Thursday, May 14, 2015

ជាតិ​ដែក គួរតែ​ផ្តល់​ឱ្យ​ខុសៗ​គ្នា ទៅ​តាម​ប្រភេទ​មនុស្ស​ខុសៗ​គ្នា​ដែរ​

​ជាតិ​ដែក ជា​សារធាតុ​រ៉ែ​ដ៏​សំខាន់​មួយ សម្រាប់​ជំនួយ​ដល់​មុខងារ របស់​រាងកាយ​ដូច​ជា ការដឹកជញ្ជូន​អុកស៊ីសែន​ក្នុង​ឈាម សម្រាប់​ផ្តល់​នូវ​ថាមពល ដល់​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​យើង​។
​ប្រហែលជា​មាន​ប្រជាជន​ប្រមាណ មួយ​ភាគ​បី​ហើយ ដែល​កំពុង​ជួប​បញ្ហា​កង្វះ​ជាតិ​ដែក​ក្នុង​ខ្លួន​។ ជាតិ​ដែក នឹង​បាត់បង់​ទៅតាម​ញើស ការ​ហូរឈាម និង​ការ​ជ្រុះ​តាម​កោសិកា​ពោះវៀន​។ ជា​មធ្យម បុរស​វ័យ​កណ្តាល​ម្នាក់ ត្រូវការ​ជាតិ​ដែក​ប្រមាណ ១ មី​លី​ក្រាម  ខណៈពេល​ដែល​ស្ត្រី​ដែល​មក​រដូវ​ជា​ទៀងទាត់​នោះ ត្រូវការ​ជាតិ​ដែក ១,៥ មី​លី​ក្រាម​។ ខាងក្រោម​នេះ គឺ​ជា​ការណែនាំ អំពី​តម្រូវការ​ជាតិ​ដែក​ប្រចាំថ្ងៃ របស់​ប្រភេទ​មនុស្ស​ខុសៗ​គ្នា ៖
•​    ​ទារក​អាយុ​ចាប់ពី ០ ទៅ ៦ ខែ ត្រូវការ​ជាតិ​ដែក ០,២ មី​លី​ក្រាម ពី​ការ​បៅ​ដោះ​
•​    ​ទារក​អាយុ​ពី ៧ ទៅ ១២ ខែ ត្រូវការ​ជាតិ​ដែក ១១ មី​លី​ក្រាម​
•​    ​ក្មេងស្រី និង​ក្មេង​ប្រុស​អាយុ ១ ទៅ ៣ ឆ្នាំ ត្រូវការ​ជាតិ​ដែក ៩ មី​លី​ក្រាម​
•​    ​ក្មេងស្រី និង​ក្មេង​ប្រុស​អាយុ ៤ ទៅ ៨ ឆ្នាំ ត្រូវការ​ជាតិ​ដែក ១០ មី​លី​ក្រាម​
•​    ​ក្មេងស្រី និង​ក្មេង​ប្រុស​អាយុ ៩ ទៅ ១៣ ឆ្នាំ ត្រូវការ​ជាតិ​ដែក ៨ មី​លី​ក្រាម​
•​    ​ក្មេងប្រុស​អាយុ ១៤ ទៅ ១៨ ឆ្នាំ ត្រូវការ​ជាតិ​ដែក ១១ មី​លី​ក្រាម​
•​    ​ក្មេងស្រី​អាយុ ១៤ ទៅ ១៨ ឆ្នាំ ត្រូវការ​ជាតិ​ដែក ១៥ មី​លី​ក្រាម​
•​    ​ស្ត្រី​អាយុ ១៩ ទៅ ៥០ ឆ្នាំ ត្រូវការ​ជាតិ​ដែក ១៨ មី​លី​ក្រាម​
•​    ​ស្ត្រី​មាន​ផ្ទៃពោះ ត្រូវការ​ជាតិ​ដែក ២៧ មី​លី​ក្រាម​
•​    ​ស្ត្រី​បំបៅ​ដោះកូន ត្រូវការ​ជាតិ​ដែក ៩ ទៅ ១០ មី​លី​ក្រាម​
•​    ​ស្ត្រី​អាយុ​ចាប់ពី ៥១ ឆ្នាំ​ឡើង​ទៅ ត្រូវការ​ជាតិ​ដែក ៨ មី​លី​ក្រាម​
•​    ​បុរស​អាយុ​ចាប់ពី ១៩ ឆ្នាំ​ឡើង​ទៅ ត្រូវការ​ជាតិ​ដែក ៨ មី​លី​ក្រាម​៕

0 comments:

Post a Comment