.jpg)
- នៅអោយឆ្ងាយពីព្រះអាទិត្យ៖កាលណាស្លាកស្នាមត្រូវកំដៅ ឬពន្លឺព្រះអាទិត្យអាចបណ្តាលឱ្យវាឡើងខ្មៅនិងពន្យឺតការជាសះស្បើយរបស់វា។កាំរស្មីអ៊ុលត្រាUVជម្រុញកោសិកាដែលផលិតសារធាតុពណ៌ត្នោតនៅក្នុងស្បែក ឱ្យបញ្ចេញសារធាតុពណ៌ត្នោតបន្ថែមទៀត ដែលជាហេតុធ្វើអោយវាឡើងខ្មៅ។មុនពេលធ្វើដំណើរអ្នកគួរលាបឡេការពារកម្តៅថ្ងៃដែលមាន SPF30 ឬខ្ពស់ជាងនេះ។ឡេការពារកម្តៅថ្ងៃ អាចការពារប្រឆាំងនឹងកាំរស្មីអ៊ុលត្រាUVAនិងកាំរស្មីអ៊ុលត្រាUVB។ អ្នកគួរលាបឡេបន្ថែមទៀត បន្ទាប់ពីអ្នកហែលទឹកបន្ទាប់ពីបែកញើស ឬក្នុងរយៈពេលពីរម៉ោងម្តង។អ្នកគួរកំណត់ពេលវេលារបស់អ្នកក្នុងប៉ះទៅនឹងកំដៅព្រះអាទិត្យជាពិសេសរវាងម៉ោង ១០ ព្រឹកនិងម៉ោង ២ រសៀល។ ប្រសិនបើអ្នកជៀសមិនបានអ្នកគួរពាក់សម្លៀកបំពាក់ការពារដូចជាអាវដៃវែងខោជើងវែង និងពាក់មួកធំៗជាដើម។
- ចូរកុំប្រើវីតាមីនEលាបលើស្លាកស្នាម ៖ អ្នកប្រហែលជាធ្លាប់លឺថាការលាបវីតាមីនE នៅលើស្នាមរបួស នឹងជួយឱ្យវាជាសះស្បើយលឿន។ប៉ុន្តែបើយោងតាមការស្រាវជ្រាវមួយពីសាកលវិទ្យាល័យក្រុងម៉ៃអាមី បានបង្ហាញថា ការលាបសារធាតុចិញ្ចឹមដោយផ្ទាល់ទៅលើស្លាកស្នាម គឺជាការរារាំងដល់ការជាសះស្បើយទៅវិញទេ៕
0 comments:
Post a Comment