•៤-ស្លឹកតើយ ៣សន្លឹក
•៥-ម្សៅសារាយ ១ស្លាបព្រាបាយ
•៦-ទឹក ១កំប៉ុង
•៧-អំបិលចុងស្លាបព្រា

របៀបធ្វើ៖
•១- ស្ងោរសារាយម្សៅ លាយជាមួយទឹក រំងាស់ជាមួយស្លឹកតើយ ចំនួន១០-១៥នាទី ទើបស្រង់ស្លឹកតើយចេញ។
•២- គោះពងមាន់ នៅក្នុងចានមួយ ជាមួយស្ករត្នោត និង ខ្ទិះដូង វាយអោយចូលគ្នាគ្នា គ្រាន់តែវាយលំៗអោយនៅសល់ជាតិពងមាន់ ក៏បាន។
•៣- យកពងមាន់ដែលគោះហើយនេះ ទៅច្រូចលើទឹកសារាយ ហើយកូរអោយសព្វ រួចលើចុះ។
•៤- ដួសទឹកសារាយនេះ ចាក់ចូលពុម្ព ទុកចោល ប្រហែល២ម៉ោង ដើម្បីអោយរងកក ជាសារាយដុំ បន្ទាប់មក ចាក់ចេញ តម្រៀបទៅលើចាន ដើម្បីទទួលទាន។
•៥- បើយើងមិនចូលចិត្តរសជាតិខ្ទិះដូង យើងអាចជំនួសបានដោយជាតិទឹកសុទ្ធ ក្នុងចំនួនស្មើគ្នា នឹងខ្ទិះដូង។
•៦- បើពុំមានពុម្ព អាចចាក់ថាសធម្មតា ហើយកាត់ដុំ នៅពេលកក ក៏បាន៕

0 comments:
Post a Comment