This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, September 13, 2016

ចង់​សាក​ទេ​!! វិធី​ដែល​អាច​បំបាត់​ការឈឺ​ខ្នង​ក្នុង​រយៈពេល ៦០​វិនាទី​ប៉ុណ្ណោះ​

មនុស្ស​ដែល​ចំណាយ​ពេល​អង្គុយ​យូរ​ម៉ោង នៅ​កន្លែងធ្វើការ ឬ​អ្នក​ដែល​មិន​មាន​សកម្មភាព​រាង​កា​យ​ច្រើន​តែង​ប្រឈម​ខ្លាំង​នឹង​ការឈឺ​ ខ្នង​។ ការឈឺចាប់​នៅ​ចង្កេះ​តែង​កើតមាន​ជា​ពិសេស​លើ​មនុស្ស​ប្រុស​តែម្តង​។

​ការឈឺ​ខ្នង​កើតឡើង​ដោយសារតែ​ជំហរ​មិន​ត្រឹមត្រូវ និង​ដាក់​សម្ពាធ​លើ​ចង្កេះ​ច្រើនពេក​។ ប៉ុន្តែ​វា​ក៏​អាច​កើតឡើង​ដោយ​ការស្ត្រេស ឬ​អស់កម្លាំង​បានដែរ​។
​យើង​មាន​ការ​ហាត់ប្រាណ​ដែល​លឿន និង​សាមញ្ញ​មួយ​ប្រភេទ​ដែល​អាច​ជួយ​ដោះស្រាយ​ការឈឺ​ខ្នង​បាន​ខណៈពេល​ដែល​ ពួកគេ​មិនបាច់​ចំណាយពេល​ច្រើន​ឡើយ គឺ​តែ ៦០​វិនាទី​ប៉ុណ្ណោះ​។
  • ​អង្គុយ​ក្នុង​ជំហរ​មួយ​ដ៏​មាន​ផា​សុកភាព​។ ចូរ​បិទ​ភ្នែក និង​ព្យាយាម​បន្ធូរ​អារម្មណ៍​
  • ​ចូរ​ដាក់​ចុង​អណ្តាត​នៅ​ពីក្រោយ​ធ្មេញ​ថ្គាម​ខាងលើ​
  • ​ដកដង្ហើម​ចូល​តាម​ច្រមុះ​យឺតៗ ដោយ​រាប់​រហូតដល់​៧ ហើយ​ទប់​ដង្ហើម​វិញ បន្ទាប់​មក​ដកដង្ហើម​ចេញ​តាម​មាត់ នៅពេល​រាប់​ដល់ ៨​។ ចូរ​ព្យាយាម​បង្កើត​ជា​សម្លេង​អ្វីមួយ​បើសិន​ជា​អ្នក​មាន​អារម្មណ៍​ថា​ ធូរស្រាល​នៅពេល​ដក​ដង្ហើមចេញ​។
  • ​ចូរ​ព្យាយាម​ធ្វើបែបនេះ​បីរ​ដង​ទៀត​។
​បើសិន​ជា​អ្នក​ចង់​ឱ្យ​ការឈឺ​ខ្នង​ធូរស្រាល​វិញ​មុនពេល​ចូល​គេង​ក្នុង​ រយៈពេល ៦០​វិនាទី​នោះ ចូរ​ធ្វើការ​ពុត​ពែន​ខ្លួន​ដូច​ខាងក្រោម​នេះ​៖
  • ​ចូរ​គេង​ផ្កាប់មុខ តែ​ត្រូវ​ដាក់​ដៃ​កល់​ទ្រ​ខ្លួន​ផង​ (​ដូច​រូប​)
  •  
    • ​អ្នក​ក៏​អាច​លើក​រាងកាយ​ផ្នែក​ខាងលើ​ឡើង​បាន​ដោយ​ការ​ច្រត់​បាតដៃ​ នឹង​កម្រាល។ ចូរ​ងើយ​ក្បាល​ឡើង ហើយ​ទប់​ឱ្យ​ជាប់​រយៈពេល ៨​វី​នាទី បន្ទាប់​មក​ចាំ​ត្រឡប់​មក​សភាព​ដើម​វិញ​។ ចូរ​ធ្វើបែបនេះ​ឱ្យបាន​ច្រើន​ដង​។ 
  • ​ចូរ​គេង​ផ្ងា បន្ទុច​ជង្គង់ និង​ដាក់​ដៃ​នៅជាប់​រាងកាយ (​ដូច​រូប​)​។ ចូរ​លើក​ដងខ្លួន​ឡើង ហើយ​ទប់​រយៈពេល ៨​វិនាទី ហើយ​ចាំ​ត្រឡប់​មក​ជំហរ​ដើម​វិញ​។ ចូរ​ធ្វើ​លំ​ហាត់ប្រាណ​បែប​នេះ​ឱ្យបាន​ច្រើនដង​ផង​។
    ចូរ​គេង​ផ្ងា​ដដែល បន្ទាប់​មកចូរប​ន្ទុច​ជង្គង់​ចូលគ្នា ដោយ​លើក​នេះ​ត្រូវ​ទាញ​ជង្គង់​នោះ​ឱ្យ​អឹ​បជាប់​នឹងទ្រូង ឬ​យក​ដៃ​អប់​ជង្គង់​នោះ​ជាប់​នឹង​ទ្រូង (​ដូច​រូប​)​។ ចូរ​ធ្វើបែបនេះ​ជាប់​រយៈពេល ៨​វិនាទី ចាំ​ត្រឡប់​ទៅ​ភាព​ដើម​វិញ​។ ចូរ​ធ្វើ​លំ​ហាត់​នេះ​ពីរដង​បន្ថែមទៀត​៕

