ការទទួលសារធាតុរាវឲ្យបានគ្រប់គ្រាន់គឺជារឿងដ៏
សំខាន់បំផុតដែលមនុស្សម្នាក់អាចធ្វើទៅបានដើម្បីការពារគ្រួសក្នុង
តម្រងនោម។ចំពោះអ្នកដែលមានគ្រួសក្នុងតម្រងនោម
អ្នកគួរទទួលទានទឹកឱ្យបានច្រើនយ៉ាងហោចណាស់ឲ្យបាន២
លីត្រក្នុងមួយថ្ងៃ។
ចំណែកឯអ្នកដែលមានគ្រួសវិញគឺតម្រូវឲ្យផឹកទឹកកាន់តែច្រើន។ចំនួននៃ
សារធាតុទឹកដែលមនុស្សម្នាក់ត្រូវការគឺអាស្រ័យលើអាកាសធាតុនិង
កម្រិតនៃសកម្មភាពដែលមនុស្សធ្វើការឬធ្វើលំហាត់ប្រាណ។
ព្រោះកាលណាមានអាកាសធាតុក្តៅខ្លួនអ្នកត្រូវការសារធាតុទឹកបន្ថែមទៀត
ដើម្បីជំនួសសារធាតុទឹកដែលបាត់បង់តាមញើស។ការផលិតទឹកនោមក្នុង២៤
ម៉ោងអាចត្រូវបានប្រើដើម្បីកំណត់បរិមាណនៃជាតិទឹកដែលបានផលិត
ក្នុងមួយថ្ងៃ។ប្រសិនបើមានបរិមាណទឹកនោមផលិតបានតិចពេកនោះអ្នកអាច
ត្រូវបានគេណែនាំឱ្យបង្កើនការទទួលទានជាតិទឹកបន្ថែម។ការសិក្សាមួយ
ចំនួនបានបង្ហាញថាភេសជ្ជៈដូចជាទឹកក្រូចអាចការពារប្រឆាំងនឹងជំងឺ
គ្រួសក្នុងតម្រងនោមបានព្រោះវាមានសារធាតុស៊ីត្រាតដែលអាចជួយ
បញ្ឈប់ការកកើតដុំគ្រីស្តាល់ ដែលជាដុំគ្រួស៕
0 comments:
Post a Comment