This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, December 20, 2014

អត្ថប្រយោជន៍ យ៉ាងច្រើន របស់ កញ្ចប់តែ ដែលអ្នក មិនដែល នឹកស្មានដល់!

ភាគច្រើន អ្នកតែងតែ បោះចោល កញ្ចប់តែ នៅពេលឆុងរួច ប៉ុន្តែវាពិតជា មានអត្ថប្រយោជន៍ យ៉ាងច្រើន ដែលអ្នកមិននឹក ស្មានដល់បាន។ ១) ភ្នែកហើម រឺក៏ ចុករោយស្រពន់ភ្នែក៖  អ្នកអាចយក កញ្ចប់តែ ទៅស្អំ នៅពេលភ្នែក របស់អ្នក ឡើងហើម និង រោយស្រពន់បាន។ វិធីអនុវត្ត៖ យកកញ្ចប់តែ ទៅដាក់ លើទឹក ដែលត្រជាក់ មួយសន្ទុះ រឺក៏ដាក់ ក្នុងទូរទឹកកក រួចយក មកដាក់ ចំភ្នែករបស់អ្នក វានឹងជួយ សម្រួលដល់ អាការៈ ហើមបាន។
២) ជាំសាច់៖ ប្រសិនបើស្បែករបស់អ្នក រងប៉ះនឹងទង្គិច នឹងអ្វីមួយ រួចឡើងទៅ ជាជាំខ្មៅ អ្នកអាច យកកញ្ចប់តែ មកស្អំពីលើបាន។ បន្ថែមពីនេះ ទៅទៀត កញ្ចប់តែ បានផ្ទុក នូវសារធាតុតែខ្មៅ ដែលវាជួយ ឲ្យឈាម ដើរបានស្រួល និងជួយបន្ថូរបន្ថយ នូវបញ្ហាជាំបាន។
៣) រងការរលាក ដោយកម្តៅថ្ងៃ៖ កញ្ចប់តែ ដែលនៅសើម អ្នកអាចយក មកញី លើស្បែក ដែលរង នឹងការរលាក នូវកម្តៅថ្ងៃ វានឹងជួយ ឲ្យ ស្នាមរលាក អាចរលាយ បាត់ទៅវិញ បានផងដែរ។ ប៉ុន្តែប្រសិនបើអ្នក រងការរលាក ពេញដងខ្លួន អ្នកយកកញ្ចប់តែ លាយជាមួយនឹងទឹក រួចចាក់មុជ តែម្តង។
៤) បន្ថូរបន្ថយ ភាពឈឺចាប់ បន្ទាប់ពី កោរពុកមាត់៖ ជាការពិត ភាគច្រើនមនុស្សប្រុស តែងតែ មានការឈឺចាប់ បន្ទាប់ពីកោរពុកមាត់ ជាមួយនឹង ផ្លែឡាម ប៉ុន្តែអ្នកអាច យកកញ្ចប់តែ មកញីថ្នមៗ ត្រង់កន្លែង ដែលកោរពុកមាត់ វាជួយកាត់បន្ថយ ភាពឈឺចាប់បានផងដែរ។
៥) ជួយលើបញ្ហាមុន៖ ប្រសិនបើអ្នក មានបញ្ហាមុន កញ្ចប់តែ អាចជួយអ្នកបាន គ្រាន់តែអ្នក ឧស្សាហ៍ លុបមុខ ជាមួយនឹង ការប្រើប្រាស់ កញ្ចប់តែបៃតង។ ចំពោះវិធីនេះ អាចជួយអ្នកបាន ប៉ុន្តែអាស្រ័យ ទៅលើអ្នកផងដែរ ថាអ្នកព្យាយាម អនុវត្តវិធីនេះ ដែររឺអត់?
៦) ជួយលើ បញ្ហាឈឺមាត់៖ បើអ្នក មានអាការៈឈឺមាត់ អ្នកអាចយក កញ្ចប់តែ លាយជាមួយទឹក រួចក្រពុលមាត់ វានឹងជួយព្យាបាល នូវបញ្ហាឈឺ មាត់បាន។
៧) ជួយឲ្យមានក្លិន ដកដង្ហើមក្រអូបប្រហើរ ៖ ក្លិនមាត់ជា រឿងសំខាន់ សម្រាប់ មនុស្សគ្រប់គ្នា ក្នុងការ ប្រាស្រ័យទាក់ទងគ្នា ទៅវិញទៅមក។ ក្នុងនោះដែរ កញ្ចប់តែ ក៏បានដើរតួនាទី យ៉ាងសំខាន់ ក្នុងការ ជួយបំបាត់ក្លិនមាត់ របស់អ្នក ឲ្យត្រឡប់ មកជា ក្លិនក្រអូបប្រហើរ បានដែរ។ វិធីអនុវត្ត៖ អ្នកអាច យកកញ្ចប់តែ លាយជាមួយទឹក រួចក្រពុលមាត់ ជាការស្រេច។
៨) ជួយឲ្យជើង មានសំណើម៖ មុនអ្នកចូលគេង អ្នកអាច យកទឹកក្តៅឧណ្ឌៗ លាយជាមួយនឹង កញ្ចប់តែ ត្រាំរយៈពេល១០ ទៅ១៥នាទី ចុងក្រោយ ជូតជើងឲ្យស្ងួត ជាការស្រេច ព្រោះវាអាច ធ្វើឲ្យជើងរបស់អ្នក មានសំណើមបានផងដែរ។
៩) ជួយដោះស្រាយ នូវក្លិនមិនល្អ៖ ប្រហែលជាអ្នក មិនធ្លាប់ដឹងនោះទេ ថាកញ្ចប់តែ អាចជួយ  ដោះស្រាយ នូវបញ្ហាក្លិនល្អ ដែលជាប់ ដៃរបស់អ្នក បាន ដូចជាក្លិនត្រី ឬក្លិនខ្ទឹមជាដើម។ មិនតែប៉ុណ្ណោះ វាអាចជួយដោះស្រាយ នូវក្លិនស្អុយ ដែលជាប់ ក្នុងទូរទឹកកកបានផងដែរ។
១០) កញ្ចប់តែជួយ លាងសម្អាតចានរបស់អ្នកបាន៖ ចំពោះចំនុចនេះ ហាក់ដូចជា ចម្លែកបន្តិច ប៉ុន្តែវាជាការពិត ដែលកញ្ចប់តែ អាចលាងសម្អាត ចាន របស់អ្នកបានយ៉ាង ល្អប្រសើរ។  បន្ថែមពីនេះទៅទៀត អ្នកអាចជូត កញ្ចក់ទ្វារ បង្អួច ឥដ្ឋ រឺក៏គ្រឿងសង្ហារឹម បានផងដែរ ជាមួយនឹងកញ្ចប់តែ ។ ប៉ុន្តែអ្នកត្រូវ ចងចាំថា បន្ទាប់ពីអ្នក លាងសម្អាត នូវរបស់ទាំងអស់នេះហើយ ត្រូវប្រាកដចិត្តថា វាបានស្ងួតល្អ ពីព្រោះថា តែ ជាធនធានធម្មជាតិ មួយ ដែលជ្រលក់ពណ៌បានល្អ ដូច្នេះប្រសិនបើអ្នក មិនបានជូត របស់ទាំងនោះ បានស្អាតល្អទេ វាអាចបង្កទៅជា ឡើងពណ៌ ជាប់ផងដែរ។
ទាំងនេះជាគុណប្រយោជន៍ យ៉ាងច្រើន ពីកញ្ចប់តែ ដែលអ្នកមិនដែលជ្រាបពីមុនមក៕  

Wednesday, December 17, 2014

ចំនុចសំខាន់ៗសម្រាប់​អ្នកត្រូវ​យល់ដឹង ​មុន​ពេ​លស​ម្រេ​ចចិត្ត​ទិញ​ទឹក​បរិសុទ្ធទទួល​ទា​ន


​​
នៅក្នុងព្រះរាជាណាចក្រកម្ពុជា​​នាពេលបច្ចុប្បន្ន ទៅណា​មកណា​យើងតែង​តែឃើញ​មនុស្សជា​ច្រើនបាន​ជាវទឹក​សុទ្ធមក​ទទួល​ទាន មិ​ន​ថាខ្ញុំ ឬគេឡើយដោយ​សារតែស្រេ​ក​ទឹក ឬហត់​ពេល​ជាដើម។ នៅក្នុង​នោះ​មាន​ទឹកសុទ្ធខ្លះ​តម្លៃ 500៛ 1000៛ 2000៛ និងខ្លះ​ទៀតថ្លៃ​ដល់ទៅ 2-3$ ឯណោះ សម្រាប់​ម៉ាកល្បី​ៗ ហេតុនេះតើរវាងទឹក​សុទ្ធមាន​តម្លៃថោក និង​ថ្លៃមាន​អ្វីខុស​ប្លែកគ្នា​ខ្លះទៅ? ប្រាកដជា​មាន! តែបើទោះ​បីជាយើង​ម្នាក់ៗ​ដឹង​ថាវាមាន​អ​ត្ថប្រយោជន៍​​បែបណា​ក្ដីក៏នៅ​​តែមាន ​អ្នក​ខ្លះ​នៅជាវ​ទឹក​សុទ្ធធម្មតា​មកទទួ​លទាន ព្រោះពួក​គេគិតថា​ទឹកដូច​តែគ្នា ផឹកបាន​ដូចគ្នា រីឯ​មនុស្សខ្លះវិញក៏ទទួលទាន​ទឹក​តាមម៉ាកផ​ងដែរ តែសម្រាប់​ខ្ញុំផ្ទាល់​គិតថា អ្នកទាំង​អស់គ្នា​ភាគច្រើន​ពុំទាន់​បានដឹងអំ​ពីចំនុចសំ​ខាន់ៗនៃ​ទឹកសុ​ ទ្ធទាំងនោះ ដែល​មានលក់​នៅក្នុ​ងទីផ្សារព្រះរាជា​ណាចក្រកម្ពុជា​យើងនៅ​ឡើយនោះ​ទេ ហេតុនេះហើយ​ការទទួល​ទានទឹក​សុទ្ធអា​ចធ្វើអោយ​ប៉ះពាល់ដ​ល់សុខ​ភាព បើអ្នក​ពុំមាន​ការប្រុង​ប្រយ័ត្ន។
​​
ជាក់ស្ដែងការទទួលទានទឹកសុទ្ធមិនមែនមើលតែបាតដប ដើម្បីពិនិត្យ​មើលថ្ងៃផុត​កំនត់​គុណ​ភាពនោះទេ ផ្ទុយ​ទៅវិញនៅ​មានចំនុច​មួយចំនួន​ផ្សេងទៀតស​ម្រាប់អោយ​យើ​ងទាំងអស់គ្នាស្វែ​ ងយល់បន្ថែ​ម មុនពេល​សម្រេចចិ​ត្តជាវយ​កទឹកសុទ្ធមក​ទទួលទាន។ ហេ​តុនេះ Cambo Report សូម​ធ្វើ​ការណែនាំ​​អំពីវិធីសាស្ត្រ​មួ​យចំនួន ដែ​លអ្នក​គួរ​ស្វែង​យល់ និ​ងដឹង​អោយបានគ្រ​ប់គ្នា ព្រោះទឹ​កសុទ្ធមិន​មែនចេះតែ​ទទួលទា​ន​នោះទេ ដោ​យ​សំបក​ដប​គឺជាជ័​រ ហេតុដូ​ច្នេះ​វាអាចនឹ​​ងមានសារ​ធា​តុគី​មីនៅក្នុ​ង​​នោះហើ​យ​យើងពុំ​បា​នដឹ​ ង ចេះតែទិ​ញ​ដោយពុំ​បានពិនិត្យ ឬមិនដឹ​ងពិនិ​ត្យ​ដោយរ​បៀបណា។ ខាង​ក្រោមយើងនឹងធ្វើការបក​ស្រាយទៅ​លើចំនុចធំ​ៗមួយចំ​នួនដែលអ្ន​កអាចស្វែ​ ងយល់ប​ន្ថែមអំពី​ការទិញ​ទឹកដប។
​​
ជាការពិតកាលណាអ្នកទិញទឹកសុទ្ធមួយដប អ្វីដែលអ្នកគិតមុ​នគឺម៉ាករបស់វា​តែម្ដងមិន​ដែលគិត​អំពីគុណភា​ពថ្ងៃខែឆ្នាំ នោះទេ តែ​វាក៏មិនមែ​នជាបញ្ហាធំផ​ងដែរស​ម្រាប់ស្រុ​កយើង ​ព្រោះទឹកសុទ្ធ​ដែលចរា​ចរណ៍នៅ​តាមទី​ផ្សារគឺ​មានគុណ​ភាពល្អ ពុំមាន​ហួសគុណ​ភាព​អ្វីនោះឡើយ។ យ៉ាងណាមិញអ្នកត្រូវកត់សំខាន់​នៅបា​តដប​ផង ដែលវា​គឺជាចំ​នុចសំខា​ន់អាចបញ្ជា​ក់ប្រាប់អ្នកដឹងអំពីសារធា​តុគីមីនៅក្នុ​ ងទឹកនោះ ដោយ​ភាគ​ច្រើននៅ​ក្រោមបាទ​ដប តែងតែមា​នអក្សផុសដូចជា H​DP, HDPE និង PP ជាដើម ជាស​ញ្ជាបញ្ជាក់អោ​យយើ​ងដឹងថា ទឹកសុ​ទ្ធនោះ​ពុំមា​នសារធាតុ​គីមីរលា​យចេញពីដ​បជ័រ​ឡើយ តែបើមានអក្សរផ្សេ​ងពីនេះមា​នន័យ​ថាសារធាតុជ័​រអាចរលាយចេ​ញពីដបចូល​ក្នុងទឹក ជាហេតុធ្វើ​អោយពេល​ទទួលទា​នទៅប៉ះ​ពាល់ដ​ល់ខុស​ភាពធ្ងន់ធ្ងរ។
1. អក្ស PET ឬ PETE
នៅពេលមើលទៅបាតដបអ្នកនឹងឃើញមានសញ្ជាត្រីកោនមួយ ហើយក្នុ​ងនោះបា​នបង្ក​ប់​ទៅដោ​យលេខ​សំគា​ល់ ពិសេសនៅ​ផ្នែកខា​ង​ក្រោម​នោះមានដាក់អក្សរទៅតាមប្រភេទនៃ​សាច់​ដប ហេតុនេះ​កាលណាអ្នក​ឃើញអក្ស ​PET ឬ PET​E មានន័​យថាដបជ័រ​នោះងាយនឹង​ចេញសារធា​តុគីមីពុ​លចូលទៅ​ក្នុង​ទឹកខ្លាំងណា​ស់ ហើយភាគ​ច្រើនទឹកសុទ្ធ ​ទឹកផ្លែឈើ ឬភេស​ជ្ជះដបតែ​ងតែប្រើប្រា​ស់លេខ 1 ឬ PETE នេះ​តែម្ដង ដោយសារវាមានតម្លៃធូថ្លៃ អាចចំនេញបានប្រាក់ច្រើន តែសម្រាប់អ្នកទទួលទានក៏ទទួលបានគីមីចូលក្នុងខ្លួនច្រើនដូចគ្នា។
2. អក្ស HDP ឬ HDPE
កាលណាមើលទៅបាតដបហើយអ្នកឃើញ​សញ្ញាត្រីកោ​ននោះ​បង្កប់ទៅ​ដោយលេខ 2 ឬមានអក្សនៅ​ខាងក្រោម​ដាក់ថា​ HDP ឬ HDPE មា​នន័យថា វាគឺជាសំបកដបជ័រពិសេ​សដោយពុំ​មានសារ​ធាតុគីមីណា​អាច​ជ្រាបចូលទៅក្នុ​ងទឹកបា​ នឡើយ។ ​វាត្រូវបាន​គេទទួលស្គា​ល់ថាជាសំប​កដបជ័រមា​នគុណភាព​ខ្ពស់ក្នុ​ ងការវិចខ្ចប់វត្ថុរាវដើម្បីទទួលទានបានយ៉ាងល្អបំផុត ហើយថែមទាំងអាចរំលាយធ្វើជាជ័រអ្វីផ្សេងទៀត ឬដបទឹកសុទ្ធដដែលបានទៀផង។
3. អក្ស PVC ឬ 3V
PVC ឬ 3V មានលេខសម្គាល់ 3 នៅក្នុងត្រីកោណ វាគឺជាជ័​រម្យ៉ាងដែលមានស​ភាពទន់ងា​យបត់បែន​ ងាយ​ស្រួលកាច់ ហើយវា​ក៏ជា​ជ័រអាចរលាយ​សារធាតុគីមីចូលទៅក្នុងទឹកបា​នផងដែ​រ ដែលអាចធ្វើ​អោយប៉ះពាល់ទៅ​ដល់ខុស​ភាពអ្នកទទួល​ទានបាន។
4. អក្ស LDPE
​ ភាគច្រើនអក្ស LDPE នេះកម្រមានគេយ​កសារធា​តុជ័រគីមីនេះផលិ​តទៅជា​ដបទឹកសុ​ទ្ធណាស់ ព្រោះវាថ្លៃ ហើយ​ក៏ពុំបញ្ចេ​ញសារធា​តុគីមីពុលចូលទៅក្នុ​ងទឹកផង​ដែរ ដោយភា​គច្រើនវា​ត្រូវបា​នយក​ទៅ​ធ្វើជាកា​រតាប ឬការបូ​បស្ពាយជាដើម។
5. អក្ស PP
នេះក៏ជាសារធាតុជ័រមួយផងដែរ ដែលគេបានប្រើប្រាស់​វា​វិចខ្ចប់ទឹ​កដោះ​គោ​ជូដែ​លអ្នកចូល​ចិត្ត​ទទួលទាន ហើយវា​ក៏ពុំមាន​បញ្ចេញ​​សារធាតុគីមី​​អ្វីចូ​លទៅក្នុ​ងទឹកបា​​នផង​ដែ​រ។ វាក៏បា​ន​ជាប់ចំនា​ត់​ថ្នាក់ជា​សារ​ធា​តុជ័រល្អ​ក្នុង​ការ​បង្កើត​​ទៅ​ជាដប មិ​ន​ចាញ់​​លេខ 2 ឬ ​អក្ស HDP/HDPE ឡើយ។
6. អក្ស PS
វាគឺជាសារធាតុជ័រដ៏មានគ្រោះថ្នាក់មួយផងដែរ តែពុំមាន​នរណា​យកវា​ទៅផលិតជាជ័​រដបសម្រា​ប់ដាក់​ទឹក​ឡើយ តែវាត្រូ​វបា​នយក​ទៅធ្វើជា​ជ័រ​សម្រាប់ខ្ចប់​កាហ្វេ ឬអា​ហាបែ​បអឺរ៉ុប (Fast Food) ដោយវា​អាចប​ញ្ចេញសារធា​តុគីមី​ចូលក្នុងអា​ហា​របាន នឹង​ធ្វើ​អោ​យកើ​តជម្ងឺមហា​រីក​ថែមទៀត​ផង។ 
7. អក្ស PC ឬ គ្មានអ្វីសោះ
កាលណាមានអក្ស PC ឬគ្មានអ្វីសោះ មានន័យថាវាគឺ​ជាជ័រគីមីម្យ៉ាង​ដែលមានគ្រោះ​ថ្នាក់​បំផុត​ក្នុងចំនោ​មជ័រណា​ ណាទាំងអស់ក្នុ​ងពិភព​លោក ដោយវាអាចបញ្ចេញជាតិពុលចូលទៅក្នុងទឹក ឬចំនីអា​ហាបាន​យ៉ាង​ងាយបំផុត។
​​
សរុបសេចក្ដីមក មិនមែនមានតែដបទឹកសុទ្ធនោះទេ ដែលអ្នក​គួរមើល​នៅបា​តក្រោមរ​បស់វា តែ​អ្នក​ក៏ត្រូវ​មើលទៅ​លើដបទឹ​កផ្លែឈើ​ ដបទឹ​កក្រូច ឬដបជ័​រផ្សេង​ៗផង​ដែរ ដែលដ​បទាំង​នោះត្រូវមាន​សញ្ជាដូចរូបខាង​លើបញ្ជាក់​អំពីសា​ច់ជ័រវិ​ចខ្ចប់ ហេតុនេះ​សូមប​ងប្អូនប្រ​ជាជន​កម្ពុ​ជាទាំងអ​ស់មាន​ការប្រុង​ប្រយ័ត្នទាំងអ​ ស់គ្នាការជាវ​ទឹក ឬអា​ហាចវិ​ចខ្ច​ប់ផ្សេង​ៗដោយគួរ​ជាសវាង​លេ​ខ 1, 3, 6 និង 7 ឬអក្ស PETE, V, PS, PC ជាដើម -ល-។ បើដបនោះ ឬវត្ថុវិច​ខ្ចប់នោះផ​លិតចេញ​ពីជ័រមា​នលេខ 2, 4 និង 5 គឺល្អសម្រា​ប់អ្នក ដោយវាពុំមា​នសារធាតុ​គីមីរលា​យចូលចំណី​អាហារ​ឡើយ តែបើ​មាន​លេខ 7 វិញគឺកា​ន់តែ​មានគ្រោះ​ថ្នា​ក់ថែម​មួយក​ម្រិតទៀត។

