81
វាគឺជារឿងធម្មតានោះទេ
ដែលមានការងឿងឆ្ងល់ថាតើការបំបៅដោះកូននឹងប៉ះពាល់ដល់សុដន់របស់
អ្នកដែរឬទេ?ប៉ុន្តែ
សូមកុំបារម្ភឡើយ។ការស្រាវជ្រាវមួយបានបង្ហាញថាការបំបៅដោះកូន
ដូចជា មិនមានផលអវិជ្ជមាន ដែលអាចប៉ះពាល់ដល់សភាពរបស់សុដន់នោះឡើយ។
អំឡុងពេលមានផ្ទៃពោះសរសៃពួរដែលបានជួយទ្រសុដន់របស់អ្នកអាច
នឹងធ្វើអោយសុដន់របស់អ្នកឡើងតឺង ហើយជាញឹកញាប់
អ្នកមានអារម្មរណ៍ថា តឹង និងធ្ងន់ៗ។ ការឡើងតឹងនេះ
អាចរួមចំណែកដល់ការយារសុដន់ បន្ទាប់ពីមានផ្ទៃពោះ
មិនមែនថាតើអ្នកបំបៅ
ឬមិនបំបៅដោះកូននោះទេ។សុដន់ឡើងយារអាចនឹងកត់សម្គាល់បាន
កាន់តែច្បាស់ នៅពេលមានផ្ទៃពោះជាបន្តបន្ទាប់។
មានកត្តាផ្សេងទៀតក៏អាចរួមចំណែកដល់ការយារសុដន់ផងដែរដែល
ក្នុងនោះ រួមបញ្ចូលទាំងភាពចាស់និងការជក់បារី
ដែលទាំងពីរនេះអាចធ្វើអោយ កាត់បន្ថយនូវភាពបត់បែននៃស្បែក។
ការលើសទម្ងន់និងការមានសុដន់ធំពេក
ក៏អាចមានឥទ្ធិពលស្រដៀងគ្នាផងដែរ។សូមចងចាំថា
ការបំបៅដោះកូនគឺល្អបំផុតសម្រាប់ទារក។
ចូរកុំមានការភ័យខ្លាចការធ្លាក់យារសុដន់ ដែលមកពីការបំបៅដោះកូន។
ដើម្បីជួយរក្សារូបរាងនៃសុដន់របស់អ្នក
សូមធ្វើអោយរបៀបរស់នៅរបស់អ្នក មានសុខភាពល្អ
ដែលរួមបញ្ចូលការហាត់ប្រាណ អោយក្លាយជាទម្លាប់ប្រចាំថ្ងៃរបស់អ្នក
បរិភោគអាហារដែលមានសុខភាពល្អ ហើយប្រសិនបើអ្នកជក់បារី
សូមរកជំនួយពីគ្រូពេទ្យ ដើម្បីជួយអ្នកអោយឈប់ជក់បារីបាន៕
0 comments:
Post a Comment