Friday, August 5, 2016

ចង់​សាក​ទេ​!! វិធី​ដែល​អាច​បំបាត់​ការឈឺ​ខ្នង​ក្នុង​រយៈពេល ៦០​វិនាទី​ប៉ុណ្ណោះ​

មនុស្ស​ដែល​ចំណាយ​ពេល​អង្គុយ​យូរ​ម៉ោង នៅ​កន្លែងធ្វើការ ឬ​អ្នក​ដែល​មិន​មាន​សកម្មភាព​រាង​កា​យ​ច្រើន​តែង​ប្រឈម​ខ្លាំង​នឹង​ការឈឺ​ ខ្នង​។ ការឈឺចាប់​នៅ​ចង្កេះ​តែង​កើតមាន​ជា​ពិសេស​លើ​មនុស្ស​ប្រុស​តែម្តង​។
​ការឈឺ​ខ្នង​កើតឡើង​ដោយសារតែ​ជំហរ​មិន​ត្រឹមត្រូវ និង​ដាក់​សម្ពាធ​លើ​ចង្កេះ​ច្រើនពេក​។ ប៉ុន្តែ​វា​ក៏​អាច​កើតឡើង​ដោយ​ការស្ត្រេស ឬ​អស់កម្លាំង​បានដែរ​។
​យើង​មាន​ការ​ហាត់ប្រាណ​ដែល​លឿន និង​សាមញ្ញ​មួយ​ប្រភេទ​ដែល​អាច​ជួយ​ដោះស្រាយ​ការឈឺ​ខ្នង​បាន​ខណៈពេល​ដែល​ ពួកគេ​មិនបាច់​ចំណាយពេល​ច្រើន​ឡើយ គឺ​តែ ៦០​វិនាទី​ប៉ុណ្ណោះ​។
  • ​អង្គុយ​ក្នុង​ជំហរ​មួយ​ដ៏​មាន​ផា​សុកភាព​។ ចូរ​បិទ​ភ្នែក និង​ព្យាយាម​បន្ធូរ​អារម្មណ៍​
  • ​ចូរ​ដាក់​ចុង​អណ្តាត​នៅ​ពីក្រោយ​ធ្មេញ​ថ្គាម​ខាងលើ​
  • ​ដកដង្ហើម​ចូល​តាម​ច្រមុះ​យឺតៗ ដោយ​រាប់​រហូតដល់​៧ ហើយ​ទប់​ដង្ហើម​វិញ បន្ទាប់​មក​ដកដង្ហើម​ចេញ​តាម​មាត់ នៅពេល​រាប់​ដល់ ៨​។ ចូរ​ព្យាយាម​បង្កើត​ជា​សម្លេង​អ្វីមួយ​បើសិន​ជា​អ្នក​មាន​អារម្មណ៍​ថា​ ធូរស្រាល​នៅពេល​ដក​ដង្ហើមចេញ​។
  • ​ចូរ​ព្យាយាម​ធ្វើបែបនេះ​បីរ​ដង​ទៀត​។
​បើសិន​ជា​អ្នក​ចង់​ឱ្យ​ការឈឺ​ខ្នង​ធូរស្រាល​វិញ​មុនពេល​ចូល​គេង​ក្នុង​ រយៈពេល ៦០​វិនាទី​នោះ ចូរ​ធ្វើការ​ពុត​ពែន​ខ្លួន​ដូច​ខាងក្រោម​នេះ​៖
  • ​ចូរ​គេង​ផ្កាប់មុខ តែ​ត្រូវ​ដាក់​ដៃ​កល់​ទ្រ​ខ្លួន​ផង​ (​ដូច​រូប​)​