Sunday, December 14, 2014

បំបៅ​ដោះ​កូន​យូរ អាច​ការពារ​កុមារ​ពី​ការ​ធា​ត់​បំបៅ​ដោះ​កូន​យូរ អាច​ការពារ​កុមារ​ពី​ការ​ធា​ត់​

ការស្រាវជ្រាវ​ថ្មី​មួយ​បាន​រកឃើញថា ចំពោះ​កុមារ​ដែល​មាន​ហានិភ័យ​ខ្ពស់​ទៅ​នឹង​ការ​ធា​ត់ រយៈពេល​យូរ​ប៉ុណ្ណា​ដែល​ពួកគេ​បៅដោះ​ម្តាយ​ភាព​ដែល​លើស​ទម្ងន់​គឺ​តិច​ប៉ុន​ ហ្នឹង​។​
​វេជ្ជបណ្ឌិត ស្តា​ស៊ី ខា​លីង (Stacy Carling) បាន​និយាយថា ការ​បំបៅ​ដោះកូន​ក្នុងរយៈពេល​យូរយូរ លេច​ឡើងជា​ឥទ្ធិពល​ការពារ​ប្រឆាំង​នឹង​រោគ​សញ្ញា​នៃ​ការ​ធា​ត់ និង​លើស​ទម្ងន់​។​
​អ្នកស្រាវជ្រាវ​បាន​តាមដាន​លើ​កុមារ​៥៩៥​នាក់ តាំង​ពី​កើត​ដល់​អាយុ​២​ឆ្នាំ​។ ពួកគេ​បាន​ពិនិត្យ​លើ​ទម្ងន់ និង​រយៈពេល​ហើយ​បាន​ប្រៀបធៀប​ការលូតលាស់​របស់​គេ ទៅ​នឹង​រយៈពេល​ដែល​កុមារ​បៅដោះ​ម្តាយ​។​
​កុមារ​ដែល​ត្រូវបាន​គេ​ចាត់ទុកថា​មាន​ហានិភ័យ​ខ្ពស់​ចំពោះ​ការឡើង​ ទម្ងន់​នោះ រួម​មាន​អ្នក​ដែល​ស​ន្ទ​ស្សន៍​នៃ​ទម្ងន់​ខ្លួន​បាន​ឡើង​លឿន​នៅពេលដែល​កុមារ​ បៅដោះ​។​
​កុមារ​ដែល​មាន​ហានិភ័យ​ខ្ពស់​បំផុត​ក្នុង​ការឡើង​ទម្ងន់​នោះ រួម​មាន​កុមារ​ដែល​មាន​ម្តាយ​លើស​ទម្ងន់ ឬ​ធាត់​ម្តាយ​ដែល​មាន​កម្រិតវប្បធម៌​ទាប និង​ម្តាយ​ដែល​បាន​ជក់បារី​អំឡុងពេល​មាន​ផ្ទៃពោះ​។ ជិត​៥៩ ភាគរយ នៃ​កុមារ​ដែល​មាន​ហានិភ័យ​ក្នុងការ​លើស​ទម្ងន់​នោះ មាន​ម្តាយ​ដែល​មាន​លក្ខណៈ​សម្គាល់​ខាងលើ​លើស​ពី​មួយ បើ​ធៀប​ទៅនឹង​៤៣ ភាគរយ នៃ​កុមារ​ដែល​មិន​មាន​ហានិភ័យ​នៃ​ការឡើង​ទម្ងន់​នោះ​។​
​ក្នុងចំណោម​កុមារ​ទាំងនោះ អ្នក​ដែល​មាន​ហានិភ័យ​ខ្ពស់​ចំពោះ​ការ​ធា​ត់ គឺ​កុមារ​ដែល​បៅដោះ​ម្តាយ​តិចជាង​២​ខែ ងាយ​នឹង​ឡើង​ទម្ងន់​ទ្វេ​ដង​ជាង​កុមារ​ដែល​បៅ​យ៉ាងហោចណាស់​៤​ខែ​។​
​ការស្រាវជ្រាវ​ត្រូវ​បាន​ចេញផ្សាយ​នៅក្នុង​កាសែត Pediatrics​។​
​ការស្រាវជ្រាវ​មិន​អាច​បង្ហាញ​ថា ការ​បៅដោះ​ម្តាយ​បាន​បណ្តាលអោយ​បន្ថយ​ហានិភ័យ​នៃ​ការ​ធាត់​នោះទេ​។ ប៉ុន្តែ​អ្នក​ស្រាវជ្រាវ​បាន​សម្គាល់ថា មាន​ហេតុផល​ជាច្រើន​ដែល​ថា​តើ​ហេតុអ្វី​បានជា​ការផ្សារភ្ជាប់​គ្នា​រវាង​ការ ​បៅដោះ​ម្តាយ និង​ការថយចុះ​ហានិភ័យ​នៃ​ការ​ធាត់​អាច​មាន​នោះ​។​
​វេជ្ជបណ្ឌិត Carling បាន​និយាយថា ការ​បៅដោះ​ម្តាយ អាច​អនុញ្ញាត​អោយមាន​ការវិវត្ត​នៃ​ភាព​ឃ្លាន និង​សញ្ញា​នៃ​ការចង់​ញ៉ាំ​ត្រឹមត្រូវ ក៏ដូចជា​ជួយ​ការពារ​អត្តចរិត​មួយចំនួន​ដែលនាំអោយ​លើស​ទម្ងន់ និង​ធាត់​។​
​គាត់​បាន​និយាយថា ការ​បំបៅ​ដោះកូន​ជាពិសេស​នៅពេល​ត្រូវ​ការប្រឆាំង​នឹង​ការដាក់​ម៉ោង​ពេល​ ត្រឹមត្រូវ​នៃ​ការ​បៅ​អនុញ្ញាតអោយ​កុមារ​បៅ​បាន​នៅពេល​ដែល​គេ​ឃ្លាន​លើស​ពី​ ការ​ជម្រុញ​ការវិវត្ត​ឆាប់​ក្នុង​ការគ្រប់គ្រង​ពេល​នៃ​ការ​ញ៉ាំ​។ នៅពេល​ដែល​កុមារ​បៅដោះ​ម្តាយ​គេ​អាច​គ្រប់គ្រង​បរិមាណ​ទឹកដោះ និង​ភាព​ញឹកញាប់​ដែល​គេ​មាន​ការឆ្លើយតប​ជា​ធម្មជាតិ​ទៅនឹង​សញ្ញា​ខាង​ ក្នុងនៃ​ការ​ឃ្លាន និង​ការ​ឆ្អែត​។​
​វេជ្ជបណ្ឌិត ឡូរី ហ្វេ​ល​ម៉េន វីន​ធឺរ (Lori Feldma-Winter) ដែល​មកពី​សាកលវិទ្យាល័យ Cooper បានចង្អុលបង្ហាញ​ថា បន្ថែម​ពីលើ​ការរក្សា​ខ្លួនប្រាណ​អោយបាន​ប្រសើរ​ទៅ​នឹង​ការ​ញ៉ាំ​សមាសធាតុ​ នៃ​ទឹកដោះ​ម្តាយ ហាក់ដូចជា​មិន​បណ្តាល​អោយ​ធាត់​នោះទេ​។​
​វេជ្ជបណ្ឌិត Feldman-Winter បាន​ពន្យល់ថា សមាសធាតុ​នៃ​ទឹកដោះ​ម្តាយ​ដែល​បាន​មើល​ក្នុង​មីក្រូ​ទស្សន៍​រក្សា​មេ​តា​ ប៉ូលីស អាច​បន្ថយ​ហានិភ័យ​នៃ​ការ​ធា​ត់​។​
​ការស្រាវជ្រាវ​មិនបាន​រាប់បញ្ចូល​ព័ត៌មាន​ថា​តើ​ទារក​ដែល​មិន​បៅដោះ​ ម្តាយ ឬ​ភាព​ញឹកញាប់​ប៉ុណ្ណា​ដែល​ពួកគេ​បៅដោះ​ម្តាយ ធៀប​ទៅនឹង​បៅ​ទឹកដោះគោ​នោះទេ ប៉ុន្តែ​ពេល​ដែល​តម្រូវ​អោយ​បន្ថយ​ហានិភ័យ​នៃ​ការ​ធាត់​នោះ គឺ​មិន​យូរ​នោះ​។​
​វេជ្ជបណ្ឌិត Carling បាន​និយាយថា ភាព​ខុសប្លែក​គ្នា​នៃ​ការ​បៅដោះ​ម្តាយ​២​ខែ អាច​គ្រប់គ្រាន់​ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​មួយចំនួន​។​
​នៅ​ក្នុង​ការស្រាវជ្រាវ​នេះ​ម្តាយ​ដែល​ហាក់ដូចជា​មិន​បំបៅ​ដោះ​កូន​ ក្នុង​រយៈពេល​៤​ខែ រួម​មាន​ម្តាយ​ដែល​មាន​អាយុ​ក្មេង​ម្តាយ​ដែល​មាន​ចំណេះដឹង​ទាប ឬ​មាន​ប្រាក់​ចំណូល​ទាប​ម្តាយ​ដែល​មិន​មាន​គម្រោង​បំបៅ​ដោះកូ​ននៅពេលដែល​ ពួកគេ​មាន​ទម្ងន់​ជាដើម​។​
​វេជ្ជបណ្ឌិត Carling បាន​និយាយថា ការផ្តល់​ភាពប្រសើរ​ឡើង​ដល់​អត្រា​នៃ​ការ​បំបៅ​ដោះកូន​ក្នុងចំណោម​ម្តាយ​ ទាំងនេះ នឹង​តម្រូវ​អោយមាន​ការគាំទ្រ​ច្រើន​៕

