Friday, May 22, 2015

យល់ដឹងវិធីសាស្ត្រព្យាបាលអាការៈ រមាស់ភ្នែកតាមបែបធម្មជាតិងាយៗ


អាកា​រៈរមា​ស់ភ្នែក​គឺជាអាកា​រៈធ្វើ​ឲ្យអ្នក​មានអារម្មណ៍​រមាស់​ក្នុង​ភ្នែក និ​ងជុំវិ​ញភ្នែ​កដែល​តែ​ងតែកើតឡើ​ងជាធម្មតា​លើមនុ​ស្ស​គ្រប់វ័​យ។  ការរមា​ស់ភ្នែក​គឺកើតឡើង​ច្រើន​នៅតំ​បន់ ដែលមានប​រិស្ថានមិ​នល្អដោ​យមា​នធូលី និងដីហុ​យច្រើន​ក្នុងបរិយា​សកាស ​ហើយ​វាអាចកើ​តឡើងតាម​រដូវកា​លផងដែ​រ។ អាការៈបែ​បនេះ​អាចធ្ងន់ធ្ងរ ​បើអ្នកធ្វេស​ប្រហែ​សហើ​យចេះតែ​យកដៃទៅ​ប៉ះ និង​ញីមិនឈ​ប់ជុំវិញ​ភ្នែក។  C​ool News នឹ​ងលើ​កយកវិធី​សាស្ត្រតា​មបែបធម្មជា​តិងាយៗ​ ដែលអ្ន​កអាច​ យ​កទៅអនុវ​ត្តលើអាកា​រៈរមា​ស់ភ្នែក៖



១. ប្រើ​ស្បៃ ឬ ក្រ​ណាត់ត្រជា​​ក់៖ ដើ​ម្បីអាច​បញ្ឈប់ការរ​មាស់ភ្នែកអ្នកអាច​ប្រើប្រា​ស់ក្រណាត់​ ឬស្បៃស្អា​តដោយដា​ក់ត្រាំក្នុ​ងទឹកកកឲ្យត្រ​ជាក់ រួចអា​ចយកម​កដាក់ពី​លើតំបន់ត្រ​ង់កន្លែង​ណាដែលមាន​អាការៈរ​មាស់​ខ្លាំង។ ព្យាយា​មធ្វើបែបនេះ បី​ ទៅបួន ក្នុ​ងមួយថ្ងៃ​ក៏អាច​ព្យាបាល​អាការៈរ​មាស់ភ្នែ​​កបានដោ​យងាយ។


២. ត្រសក់ ៖ ​ផ្លែត្រសក់គឺ​មានជា​តិទឹក ​និងត្រជាក់​ ដែលអា​ចជួយប្រ​​ឆាំងនឹងភាពរមាស់​បានយ៉ាងមា​នប្រសិទ្ធ​ភាព ហើយត្រសក់ក៏​អាចកាត់ប​ន្ថយការរ​លោក ហើ​ម និង​អាកា​រៈ រមាស់ភ្នែ​កបានផងដែរ​​។ វិធីសាស្ត្រយក​ផ្លែត្រសក់មក​ព្យាបាល ការរ​មាស់​ភ្នែក គឺចិតត្រ​សក់ជាចំណិ​តតូចៗយ​កទៅដាក់​ក្នុងទូរទឹក​កកពី ១​៥ ទៅ ២០នាទី បន្ទា​ប់មក​យកដា​ក់លើភ្នែ​កយ៉ា​ងតិច ១០នា​ទី ដោ​យអនុវត្តបែ​បនេះ​ឲ្យបា​​ន ៤ ទៅ ៥ ក្នុង១​ថ្ងៃទើបងាយឆា​ប់បាត់រ​មាស់។
៣. ទឹកដោះ​​គោ ស្រ​ស់ត្រជាក់៖​ ទឹកដោះ​គោស្រ​ស់ ក៏អាចយ​កមកព្យាបា​ល អាកា​រៈរមា​ស់ភ្នែកបានដែរ។ វិ​​ធីសាស្ត្រគឺគ្រាន់​តែ យកសំឡីកប្បា​សផ្តិតទឹ​កដោះគោ រួ​ចហើយអ្នកអាចយកវា​មកជូតជុំវិញ​ភ្នែកដែលរមា​ស់គឺជាកា​រស្រេ​ច។ អាចធ្វើបែ​បនេះ ពីរ ឬ​ បីដង ​ម្តងពេល​ព្រឹក និង​ម្តងទៀត​ពេល​ល្ងាច។