  • ​អ្នក​ក៏​អាច​លើក​រាងកាយ​ផ្នែក​ខាងលើ​ឡើង​បាន​ដោយ​ការ​ច្រត់​បាតដៃ​ នឹង​កម្រាល។ ចូរ​ងើយ​ក្បាល​ឡើង ហើយ​ទប់​ឱ្យ​ជាប់​រយៈពេល ៨​វី​នាទី បន្ទាប់​មក​ចាំ​ត្រឡប់​មក​សភាព​ដើម​វិញ​។ ចូរ​ធ្វើបែបនេះ​ឱ្យបាន​ច្រើន​ដង​។ 
  • ​ចូរ​គេង​ផ្ងា បន្ទុច​ជង្គង់ និង​ដាក់​ដៃ​នៅជាប់​រាងកាយ (​ដូច​រូប​)​។ ចូរ​លើក​ដងខ្លួន​ឡើង ហើយ​ទប់​រយៈពេល ៨​វិនាទី ហើយ​ចាំ​ត្រឡប់​មក​ជំហរ​ដើម​វិញ​។ ចូរ​ធ្វើ​លំ​ហាត់ប្រាណ​បែប​នេះ​ឱ្យបាន​ច្រើនដង​ផង​។

​ចូរ​គេង​ផ្ងា​ដដែល បន្ទាប់​មកចូរប​ន្ទុច​ជង្គង់​ចូលគ្នា ដោយ​លើក​នេះ​ត្រូវ​ទាញ​ជង្គង់​នោះ​ឱ្យ​អឹ​បជាប់​នឹងទ្រូង ឬ​យក​ដៃ​អប់​ជង្គង់​នោះ​ជាប់​នឹង​ទ្រូង (​ដូច​រូប​)​។ ចូរ​ធ្វើបែបនេះ​ជាប់​រយៈពេល ៨​វិនាទី ចាំ​ត្រឡប់​ទៅ​ភាព​ដើម​វិញ​។ ចូរ​ធ្វើ​លំ​ហាត់​នេះ​ពីរដង​បន្ថែមទៀត​៕


ផឹក​ភេសជ្ជៈ​នេះ​មុន​ចូល​គេង​នោះ​ខ្លាញ់​ក្បាលពោះ​របស់​អ្នកនឹង​រលាយ​បាន​យ៉ាង​ងាយ​

​ថ្លើម​មាន​មុខងារ ក្នុងការ​កំចាត់​ចេញ​នូវ​ជាតិពុល​ទាំងឡាយ​ចេញពី​រាងកាយ ។ ប្រសិនបើ​អ្នក​មាន​ជាតិពុល​ច្រើន ប្រមូលផ្តុំ​ក្នុង​រាងកាយ នោះ​ថ្លើម​របស់​អ្នក​នឹង​ខិតខំ​ធ្វើការ​ច្រើន​ហួសប្រមាណ ដើម្បី​កំចាត់​នូវ​ជាតិពុល​ដែល​ផ្តល់​គ្រោះថ្នាក់​ទាំងនេះ ។​

​អ្នក​អាច​ចាប់ផ្តើម​កំចាត់​ជាតិពុល ចេញពី​រាងកាយ​ដោយ​ការ​ទទួលទាន​នូវ​ភេសជ្ជៈ​ធម្មជាតិ នេះ ហើយ​វា​នឹង​ជួយ​ឲ្យ​រាងកាយ​អ្នក​អាច​បឺត​ស្រួប​យក​សារធាតុចិញ្ចឹម​ចេញពី​ អាហារ​បាន​គ្រប់គ្រាន់ ដើម្បី​បង្កើន​នូវ​ប្រព័ន្ធ​ភាព​សុំ​ាំ និង​កត្តា​មេតាបូលីស ។​