អត្ថប្រយោជន៍ដ៏​អាថ៌​កំបាំង​ទាំង 28 របស់​ផ្លែ​ត្រសក់


ត្រសក់គឺជាបន្លែមួយប្រភេទ ដែ​ល​គេ​និយម​ប្រើ​ប្រាស់​បំផុត​ក្នុង​ចំណី​អាហារ​នានា ព្រោះ​អី​វា​ត្រជាក់ មាន​រស់​ជាតិ​ផ្អែម ណា​មួយ​ទៀត​ក៏​មាន​តម្លៃ​ថោក ងាយ​ស្រួល​ក្នុង​ការ​រក​ជាវ​ផង​ដែរ។ បន្លែ​មួយ​ប្រភេទ​នេះ​មិន​ត្រឹម​តែ​ឆ្ងាញ់ និង​ងាយ​ស្រួល​រក​ប៉ុណ្ណោះទេ ប៉ុន្តែ​វា​ក៏​មាណ​គុណ​សម្បត្តិ​ជា​ច្រើន​ដែល​អាច​អោយ​អ្នក​ភ្ញាក់​ផ្អើល​ បាន។ ខាង​ក្រោម​នេះ​គឺ​ជា​គុណ​ប្រយោជន៍​ទាំង 28 របស់​ផ្លែ​ត្រសក់ សម្រាប់​សុខភាព​របស់​អ្នក។
​​
1. ល្អសម្រាប់អ្នកចង់ស្រកទំងន់ : ផ្លែត្រសក់មាន​កម្រិត​កាឡូរី​តិច​តូច​បំផុត ហេតុ​ដូច្នេះ​ហើយ​សម្រាប់​អ្នក​ចង់​ស្រក​ទំងន់ រឺក៏​មាន​រាង​ស្អាត គួរ​តែ​ជ្រើស​រើស​បន្លែ​នេះ​ទៅ​ទទួលទាន។
2. សំបូរជាតិទឹក : ត្រសក់មួយផ្លែ មានទឹកក្នុងនោះចំនួន 95% ឯ​ណោះ ហើយ​វា​ក៏​សំបូរ​ទៅ​ដោយ​ជីវ​ជាតិ​ផង​ដែរ។
3. កំចាត់ជាតិពុលក្នុងខ្លួន : វានឹងជួយកំចាត់ជាតិ​ពុល​មួយ​ចំនួន​ក្នុង​ខ្លួន​យើង និង​បង្ហូរ​មក​តាម​រយៈ​ទឹក​នោម​បាន ដែល​ល្អ​បំផុត​សម្រាប់​អ្នក​មាន​បញ្ហា​តម្រង់​នោម។
4. សំបូរដោយជីវជាតិចិញ្ចឹម : ត្រសក់សំបូរទៅដោយវីតាមីន B1, B2, B3, B5, B6 ហ្វូលិក អា​ស៊ីត វីតា​មីន C, ផូស្វ័រ, ប៉ូតា​ស្យ៉ូម, ម៉ាញ៉េ​ស្យូម, និង​ស័ង្កសី។
5. ផ្តល់ថាមពល : វាសំបូរទៅយសារវីតាមីន B និង កាបូនអ៊ីដ្រាត​ដែល​អាច​ផ្តល់​ថាមពល​បាន​រហ័ស​ដល់​រាងកាយ
6. ល្អបំផុតសម្រាប់ស្បែក : ដោយសារតែវាសំបូរដោយ​ជាតិ​ទឹក សារ​ធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម និង​សារ​ធាតុ​រ៉ែ​ដូច​ជា ប៉ូតា​ស្យូម និង​ម៉ាញ៉េស្យូម​ជា​ដើម​នោះ ត្រសក់​ជា​ផ្លែ​ឈើ​ដ៏​ល្អ​បំផុត​សម្រាប់​ស្បែក​របស់​យើង។ យើង​អាច​ប្រើ​ប្រាស់​ត្រសក់​ដើម្បី​ផ្តល់​សំណើម​ដល់​ស្បែក និង​ជួស​ជុល​ស្បែក​ដែល​បាន​រង​ការ​ខូចខាត​ដោយ​សារ​ពន្លឺ​ព្រះអាទិត្យ​បាន​ ដោយ​គ្រាន់​តែ​យក​ត្រសក់​ទៅ​ទ្រាប់​ពីលើ រឺក៏​ទទួល​ទានវា។
7. ប្រើសម្រាប់សំអាតកញ្ចក់ : ត្រសក់មានប្រសិទ្ធភាពខ្ពស់ អាច​សំអាត​កញ្ចក់ កំចាត់​អ័ព្ទ និង​ស្នាម​ប្រឡាក់​ផ្សេងៗ​បាន។
8. បញ្ចៀសមហារីក : នៅក្នុងត្រសក់វាមានផ្ទុកនូវសារ​ធាតុ lariciresinol, pinoresinol, and secoisolariciresinol ដែល​វា​អាច​បញ្ចៀស​បាន​នូវ​មហារីក​មួយ​ចំនួន​មិន​អោយ​កើត​លើ​យើង​បាន។
9. កំចាត់សត្វល្អិត : ក្លិនត្រសក់អាចបណ្តេញនូវសត្វល្អ​ឥត​បាន​ការ​មួយ​ចំនួន​បាន។
10. ព្យាបាលស្បែកដែលបានរលាក : ប្រសិនបើអ្នកបាន​រលាក​ភ្លើង រឺ​ក៏​អ្វី​ដែល​មាន​កំដៅ​ក្តៅ សូម​ចិត​ត្រសក់​មួយ​ចំណិត​មក​បិត​លើ​តំបន់​ដែល​រលាក​នោះ ដើម្បី​បន្ថយ​កំដៅ​ស្បែក និង​ព្យាបាល​ស្បែក។
11. គ្របគ្រងសម្ពាធឈាម : ប៉ូតាស្យ៉ូម ម៉ាញ៉េស្យូម និង​កាក​សរសៃ Fiber ក្នុង​ត្រសក់ មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ក្នុង​ការ​គ្រប់​គ្រង​សម្ពាធ​ឈាម​របស់​យើង។
12. ជំរុញអោយសក់លូតលាស់បានល្អ : ត្រសក់មានសារធាតុសីលីកូន និង​ស្ពាន់​ធ័រ ដែល​វា​នឹង​ជំរុញ​អោយ​សក់ ដុះ​បាន​ក្រាស់​ល្អ។ ដើម្បី​ប្រសិទ្ធ​ភាព​ខ្ពស់ សូម​ឧស្សាហ៍​ផឹក​ទឹក​ការុត លាយ​ជា​មួយ​ត្រសក់។
13. ប្រើជាអាហារសំរន់ : ប្រសិនបើអ្នកឃ្លាន អ្នក​អាច​ប្រើ​ត្រសក់​ជា​អាហារ​សំរន់​បាន ហើយ​វា​ក៏​ល្អ​ជាង​អាហារ​សំ​រន់​ដូច​ជា​នំ​កញ្ចប់ និង​អ្វី​ផ្សេងៗ​ដែរ។
14. សំអាតស្បែកជើង : យកត្រសក់ត្រដុះ​នឹង​ស្បែក​ជើង​ស្បែក​អ្នក នោះ​វា​នឹង​ភ្លឺ​ចិញ្ចាញ
15. ល្អសម្រាប់ធ្មេញ និងអញ្ចាញ : សារធាតុ Fiber ក្នុងត្រសក់​ជួយ​ម៉ាស្សា​អោយ​ធ្មេញ និង​អញ្ចាញ​អោយ​មាន​សុខភាព​ល្អ និង​រឹង​មាំ​បាន។
16. បំបាត់សម្លេងគ្រឺតចេញពីទ្វារ : ប្រសិនបើទ្វាររបស់អ្នកមាន​សម្លេង​គ្រាតៗ​ដែល​រំខាន​នោះ សូម​យក​ត្រសក់​ទៅ​ញី​ត្រង់​ត្រចៀក​ទ្វារ រឺ​បង្អួច នោះ​សម្លេង​នោះ​នឹង​បាត់​ជាក់​ជា​មិន​ខាន។
17. ជួយអោយយើងមានអារម្មណ៍ធូរស្រាល : ប្រើប្រាស់ត្រសក់​នៅ​ពេល​ដែល​យើង​ស្ទីម នឹង​ធ្វើ​អោយ​អ្នក​មាន​អារម្មណ៍​ធូរស្រាល បំ​បាត់​ស្ត្រេស​បាន។
18. បំបាត់ក្លិនមាត់ស្អុយ : គ្រាន់តែយកត្រសក់ទៅ​ទំពារ​ផ្អាប់​ទុក​ក្នុង​មាត់​រយៈ​ពេល 30 វិនាទី នោះ​វានឹង​បំបាត់​អស់​នូវ​ក្លិន​ស្អុយ ក៏​ដូច​ជា​បាក់​តេរី​ចេញ​ពី​មាត់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។
19. សំអាតលោហៈធាតុផ្សេងៗអោយសស្អាត : ត្រសក់អាច​ជួយ​សម្អាត​គ្រឿង​លោហៈ​ផ្សេងៗ​អោយ​ស្អាត​ចែង​ចាំង​បាន។
20. សំអាតទឹកហ្វឺត រឺស្នាមប្រលាក់ : សំបករបស់ត្រសក់អាច​ជួយ​សំអាត​ស្នាម​ប្រឡាក់​ផ្សេងៗ​បាន​ដូច​ជា​ទឹកហ្វឺត គូល័រ​ទៀន និង​អ្វី​ដែល​លុប​មិន​ជ្រះ។
21. ល្អសម្រាប់ប្រព័ន្ធរំលាយអាហារ : សារធាតុទឹក​ដ៏​ច្រើន​របស់​ត្រសក់ អាច​ជួយ​អោយ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរ​ការ​បាន​ស្រួល នឹង​កាត់​បន្ថយ​ជាតិ​ពុល​ផ្សេងៗ។
22. ល្អសម្រាប់ជាលិការ : សិលាកាក្នុងត្រសក់ ជួយ​អោយ​ជាលិកា​ក្នុង​ខ្លួន​កាន់​តែ​មាន​ភាព​រឹងមាំ ដែល​ធ្វើ​អោយ​យើង​មាន​សុខភាព​ល្អ​បាន។
23. កំចាត់ព្រូន និងតេនញ៉ា : ត្រសក់អាចកំចាត់​ព្រូន និង​តេនញ៉ា​មួយ​នួន​ចេញ​ពី​ខ្លួន​ប្រាណ​របស់​យើង​បាន ដោយ​គ្រាន់​តែ​ទទួល​ទា​នវា​ជាមួយ​ទឹក។
24. ល្អសម្រាប់ក្រចក : សារធាតិស៊ីលីកានឹងជួយ​អោយ​ក្រចក​យើង​មាន​ភាព​រឺងមាំ និង​ថ្លា​ស្អាត
25. បំបាត់ការឈឺនៃការគ្រេចជើង រឺសន្លាក់ : វីតាមីន A, B1, B6, C និង D ព្រម​ទាំង​សារធាតុ កាល់​ស្យូម និង​ម៉ាញ៉េ​ស្យូម អាច​ជួយ​កាត់​បន្ថយ​ភាព​ឈឺ​ចាប់​នៅ​តាម​សន្លាក់ រឺ​ជើង​របស់​យើង​បាន។
26. ល្អសម្រាប់អ្នកកើតជំងឺទឹកនោមផ្អែម : វា​មាន​សារធាតុ​មួយ ដែល​កោសិកា​ចំបាច់​ត្រូវ​ការ​ដើម្បី​បង្កើត​អាំងស៊ុយលីន ដែល​អាច​អោយ​អាការៈ​មាន​ភាព​ល្អ​ប្រសើរ​បន្តិច​បាន។
27. កាត់បន្ថយកូឡេស្តរ៉ល : ការសិក្សា​ស្រាវ​ជ្រាវ​មួយ​រក​ឃើញ​ថា សារ​ធាតុ​ស្តេរ៉ូល​ក្នុង​ត្រសក់ អាច​កាត់​បន្ថយ​កម្រិត​កូឡេស្តរ៉ូល​អោយ​ថយ​ចុះ​បាន។
28. អាហារដ៏ល្អសម្រាប់ធ្មេញ : ត្រសក់​ក្លាសេ​មួយ​ចំ​ណិត​គឺ​ជា​របស់​លេង​ដ៏​ល្អ​សម្រាប់​អញ្ចាញ​ធ្មេញ​យើង ដែល​អាច​ជួយ​ម៉ាស្សា និង​ធ្វើ​អោយ​វា​មាន​ភាព​ល្អ​ប្រសើរ​បាន ទាំង​កុមារ​តូចៗ និង​មនុស្សធំ។
​​
ត្រសក់គឺពិតជាបន្លែមួយដែលសំបូរ​ទៅ​ដោយ​អត្ថ​ប្រយោជន៍​មែន ហើយ​ថែម​ទាំង​មាន​តម្លៃ​ថោក​និង​ងាយ​ស្រួល​រក​ទិញ​ផង​ដែរ។ ក៏ប៉ុន្តែ​ដើម្បី​ទទួល​បាន​អត្ថ​ប្រយោជន៍​ខ្ពស់ សូម​អ្នក​ទាំង​អស់​គ្នា​ទទួលទាន​ត្រសក់​ណា​ដែល​មាន​គុណ​ភាព​ល្អ ជៀសវាង​ត្រសក់​ដែល​ខូច​គុណ​ភាព និង​ប្រើ​ប្រាស់​សារ​ធាតុ​គីមី​ជ្រុល។

វីធីទាំង 10 នេះអាច​ជំនួយ​ដល់​សុខភាព​បេះដូង​អ្នក​ដំនើរ​ការ​បាន​កាន់​តែប្រសើរ!

មនុស្សគ្រប់វ័យមានចង្វាក់បេះដូងខុសៗគ្នា ដូចជា​កុមារ, មនុស្ស​ពេញ​វ័យ, មនុស្ស​វ័យ​ចំណាស់ និង​ស្រ្តី​មាន​ផ្ទៃ​ពោះ សុទ្ធ​តែ​មាន​ចង្វាក់​បេះ​ដូង​លោត​លឿន និង​យឺត​ខុស​គ្នា ហើយ​អាស្រ័យ​លើ​ស្ថានភាព និង​សុខភាព​របស់​ពួក​គេ​ផង​ដែរ។ តើ​អ្នក​ទាំង​អស់​គ្នា​ធ្លាប់​បាន​ដឹង​ពី​​លំហែ​ទាំ​បេះដូង​ដែរ​ឬ​ទេ? បេះដូង​ជា​សរីរាង្គ​មួយ​ដ៏​សំខាន់​បំផុត​ដែល​អាច​ធ្វើ​ឲ្យ​របស់​មាន​ជីវិត​ អាច​រស់នៅ​បាន មិន​ថា​តែ​សត្វ ឬ​មនុស្ស សុទ្ធ​តែ​ត្រូវ​ការ​ឲ្យ​បេះដូង​មាន​សុខភាព​ល្អ និង​រឹងមាំ។
នៅពេលនេះយើងនឹងណែនាំពីវិធីលំហែទាំពិសេសៗ​ទាំង 10 ចំនុច​មក​ជំរាប​ជូន​ដល់​មិត្ត​អ្នក​អាន ដើម្បី​ដឹង​ពី​វិធី​ថែ​ទាំ​សុខភាព​បេះដូង និង​សុខភាព​រាង​កាយ​របស់​អ្នក​ទាំង​អស់​គ្នា​កាន់​តែ​មាន​សុខភាព​ល្អ ដូចនេះ​សូម​មើល​ការ​ណែនាំ​នៅ​ខាងក្រោម៖
1. កំណត់ថ្ងៃពិនិត្យសុខភាពបេះដូង
នេះជារឿងងាយស្រួលបំផុត ដែលអ្នកត្រូវ​តែ​ចង​ចាំ​ថ្ងៃ​មួយ​សំរាប់​ពិនិត្យ​សុខភាព​ប្រចាំ​ខែ ឬ​ប្រចាំ​ឆ្នាំ ហើយ​ទុក​វា​ដូច​ថ្ងៃ​ពិសេស​របស់​អ្នក​ចឹង ដូចនេះ​អ្នក​អាច​រក្សា​នូវ​ការ​តាម​ដាន​សុខភាព​បេះដូង​របស់​អ្នក​បាន​ទៀង​ ទាត់ ដើម្បី​ជៀស​វាង​ពី​ជំងឺ​ផ្សេងៗ​ដែល​វាយ​ប្រហារ​ទៅ​កាន់​បេះដូង​របស់​អ្នក​ បាន បើ​សិន​ជា​អ្នក​ដឹង​មុន​ពេល​ដែល​ជំងឺ​ធ្ងន់ធ្ងរ។
2. សំរួលចលនានៃរាងកាយ
ជំហ៊ានដំបូងអ្នកអាចព្យាយាមរត់នៅជុំវិញផ្ទះឬនៅស្តាតអូឡាំពិច ឬ​កន្លែង​ណា​ដែល​អ្នក​អាច​រត់​បាន ក្នុង​មួយ​ថ្ងៃ 30 នាទី ដើម្បី​ធ្វើ​ឲ្យ​រាង​កាយ​របស់​អ្នក​ដំនើរ​ការ​ទាំង​អស់ រួម​ទាំង​បេះដូង​ផង​ដែរ ទើប​ធ្វើ​ឲ្យ​ចង្វាក់​បេះដូង​ដំនើរ​ការ​បាន​ល្អ។ បើ​សិន​ជា​អ្នក​ទើប​តែ​ចាប់​ផ្តើម​រត់ អ្នក​អាច​រត់​ត្រឹម 15 នាទី​នៅ​ប៉ុន្មាន​ថ្ងៃ​ដំបូង បន្ទាប់​អ្នក​អាច​កើន​ម្តង​បន្តិចៗ រហូត​ដល់ 30 នាទី​តាម​ដែល​អ្នក​
អាច​ធ្វើបាន។
3. ពិសារទឹកឲ្យបានច្រើន
ការពិសារទឹកពិតជាមានសារៈសំខាន់សំរាប់មនុស្ស សូម្បី​តែ​សត្វ ឬ​រុក្ខជាតិ​ក៏​ត្រូវ​ការ​ទឹក​ដែរ។ ទឹក​អាច​សំរួល​ដល់​ដំនើរ​ការ​របស់​ក្រពះ, ពោះវៀន និង​មាន​សរីរាង្គ​ជា​ច្រើន​នៅ​ក្នុង​ខ្លួន​មនុស្ស​ត្រូវ​ការ​ទឹក​ជា​ចាំបាច់ ​ដើម្បី​ពង្រឹង​ដល់​ប្រព័ន្ធ​ដំនើរ​ការ​ផ្សេងៗ រួម​ទាំង​បេះដូង​ផងដែរ។
4. ទទួលទានអាហារដែលមានជីវជាតិ និងល្អដល់សុខភាព
ព្យាយាមញុំាអាហារដែលគ្មានផលប៉ះពាល់ដល់សុខភាព ដូចជា​ផ្លែឈើ​ដែល​មាន​សារជាតិ​វីតាមីន​គ្រប់​គ្រាន់ និង​បន្លែ​ដែល​មាន​សារជាតិ​ចិញ្ចឹម​ពី​ធម្មជាតិ ដោយ​គ្មាន​ប្រើ​ប្រាស់​ជី​គីមី យក​មក​បរិភោគ​ប្រចាំ​ថ្ងៃ ហើយ​សូម​កាត់​បន្ថយ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់ខ្ពស់។
5. គ្រប់គ្រងកូឡេស្ត្រេរ៉ូល
ជាតិកូឡេស្ត្រេរ៉ូល អាចធ្វើឲ្យអ្នកញុំាច្រើនស្ទះសរសៃ​ឈាម​បេះដូង និង​ធាត់​ដោយ​គ្មាន​សុខភាព​ល្អ ដូច​នេះ​សូម​កាត់​បន្ថយ ដោយសារ​តែ​អាហារ​ដែល​យើង​ចំអិន និង​ញុំាំ​រាល់​ថ្ងៃ​ពោរពេញ​ទៅ​ជាតិ​នេះ ដូច​នេះ​យើង​បាន​ត្រឹម​តែ​កាត់​បន្ថយ មិន​អាច​ដល់​ថ្នាក់​ផ្តាច់​បានទេ។
6. កាត់បន្ថយជាតិប្រៃ
ការញុំាជាតិប្រៃលើសកំណត់អាចធ្វើឲ្យសំពាធឈាមមនុស្ស​យើង​ឡើង​ខ្ពស់​ខុស​ ប្រក្រតី ដូច​នេះ​វា​អាច​បណ្តាល​ឲ្យ​ដាច់​សរសៃ​ឈាម​ដែល​ត​ភ្ជាប់​ទៅ​កាន់​បេះដូង​បាន​ យ៉ាង​ងាយ។ បើ​សិន​ជា​អាច អ្នក​ដែល​ចូល​ចិត្ត​ញុំា​ប្រៃ​ខ្លាំង​គួរ​តែ​កាត់​បន្ថយ​ទើប​អាច​រក្សា​ ជីវិត​បាន​យូរអង្វែង។
7. បញ្ឈប់ការជក់បារី
បើសិនជាអ្នកពិបាកក្នុងការបញ្ឈប់ យើងមានវិធី​ណែនាំ ថ្ងៃ​ទី 1 អ្នក​ត្រូវ​កាត់​បន្ថយ​ពាក់​កណ្តាល​នៃ​បារី​ដែល​អ្នក​បាន​ជក់​ប្រចាំ​ថ្ងៃ រហូត​ដល់​ថ្ងៃ​ទី 3 អ្នក​ត្រូវ​កាត់​បន្ថយ​ការ​ជក់​បារី​ពាក់​កណ្តាល​នៃ​ថ្ងៃ​ដែល​អ្នក​បាន​ជក់​ កាត់​បន្ថយ​ហើយ​នោះ បន្ទាប់​ដល់​ថ្ងៃ​ទី 5 អ្នក​ត្រូវ​កាត់​បន្ថយ​ពាក់​កណ្តាល​ទៀត រហូត​ដល់​អស់ ឬ​នៅ​សល់​ភាគ​រយ​តិចបំផុត។
8. រក្សាទំងន់ឲ្យសមល្មម និងការហាត់ប្រាណ
អ្នកត្រូវកំណត់ការញុំារបស់អ្នកអោយសមប្រមាណ ដូចជា​កុំ​ញុំា​ច្រើន​ជ្រុល ឬ​កុំ​ញុំា​តិច​ពេក ហើយ​ព្យាយាម​ថ្លឹង​មើល​ទំងន់​របស់​អ្នក​ជា​ប្រចាំ ដើម្បី​តាម​ដាន​ដំនើរ​ការ​ប្រែ​ប្រួល​នៃ​ទំងន់​របស់​អ្នក ឲ្យ​សាក​សម​ជាមួយ​កំពស់​ផង និង​សុខភាពផង។
9. រក្សាការតាំងចិត្តដោយកុំបោះបង់
បើសិនជាអ្នកមិនបានតាំងចិត្តថែរក្សាសុខភាព ហើយ​ធ្វើ​តាម​វិធី​ខាង​លើ​នេះ​ទេ អ្នក​ប្រាកដ​ជា​ស្តាយ​ក្រោយ បន្ទាប់​ពី​ជួប​បញ្ហា​បេះដូង​ណា​មួយ​ដែល​អ្នក​នឹក​ស្មាន​មិន​ដល់។ សំរាប់​អ្នក​ដែល​បាន​ធ្វើ​តាម​ការ​ថែ​ទាំ​ទាំង​នេះ​ហើយ ប៉ុន្តែ​ធ្វើ​បាន​រយៈពេល​ខ្លី ក៏​ត្រលប់​ទៅ​កាន់​ការ​ញុំា​ច្រើន​វិញ ឬ​មិន​ហាត់​ប្រាណ​ច្បាស់​ជា​សោក​ស្តាយ​ជា​មិន​ខាន ដូច​នេះ​អ្នក​គួរ​តែ​សំរួល​អារម្មណ៍ ហើយ​តាំង​ចិត្ត​ថា អ្នក​អាច​ធ្វើ​បាន​ដើម្បី​សុខភាពអ្នក។
10. អោយរង្វាន់ដល់ខ្លួនអ្នក
បន្ទាប់ពីការពិនិត្យ, ការខំប្រឹងហាត់ប្រាណទៀងទាត់ និង​ញុំា​អាហារ​ដែល​មាន​សុខភាព​ល្អ​ជា​ប្រចាំ អ្នក​អាច​ធ្វើ​អ្វី​មួយ​ដែល​ចូល​ចិត្ត ឬ​ទិញ​អ្វី​មួយ​សំរាប់​ទុក​ជា​អនុស្សារីយ៍​ដែល​បង្ហាញ​ថា​អ្នក​អាច​ថែទាំ​ សុខភាព​ខ្លួន​ឯង រួម​ទាំង​បេះដូង​ដំនើរ​ការ​បាន​ល្អ ពេល​នោះ​អ្នក​នឹង​មាន​អារម្មណ៍​​សប្យាយ​ចិត្ត​កាន់​តែ​ខ្លាំង​នៅ​ពេល​ដែល​ មាន​សុខភាពល្អ។