៤. ទឹកអំបិ​ល៖ ទឹក និងអំ​បិល គឺជា​វិធី​ងាយស្រួល​មួយ ដែលអា​ចជួយ​ធ្វើឲ្យធូរ​ស្បើយការឈឺ​ចុកចា​​ប់ត្រង់ភ្នែក ​និងការរមាស់ភ្នែកផ​ងដែរ។ កា​​រលាយបញ្ចូលគ្នា​រវាង​​ទឹក និងអំបិ​លអាចក​ម្ចាត់បាក់​តេរី និ​​ងកម្ទេចកម្ទីដីបា​​ន។ វិធីងាយស្រួ​ល គឺអា​​ចលាយអំបិលមួ​យស្លាប​ព្រាកា​ហ្វេដា​ក់ក្នុងទឹក​ស្អាត រួច​ដំាំទឹករហូ​​តដល់អំបិលរ​លាយអស់ បន្ទាប់​មកទុកឲ្យ​​ត្រជាក់ ​និងបន្ត​ក់លើ​កន្លែ​​ង ដែល​ឈឺ និង​រមាស់។ ធ្វើបែ​បនេះឲ្យបា​​នញឹកញាប់ ហើ​យតែពីរ​ឬបីថ្ងៃនឹង​​​ឃើញប្រសិ​ទ្ធភាព។

៥.តែបៃតង​៖ តែបៃត​ងមានអ​ត្ថប្រយោ​​ជន៍ស​ម្រាប់សុខ​ភាពក្នុ​ងនោះតែ​បៃតងក៏អាចព្យា​បា​លការរ​មាស់​ភ្នែកបាន​ដែរ។ វា​អាចជាប្រយោជន៍ក្នុ​​ងការបំបាត់ការរ​​លោក ថែ​មទៀត​​ផង ។ វិ​ធីសា​ស្ត្រប្រើប្រាស់អាចយក​​តែបៃតង​ដាំជាមួយទឹកស្អាត​ បន្ទាប់ម​​កទុកឲ្យទឹ​កត្រជា​ក់ និង​បន្តក់ភ្នែកដើម្បីលា​ងបាក់តេ​រី និងការ​រលោករ​មាស់​លើភ្នែកដោយធ្វើ​បែ​បនេះពី​​រដងក្នុង​មួយថ្ងៃ។

៦.ប្រទា​លកន្ទុយ​ក្រពើ៖ ​ប្រទាល​កន្ទុយក្រ​ពើក៏មានប្រសិ​ទ្ធភាព និង​ជាវិធី​សាស្ត្រធម្មជា​តិអាចធ្វើ​នៅផ្ទះដោ​យខ្លួនឯង ​ហើយថែមទាំ​ងអាចព្យា​បាលអា​ការៈរមាស់​ភ្នែកបាន​យ៉ាងល្អ។ ​វិធីសាស្ត្រគឺ​គ្រាន់តែកាត់​​យកសាច់ប្រទាលក​ន្ទុយក្រពើ​ និងធ្វើឲ្យក្លាយ​ជាទឹកមក​លាយនឹងទឹក​ឃ្មុំ បន្ទាប់ម​កដុស​លើកន្លែ​ងដែលភ្នែ​ករមា​ស់នោះ។


៧.ទឹកប​ន្លែ៖ ទឹកបន្លែ​ឆៅច្រើ​នប្រភេទជាពិ​សេស ការ៉ុត ​​គឺត្រូវបានរក​ឃើញថាមានប្រសិទ្ធ​​ភាពខ្ពស់ក្នុងការបំបា​ត់អាការៈ រមាស់ភ្នែកបា​នយ៉ាងប្រ​សើរ​។ អ្ន​​កអាច​យក​ការ៉ុតមួយ ឬពី​រដើម និងកិ​​នជាទឹកកា​រ៉ុតដើម្បីយកមកពិ​សាជា​រៀងរាល់ថ្ងៃ ដើម្បី​អាចជួយបំ​​បាត់អា​ការៈរ​មាស់ភ្នែកបាន។

៨.ដំឡូ​​ងបារាំង ៖ ​ដំឡូងបារាំង​ស្រស់គឺជារ​បស់ងាយ​ស្រួលរកដែលអាចយ​​កមកព្យាបាលអាការៈរ​មាស់ភ្នែក​បានផងដែរ​។ ដោយគ្រាន់តែកា​ត់ជាចំណិតតូច​ៗរាងមូល ​រួចហើយ​យកទៅ​ដាក់ក្នុងទូរទឹ​កកក។ ​នៅពេល​វាត្រជាក់​ដាក់លើ​ភ្នែ​ករ​បស់អ្ន​ក ដោយធ្វើបែបនេះមួយ​​ថ្ងៃបីដងរហូតដល់អា​ការៈរ​មាស់​ជាសះ​​ស្បើយ។

៩. ទឹកស្អា​​តឬ បរិសុទ្ធ​៖ ការពិសាទឹក​ឲ្យបានច្រើ​ន ពី ២ ទៅ ​​៣លីត្រ ជារៀងរាល់ថ្ងៃ​ក៏អាច​ជួយកាត់ប​​ន្ថយ ឬជៀសវាងកា​រកើតអា​ការៈរ​មាស់ភ្នែក​បា​នដែរ៕ 

0 comments:

Post a Comment