វា​មិន​ត្រឹមតែ​អាច​កំចាត់​នូវ​ខ្លាញ់​ក្បាលពោះ​បាន​នោះ​ទេ វា​ក៏​មាន​ទំនាក់ទំនង​ផងដែរ ក្នុង​ជួយ​ព្យាបាល​ដល់​ជំងឺ​ផ្សេងៗ​ទៀត ដូច​ជា​ជំងឺ​បេះដូង​ស​សៃឈាម​, ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​ពីរ និង ជំងឺ​លើស​សម្ពាធ​ឈាម ។​

គ្រឿងផ្សំ​ដែល​ត្រូវការ​៖
•​    ​ផ្លែ​ក្រូចឆ្មារ​កន្លះ​ផ្លែ​
•​    ​ត្រសក់​មួយ​ផ្លែ​
•​    ​ខ្ញី​កិន ១​ស្លាបព្រា​កាហ្វេ​
•​    ​ស្លឹក​ជី​វ៉ាន់ស៊ុយ​
•​    ​ទឹក​ឆ្អិន​

​វិធី​អនុវត្ត​៖
ដាក់​គ្រឿងផ្សំ​ទាំងអស់នេះ ចូល​ក្នុង​ម៉ាស៊ីន​កិន​ទឹកក្រឡុក ហើយ​កិន​វាឲ្យ​បានស​ព្វ​ល្អ​។ ផឹក​វា​ជា​រៀងរាល់​ថ្ងៃ​មុន​ចូល​គេង ។ អ្នកនឹង​សម្គាល់​ខ្លាញ់​ក្បាលពោះ​របស់​អ្នកនឹង​រលាយបាត់ ក្នុង​រយៈពេល​ពី ពីរ​ទៅ​បី​សប្តាហ៍​ក្រោយ​ការផឹក​វា​ជាប្រចាំ​៕

Thursday, May 26, 2016

តើ​នឹង​មាន​អ្វី​កើតឡើង​នៅ​ពេល​អ្នក​ផឹក​ទឹកដូង​៧​ថ្ងៃ​ជាប់​គ្នា​ពេល​មិន​ទាន់​ញាំ​អី​?