គន្លឹះប្រាំយ៉ាង ដើម្បី​អោយ​ស្បែក​របស់​អ្នក​មាន​សុខភាពល្អ

ស្បែក គឺជាសរីរាង្គខាងក្រៅដ៏ធំបំផុតដែលគ្រប​ដណ្តប់​រូប​រាង​មនុស្ស​ទាំង​មូល។ វា​មាន​ភ្នាស​នៃ​ជាលិកា​ជា​ច្រើន​ស្រទាប់ និង​មាន​កោសិកា​មួយ​ចំនួន​សម្រាប់​ការពារ​ដូច​ជា កោសិកា​សាច់​ដុំ ឆ្អឹង សរសៃ និង សរីរាង្គ​ខាង​ក្នុង​ជា​ដើម។ ការ​ថែ​រក្សា​ស្បែក ជា​កត្តា​សំខាន់​ណាស់​សម្រាប់​សុខភាព។ ការ​ថែ​រក្សា​ស្បែក​អោយ​មាន​សុខភាព​ល្អ គឺ​លោក​អ្នក​គួរ​គប្បី​ការពារ​ស្បែក​ពី​ពន្លឺ​ថ្ងៃ និង ធ្វើ​ការ​សម្អាត​ជា​ប្រចាំ ហើយ​ខាង​ក្រោម​នេះ យើង​នឹង​បង្ហាញ​លោក​អ្នក​ពី​គន្លឹះ​ល្អ​ប្រាំ​យ៉ាង សម្រាប់​សុខភាព​ស្បែក​របស់យើង។
1. ការពារខ្លួនរបស់អ្នកពីពន្លឺព្រះអាទិត្យ
មួយក្នុងចំណោមវិធីដ៏សំខាន់បំផុតក្នុងការថែរក្សា​ស្បែក​របស់​អ្នក​គឺ​ការពារ​ ខ្លួន​របស់​អ្នក​ពី​ព្រះ​អាទិត្យ។ ពេញ​មួយ​ជីវិត​នៃ​ការ​ទទួល​ពន្លឺ​ព្រះ​អាទិត្យ​អាច​បង្ក​អោយ​មាន​ស្នាម​ ជ្រួញ, មើល​ទៅ​ចាស់​ជាង​អាយុ និង​បញ្ហា​ស្បែក​ផ្សេងៗ​ទៀត ដែល​ជា​ហានិភ័យ​ឈាន​ទៅ​ដល់​ការ​កើត​ជម្ងឺ​
មហារីកស្បែក។
ចំពោះការការពារខ្លួនរបស់អ្នកពីពន្លឺព្រះអាទិត្យ ពុំ​មែន​មាន​ន័យ​ថា មិន​អោយ​អ្នក​ដើរ​ត្រូវ​ថ្ងៃ​នោះ​ទេ គឺ​អ្នក​ត្រូវ​មាន​វិធី​សាស្រ្ត​ឬ​មធ្យោបាយ​ការពារ​នៅ​ពេល​ដើរ​ត្រូវ​ថ្ងៃ ដូចជា៖
  • ប្រើឡេការពារពន្លឺព្រះអាទិត្យ នៅពេលចេញទៅខាង​ក្រៅ ឬ ក្រោយ​ពេល​ងូត​ទឹក​ឬ​ហែលទឹក។
  • រក្សាខ្លួននៅក្នុងម្លប់ មានន័យថា ត្រូវជៀសវាងការចេញ​ទៅ​ត្រូវ​ថ្ងៃ ចន្លោះ​ម៉ោង 10 ព្រឹក រហូត​ដល់​ម៉ោង 4 រសៀល។
  • ស្លៀកពាក់សម្លៀកបំពាក់វែងៗ ហោមព័ទ្ធជុំវិញ​ខ្លួន​របស់​អ្នក​អោយជិត។
2. កុំជក់បារី
ការជក់បារីធ្វើអោយស្បែករបស់អ្នកមើលទៅចាស់​ជាង​វ័យ​និង​ធ្វើ​អោយ​ជ្រួញ​ ខ្លាំង។ ការ​ជក់​បារី​បង្ក​អោយ​សរសៃ​ឈាម​នៅ​ក្នុង​ស្រទាប់​ខាង​ក្រៅ​បង្អស់​នៃ​ស្បែក រួម​តូច ធ្វើ​ឲ្យ​លំហូរ​ឈាម​ថយ​ចុះ។ វិធី​សាស្រ្ត​ដើម្បី​ការពារ​ស្បែក​របស់​អ្នក​នោះ​គឺ​ថា អ្នក​ត្រូវ​តែ​ឈប់​ជក់​បារី ហើយ​ការ​ឈប់​ជក់​បារី​នេះ​បាន អ្នក​អាច​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​វេជ្ជបណ្ឌិត ដើម្បី​ឲ្យ​លោក​បង្ហាញ​ពី​របៀប​ផ្តាច់បារី។
3. ថែរក្សាស្បែករបស់អ្នកថ្នមៗ
សកម្មភាពសម្អាតស្បែកជាប្រចាំ នឹងនាំអ្នកអោយមានសុខភាពល្អ ដូចជា៖
  • ងូតទឹកក្តៅអ៊ុនៗ និង កុំក្តៅពេក
  • ជៀសវាងការប្រើប្រាស់សាប៊ូដុំ រឹងៗ គឺអ្នកត្រូវប្រើប្រាស់​នូវ​ប្រភេទ​ទឹក​លាង​សម្អាត​វិញ​ល្អជាង។
  • ត្រូវប្រើឡេលាបជាមុនសិន មុននឹងកោររោមនៅលើដងខ្លួនរបស់អ្នក។
  • បន្ទាប់ពីងូតទឹកហើយ ត្រូវមានកន្សែងជូតខ្លួន ហើយកន្លែងនោះ មិន​ត្រូវ​ស្ងួត​ជ្រឺង​នោះ​ទេ គឺ​ត្រូវ​យក​កន្លែង​ណា​ដែល​មាន​លក្ខណៈ​ទន់ ងាយ​ស្រួល​ជូត ជៀស​ជាង​យក​កន្លែង​ទើប​តែ​ហាលរួច។
  • ត្រូវប្រើផលិតផលដែលមានសំណើម សមស្របទៅតាមស្បែករបស់លោកអ្នក។
4. បរិភោគរបបអាហារដែលមានជីវជាតិ
របបអាហារដែលមានជីវជាតិល្អអាចជួយអោយ​អ្នក​មើល​ទៅ​និង​មាន​អារម្មណ៍​ស្រស់​ ស្រាយ​បំផុត។ បរិភោគ​ផ្លែ​ឈើ​ច្រើន បន្លែ គ្រាប់​ធញ្ញជាតិ​និង​ប្រូតេអ៊ីន​គ្មាន​ខ្លាញ់ ធ្វើ​អោយ​ស្បែក​មាន​សភាព​ភ្លឺ​ក្មេង​ជាងវ័យ។
5. ការគ្រប់គ្រប់ទៅលើបញ្ហា Stress
បញ្ហា Stress ក៏ជាហេតុធ្វើអោយស្បែករបស់​យើង​មាន​សុខភាព​មិន​ល្អ​ផង​ដែរ។ ដូច្នេះ​អ្នក​ត្រូវ​រៀប​ចំ​ផែនការ កាល​វិភាគ​ការងារ​អោយ​បាន​ច្បាស់​លាស់ និង សម​ហេតុ​ផល ទើប​ធ្វើ​អោយ​លែង​មាន Stress ឬ មន្ទិល​សៅហ្មង​ក្នុងចិត្ត។
ដូច្នេះ ដើម្បីអោយស្បែករបស់យើងមានសុខភាពល្អ យើង​គប្បី​ចេះ​ថែរក្សា​ខ្លួន​របស់​យើង​ពី​ពន្លឺ​ព្រះអាទិត្យ កុំ​ជក់​បារី ថែ​រក្សា​ស្បែក​ដោយ​ប្រើ​ឡេ​លាប បរិភោគ​របប​អាហារ​ដែល​មាន​ជីវជាតិ និង ចេះ​គ្រប់​គ្រង​នូវ​បញ្ហា Stress ឬ តប់​ប្រម៉ល់​នៅ​ក្នុង​ចិត្ត​របស់​លោក​អ្នក​ឲ្យ​បានល្អ៕

អត្ថប្រយោជន៍​ទាំង 5 របស់​ប្រទាល​កន្ទុយ​ក្រពើ សម្រាប់​សុខ​ភាព​របស់​យើង​ទាំង​អស់គ្នា

