Wednesday, October 15, 2014

ការដាក់តាំង រុក្ខជាតិតូចៗ នៅលើតុធ្វើការ អាចមានឥទ្ធិពល បែបណាខ្លះ មកលើមនុស្ស?

បរទេស៖ ជាធម្មតាយើង តែងតែឃើញ ភាគច្រើននៅ តាមតុធ្វើការ និមួយៗ មានដាក់តាំង រុក្ខជាតិនានា តាមចំណង់ចំណូលចិត្ត ផ្សេងៗពីគ្នា ប៉ុន្តែ តើអ្នកធ្លាប់ដឹងទេថា ការធ្វើបែបនេះ វាមាន សារៈសំខាន់ ឬក៏មាន អត្ថន័យយ៉ាងណាខ្លះ?
ថ្ងៃនេះខ្មែរឡូត នឹងលើកយក ចំណុចមួយនេះ មកបង្ហាញប្រិយមិត្ត ទាំងអស់គ្នា ឲ្យបានដឹងថា ការយករុក្ខជាតិ (ដើមឈើតូចៗ, ប្រទាល) មកដាក់លើតុធ្វើការ បានផ្តល់អត្ថប្រយោជន៍ យ៉ាងច្រើន ដល់អ្នកធ្វើការ ជាពិសេសអ្នក ធ្វើការងារ ក្នុងការិយាល័យ តែម្តង។

យោងតាមការសិក្សា ដែលធ្វើឡើងដោយ ក្រុមពេទ្យចិត្តវិទ្យា នៃចក្រភព អង់គ្លេស បានបញ្ជាក់ឲ្យដឹងថា ទេសភាពដ៏ ខៀវស្រងាត់របស់ រុក្ខជាតិទាំងនោះ បានធ្វើឲ្យអ្នក ដែលមើលវា ហើយទទួលបាន អារម្មណ៍ស្រស់ថ្លា និងមានគំនិត ច្នៃប្រឌិតច្រើន ហើយពួកគេនឹងអាច សម្រេចការងារ លើសពីធម្មតា បានដល់ទៅ ១៥%។
បន្ថែមពីនេះទៀត វាបានផ្តល់ ឲ្យមនុស្ស មានអារម្មណ៍នឹងនរ ព្រមទាំងពោរពេញ ដោយភាពរីករាយ ក្នុងអំឡុងនៃ ម៉ោងធ្វើការ របស់ពួកគេ ព្រមទាំងអាច ស្រូបយកខ្យល់ អាកាសដ៏ល្អ ដោយសារតែ រុក្ខជាតិទាំងនោះ បានស្រូបយក នូវធូលី និងឧស្ម័ន ដែលមានជាតិពុល ក្នុងបរិវេណ តុអង្គុយធ្វើការ របស់យើង ដែលនេះជាកត្តា មួយដ៏សំខាន់ ផងដែរ ក្នុងការកាត់បន្ថយ ការឈឺជាប្រចាំ ដែលអ្នកធ្វើការ ជាច្រើនឧស្សាហ៍ ជួបប្រទះ។


លោក Dr. Craig Knight អ្នកជំនាញផ្នែក ចិត្តសាស្ត្រនៃ សាកលវិទ្យាល័យ Exeter របស់ចក្រភព អង់គ្លេស បាននិយាយថា “រុក្ខជាតិបៃតង តូចៗដែលដាក់តាំង នៅតាមតុ ធ្វើការ ពិតជាមាន ឥទ្ធិពលខ្លាំង គួរសមផងដែរ មកលើមនុស្ស ដែលអង្គុយជិតវា។ វាបានផ្តល់នូវ កត្តាល្អៗ ជាច្រើនសម្រាប់យើង ដូច្នេះវាជាគំនិត ល្អមួយដែលយើង គួរមានដាក់តាំង រុក្ខជាតិតូចៗ ទាំងនោះនៅ ក្បែរយើងក្នុង ពេលធ្វើការ”។
ដូច្នេះបើ វាល្អយ៉ាងនេះហើយ ប្រិយមិត្តនៅ ចាំអីទៀត ទិញវាមួយ ដាក់នៅលើ តុធ្វើការ របស់យើង តែម្តងទៅ៕

0 comments:

Post a Comment