Sunday, November 23, 2014

ការថើបមាត់ម្តង​អាច​ផ្ទេរ 80 លាន​បាក់តេរី​ទៅ​វិញ​ទៅ​មក​បាន​យ៉ាង​រហ័សបំផុត!

ជាង 1,000 ពាន់លានអតិសុខុមប្រាណរស់នៅក្នុងរាងកាយ​របស់​យើង ហើយ​នៅ​រង់ចាំ​ជួយ​រំលាយ​អាហារ​របស់​យើង​រាល់​ថ្ងៃ ហើយ​មាន 700 បាក់តេរី​ខុសៗ​គ្នា​ដែល​រស់​នៅ​ក្នុង​មាត់​របស់​យើង​ម្នាក់ៗ ហើយ​វា​អាច​នឹង​កកើត​បាន​យ៉ាង​លឿន​បំផុត។ នៅ​ពេល​នេះ​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា 80 លាន​បាក់តេរី​អាច​ចែក​រំលែក​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត​បាន​យ៉ាង​ងាយ​ ស្រួល​បំផុត​តាម​រយៈ​ការ​ថើប​របៀប​ស្ទីល​បារាំង ដែល​ពួក​គេ​តែង​តែ​ថើប​គ្នា​យ៉ាង​តិច 9 ដង​ក្នុង​មួយ​ថ្ងៃ ដូច​នេះ​បាក់តេរី​ទាំង​នោះ​បាន​ផ្ទេរ​ទៅ​វិញ​ទៅ​មក​បាន​យ៉ាង​ងាយ​តាម​រយៈ​ មាត់​នេះឯង។
ពពួកបាក់តេរីនេះនៅគ្រប់ទីកន្លែងដូចជាចំនីអាហារ, សេន, បរិយាកាស និង​រាង​កាយ​យើង​សឹង​គ្រប់​ទី​កន្លែង ដោយ​គ្រាន់​តែ​កន្លែង​ខ្លះ​មាន​តិច ​ឬ​ច្រើន​ជាង​ប៉ុណ្ណោះ។ មនុស្ស​គ្រប់​គ្នា​តែង​តែ​មាន​ការ​ថើប ហើយ​ការ​ថើប​មាន​លក្ខណៈ​ខុសៗ​គ្នា​ដូច​ជា ការ​ថើប​របៀប​ស្រលាញ់​រវាង​ឪពុក​ម្តាយ និង​កូនៗ, បង​ប្អូន, មិត្តភក្តិ, សង្សារ និង​ប្តី​ប្រពន្ធ​ជា​ដើម ដើម្បី​បង្ហាញ​ពី​ការ​ស្រលាញ់ ឬ​ការ​ពេញ​ចិត្ត​ទៅ​កាន់​មនុស្ស​ពិសេស​របស់​យើង ឬ​មនុស្ស​ដែល​យើង​គោរព ហើយ​មិន​មែន​ជា​ការ​បង្ខំ ឬ​បំពាន​ច្បាប់ឡើយ។
លោក Remco Kort នៅខាងផ្នែកបរិស្ថាន​វិទ្យា​និង​ប្រព័ន្ធ​ជីវសាស្រ្ត បាន​បក​ស្រាយ​ថា​បាក់តេរី​ជា​ច្រើន​អាច​ឆ្លង​បាន​រហ័ស​បំផុត​តាម​មាត់ ដោយ​ការ​ថើប​នេះ​ឯង ហើយ​លោក​និង​ក្រុម​ការងារ​ក៏​បាន​ជ្រើស​រើស​គូ​សង្សារ​ចំនួន 21 គូ​មក​ទស្សនៈ​កិច្ច Artis Royal Zoo នៅ​ទី​ក្រុង Amsterdam ដែល​ធំ​ជាង​គេ​នៃ​ប្រទេស​ហូឡង់ ឲ្យ​ចូល​រួម​បំពេញ​ការ​ឆ្លើយ​សំណួរ​អំពី​ការ​ថើប​របស់​ពួក​គេ ហើយ​បាន​ធ្វើ​ការ​ពិនិត្យ​មើល​អណ្តាត​របស់​ពួក​គេ​មុន​ពេល​ថើប និង​បន្ទាប់​ពី​ថើប​រួច ហើយ​លទ្ធផល​ក៏​បាន​លាត​ត្រដាង​នៃ​ការ​ថើប​របស់​ពួក​គេ​ម្នាក់ៗ។ រាល់​បាក់តេរី​ប្រមាណ 80 លាន​ត្រូវ​បាន​ផ្ទេរ​ទៅ​វិញ​ទៅ​មក​ក្នុង​រយៈពេល 10 វិនាទី​នៃ​ការ​ថើបម្តង។
ដូចនេះមិត្តអ្នកអានគួរតែគិតម្តងទៀតមុន​នឹង​សំរេច​ចិត្ត​ថើប​នរណា​ម្នាក់​តាម ​រយៈ​មាត់ ហើយ​មិន​មែន​ត្រឹម​តែ​ឆ្លង​បាក់តេរី​ប៉ុណ្ណឹង​ទេ។ ការ​ថើប​តាម​មាត់​អាច​នឹង​ប៉ះ​ទឹក​មាត់​គ្នា ហើយ​ក៏​អាច​ឆ្លង​ជំងឺ​ថ្លើម​ពី​គ្នា និង​ជំងឺ​ឱកាស​និយម​ផ្សេងៗ​បាន​យ៉ាង​រហ័សបំផុត។

0 comments:

Post a Comment