ប្រទាលកន្ទុយក្រពើរត្រូវបានប្រជាជនកម្ពុជាដាំនៅ​តាម​ផ្ទះ​ជា​ច្រើន ​មិន​ថា​អ្នក​នៅ​ផ្ទះ​ល្វែង ​ឬ​ផ្ទះ​វីឡា​ឡើយ ​ដោយ​សារ​តែ​វា​ងាយ​ស្រួល​ដាំ​មិន​ចាំ​បាច់​មើល​ថែ​អ្វី​ច្រើន​ទេ ពិសេស​បំផុត​នោះ​គឺ​ចាស់ៗ​ពួក​គាត់​ចូល​ចិត្ត​ដាំ​វា​ណាស់ នោះ​ក៏​ដោយ​សារ​តែ​វា​មាន​ប្រយោជន៍​ជា​ច្រើន​សម្រាប់​សុខភាព​របស់​មនុស្ស​ យើង។ ជាក់​ស្ដែង​ប្រទាល​កន្ទុយ​ក្រពើ​ត្រូវ​បាន​ក្រុមហ៊ុន​ផលិត​ភេសជ្ជៈ​មួយ​ ចំនួន​យក​ទៅ​ផលិត​ជា​ភេសជ្ជៈ​លក់​ពេញ​ទឹក​ពេញ​ដី ដោយ​សារ​តែ​វា​ផ្ដល់​ផល​ប្រយោជន៍​ច្រើន ហេតុ​នេះ Cambo Report សូម​លើក​យក​ចំនុច​សំខាន់ៗ​ទាំង 5 ធំៗ​របស់​ប្រទាល​កន្ទុយក្រពើ​មក​បក​ស្រាយ​ប្រាប់​ប្រិយ​មិត្ត​អោយ​បាន​ដឹង​ ទាំង​អស់គ្នា ក៏​ដូចជា​ចែក​ជូនទៅ​ដល់​ប្រជាជន​កម្ពុជា​ទាំង​អស់​អោយ​បាន​យល់​អំពីវា​កាន់​ តែ​ស៊ី​ជម្រៅ​បន្ថែម​ទៀត​ដូច​ខាង​ក្រោម។
​​
1. ល្អបំផុតសម្រាប់ព្យាបាលស្បែក
នេះគឺជាចំនុចមួយធំជាងគេបំផុតរបស់ប្រទាលកន្ទុយ​ក្រពើ​សម្រាប់​សុខ​ភាព​ស្បែក​ របស់​យើង​ទាំ​ង​អស់​គ្នា​មិន​ថា​ក្មេង ចាស់ ប្រុស ស្រី​ឡើយ វាត្រូវ​បាន​ក្រុម​ហ៊ុន​ផ្នែក​សម្ភស្ស​ជា​ច្រើន​យក​ទៅ​ផលិត​ជា​ផលិត​ផល​ ថែរក្សា​ស្បែក​សម្រាប់​ការពារ​ស្បែក​នៅ​ពេល ឆេះ រលាក​ភ្លើង សត្វ​ល្អិត​ទិច និង​ជម្ងឺ​ក្រហម​ស្បែក​ជា​ដើម ព្រោះ​ប្រទាល​កន្ទុយ​ក្រពើ​មាន​សារ​ជាតិ​ពិសេស​ធ្វើ​អោយ​ស្បែក​ត្រជាក់​មាន​ សំនើម​ល្អ។ បើ​ចង់​អោយ​វា​មាន​ប្រសិទ្ធ​ភាព​កាន់​តែ​ខ្ពស់​នោះ​គឺ​អាច​កាត់​មក​ពី​ដើម​ ភ្លាមៗ ហើយ​ហាន់​ជា​ចំនិត​ស្ដើងៗ​បិទ​ត្រង់​ចំនុច​របួស​នោះ​គឺ​កាន់​តែ​ពិសេស បើ​មាន​ទូរទឹកកក ឬ​ធុង​ទឹកកក អ្នក​អាច​ដាក់​អោយ​វា​ត្រជាក់​គឺ​កាន់​តែ​ល្អ​ថែម​មួយ​កម្រិត​ទៀត។
2. ជួយបណ្ដេញជាតិពុលចេញពីប្រព័ន្ធរំលាយអាហារ
បន្ទាយកន្ទុយក្រពើរផ្ទុកទៅដោយជាតិរអិលទន់ៗដូចចាហួយអញ្ចឹង​ដែរ ដែល​នៅ​ពេល​អ្នក​ទទួលទាន​វា​មិន​ត្រឹម​តែ​កាន់​តែ​បន្ថយ​ក​ម្ដៅ​ក្នុង​ខ្លួន ​ប្រាណ​នោះ​ទេ វា​ថែម​ទាំង​ទៅ​ស្រូប​យក​សារ​ជាតិពុល​ដែល​មាន​នៅ​ក្នុង​ពោះ​វៀន​ធំ​របស់​ អ្នក​មក​ជាមួយ​ផងដែរ ដូច្នេះ​វា​អាច​កាត់​បន្ថយ​សារ​ជាតិ​ពុល​ចេញ​ពី​រាង​កាយ​បាន​យ៉ាង​ល្អ​ ប្រសើរ ពិសេស​សា​រជាតិ​ពុល​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក​តែម្ដង។
3. ធ្វើអោយប្រព័ន្ធភាពស៊ាំរបស់រាងកាយដំណើរការបានល្អ
រុក្ខជាតិមួយនេះក៏ផ្ទុកទៅដោយសារជាតិប្រឆាំងនឹងអុកស៊ីតកម្ម ដែល​ប្រយុទ្ធ​ប្រឆាំង​នឹង​រ៉ា​ឌី​កាល់​សេរី​នៅ​ក្នុង​រាង​កាយ។ ជាង​នេះ​ទៅ​ទៀត​វា​ក៏​ជួយ​ទៅ​ដល់​ការ​ពន្លឿន​កោសិកា​ឈាមស​នៅ​ក្នុង​រាង​កាយ​ របស់​អ្នក ដែល​ធ្វើ​អោយ​ស្នូល​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​អ្នក​កាន់​តែ​ខ្លាំង​ក្លា​ ជាង​មុន ដែល​ជួយ​ទៅ​ដល់​រាង​កាយ​របស់​អ្នក​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​គំរាម​កំហែង និង​ហានិ​ភ័យ​នៃ​ជំងឺ​ផ្សេងៗ​បាន​យ៉ាង​ប្រសើរ ពិសេស​គឺ​ជម្ងឺ​ឆ្លង​តែម្ដង។
4. អារម្មណ៍ល្អ
ប្រទាលកន្ទុយក្រពើរជួយអោយរាងកាយរបស់អ្នកស៊ាំទៅនឹងបរិស្ថានជុំវិញខ្លួន ក៏ដូច​ជា​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​ផ្សេងៗ​ផងដែរ ដែល​នៅ​ពេល​ទទួល​ទាន​វា រាង​កាយ​របស់​អ្នក​នឹង​ងាយ​ស្រួល​ក្នុង​ការ​ប្រឈម​មុខ​ជាមួយ​នឹង​បរិស្ថាន​ ជុំវិញ​ខ្លួន​បាន​យ៉ាង​ល្អ ធ្វើ​អោយ​អ្នក​មាន​អារម្មណ៍​ល្អ ដោយ​សារ​តែ​កម្ដៅ​ក្នុង​ខ្លួន​អ្នក​មិន​សូវ​ជា​ក្ដៅ​ខ្លាំង​ពេក។
5. សម្រកទម្ងន់
ចំនុចនេះមានការពាក់ព័ន្ធទៅនឹងចំនុចទី 2 ខាងលើ ដោយសារតែវាមាន​សមត្ថ​ភាព​ធ្វើ​អោយ​ប្រព័ន្ធ​រំលាយ​អាហារ​រ​បស់​អ្នក​ដំណើ​ ការ​បាន​ស្រួល មាន​ន័យ​ថា​វា​ធ្វើ​អោយ​ការ​បន្ទោរ​បង់​របស់​អ្នក​ទៀង​ទាត់ ថែម​ទាំង​បណ្ដេញ​ជាតិ​ពុល​បាន​យ៉ាង​ប្រសើរ ទើប​ធ្វើ​អោយ​អ្នក​ស្រក​ទម្ងន់​បាន​មួយ​ផ្នែក​ផង​ដែរ។ យ៉ាង​ណាមិញ​ការ​ប្រើ​ប្រាស់​ប្រទាលកន្ទុយ​ក្រពើ​ត្រូវ​បាន​គេសិក្សា ហើយ​រក​ឃើញ​ថា ការ​ប្រើ​ប្រាស់​ច្រើន​ពេក​ក៏​អាច​នឹង​ធ្វើ​អោយ​ប៉ះ​ពាល់​ដល់​សុខ​ភាព​របស់​ អ្នក​ផងដែរ ពិសេស​គឺ​ការ​ទទួល​ទាន តែ​បើ​គ្រាន់​តែ​ការ​ប្រើ​ប្រាស់​បិទ​ស្បែក​គឺ​គ្មាន​បញ្ហា​ច្រើន​នោះទេ តែ​ការ​ទទួល​ទាន​ញឹក​ញាប់​អាច​នឹង​មាន​បញ្ហា​ខ្លះៗ​ទៅ​វិញ​ផងដែរ។
​​

Monday, December 1, 2014

ធ្វើ​ម៉េច​កុំអោយ លើសឈាម​? ​


ខាងក្រោម​នេះ គឺ​ជា​ការណែនាំ​មួយ​ចំនួន ដែល​អាច​បន្ថយ​ឱកាស នៃ​ការវិវត្ត​ទៅ​ជា​ជំងឺលើសឈាម និង​ជួយ​អោយ​អ្នក​មាន​សុខភាព​ល្អ ៖
-​    ​រក្សា​ទម្ងន់​អោយ​នៅ​ធម្មតា ទៅតាម​ស​ន្ទ​ស្សន៍​នៃ​ទម្ងន់​ខ្លួន​។​
-​    ​ធ្វើ​លំ​ហាត់ប្រាណ ជា​ទៀងទាត់​។ នេះ​អាច​ជួយ​ការពារ​អ្នក ពី​ការ​ក្លាយ​ជា​លើស​ទម្ងន់ ឬ​ជួយ​អ្នក​អោយ​ស្រក​ទម្ងន់ ប្រសិនបើ​អ្នកត្រូវការ​។ ការធ្វើ​លំ​ហាត់ប្រាណ ក៏​ជួយ​រក្សា​បេះដូង និង​សរសៃឈាម អោយមាន​សុខភាព​ល្អ និង​រឹងមាំ​។ ការធ្វើ​លំ​ហាត់ប្រាណ ជួយ​រក្សា​សម្ពាធ​ឈាម អោយ​នៅ​ល្អ នៅពេល​ដែល​អ្នក​មាន​វ័យ​ចំណាស់​ក៏ដោយ​។​
-​    ​ញ៉ាំ​អាហារ​ដែល​ផ្តល់​នូវ​សុខភាព ដែល​រួមមាន​ញ៉ាំ​គ្រាប់​ធញ្ញជាតិ ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​តិច ញ៉ាំ​ផ្លែឈើ និង​បន្លែ​។​
-​    ​កុំ​ជក់បារី​។ ការជក់បារី និង​ជំងឺលើសឈាម គឺជា​កត្តា​ហានិភ័យ ចម្បង សម្រាប់​ការ​គាំងបេះដូង ឬ​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល នៅពេល​ក្រោយ​។​
-​    ​សូម​គ្រប់គ្រង​ស្ត្រេ​ស​របស់​អ្នក​។ វា​អាច​ជួយ ដោយ​អនុវត្ត​វិធីសាស្ត្រ នៃ​ការ​បន្ធូរ​អារម្មណ៍​ដូចជា ការដកដង្ហើម​ជ្រៅៗ​ជាដើម​។​
-​    ​បន្ថយ​ការ​ញ៉ាំ​ប្រៃ​។ ការ​ញ៉ាំ​ប្រៃ​តិច ត្រូវ​បាន​បង្ហាញថា ជួយ​បន្ថយ​សម្ពាធ​ឈាម ចំពោះ​មនុស្ស​មួយចំនួន និង​អាច​ការពារ​ការវិវត្ត ទៅ​ជា​ជំងឺលើសឈាម​។​
-​    ​ជៀសវាង​ការ​ផឹកស្រា​ច្រើន ដែល​ត្រូវបាន​ផ្សារភ្ជាប់ ជាមួយ​នឹង​ជំងឺ​លើសឈាម​។​
-​    ​ត្រូវ​ដឹង​ពី​សម្ពាធ​ឈាម​របស់​អ្នក​។ ត្រូវ​ពិនិត្យ​អោយបាន​ទៀងទាត់ ទោះបីជា​ជំងឺលើសឈាម​កើតមាន​ជា​ញឹកញាប់ ចំពោះ​មនុស្ស​ពេញវ័យ​ក៏ដោយ ប៉ុន្តែ វា​ក៏​អាច​កើតមាន​លើ​មនុស្ស​គ្រប់​វ័យ​ដែរ​៕

Sunday, November 30, 2014

ការហាល ខោអាវ នៅក្នុងផ្ទះ ដោយមិនត្រូវ ពន្លឺថ្ងៃ ធ្វើឲ្យប៉ះពាល់ ដល់សុខភាព មនុស្សយ៉ាងខ្លាំង!

 កាលពីពេលថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្រ្ត បានរកឃើញថា ការហាលខោអាវ នៅខាង ក្នុងផ្ទះ គឺបានបង្កឲ្យ មានការប៉ះពាល់ សុខភាពរបស់ មនុស្សយ៉ាងខ្លាំង និងបានបង្ក ឲ្យមានជំងឺ ផ្សេងៗទៀត ជាច្រើនដែល យើងមិនធ្លាប់បានដឹង។
យោងតាមការបញ្ជាក់ ពីក្រុមអ្នកជំនាញ បានបង្ហាញឲ្យដឹងថា ការហាលខោអាវ នៅខាងក្នុងផ្ទះ ដោយ មិនទុកដាក់ ឲ្យវាត្រូវពន្លឺ ថ្ងៃត្រឹមត្រូវ អាចធ្វើឲ្យ កម្រិតនៃជាតិសំណើម នៅក្នុងផ្ទះ កើនឡើង ខ្ពស់រហូត ដល់ទៅ៣០% ដែលអាចបង្ក ឲ្យមានការ ដុះផ្សិត និង លំអងធូលី ផ្សេងៗទៀត សាយភាយពេញ ក្នុងផ្ទះ។ លើសពីនេះទៀត ជាតិលំអង ក៏ដូចជាការ ដុះផ្សិតទាំងនោះ បានបង្កប់នូវ សារធាតុម្យ៉ាង ដែលមាន ឈ្មោះថា Aspergillus Fumigatus spores ដែលអាចធ្វើឲ្យមនុស្ស មានជំងឺហឺត យ៉ាងធ្ងន់ធ្ងរ និងអាចធ្វើឲ្យ ប្រព័ន្ធស៊ាំ របស់មនុស្ស ចុះខ្សោយទៀតផង។

លោកសាស្ត្រាចារ្យ David Denning អ្នកស្រាវជ្រាវ ប្រចាំទីក្រុង Manchester ប្រទេស អង់គ្លេស បាន និយាយថា “ជាធម្មតាខោអាវ មួយគំនរដែល បោករួចហើយ អាចផ្ទុកទឹក បានជិត២លីត្រ ដូច្នេះបើសិន ជាយើងដាក់ហាល វាចោលនៅក្នុងផ្ទះ ជាតិទឹកទាំងនោះ នឹងធ្វើឲ្យបរិយាកាស ក្នុងផ្ទះមានសំណើម ជាហេតុធ្វើឲ្យ លំអងធូលី និងការដុះផ្សិត រីកលូតលាស់ យ៉ាងឆាប់រហ័ស ដែលវាជា ដើមហេតុក្នុងការ បង្កឲ្យមាន ការកកើត ជំងឺឆ្លងផ្សេងៗ ចំពោះប្រព័ន្ធ ដកដង្ហើមរបស់ មនុស្ស ដូចជាជំងឺ ហឺត ជាដើម”។
លោកសាស្ត្រាចារ្យ បានបញ្ជាក់ បន្ថែមទៀតថា “ស្ថានភាពរបៀបនេះ គឺវាបានប៉ះពាល់ខ្លាំង ទៅដល់ អ្នកដែល មានបញ្ហាខាង ផ្លូវដង្ហើម ឬអ្នកដែលមានផ្ទុក មេរោគអេដស៍ ព្រោះថា ប្រព័ន្ធស៊ាំ របស់ពួកគេ មានភាពទន់ ខ្សោយស្រាប់ ដូច្នេះនៅពេល ពួកគេរស់នៅ ក្នុងផ្ទះដែលមាន បរិយាកាសបែបនេះ នោះជំងឺនឹងកាន់តែ ធ្ងន់ធ្ងរបន្ថែមទៀត”។
យ៉ាងណាមិញ ក្រុមអ្នកវិទ្យាសាស្ត្រ ក៏បានផ្តល់ដំបូន្មាន ក្នុងការជៀសវាង បញ្ហានេះផងដែរ ដោយ លើកឡើងថា “គួរតែយកខោអាវ ដែលបោករួច ទៅហាលនៅខាងក្រៅផ្ទះ ឬក៏កន្លែង សុវត្ថិភាពណាមួយ ដែលមានពន្លឺថ្ងៃ និងខ្យល់ចេញចូល គ្រប់គ្រាន់ ទើបមេរោគ ក៏ដូចជា ជាតិលំអង និងការដុះផ្សិត មិនអាចរីក លូតលាស់ដើម្បី ទៅបំផ្លាញសុខភាព របស់មនុស្សបាន”៕
តើប្រិយមិត្តយល់ យ៉ាងណាដែរ?


គេងស្រាត ជួយទប់ស្កាត់ ជំងឺទឹកនោមផ្អែម និងមាន អត្ថប្រយោជន៍ ជាច្រើនទៀត!

យោងតាមរបាយការណ៍ បានឲ្យដឹងថា មនុស្ស ដែលមានទម្លាប់គេងស្រាត អាចជួយឲ្យមាន ការដុតរំលាយ ជាតិកាឡូរី នៅក្នុងខ្លួន បានយ៉ាងល្អ, ជួយទប់ស្កាត់ ជំងឺឆ្លងផ្សេងៗ, និងជួយបង្កើន ទំនាក់ទំនង របស់អ្នកជាមួយដៃគូ ព្រមទាំងជួយ ធ្វើឲ្យអ្នកឆាប់ គេងលក់យ៉ាងស្រួល ទៀតផង ហើយអ្វីដែល ពិសេសនោះ គឺការជួយទប់ស្កាត់ អ្នកមិនឲ្យ មានជំងឺទឹកនោមផ្អែម។

លោក Dr. Chris Idzikowski ពេទ្យជំនាញ ផ្នែកដំណេក និងជានាយក Edinburgh Sleep Centre បាននិយាយថា “ការគេងស្រាត បានធ្វើឲ្យខ្លួនប្រាណ របស់អ្នក មានភាពងាយស្រួល ក្នុងការរក្សា ភាពត្រជាក់ក្នុងខ្លួន និងរក្សា សីតុណ្ហភាពទាប សម្រាប់សម្រប តាមតម្រូវការ របស់ខួរក្បាល ដើម្បីជួយឲ្យ អ្នកគេងលក់ យ៉ាងស្កប់ស្កល់។ នៅពេលដែលអ្នក គេងលក់ស្កប់ស្កល់ ហើយនោះ ដំណើរការខួរក្បាល និង ការផលិតអ័រម៉ូន ក្នុងសារពាង្គកាយ នឹងប្រព្រឹត្តទៅក្នុង ដំណើរដ៏ល្អប្រសើរ ដែលអាចឲ្យអ្នក មានការគិត និងការចងចាំល្អ”។
គាត់ក៏បាន បញ្ជាក់បន្ថែមទៀតថា “លើសពីនេះទៀត ការគេងលក់ ដោយរក្សាសីតុណ្ហភាព ត្រជាក់នៅក្នុងខ្លួន ដែលបានមកពី ការគេងស្រាត វាបានជួយ សម្រួលទៅដល់ ការដុតរំលាយ ជាតិកាឡូរី នៅក្នុងខ្លួនរបស់ មនុស្សយើង ដែលអាចធ្វើឲ្យ មនុស្សជៀសឆ្ងាយ ពីភាពធាត់ជ្រុល និងជំងឺទឹកនោមផ្អែម”។

ទាំងនេះគឺជា ការស្រាវជ្រាវ រកឃើញថ្មីរបស់ ក្រុមអ្នកវិទ្យាសាស្រ្ត ពាក់ព័ន្ធទៅនឹង ទម្លាប់មនុស្ស ក្នុងការគេងស្រាត ហើយក៏បានបង្ហាញថា វាពិតជាអាច ផ្តល់នូវអត្ថប្រយោជន៍ បានច្រើនយ៉ាង សម្រាប់សុខភាពមនុស្ស ពិតប្រាកដមែន៕
តើប្រិយមិត្តយល់ យ៉ាងណាដែរ?

