Thursday, November 27, 2014

វិធីងាយៗការពារ​ខ្លួន​អ្នក​ឲ្យ​ជៀស​ឆ្ងាយ​ពី​ជំងឺ​ផ្តាសាយ

មិត្តអ្នកអានទាំងអស់គ្នា មិនថាមានវ័យចំណាស់ ឬ​វ័យ​ជំទង់ ឬ​វ័យ​ក្មេង​នោះ​ទេ ត្រូវ​តែ​មាន​ការ​ការពារ​ខ្លួន​កុំ​ឲ្យ​កើត​ជំងឺ​ផ្តាសាយ​ឲ្យ​សោះ ដោយសារ​ជំងឺ​នេះ​អាច​ប៉ះ​ពាល់​ដល់​សុខភាព​ច្រមុះ, បំពង់​ក, ប្រព័ន្ធ​សុំា​ចុះ​ខ្សោយ និង​ងាយ​នឹង​កើត​ឡើង នៅ​ពេល​ដែល​អាកាស​ធាតុ​ប្រែ​ប្រួល ពី​ត្រជាក់​មក​ក្តៅ ឬ​ពី​ក្តៅ​មក​ត្រជាក់​វិញ មិន​ទៀង​ទាត់​ទើប​វា​កើត​ឡើង​យ៉ាង​រហ័ស​បំផុត​នៅ​លើ​ខ្លួន​មនុស្ស​យើង ហើយ​ជំងឺ​នេះ​ងាយ​នឹង​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​យ៉ាង​ ងាយបំផុត។
នៅពេលនេះយើងនឹងណែនាំពីវិធីការពារ​កុំ​ឲ្យ​កើត​ជំងឺ​ផ្តាសាយ ជូន​ដល់​មិត្ត​អ្នក​អាន​បាន​ជ្រាប​ឲ្យ​បាន​កាន់​តែ​ច្បាស់ ហើយ​មិត្ត​អ្នក​អាន​អាច​ធ្វើ​តាម​ដើម្បី​កុំ​ឲ្យ​ងាយ​នឹង​កើត​ជំងឺ​នេះ​នៅ​ ពេល​ដែល​ប្រទេស​កម្ពុជា​យើង​កំពុង​តែ​មាន​អាកាស​ធាតុ​មិន​ទៀង​ទាត់ ហើយ​ប្រហែល​ជា​អាច​នឹង​ចុះ​ត្រជាក់​ខ្លាំង​តាម​តំបន់​មួយ​ចំនួន​ដែល​នឹង​ ទទួល​រង​ឥទ្ធិពល​ខ្យល់​មូសុង​ឦសាន និង​ជ្រលង​សម្ពាធ​ខ្ពស់​ស៊ីបីរី ចាប់​ពី​ថ្ងៃ​ទី2 ដល់​ថ្ងៃ​ទី 5 ខែ​ធ្នូ បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់ ក្រសួង​ធន​ធាន​ទឹក និង​ឧត្តុនិយម បាន​ចេញ​ផ្សាយ។ ដូច​នេះ​អ្នក​ត្រូវ​ធ្វើ​តាម​វិធី​ខាង​ក្រោម ដើម្បី​កុំ​ឲ្យ​ជំងឺ​នេះ​កើតឡើង ៖
1. ហាត់ប្រាណ
អ្នកច្បាស់ជាបានដឹងហើយថាការហាត់ប្រាណ ពិត​ជា​ល្អ​សំរាប់​សុខភាព ដូច​នេះ​យើង​នឹង​បក​ស្រាយ​ចំនុច​សំខាន់​នៃ​ការ​ហាត់​ប្រាណ​នេះ​ម្តង​ទៀត​ថា នៅ​ពេល​ដែល​យើង​ហាត់​ប្រាណ​នោះ ខ្លួន​ប្រាណ​របស់​យើង​នឹង​បញ្ចេញ​ជាតិ​ពុល​ដែល​មាន​នៅ​ក្នុង​ញើស ដែល​មាន​នៅ​ក្នុង​ខ្លួន។ នៅ​ពេល​នោះ​ដែរ​សារពាង្គ​កាយ​ទាំង​អស់​ត្រូវ​បាន​ដំនើរ​ការ និង​រំញោច ហើយ​ធ្វើ​ឲ្យ​រាង​កាយ​កាន់​តែ​រឹង​មាំ និង​ធ្វើ​ឲ្យ​ប្រព័ន្ធ​សុំា​កាន់​តែ​រឹង​មាំ​ទៀត​ផង ដូច​នេះ​មិន​ថា​តែ​ជំងឺ​ផ្តាសាយ​ទេ សូម្បី​តែ​ជំងឺ​ផ្សេងៗ​ក៏​មិន​ងាយ​បំផ្លាញ​សុខភាព​យើង​បាន​ដែរ បើ​សិន​ជា​យើង​ហាត់​ប្រាណ​បាន​ទៀងទាត់។
