Saturday, November 29, 2014

ហេតុអ្វី ប្រេង​អូ​លីវ ល្អ​សម្រាប់​សុខភាព​? ​



ប្រភេទ​សំខាន់​នៃ​ជាតិ​ខ្លាញ់ ដែល​មាន​នៅក្នុង​គ្រប់​ប្រភេទ​នៃ​ប្រេង​អូ​លីវ គឺជា​ពពួក​អាស៊ីត​ខ្លាញ់ Monounsaturated (MUFAs)​។ អាស៊ីត​ខ្លាញ់ MUFAs ត្រូវបាន​ចាត់ទុក​ថា ជា​ជាតិ​ខ្លាញ់ ដែលនាំអោយ​មាន​សុខភាព​ល្អ​។
ប្រសិនបើ​អ្នក​ជំនួស​អាហារ​របស់​អ្នក ដែល​ជា​ពពួក​ខ្លាញ់​ឆ្អែត ដោយ​ពពួក​ខ្លាញ់​មិនទាន់​ឆ្អែត ដូចជា អាស៊ីត​ខ្លាញ់ MUFAs និង​អាស៊ីត​ខ្លាញ់ Polyunsaturated (PUFAs) អ្នក​អាច​ទទួលបាន​អត្ថប្រយោជន៍​សុខភាព​មួយចំនួន​។ អាស៊ីត​ខ្លាញ់ MUFAs និង PUFAs អាច​ជួយ​បន្ថយ​ហានិភ័យ នៃ​ជំងឺ​បេះ​ដូង​បាន ដោយ​ការកែលម្អ​កត្តា​ហានិភ័យ​ដែល​ពាក់ព័ន្ធ​។ MUFAs ត្រូវបាន​រកឃើញ​ថា ជួយ​កាត់បន្ថយ​កូ​ឡេ​ស្តេ​រ៉ូល​សរុប​របស់​អ្នក និង​កម្រិត​កូ​ឡេ​ស្តេ​រ៉ូល​អាក្រក់ ចេញពី​រាងកាយ​។ MUFAs ក៏​អាច​ជួយ​ធ្វើអោយ​ឈាមកក​បាន​ធម្មតា ហើយ​ការស្រាវជ្រាវ​មួយចំនួន បានបង្ហាញ​ថា MUFAs ក៏​អាច​ផ្តល់​ប្រយោជន៍ ដល់​កម្រិត​អាំង​ស៊ុយ​លីន និង​ការត្រួតពិនិត្យ​ជាតិ​ស្ករ​ក្នុង​ឈាម ដែល​អាច​មាន​ប្រយោជន៍ ជាពិសេស ប្រសិនបើ​អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី ២​។
ប៉ុន្តែ ខ្លាញ់​ដែលនាំអោយ​មាន​សុខភាព​ល្អ ដូចជា ប្រេង​អូ​លីវ គឺ​មាន​កាឡូរី​ខ្ពស់ ដូច្នេះ ពួក​វា​ប្រើ​បាន​តែ​នៅក្នុង​កម្រិត​មធ្យម​តែប៉ុណ្ណោះ​។ ជ្រើសរើស​អាហារ​ដែល​សម្បូរ​អា​ស៊ីតខ្លាញ់ MUFA ដូចជា​ប្រេង​អូ​លីវ ដែល​មាន​នៅ​ក្នុង​អាហារ​ខ្លាញ់​ផ្សេងទៀត ជាពិសេស ប័រ សូម​កុំ​បន្ថែម​ទៅលើ​ពួក​វា​អោយសោះ​។
ហើយ​សូម​ចាំ​ថា អ្នក​មិន​អាច​ធ្វើអោយ​អាហារ​ដែល​មិនល្អ​សម្រាប់​សុខភាព ទៅ​ជា​ល្អ​សម្រាប់​សុខភាព ដោយ​គ្រាន់តែ​បន្ថែម​ប្រេង​អូ​លីវ ដល់​ពួក​វា​បាន​នោះ​ទេ​៕

0 comments:

Post a Comment