Saturday, November 29, 2014

ហេតុអ្វី ប្រេង​អូ​លីវ ល្អ​សម្រាប់​សុខភាព​? ​



ប្រភេទ​សំខាន់​នៃ​ជាតិ​ខ្លាញ់ ដែល​មាន​នៅក្នុង​គ្រប់​ប្រភេទ​នៃ​ប្រេង​អូ​លីវ គឺជា​ពពួក​អាស៊ីត​ខ្លាញ់ Monounsaturated (MUFAs)​។ អាស៊ីត​ខ្លាញ់ MUFAs ត្រូវបាន​ចាត់ទុក​ថា ជា​ជាតិ​ខ្លាញ់ ដែលនាំអោយ​មាន​សុខភាព​ល្អ​។
ប្រសិនបើ​អ្នក​ជំនួស​អាហារ​របស់​អ្នក ដែល​ជា​ពពួក​ខ្លាញ់​ឆ្អែត ដោយ​ពពួក​ខ្លាញ់​មិនទាន់​ឆ្អែត ដូចជា អាស៊ីត​ខ្លាញ់ MUFAs និង​អាស៊ីត​ខ្លាញ់ Polyunsaturated (PUFAs) អ្នក​អាច​ទទួលបាន​អត្ថប្រយោជន៍​សុខភាព​មួយចំនួន​។ អាស៊ីត​ខ្លាញ់ MUFAs និង PUFAs អាច​ជួយ​បន្ថយ​ហានិភ័យ នៃ​ជំងឺ​បេះ​ដូង​បាន ដោយ​ការកែលម្អ​កត្តា​ហានិភ័យ​ដែល​ពាក់ព័ន្ធ​។ MUFAs ត្រូវបាន​រកឃើញ​ថា ជួយ​កាត់បន្ថយ​កូ​ឡេ​ស្តេ​រ៉ូល​សរុប​របស់​អ្នក និង​កម្រិត​កូ​ឡេ​ស្តេ​រ៉ូល​អាក្រក់ ចេញពី​រាងកាយ​។ MUFAs ក៏​អាច​ជួយ​ធ្វើអោយ​ឈាមកក​បាន​ធម្មតា ហើយ​ការស្រាវជ្រាវ​មួយចំនួន បានបង្ហាញ​ថា MUFAs ក៏​អាច​ផ្តល់​ប្រយោជន៍ ដល់​កម្រិត​អាំង​ស៊ុយ​លីន និង​ការត្រួតពិនិត្យ​ជាតិ​ស្ករ​ក្នុង​ឈាម ដែល​អាច​មាន​ប្រយោជន៍ ជាពិសេស ប្រសិនបើ​អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី ២​។
ប៉ុន្តែ ខ្លាញ់​ដែលនាំអោយ​មាន​សុខភាព​ល្អ ដូចជា ប្រេង​អូ​លីវ គឺ​មាន​កាឡូរី​ខ្ពស់ ដូច្នេះ ពួក​វា​ប្រើ​បាន​តែ​នៅក្នុង​កម្រិត​មធ្យម​តែប៉ុណ្ណោះ​។ ជ្រើសរើស​អាហារ​ដែល​សម្បូរ​អា​ស៊ីតខ្លាញ់ MUFA ដូចជា​ប្រេង​អូ​លីវ ដែល​មាន​នៅ​ក្នុង​អាហារ​ខ្លាញ់​ផ្សេងទៀត ជាពិសេស ប័រ សូម​កុំ​បន្ថែម​ទៅលើ​ពួក​វា​អោយសោះ​។
ហើយ​សូម​ចាំ​ថា អ្នក​មិន​អាច​ធ្វើអោយ​អាហារ​ដែល​មិនល្អ​សម្រាប់​សុខភាព ទៅ​ជា​ល្អ​សម្រាប់​សុខភាព ដោយ​គ្រាន់តែ​បន្ថែម​ប្រេង​អូ​លីវ ដល់​ពួក​វា​បាន​នោះ​ទេ​៕

Thursday, November 27, 2014

តើ​អ្នក​គួ​រញុំា​ទឹក​ប៉ុន្មាន​ក្នុង​មួយ​ថ្ងៃ​ដើម្បី​ការពារ​ជំងឺ​គ្រួស​ក្នុង​តម្រង​នោម​?

​ការទទួល​សារធាតុ​រាវ​ឲ្យបាន​គ្រប់គ្រាន់​គឺជា​រឿងដ៏​ សំខាន់បំផុ​តដែល​មនុស្ស​ម្នាក់​អាច​ធ្វើទៅបាន​ដើម្បី​ការពារ​គ្រួស​ក្នុង​ តម្រងនោម​។​ចំពោះ​អ្នក​ដែល​មាន​គ្រួស​ក្នុង​តម្រងនោម អ្នក​គួរ​ទទួល​ទាន​ទឹក​ឱ្យបាន​ច្រើន​យ៉ាង​ហោច​ណាស់​ឲ្យបាន​២ លីត្រ​ក្នុង​មួយថ្ងៃ​។ ចំណែកឯ​អ្នក​ដែល​មាន​គ្រួស​វិញ​គឺ​តម្រូវឲ្យ​ផឹកទឹ​កកាន់តែច្រើន​។​ចំនួន​នៃ ​សារ​ធាតុទឹក​ដែល​មនុស្ស​ម្នាក់​ត្រូវការ​គឺ​អាស្រ័យ​លើ​អាកាសធាតុ​និង​ កម្រិត​នៃ​សកម្មភាព​ដែល​មនុស្ស​ធ្វើការ​ឬ​ធ្វើ​លំ​ហាត់ប្រាណ​។ ព្រោះ​កាលណា​មាន​អាកាសធាតុ​ក្តៅខ្លួន​អ្នកត្រូវការ​សារធាតុ​ទឹក​បន្ថែមទៀត​ ដើម្បី​ជំនួស​សារ​ធាតុទឹក​ដែល​បាត់បង់​តាម​ញើស​។​ការផលិត​ទឹកនោម​ក្នុង​២៤ ម៉ោង​អាច​ត្រូវបាន​ប្រើ​ដើម្បី​កំណត់​បរិមាណ​នៃ​ជាតិ​ទឹក​ដែល​បាន​ផលិត​ ក្នុង​មួយថ្ងៃ​។​ប្រសិនបើ​មាន​បរិមាណ​ទឹកនោម​ផលិត​បាន​តិចពេក​នោះ​អ្នក​អាច​ ត្រូវបាន​គេ​ណែនាំ​ឱ្យ​បង្កើន​ការ​ទទួលទាន​ជាតិ​ទឹក​បន្ថែម​។​ការសិក្សា​មួយ ​ចំនួន​បានបង្ហាញ​ថា​ភេសជ្ជៈ​ដូចជា​ទឹកក្រូច​អាច​ការពារ​ប្រឆាំងនឹង​ជំងឺ​ គ្រួស​ក្នុង​តម្រងនោម​បាន​ព្រោះ​វា​មាន​សារធាតុ​ស៊ី​ត្រាត​ដែល​អាច​ជួយ​ បញ្ឈប់​ការកកើត​ដុំគ្រី​ស្តាល់ ដែល​ជា​ដុំ​គ្រួស​៕

អត្ថប្រយោជន៍ទាំង 6 ចំនុច​របស់​ផ្លែ ក្រូចឆ្មារ ដែល​ប្រជាជន​កម្ពុជា​ទាំង​អស់​គួរ​យល់ដឹង!


ក្រូចឆ្មារត្រូវបានមនុស្សជាច្រើនយកទៅធ្វើជាគ្រឿងផ្សំ ដើម្បី​ធ្វើ​អោយ​ចំនី​អាហារ​មាន​ឱ​ជា​រស​ឈ្ងុយ​ឆ្ងាញ់​ពិសារ បាន​យ៉ាង​ច្រើន​បែប​ច្រើន​យ៉ាង​បំផុត ជាង​នេះ​ទៅ​ទៀត​នោះ​ក្រូច​ឆ្មារ​ក៏​បាន​យក​ទៅ​ធ្វើ​ជា​ភេសជ្ជៈ និង​បង្អែម​ខ្លះៗ​ផង​ដែរ ដែល​យើង​អាច​និយាយ​បាន​ថា វា​ពិត​ជា​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​ទៅ​ដល់​ការ​ហូប​ចុក​របស់​មនុស្ស​ ទូទាំង​ពិភព​លោក។ ទាំង​នោះ​គ្រាន់​តែ​ជា​ផ្នែក​មួយ​ខាង​អាហារ​ញ៉ាំ​តែ​ប៉ុណ្ណោះ បើ​យើង​និយាយ​អោយ​បាន​ស៊ី​ជម្រៅ​ទៅ​ដល់​ផ្នែក​សុខភាព ដែល​ក្រូច​ឆ្មារ​អាច​ផ្ដល់​អោយ​រាង​កាយ​មនុស្ស​យើង​វិញ​ទើប​បាន​ដឹង​ថា វា​មាន​អត្ថ​ប្រយោជន៍​ច្រើន​សម្រាប់​សុខភាព​របស់​យើង​ទាំង​អស់​គ្នា ដូច្នេះ​ថ្ងៃ​នេះ Cambo Report សូម​ធ្វើ​ការ​ណែនាំ​គុណ​សម្បត្តិ​ធំៗ​ទាំង 6 ចំនុច ដែល​ក្រូច​ឆ្មារ​អាច​ជួយ​ទៅ​ដល់​ផ្នែក​សុខភាព​របស់​យើង​បាន​ជូន​ទៅ​ដល់​ ប្រជាជន​កម្ពុជា​ទាំង​អស់​អោយ​បាន​យល់​ដឹង​បន្ថែម ទុក​ជា​ចំនេះ​ដឹង​ទូទៅ​ផ្នែក​សុខភាព។
ក្រូចឆ្មារក៏ស្ថិតនៅក្នុងពពួកផ្លែក្រូចផងដែរ គ្រាន់​តែ​វា​មាន​ទំហំ​តូច​ជាង និង​មាន​រសជាតិ​ជូរ​ប៉ុណ្ណោះ ហេតុ​នេះ ក្រូ​ឆ្មារ​ពោរ​ពេញ​ទៅ​ដោយ​វីតាមីន C កាល់ស្យូម ម៉ាញ៉េស្យូម សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម និង​សារជាតិ​ដែក ដែល​ខ្លួន​ប្រាណ​មនុស្ស​ត្រូវ​ការ​ទាំង​អស់ អាច​ជួយ​ទៅ​ដល់​សុខភាព​សក់​ក្បាល ស្បែក និង​ក្រចក​របស់​មនុស្ស​បាន​យ៉ាងប្រសើរ។
អត្ថប្រយោជន៍សំខាន់ៗទាំង 6 នៃក្រូចឆ្មាររួមមាន៖
  • ជួយដោះស្រាយបញ្ហាមុនក្បាលខ្មៅ នៅលើផ្ទៃមុខ៖ ក្នុងផ្លែក្រូចឆ្មារបានផ្ទុកទៅដោយសារធាតុ​ម្យ៉ាង​ដែល​ប្រឆាំង​បាក់តេរី និង​មេរោគ​ផ្សិត ដូច្នេះ​វា​គឺ​ជា​ជម្រើស​ល្អ​មួយ​ក្នុង​ការ​ទប់​ស្កាត់ និង​បង្ការ​បញ្ហា​មុន​ក្បាល​ខ្មៅ​នៅ​លើ​ផ្ទៃ​មុខ ឬ​ផ្នែក​មួយ​ចំនួន​របស់​រាង​កាយ​មនុស្ស តាម​បែប​ធម្មជាតិ ដោយ​ចិត្ត​ក្រូច​ឆ្មារ​ស្ដើងៗ​យក​មក​អូស​លាង​ផ្ទៃ​មុខ​របស់​អ្នក តែ​បើ​មាន​ទឹក​ឃ្មុំ​លាយ​ជាមួយ​កាន់​តែ​ល្អ បន្ទាប់​ពី​ធ្វើ​ការ​លាង​មុខ​ចុះ​ឡើង​បាន​ប៉ុន្មាន​នាទី​ក្រោយ​មក អ្នក​អាច​យក​ទឹក​ស្អាត​មក​លាង​មុខ។ (ហាម​ទឹកក្ដៅ)
  • ធ្វើអោយផ្ទៃមុខភ្លឺថ្លា៖ ដោយសារតែក្រូចឆ្មាមានសារជាតិជូរ (អាស៊ីត) ដែល​ផ្ទុក​នៅ​ក្នុង​ផ្លែ​ក្រូច វា​អាច​ជួយ​ទៅ​ដល់​ស្បែក​ខូច ជំរះ​ជាតិ​ខ្មៅៗ ឬ​ដី​ចេញ​ពី​ផ្ទៃ​មុខ​បាន​យ៉ាង​ប្រសើរ។ តែ​បើ​អ្នក​ប្រើ​ប្រាស់​ខ្លាំង​ហួស​ហេតុ​ពេក វា​អាច​ធ្វើ​អោយ​អ្នក​មាន​បញ្ហា​អាស៊ីត​កាត់​មុខ​ផង​ដែរ ហេតុ​នេះ​សូម​ប្រញ៉ាប់​លាង​ទឹក​ស្អាតចេញ!
  • ធ្វើអោយធ្មេញសបែបធម្មជាតិ៖ ក្រូចឆ្មារ ក៏អាចជួយធ្វើអោយធ្មេញរបស់យើងស ដូច​ផ្លែ​ចេក​ផង​ដែរ តែ​របៀប​ធ្វើ​អោយ​ធ្មេញ​ស​បាន​តម្រូវ​អោយ​អ្នក​ធ្វើ​ការ​លាយ​បញ្ចូល​ទឹក​ សូដា ជាមួយ​ទឹក​ក្រូច​ឆ្មារ បន្ទាប់​មក​បៀម​ទឹក​នោះ​ក្នុង​មាត់​របស់​អ្នក​មិន​អោយ​យូរ​ជាង 1 នាទី​ឡើយ។ អ្នក​អាច​សាក​ល្បង​ធ្វើ​បែប​នេះ​ក្នុង​រយៈពេល 3 ដង​ក្នុង​មួយ​សប្ដាហ៍។
  • កាត់បន្ថយផ្ទៃមុខមានខ្លាញ់ច្រើន៖ សម្រាប់អ្នកដែលមានផ្ទៃមុខមានខ្លាញ់ច្រើន អ្នកគប្បី​សាក​ល្បង​ប្រើ​ប្រាស់​ទឹក​ក្រូច​ឆ្មារ លាយ​ជាមួយ​នឹង​សំឡី​សើម​ជូត​ផ្ទៃ​មុខ​របស់​អ្នក​ត្រង់​ចំនុច​មាន​ខ្លាច់​ ច្រើន​ពិសេស​ត្រង់​ច្រមុះ​តែ​ម្ដង។ ការ​ធ្វើ​បែប​នេះ​ពុំ​អាច​បញ្ឈប់​ផ្ទៃ​មុខ​ខ្លាញ់​បាន​រហូត​ឡើយ តែ​វា​នឹង​កាត់​បន្ថយ​ខ្លាញ់​បាន​ច្រើន​គួរ​អោយ​កត់​សំគាល់។
  • ធ្វើអោយសក់មានខុសភាពល្អ និង ស្រស់ស្អាត៖ ការយកទឹកក្រូចឆ្មារ លាយបញ្ចូល​ជាមួយ​នឹង​សាប៊ូ​កក់​សក់​របស់​អ្នក បន្ទាប់​មក​យក​ក្រាស​មក​សិត​សក់​របស់​អ្នក និង​អង្គុយ​ក្រោម​ពន្លឺ​ព្រះ​អាទិត្យ​ប្រហែល 1-2 ម៉ោង ដោយ​ធ្វើ​បែប​នេះ​អោយ​បាន​ម្ដង​ក្នុង​មួយ​សប្ដាហ៍ រហូត​បាន 2-3 សប្ដាហ៍ អ្នក​នឹង​ចាប់​អារម្មណ៍​ថា​សក់​អ្នក​ទន់ និង​រលើប​រលោង​ជាង​មុន ថែម​ទាំង​កាត់​បន្ថយ​បញ្ហា​អង្គែ​បាន​ទៀតផង។
  • ធ្វើអោយក្រចកដៃ និង ក្រចកជើងស្អាត រឹងមាំ៖ ការយកខ្លាញ់អូលីវ លាយជាមួយទឹកក្រូចឆ្មារ​ដាក់​សំឡី ហើយ​ធ្វើ​ការ​ជូត​ទៅ​លើ​ក្រចក​ដៃ និង​ក្រចក​ជើង គឺ​ជា​វិធី​សាស្ត្រ​ដ៏​ពិសេស​មួយ ដែល​អាច​ជួយ​ដោះស្រាយ​បញ្ហា​ក្រចក​លឿង អោយ​ប្រែ​ពណ៌​ដូច​ក្រចក​ពណ៌​ធម្មជាតិ​បាន​យ៉ាង​ប្រសើរ។ ជាង​នេះ​ទៅ​ទៀត​វា​អាច​ជួយ​ធ្វើ​អោយ​ក្រចក​របស់​អ្នក​រឹង​មាំ​មិន​ផុយ​ដូច​ ក្រចក​ធម្មតា​នោះទេ។
សរុបសេចក្ដីមក ក្រូចឆ្មារមានផលប្រយោជន៍​ខ្លាំង​ណាស់​សម្រាប់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ របស់​មនុស្ស​គ្រប់​គ្នា ហើយ​ក៏​ជា​គ្រឿង​ផ្សំ​មួយ ដែល​អាច​ធ្វើ​អោយ​អ្នក​មាន​សុខភាព​ល្អ​ទៅ​តាម​ការ​ប្រតិបត្តិ ឬ​ធ្វើ​ទៅ​តាម​ចំនុច​ទាំង 6 ខាង​លើ​នេះ។ ជា​ការ​ពិត​ណាស់​ក្រូច​ឆ្មារ នៅ​មាន​អត្ថ​ប្រយោជន៍​ជា​ច្រើន​ទៀត សម្រាប់​យក​ទៅ​ធ្វើ​អ្វី​ផ្សេងៗ​ទៀត ដូច្នេះ​បើ​ប្រិយមិត្ត​គិត​ថា​ចង់​សាក​ល្បង​ប្រើ​ប្រាស់​ក្រូច​ឆ្មារ​ជួយ​ជា ​ជំនួយ​ទៅ​ដល់​សុខភាព សូម​ចាប់​ផ្ដើម​ពេល​ណា​ក៏​បាន ដោយ​ពុំ​ចាំបាច់​ព្រួយ​បារម្មណ៍​អ្វី​ច្រើន​ដែរ រី​ឯ​តម្លៃ​ក៏​ធូរ​ថ្លៃ​ងាយ​ស្រួល​រក​នៅ​តាម​ទីផ្សារ​គ្រប់​ច្រកល្ហក។

តើ​ការ​បំបៅ​ដោះ​កូន​ធ្វើអោយ​សុដន់​យារ​មែន​ទេ​?