2. ញុំាផ្សិត
ផ្សិតជារុក្ខជាតិម៉្យាងដែលយើងអាចយកមកធ្វើ​ម្ហូប​ញុំាំ​បាន (សំដៅ​លើ​ផ្សិត​ដែល​មាន​លក់​នៅ​លើ​ទីផ្សារ និង​ផ្សិត​ដែល​មាន​ការ​បណ្តុះ​ត្រឹម​ត្រូវ) នៅ​ក្នុង​ផ្សិត​មាន​សារធាតុ​សំខាន់​ជា​ច្រើន​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​សុំាំ​ នៃ​សារពាង្គ​កាយ​កាន់​តែ​រឹង​មាំ​បំផុត ជា​ពិសេស​វា​អាច​បង្ការ​ជំងឺ​មហារីក​កោសិការ, ជាតិ​ពុល​ក្នុង​ខ្លួន និង​បណ្តុះ​ប្រព័ន្ធ​សុំាំ​ក្នុង​ខ្លួន​ដើម្បី​ការពារ​កុំ​ឲ្យ​កើត​ជំងឺ​ ផ្សេងៗ​ទៀត​បាន​ផងដែរ។
3. ប្រើក្រូចឆ្មារ
ក្រូចឆ្មារពិតជាងាយស្រួលរកជាវមែនទែន ដូចនេះ​មិត្ត​អ្នក​អាន​អាច​ប្រើ​ប្រាស់​ក្រូច​ឆ្មារ មក​បន្ថែម​នៅ​ក្នុង​ទឹក ហើយ​ក្លាយ​ជា​ភេសជ្ជៈ​ច្រើន​ប្រភេទ​បាន ដូច​ជា​បន្ថែម​ក្នុង​ទឹក​តែ ឬ​សូដា និង​អាច​បន្ថែម​ទៅ​ក្នុង​ម្ហូប​អាហារ​ផ្សេងៗ​បាន ដើម្បី​បន្ថែម​ឱ​ជារស។ មិន​ត្រឹម​តែ​មាន​ការ​ប្រើ​ប្រាស់​ត្រូវ​មាត់​នោះ​ទេ ក្រូច​ឆ្មារ​ក៏​ល្អ​សំរាប់​សុខភាព​ដែរ វា​មាន​ជាតិ​វីតាមីន និង​ជាតិ​រ៉ែ ដែល​អាច​ពង្រឹង​ដល់​ប្រព័ន្ធ​សុំាំ​របស់​រាង​កាយ​ផង​ដែរ ហើយ​អ្នក​ក៏​អាច​យក​ក្រូច​ឆ្មារ​សំរាប់​ការ​សំរក​ទំងន់​បាន​ផងដែរ។
អ្វីក៏ដោយ យើងគ្រប់គ្នាត្រូវការពារប្រសើរជាង​ព្យាបាល ដូច​ជា​របស់​របរ​ប្រើ​ប្រាស់ ឬ​សុខភាព​រាង​កាយ​ក៏​ដោយ យើង​ត្រូវ​តែ​ថែ​រក្សា​ឲ្យ​បាន​ល្អ​ត្រឹម​ត្រូវ ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា ឬ​ជំងឺ​ផ្សេងៗ​ប៉ះ​ពាល់​ដល់​អ្នក​ដទៃ​ទៀត​ដែល​គេ​មិន​ដឹង​អី ជា​ពិសេស​គឺ​កុមារ និង​មនុស្ស​ចាស់ជរា។

0 comments:

Post a Comment