
ធ្មេញគឺជាសរីរាង្គដ៏ចំបាច់បំផុតមួយក្នុងប្រព័ន្ធរំលាយអាហារ
ហើយវាក៏ផ្តល់សោភ័ណភាពអោយយើងមើលទៅមានភាពស្រស់សង្ហារទៀតផង។
ការថែរក្សាធ្មេញមិនត្រឹមតែផ្តោតទៅលើការដុះធ្មេញ
សំអាតដោយប្រើវិធីផ្សេងៗ និងឧស្សាហ៍ទៅជួបទន្តបណ្ឌិតតែប៉ុណ្ណោះទេ
ប៉ុន្តែការទទួលទានអាហារពិសេសៗមួយចំនួនក៏នឹងជួយអោយធ្មេញមាន
សុខភាពល្អ និងមានភាពរឹងមាំផងដែរ។
ប្រសិនបើអ្នកចង់អោយធ្មេញអ្នកមានភាពរឹងមាំ សស្អាត
និងមានសុខភាពល្អនោះ អ្នកគួរតែព្យាយាមទទួលទានរបស់ទាំង 7
ប្រភេទខាងក្រោមនេះអោយបានញឹកញាប់និងច្រើន
នោះអ្នកនឹងទទួលបានលទ្ធផលល្អបំផុត នឹកស្មានមិនដល់។
1. ទឹកដោះគោ

ធ្មេញត្រូវការសារធាតុកាល់ស្យូមជាច្រើនណាស់
ដើម្បីអោយវាមានភាពរឹងមាំ និងមានសុខភាពល្អ។
ទឹកដោះគោគឺជាអាហារដែលងាយស្រួលរកមកទទួលទានមួយ
ហើយវាក៏សំបូរទៅដោយសារធាតុកាល់ស្យូមផងដែរ។
2. ផ្លែប៉ោម
ផ្លែប៉ោមគឺជាផ្លែឈើដ៏ពិសេសម្យ៉ាង
ដែលវានឹងជួយបង្កើតទឹកមាត់ក្នុងមាត់អោយច្រើនជាងមុន។
ទឹកមាត់ថ្មីដែលបង្កើតនេះវាមានប្រសិទ្ធភាពខ្ពស់
អាចការពារធ្មេញយើងពីការចោះរុក ដោយបាក់តេរីផ្សេងៗទៀតបាន។
3. ផ្សិត

ផ្សិតសំបូរទៅដោយសារធាតុវីតាមីន
ដែលវាអាចអោយស្រទាប់ការពារធ្មេញយើងមានភាពរឹងមាំជាងមុន
ក៏ដូចជាដុះថ្មីបានទៀតផង។ បន្ថែមពីនេះទៅទៀត
វាក៏ជួយអោយធ្មេញអាចស្រូបយកសារធាតុកាល់ស្យូមបានល្អជាងមុនផង
ដែរ ដើម្បីយកមកស្ថាបនាធ្មេញអោយមានភាពរឹងមាំ។
4. ទឹក
ទឹកអាចធ្វើអោយអញ្ចាញធ្មេញមានសំណើម
និងស្រស់ស្រាយជានិច្ច
ហើយវាក៏នឹងផ្តល់នូវសារធាតុរ៉ែដែលធ្មេញត្រូវការមួយចំនួនផង
ដែរ។ បន្ថែមពីនេះទៀត វាក៏ជួយសំអាតធ្មេញអោយមានភាពស្រស់ស្រាយ
និងស្អាតផងដែរ ចៀសវាងការពុកផុយដោយសារតែបាក់តេរីផ្សេងៗ។
ហេតុដូច្នេះហើយសូមឧស្សាហ៍ផឹកទឹកអោយបានញឹកញាប់ទើបល្អ។
5. ឈីស

ឈីសជាហាររបស់អឺរ៉ុបទេ
ប៉ុន្តែឥលូវនេះយើងក៏ឧស្សាហ៍បានញ៉ាំវាដែរ
នៅលើមុខម្ហូបមួយចំនួន។
ឈីសវាអាចប្រឆាំងជាមួយអាស៊ីតមួយចំនួនក្នុងធ្មេញបាន
ដែលអាស៊ីតទាំងនោះគឺជាដើមហេតុការពុកធ្មេញ។
6. ផ្លែក្រួច
ក្រូចពោរពេញទៅដោយអាស៊ីតមានប្រយោជន៍ ដែលវាអាចជួយការពារ
ក៏ដូចជាលាងសម្អាតធ្មេញយើងអោយមានសុខភាពល្អ កំចាត់នូវបាក់តេរី
និងមេរោគផ្សេងៗ។ ហេតុដូច្នេះហើយបន្ទាប់ពីទទួលទានអាហារហើយ
អ្នកគួរតែញ៉ាំផ្លែក្រូច រឺក៏ទឹកក្រូច
ដើម្បីអោយវាជួយសម្អាតធ្មេញយើងអោយបានស្អាត។
4. គ្រាប់ធញ្ញជាតិផ្សេងៗ

គ្រាប់ធញ្ញជាតិទាំងអស់ដែលមានដូចជាគ្រាប់ ល្ពៅ ឳឡឹក Almond
ផ្កាឈូករ័ត្ន សណ្តែក … សុទ្ធសឹងតែជាអាហារដ៏ពិសេសដល់រាងកាយ
ដោយវាមានផ្ទុកទៅដោយសារធាតុជាច្រើនដូចជាខ្លាញ់, ប្រូតេអ៊ីន,
វីតាមីន, និងសារធាតុរ៉ែមានប្រយោជន៍ដល់ធ្មេញ។
ជាការពិតណាស់ ធ្មេញគឺជាវត្តុសំខាន់មួយ
ដែលអ្នកគួរតែថែរក្សាវាអោយបានប្រុងប្រយ័ត្នបំផុត
ហើយគប្បីទៅពិនិត្យធ្មេញអោយបានយ៉ាងតិចពីរដង ក្នុងមួយឆ្នាំ
ដើម្បីតាមដានមើលសុខភាពវា ក្រែងលោមានបញ្ហាអ្វីមួយកើតឡើង
មិនគួរទុកយូរឡើយ។
សង្ឃឹមថាអ្នកនឹងឧស្សាហ៍ទទួលទានអាហារទាំងអស់នេះអោយបានច្រើនជាង
ធម្មតា ព្រោះអីវាមានអត្ថប្រយោជន៍ច្រើនណាស់ដល់ធ្មេញរបស់យើង
ហើយវាក៏ងាយស្រួលក្នុងការស្វែងរកផងដែរ។
0 comments:
Post a Comment