 81
​វា​គឺជា​រឿង​ធម្មតា​នោះទេ ដែល​មាន​ការងឿងឆ្ងល់​ថា​តើ​ការ​បំបៅ​ដោះ​កូន​នឹង​ប៉ះពាល់​ដល់​សុដន់​របស់​ អ្នក​ដែរឬទេ​?​ប៉ុន្តែ សូម​កុំ​បារម្ភ​ឡើយ​។​ការស្រាវជ្រាវ​មួយ​បានបង្ហាញ​ថា​ការ​បំបៅ​ដោះ​កូន ដូចជា មិន​មាន​ផល​អវិជ្ជមាន ដែល​អាច​ប៉ះពាល់​ដល់​សភាព​របស់​សុដន់​នោះឡើយ​។​
​អំឡុង​ពេល​មាន​ផ្ទៃពោះ​សរសៃពួរ​ដែល​បាន​ជួយ​ទ្រ​សុដន់​របស់​អ្នក​អាច​ នឹង​ធ្វើអោយ​សុដន់​របស់​អ្នក​ឡើង​តឺង ហើយ​ជា​ញឹកញាប់ អ្នក​មាន​អារ​ម្មរណ៍​ថា តឹង និង​ធ្ងន់ៗ​។ ការឡើង​តឹង​នេះ អាច​រួមចំណែក​ដល់​ការ​យារ​សុដន់ បន្ទាប់ពី​មាន​ផ្ទៃពោះ មិន​មែន​ថា​តើ​អ្នក​បំបៅ ឬ​មិន​បំបៅ​ដោះ​កូន​នោះទេ​។​សុដន់​ឡើង​យារ​អាច​នឹង​កត់សម្គាល់​បាន​ កាន់តែច្បាស់ នៅពេល​មាន​ផ្ទៃពោះ​ជា​បន្តបន្ទាប់​។​
​មាន​កត្តា​ផ្សេងទៀត​ក៏​អាច​រួមចំណែក​ដល់​ការ​យារ​សុដន់​ផងដែរ​ដែល​ ក្នុងនោះ រួមបញ្ចូល​ទាំង​ភាព​ចាស់​និង​ការជក់បារី ដែល​ទាំង​ពីរ​នេះ​អាច​ធ្វើអោយ កាត់បន្ថយ​នូវ​ភាពបត់បែន​នៃ​ស្បែក​។ ការ​លើស​ទម្ងន់​និង​ការ​មាន​សុដន់​ធំ​ពេក ក៏​អាច​មាន​ឥទ្ធិពល​ស្រដៀង​គ្នា​ផង​ដែរ​។​សូម​ចងចាំ​ថា ការ​បំបៅ​ដោះកូន​គឺ​ល្អ​បំផុត​សម្រាប់​ទារក​។ ចូរ​កុំ​មាន​ការភ័យខ្លាច​ការធ្លាក់​យារ​សុដន់ ដែល​មក​ពី​ការ​បំបៅ​ដោះ​កូន​។ ដើម្បី​ជួយ​រក្សា​រូបរាង​នៃ​សុដន់​របស់​អ្នក សូម​ធ្វើ​អោយ​របៀប​រស់នៅ​របស់អ្នក មាន​សុខភាព​ល្អ ដែល​រួម​បញ្ចូល​ការ​ហាត់ប្រាណ អោយ​ក្លាយ​ជា​ទម្លាប់​ប្រចាំថ្ងៃ​របស់​អ្នក បរិភោគ​អាហារ​ដែល​មាន​សុខភាព​ល្អ ហើយ​ប្រសិនបើ​អ្នក​ជក់បារី សូម​រក​ជំនួយ​ពី​គ្រូពេទ្យ ដើម្បី​ជួយ​អ្នក​អោយ​ឈប់​ជក់បារី​បាន​៕

អាហារទាំង 7 ប្រភេទ ដែល​ធ្វើ​អោយ​ធ្មេញ​អ្នក​មាន​ភាព​រឹង​មាំ និង​ស​ស្អាតបាន



ធ្មេញគឺជាសរីរាង្គដ៏ចំបាច់បំផុតមួយក្នុងប្រព័ន្ធរំលាយ​អាហារ ហើយ​វា​ក៏​ផ្តល់​សោភ័ណ​ភាព​អោយ​យើង​មើល​ទៅ​មាន​ភាព​ស្រស់​សង្ហារ​ទៀត​ផង។ ការ​ថែ​រក្សា​ធ្មេញ​មិន​ត្រឹម​តែ​ផ្តោត​ទៅ​លើ​ការ​ដុះ​ធ្មេញ សំអាត​ដោយ​ប្រើ​វិធី​ផ្សេងៗ និង​ឧស្សាហ៍​ទៅ​ជួប​ទន្តបណ្ឌិត​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការ​ទទួល​ទាន​អាហារ​ពិសេសៗ​មួយ​ចំនួន​ក៏​នឹង​ជួយ​អោយ​ធ្មេញ​មាន​ សុខភាព​ល្អ និង​មាន​ភាព​រឹង​មាំ​ផង​ដែរ។ ប្រសិន​បើ​អ្នក​ចង់​អោយ​ធ្មេញ​អ្នក​មាន​ភាព​រឹង​មាំ សស្អាត និង​មាន​សុខភាព​ល្អ​នោះ អ្នក​គួរ​តែ​ព្យាយាម​ទទួល​ទាន​របស់​ទាំង 7 ប្រភេទ​ខាង​ក្រោម​នេះ​អោយ​បាន​ញឹក​ញាប់​និង​ច្រើន នោះ​អ្នក​នឹង​ទទួល​បាន​លទ្ធផល​ល្អ​បំផុត នឹក​ស្មាន​មិនដល់។
1. ទឹកដោះគោ
ធ្មេញត្រូវការសារធាតុ​កាល់ស្យូម​ជា​ច្រើន​ណាស់ ដើម្បី​អោយ​វា​មាន​ភាព​រឹង​មាំ និង​មាន​សុខភាព​ល្អ។ ទឹក​ដោះ​គោ​គឺ​ជា​អាហារ​ដែល​ងាយ​ស្រួល​រក​មក​ទទួល​ទាន​មួយ ហើយ​វា​ក៏​សំបូរ​ទៅ​ដោយ​សារធាតុ​កាល់​ស្យូម​ផងដែរ។


2. ផ្លែប៉ោម
ផ្លែប៉ោមគឺជាផ្លែឈើ​ដ៏​ពិសេស​ម្យ៉ាង ដែល​វា​នឹង​ជួយ​បង្កើត​ទឹក​មាត់​ក្នុង​មាត់​អោយ​ច្រើន​ជាង​មុន។ ទឹក​មាត់​ថ្មី​ដែល​បង្កើត​នេះ​វា​មាន​ប្រសិទ្ធ​ភាព​ខ្ពស់ អាច​ការពារ​ធ្មេញ​យើង​ពី​ការ​ចោះ​រុក ដោយ​បាក់តេរី​ផ្សេងៗ​ទៀតបាន។
3. ផ្សិត
ផ្សិតសំបូរទៅដោយ​សារធាតុ​វីតាមីន ដែល​វា​អាច​អោយ​ស្រទាប់​ការពារ​ធ្មេញ​យើង​មាន​ភាព​រឹង​មាំ​ជាង​មុន ក៏​ដូច​ជា​ដុះ​ថ្មី​បាន​ទៀត​ផង។ បន្ថែម​ពី​នេះ​ទៅ​ទៀត វា​ក៏​ជួយ​អោយ​ធ្មេញ​អាច​ស្រូប​យក​សារធាតុ​កាល់ស្យូម​បាន​ល្អ​ជាង​មុន​ផង​ ដែរ ដើម្បី​យក​មក​ស្ថាបនា​ធ្មេញ​អោយ​មាន​ភាព​រឹងមាំ។
4. ​ ទឹក
ទឹកអាចធ្វើអោយ​អញ្ចាញ​ធ្មេញ​មាន​សំណើម និង​ស្រស់​ស្រាយ​ជា​និច្ច ហើយ​វា​ក៏​នឹង​ផ្តល់​នូវ​សារធាតុ​រ៉ែ​ដែល​ធ្មេញ​ត្រូវ​ការ​មួយ​ចំនួន​ផង​ ដែរ។ បន្ថែម​ពី​នេះ​ទៀត វា​ក៏​ជួយ​សំអាត​ធ្មេញ​អោយ​មាន​ភាព​ស្រស់​ស្រាយ និង​ស្អាត​ផង​ដែរ ចៀសវាង​ការ​ពុក​ផុយ​ដោយសារ​តែ​បាក់តេរី​ផ្សេងៗ។ ហេតុ​ដូច្នេះ​ហើយ​សូម​ឧស្សាហ៍​ផឹក​ទឹក​អោយ​បាន​ញឹក​ញាប់​ទើបល្អ។
5. ឈីស
ឈីសជាហាររបស់អឺរ៉ុបទេ ប៉ុន្តែ​ឥលូវ​នេះ​យើង​ក៏​ឧស្សាហ៍​បាន​ញ៉ាំ​វា​ដែរ នៅ​លើ​មុខ​ម្ហូប​មួយ​ចំនួន។ ឈីស​វា​អាច​ប្រឆាំង​ជាមួយ​អាស៊ីត​មួយ​ចំនួន​ក្នុង​ធ្មេញ​បាន ដែល​អាស៊ីត​ទាំង​នោះ​គឺ​ជា​ដើម​ហេតុ​ការ​ពុកធ្មេញ។


6. ផ្លែក្រួច
ក្រូចពោរពេញទៅដោយ​អាស៊ីត​មាន​ប្រយោជន៍ ដែល​វា​អាច​ជួយ​ការពារ ក៏​ដូច​ជា​លាង​សម្អាត​ធ្មេញ​យើង​អោយ​មាន​សុខភាព​ល្អ កំចាត់​នូវ​បាក់តេរី និង​មេរោគ​ផ្សេងៗ។ ហេតុ​ដូច្នេះ​ហើយ​បន្ទាប់​ពី​ទទួល​ទាន​អាហារ​ហើយ អ្នក​គួរ​តែ​ញ៉ាំ​ផ្លែ​ក្រូច រឺ​ក៏​ទឹក​ក្រូច ដើម្បី​អោយ​វា​ជួយ​សម្អាត​ធ្មេញ​យើង​អោយ​បានស្អាត។
4. គ្រាប់ធញ្ញជាតិផ្សេងៗ
គ្រាប់ធញ្ញជាតិទាំង​អស់​ដែល​មាន​ដូច​ជា​គ្រាប់ ល្ពៅ ឳឡឹក Almond ផ្កា​ឈូក​រ័ត្ន សណ្តែក … សុទ្ធ​សឹង​តែ​ជា​អាហារ​ដ៏​ពិសេស​ដល់​រាង​កាយ ដោយ​វា​មាន​ផ្ទុក​ទៅ​ដោយ​សារធាតុ​ជា​ច្រើន​ដូច​ជា​ខ្លាញ់, ប្រូតេអ៊ីន, វីតាមីន, និង​សារធាតុ​រ៉ែ​មាន​ប្រយោជន៍​ដល់ធ្មេញ។
ជាការពិតណាស់ ធ្មេញគឺជាវត្តុសំខាន់មួយ ដែល​អ្នក​គួរ​តែ​ថែរក្សា​វា​អោយ​បាន​ប្រុង​ប្រយ័ត្ន​បំផុត ហើយ​គប្បី​ទៅ​ពិនិត្យ​ធ្មេញ​អោយ​បាន​យ៉ាង​តិច​ពីរ​ដង ក្នុង​មួយ​ឆ្នាំ ដើម្បី​តាម​ដាន​មើល​សុខភាព​វា ក្រែង​លោ​មាន​បញ្ហា​អ្វី​មួយ​កើត​ឡើង មិន​គួរ​ទុក​យូរ​ឡើយ។ សង្ឃឹម​ថា​អ្នក​នឹង​ឧស្សាហ៍​ទទួល​ទាន​អាហារ​ទាំង​អស់​នេះ​អោយ​បាន​ច្រើន​ជាង ​ធម្មតា ព្រោះ​អី​វា​មាន​អត្ថ​ប្រយោជន៍​ច្រើន​ណាស់​ដល់​ធ្មេញ​របស់​យើង ហើយ​វា​ក៏​ងាយ​ស្រួល​ក្នុង​ការ​ស្វែង​រក​ផងដែរ។

វិធីងាយៗការពារ​ខ្លួន​អ្នក​ឲ្យ​ជៀស​ឆ្ងាយ​ពី​ជំងឺ​ផ្តាសាយ

មិត្តអ្នកអានទាំងអស់គ្នា មិនថាមានវ័យចំណាស់ ឬ​វ័យ​ជំទង់ ឬ​វ័យ​ក្មេង​នោះ​ទេ ត្រូវ​តែ​មាន​ការ​ការពារ​ខ្លួន​កុំ​ឲ្យ​កើត​ជំងឺ​ផ្តាសាយ​ឲ្យ​សោះ ដោយសារ​ជំងឺ​នេះ​អាច​ប៉ះ​ពាល់​ដល់​សុខភាព​ច្រមុះ, បំពង់​ក, ប្រព័ន្ធ​សុំា​ចុះ​ខ្សោយ និង​ងាយ​នឹង​កើត​ឡើង នៅ​ពេល​ដែល​អាកាស​ធាតុ​ប្រែ​ប្រួល ពី​ត្រជាក់​មក​ក្តៅ ឬ​ពី​ក្តៅ​មក​ត្រជាក់​វិញ មិន​ទៀង​ទាត់​ទើប​វា​កើត​ឡើង​យ៉ាង​រហ័ស​បំផុត​នៅ​លើ​ខ្លួន​មនុស្ស​យើង ហើយ​ជំងឺ​នេះ​ងាយ​នឹង​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​យ៉ាង​ ងាយបំផុត។
នៅពេលនេះយើងនឹងណែនាំពីវិធីការពារ​កុំ​ឲ្យ​កើត​ជំងឺ​ផ្តាសាយ ជូន​ដល់​មិត្ត​អ្នក​អាន​បាន​ជ្រាប​ឲ្យ​បាន​កាន់​តែ​ច្បាស់ ហើយ​មិត្ត​អ្នក​អាន​អាច​ធ្វើ​តាម​ដើម្បី​កុំ​ឲ្យ​ងាយ​នឹង​កើត​ជំងឺ​នេះ​នៅ​ ពេល​ដែល​ប្រទេស​កម្ពុជា​យើង​កំពុង​តែ​មាន​អាកាស​ធាតុ​មិន​ទៀង​ទាត់ ហើយ​ប្រហែល​ជា​អាច​នឹង​ចុះ​ត្រជាក់​ខ្លាំង​តាម​តំបន់​មួយ​ចំនួន​ដែល​នឹង​ ទទួល​រង​ឥទ្ធិពល​ខ្យល់​មូសុង​ឦសាន និង​ជ្រលង​សម្ពាធ​ខ្ពស់​ស៊ីបីរី ចាប់​ពី​ថ្ងៃ​ទី2 ដល់​ថ្ងៃ​ទី 5 ខែ​ធ្នូ បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់ ក្រសួង​ធន​ធាន​ទឹក និង​ឧត្តុនិយម បាន​ចេញ​ផ្សាយ។ ដូច​នេះ​អ្នក​ត្រូវ​ធ្វើ​តាម​វិធី​ខាង​ក្រោម ដើម្បី​កុំ​ឲ្យ​ជំងឺ​នេះ​កើតឡើង ៖
1. ហាត់ប្រាណ
អ្នកច្បាស់ជាបានដឹងហើយថាការហាត់ប្រាណ ពិត​ជា​ល្អ​សំរាប់​សុខភាព ដូច​នេះ​យើង​នឹង​បក​ស្រាយ​ចំនុច​សំខាន់​នៃ​ការ​ហាត់​ប្រាណ​នេះ​ម្តង​ទៀត​ថា នៅ​ពេល​ដែល​យើង​ហាត់​ប្រាណ​នោះ ខ្លួន​ប្រាណ​របស់​យើង​នឹង​បញ្ចេញ​ជាតិ​ពុល​ដែល​មាន​នៅ​ក្នុង​ញើស ដែល​មាន​នៅ​ក្នុង​ខ្លួន។ នៅ​ពេល​នោះ​ដែរ​សារពាង្គ​កាយ​ទាំង​អស់​ត្រូវ​បាន​ដំនើរ​ការ និង​រំញោច ហើយ​ធ្វើ​ឲ្យ​រាង​កាយ​កាន់​តែ​រឹង​មាំ និង​ធ្វើ​ឲ្យ​ប្រព័ន្ធ​សុំា​កាន់​តែ​រឹង​មាំ​ទៀត​ផង ដូច​នេះ​មិន​ថា​តែ​ជំងឺ​ផ្តាសាយ​ទេ សូម្បី​តែ​ជំងឺ​ផ្សេងៗ​ក៏​មិន​ងាយ​បំផ្លាញ​សុខភាព​យើង​បាន​ដែរ បើ​សិន​ជា​យើង​ហាត់​ប្រាណ​បាន​ទៀងទាត់។
2. ញុំាផ្សិត
ផ្សិតជារុក្ខជាតិម៉្យាងដែលយើងអាចយកមកធ្វើ​ម្ហូប​ញុំាំ​បាន (សំដៅ​លើ​ផ្សិត​ដែល​មាន​លក់​នៅ​លើ​ទីផ្សារ និង​ផ្សិត​ដែល​មាន​ការ​បណ្តុះ​ត្រឹម​ត្រូវ) នៅ​ក្នុង​ផ្សិត​មាន​សារធាតុ​សំខាន់​ជា​ច្រើន​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​សុំាំ​ នៃ​សារពាង្គ​កាយ​កាន់​តែ​រឹង​មាំ​បំផុត ជា​ពិសេស​វា​អាច​បង្ការ​ជំងឺ​មហារីក​កោសិការ, ជាតិ​ពុល​ក្នុង​ខ្លួន និង​បណ្តុះ​ប្រព័ន្ធ​សុំាំ​ក្នុង​ខ្លួន​ដើម្បី​ការពារ​កុំ​ឲ្យ​កើត​ជំងឺ​ ផ្សេងៗ​ទៀត​បាន​ផងដែរ។
3. ប្រើក្រូចឆ្មារ
ក្រូចឆ្មារពិតជាងាយស្រួលរកជាវមែនទែន ដូចនេះ​មិត្ត​អ្នក​អាន​អាច​ប្រើ​ប្រាស់​ក្រូច​ឆ្មារ មក​បន្ថែម​នៅ​ក្នុង​ទឹក ហើយ​ក្លាយ​ជា​ភេសជ្ជៈ​ច្រើន​ប្រភេទ​បាន ដូច​ជា​បន្ថែម​ក្នុង​ទឹក​តែ ឬ​សូដា និង​អាច​បន្ថែម​ទៅ​ក្នុង​ម្ហូប​អាហារ​ផ្សេងៗ​បាន ដើម្បី​បន្ថែម​ឱ​ជារស។ មិន​ត្រឹម​តែ​មាន​ការ​ប្រើ​ប្រាស់​ត្រូវ​មាត់​នោះ​ទេ ក្រូច​ឆ្មារ​ក៏​ល្អ​សំរាប់​សុខភាព​ដែរ វា​មាន​ជាតិ​វីតាមីន និង​ជាតិ​រ៉ែ ដែល​អាច​ពង្រឹង​ដល់​ប្រព័ន្ធ​សុំាំ​របស់​រាង​កាយ​ផង​ដែរ ហើយ​អ្នក​ក៏​អាច​យក​ក្រូច​ឆ្មារ​សំរាប់​ការ​សំរក​ទំងន់​បាន​ផងដែរ។
អ្វីក៏ដោយ យើងគ្រប់គ្នាត្រូវការពារប្រសើរជាង​ព្យាបាល ដូច​ជា​របស់​របរ​ប្រើ​ប្រាស់ ឬ​សុខភាព​រាង​កាយ​ក៏​ដោយ យើង​ត្រូវ​តែ​ថែ​រក្សា​ឲ្យ​បាន​ល្អ​ត្រឹម​ត្រូវ ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា ឬ​ជំងឺ​ផ្សេងៗ​ប៉ះ​ពាល់​ដល់​អ្នក​ដទៃ​ទៀត​ដែល​គេ​មិន​ដឹង​អី ជា​ពិសេស​គឺ​កុមារ និង​មនុស្ស​ចាស់ជរា។

Sunday, November 23, 2014

ការថើបមាត់ម្តង​អាច​ផ្ទេរ 80 លាន​បាក់តេរី​ទៅ​វិញ​ទៅ​មក​បាន​យ៉ាង​រហ័សបំផុត!

ជាង 1,000 ពាន់លានអតិសុខុមប្រាណរស់នៅក្នុងរាងកាយ​របស់​យើង ហើយ​នៅ​រង់ចាំ​ជួយ​រំលាយ​អាហារ​របស់​យើង​រាល់​ថ្ងៃ ហើយ​មាន 700 បាក់តេរី​ខុសៗ​គ្នា​ដែល​រស់​នៅ​ក្នុង​មាត់​របស់​យើង​ម្នាក់ៗ ហើយ​វា​អាច​នឹង​កកើត​បាន​យ៉ាង​លឿន​បំផុត។ នៅ​ពេល​នេះ​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា 80 លាន​បាក់តេរី​អាច​ចែក​រំលែក​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត​បាន​យ៉ាង​ងាយ​ ស្រួល​បំផុត​តាម​រយៈ​ការ​ថើប​របៀប​ស្ទីល​បារាំង ដែល​ពួក​គេ​តែង​តែ​ថើប​គ្នា​យ៉ាង​តិច 9 ដង​ក្នុង​មួយ​ថ្ងៃ ដូច​នេះ​បាក់តេរី​ទាំង​នោះ​បាន​ផ្ទេរ​ទៅ​វិញ​ទៅ​មក​បាន​យ៉ាង​ងាយ​តាម​រយៈ​ មាត់​នេះឯង។
ពពួកបាក់តេរីនេះនៅគ្រប់ទីកន្លែងដូចជាចំនីអាហារ, សេន, បរិយាកាស និង​រាង​កាយ​យើង​សឹង​គ្រប់​ទី​កន្លែង ដោយ​គ្រាន់​តែ​កន្លែង​ខ្លះ​មាន​តិច ​ឬ​ច្រើន​ជាង​ប៉ុណ្ណោះ។ មនុស្ស​គ្រប់​គ្នា​តែង​តែ​មាន​ការ​ថើប ហើយ​ការ​ថើប​មាន​លក្ខណៈ​ខុសៗ​គ្នា​ដូច​ជា ការ​ថើប​របៀប​ស្រលាញ់​រវាង​ឪពុក​ម្តាយ និង​កូនៗ, បង​ប្អូន, មិត្តភក្តិ, សង្សារ និង​ប្តី​ប្រពន្ធ​ជា​ដើម ដើម្បី​បង្ហាញ​ពី​ការ​ស្រលាញ់ ឬ​ការ​ពេញ​ចិត្ត​ទៅ​កាន់​មនុស្ស​ពិសេស​របស់​យើង ឬ​មនុស្ស​ដែល​យើង​គោរព ហើយ​មិន​មែន​ជា​ការ​បង្ខំ ឬ​បំពាន​ច្បាប់ឡើយ។
លោក Remco Kort នៅខាងផ្នែកបរិស្ថាន​វិទ្យា​និង​ប្រព័ន្ធ​ជីវសាស្រ្ត បាន​បក​ស្រាយ​ថា​បាក់តេរី​ជា​ច្រើន​អាច​ឆ្លង​បាន​រហ័ស​បំផុត​តាម​មាត់ ដោយ​ការ​ថើប​នេះ​ឯង ហើយ​លោក​និង​ក្រុម​ការងារ​ក៏​បាន​ជ្រើស​រើស​គូ​សង្សារ​ចំនួន 21 គូ​មក​ទស្សនៈ​កិច្ច Artis Royal Zoo នៅ​ទី​ក្រុង Amsterdam ដែល​ធំ​ជាង​គេ​នៃ​ប្រទេស​ហូឡង់ ឲ្យ​ចូល​រួម​បំពេញ​ការ​ឆ្លើយ​សំណួរ​អំពី​ការ​ថើប​របស់​ពួក​គេ ហើយ​បាន​ធ្វើ​ការ​ពិនិត្យ​មើល​អណ្តាត​របស់​ពួក​គេ​មុន​ពេល​ថើប និង​បន្ទាប់​ពី​ថើប​រួច ហើយ​លទ្ធផល​ក៏​បាន​លាត​ត្រដាង​នៃ​ការ​ថើប​របស់​ពួក​គេ​ម្នាក់ៗ។ រាល់​បាក់តេរី​ប្រមាណ 80 លាន​ត្រូវ​បាន​ផ្ទេរ​ទៅ​វិញ​ទៅ​មក​ក្នុង​រយៈពេល 10 វិនាទី​នៃ​ការ​ថើបម្តង។
ដូចនេះមិត្តអ្នកអានគួរតែគិតម្តងទៀតមុន​នឹង​សំរេច​ចិត្ត​ថើប​នរណា​ម្នាក់​តាម ​រយៈ​មាត់ ហើយ​មិន​មែន​ត្រឹម​តែ​ឆ្លង​បាក់តេរី​ប៉ុណ្ណឹង​ទេ។ ការ​ថើប​តាម​មាត់​អាច​នឹង​ប៉ះ​ទឹក​មាត់​គ្នា ហើយ​ក៏​អាច​ឆ្លង​ជំងឺ​ថ្លើម​ពី​គ្នា និង​ជំងឺ​ឱកាស​និយម​ផ្សេងៗ​បាន​យ៉ាង​រហ័សបំផុត។

សារប្រយោជន៍​ដ៏​ស្មាន​មិន​ដល់​របស់​សំបក​ផ្លែឈើ​ក្នុងការ​ព្យាបាល​ជំងឺ​


​អ្នកមាន​ដឹងថា សំបក​ខ្ទឹមបារាំង​ផ្ទុក​យ៉ាងច្រើន​នូវ​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​ជាង​ សាច់ ។ ស្រទាប់​សំបក​នេះ​ផ្ទុក​សារជាតិ quercetin មាន​ប្រយោជន៍​បំផុត ក្នុងការ​ធ្វើ​ឲ្យ​ថយចុះ​សម្ពាធ​ឈាម ហើយក៏​ទប់ស្កាត់​កំណក​ច្បាម​សរសៃឈាម ។​
cong-dung-cua-cac-loai-vo​ សំបក​ផ្លែ​ប៉ោម​សម្បូរ​ជាតិ​សរសៃ និង​មាន​ប្រយោជន៍​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ ។ ជាង​ពាក់កណ្តាល​នៃ​បរិមាណ​វីតាមីន C របស់​ផ្លែ​ប៉ោម សុទ្ធតែ​ស្ថិតនៅ​សំបក ។ ការស្រាវជ្រាវ​បង្ហាញថា សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​នៅ​សំបក​ប៉ោម ធ្វើ​សកម្ម​ភាពខ្លាំង​ជាង​សាច់ និង​ច្រើនជាង​ពពួក​ផ្លែឈើ បន្លែ​ផ្សេងៗ ។​
cong-dung-cua-cac-loai-vo-1​ សំបក​ក្រូច​ជួយ​រំលាយ​ស្លេស -​សំបក​ក្រូច​សម្បូរ​វីតាមីន C, ប្រូតេអ៊ីន​, ការ៉ូ​តេន និង​សារ​ជាំ​តិ​ជីវជាតិ​មួយចំនួន​ផ្សេងទៀត ។ ក្រៅពីនេះ សំបក​ក្រូច​មាន​ប្រសិទ្ធភាព​ព្យាបាល​អកា​រៈ​ហើមពោះ​, ក្អក មាន​ស្លេស ។​
cong-dung-cua-cac-loai-vo-2​ សំបក​ផ្លែ​សារី មានតម្លៃ​ព្យាបាល​ជំងឺ​ខ្ពស់​, មាន​ប្រយោជន៍​សម្រាប់​បេះដូង និង​សួត​, ជួយ​កម្ចាត់​ជាតិពុល បញ្ចុះ​កម្តៅ ។ សំបក​ផ្លែ​សារី​លាង​ស្អាត​បុក​ឲ្យ​ម៉ដ្ឋ លាយ​ស្ករ​បន្តិច អាច​ព្យាបាល​ក្អក ។​
cong-dung-cua-cac-loai-vo-3​ សំបក​ទំពាំងបាយជូរ មាន​ប្រយោជន៍​សម្រាប់​ជំងឺ​ខ្លាញ់​ក្នុង​ឈាម​ខ្ពស់ ។ បរិមាណ restveratrol ក្នុង​សំបក​ទំពាំងបាយជូរ សម្បូរ​ជាង​ក្នុង​សាច់ និង​គ្រាប់ ។​
cong-dung-cua-cac-loai-vo-4​ សំបក​ត្រឡាច ក្រៅពី​វីតាមីន និង​សារជាតិ​រ៉ែ នៅ​ផ្ទុក​ពពួក​សមាសធាតុ​ងាយ​ហួត​ផ្សេងៗ ។ មាន​ប្រសិទ្ធភាព​សម្រួលការ​បត់ជើង​តូច​, ជួយ​បន្ថយ​ហើម​, មាន​ប្រយោជន៍​បំផុត​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម ។​
cong-dung-cua-cac-loai-vo-5​សំបក​ត្រសក់​បន្សាប​ជាតិពុល ជា​កន្លែង​សម្បូរ​សារជាតិ​ជីវជាតិ​បំផុត របស់​ផ្លែ​ត្រសក់ ។​
cong-dung-cua-cac-loai-vo-6Lycopene ក្នុង​សំបក​ប៉េងប៉ោះ ជា​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​ខ្លាំង​បំផុត ត្រូវបាន​រកឃើញ​ក្នុង​សារជាតិ​ធម្មជាតិ​, អាច​ទប់ស្កាត់​ជំងឺ​សរសៃឈាម​បេះដូង​, កែប្រែ​ប្រសើរឡើង​សមត្ថភាព​អង្គ​បដិបក្ខ​, បង្ការ​មហារីក ។ ក្រៅពីនេះ សំបក​ប៉េងប៉ោះ​នៅ​ជួយ​ការពារ​ផ្លូវ​ពោះវៀន ។​
cong-dung-cua-cac-loai-vo-7​ ត្រប់ ស្វាយ ជា​អាហារ​ល្អ​បំផុត​មួយ សម្រាប់​អ្នកជំងឺ​សរសៃឈាម​បេះដូង​, បរិមាណ​ជីវជាតិ​ភាគច្រើន សុទ្ធតែ​ស្ថិតនៅក្នុង​សំបក ។ ប្រសិន​ចិត​សំបក​ចោល គឺ​អ្នក​បានធ្វើ​ឲ្យ​បាត់បង់​តម្លៃ​ជីវជាតិ​មាន​ប្រយោជន៍​សម្រាប់​សុខភាព ។​
cong-dung-cua-cac-loai-vo-8​ សំបក​ក្រូចឆ្មារ​ព្យាបាល​ជំងឺមហារីក​, ធ្វើ​ឲ្យ​ថយចុះ​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​ឈាម និង​ការពារ​សរីរាង្គ​ប្រឆាំង​តប​ជំងឺ​ក្រិន​ឆ្អឹង ៕       cong-dung-cua-cac-loai-vo-10