អត្ថប្រយោជន៍​របស់​ទឹកដូង​
​ទឹកដូង គឺ​មាន​អត្ថប្រយោជន៍​ជាពិសេស សម្រាប់​សុខភាព និង​ផ្តល់​នូវ​ប្រសិទិ្ធភាព​ផ្សេងៗ​គ្នា​ជា​ច្រើន​ទៀត ។ វា​មាន​ផល​ជា​វិជ្ជមាន នៅ​ពេល​អ្នក​ប្រើ​ក្នុងពេល​សម្រក​ទម្ងន់ , បន្ថែម​ថាមពល , ពង្រឹង​ប្រព័ន្ធ​ភាព​សុំ​ាំ​ក្នុង​រាងកាយ ការពារ​រាងកាយ​ពី​ពពួក​មីក្រុប និង​ជំងឺ​ផ្សេងៗ​ជាច្រើន​ទៀត ។​
​ទឹកដូង​មួយ​កែវ​ពេញ​នៅក្នុង​ពេល​ព្រឹក គឺ​អាច​ប្រមូលផ្តុំ​នូវ​សារជាតិ​អេឡិចត្រូ​លីត្រ ដែល​តែង​មាន​វត្តមាន មិន​ទៀងទាត់ ហើយ​ពេល​ខ្លះ​វា​ជា​មូលហេតុ​បណ្តាល​មានការ​លើស​សម្ពាធ​ឈាម​។​ទឹកដូង ក៏​ជា​អ្នក​ជួយ​ក្នុង​ការបង្កើត​អរ​ម៉ូ​នទី​រ៉ូ​អ៊ីត ។ វា​ជា​ប្រភេទ​ឱសថ​បញ្ចុះ​ទឹកនោម​តាម​បែប​ធម្មជាតិ ដូច្នេះ​វា​ពិតជា​មាន​ប្រយោជន៍​ចំពោះ បញ្ហា​មិន​ប្រក្រតី​របស់​តម្រងនោម ។ វា​ជួយ​សម្អាត​ផ្លូវ​បង្ហូរ​ទឹកនោម និង​បំពង់​ប្លោកនោម  ដោយ​ធ្វើឲ្យ​វា​ស្អាត និង​មិន​មាន​ការបង្ក​រោគ ដោយ​វា​បាន​ធ្វើការ​បញ្ចេញ​នូវ​ជាតិពុល​ចេញពី​រាងកាយ និង​កាត់បន្ថយ​បញ្ហា​នៃ​គ្រួស​ក្នុង​តម្រង​នោម ។​
​លើសពីនេះ​ទៀត ទឹកដូង​ជួយ​ធ្វើឲ្យ​ប្រព័ន្ធ​ភាពសុំាំ​រឹងមា​ន ។​វា​បាន​បំផ្លាញ​នូវ ព​ព​យក​មីក្រុប ដែលជា​មូលហេតុ​នាំឲ្យ​មាន​ការបង្ករោគ​នៅក្នុង ផ្លូវ​បង្ហួរនោម​, ជំងឺ​អញ្ចាញធ្មេញ និង​ការបង្ក​រោគ​ដែល​បណ្តាល​មកពី គ្រុនផ្តាសាយ , ជំងឺឆ្លង និង​ជំងឺ​គ្រុន​ពោះវៀន ។​
​ទឹកដូង​មាន​ជួយ​បង្កើន​នូវ កម្រិត​ជាតិ​ស​សៃ ដូច្នេះ​វា​អាច​ធ្វើឲ្យ​ការបឺត​ស្រូ​បមានភាព​ប្រសើរឡើង​។ ការ​ផឹក​ទឹកដូង​ជាប្រចាំ អាច​ផ្តល់​ឲ្យ​អ្នក​នូវ​ការ​ទ្រទ្រង់​ដល់ ភាព​សំខាន់ៗ​ដល់​បុគ្គល​ដែល​ប្រឈម​នឹង​ការឈឺ​អស់កម្លាំង​រុំ​ា​រៃ​។ វា​ត្រូវ​បាន​ណែនាំ​ឲ្យទទួល​ទានពី ៤០ ទៅ ៥០​មី​លី​លីត្រ​ជា​រៀងរាល់ថ្ងៃ ។​
​ការ​ផឹក​ទឹកដូង​មួយ​កែវ​ពេញ ជា​រៀងរាល់ថ្ងៃ​នឹង ជួយ​ឲ្យ​ស្បែក​អ្នកមាន​សំណើម​គ្រប់គ្រាន់ ហើយ​ថែមទាំង​អាច​រក្សា​វាឲ្យ​មាន​ពន្លឺ​ភ្លឺ​ថ្លា​បាន​ពេញ​មួយថ្ងៃ​។​
​ប្រសិនបើ​អ្នក​មាន​បញ្ហា​មុន ឬ មាន​ស្បែក​ស្ងួត​លាយ​ខ្លាញ់ នោះ​អ្នក​អាច​ប្រើ​ដុំ​សំឡី​មក​ជ្រលក់​ជាមួយនឹង​ទឹកដូង ហើយ​ជូ​តវា​នៅលើ​ស្បែក ។ វា​ជួយ​ខាត់ និង​រំញោច​ដល់​កោសិកា​ស្បែក ហើយ​វា​ក៏​នឹង​មិន​ធ្វើឲ្យ​រន្ធ​ញើស​កកស្ទះ​ដូច​ជា​ផលិតផល​ផ្សេងទៀត​នោះ​ដែរ ។​
​វា​ក៏​អាច​ជួយ​បន្សុទ្ធ​រាងកាយ​អ្នក អោយ​ស្រស់ថ្លា​។ នៅពេល​លាយ​វា​ជាមួយនឹង​ប្រេង​អូ​លីវ ទឹកដូង​នឹង​អាចជួយ បណ្តេញ​នូវ​ជាតិពុល និង​ប៉ារ៉ាស៊ីត​ចេញពី​ពោះវៀន​។ វេជ្ជបណ្ឌិត ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ទឹកដូង​គឺមាន​ប្រសិទ្ធភាព​ជា​ពិសេស ក្នុង​ការជួយ​ដោះស្រាយ​នូវ​បញ្ហា​សុខា​មាល​ភាព​ផ្សេង ក្នុង​កំឡុង​ពេល​មាន​ផ្ទៃពោះ​ផងដែរ ។ ទន្ទឹមនឹងនេះ ប្រសិនបើ​អ្នក​មាន​អា​ការៈឈឺ​ក្បាល ឬ​វិលមុខ អ្នក​ក៏​អាច​ផឹក​ទឹកដូង ដើម្បី​ជួយ​បំបាត់​នូវ​អាការៈ​ទាំងនេះ​បាន​ផង​ដែរ ៕

៨​ចំនុច​ធ្វើឲ្យ​អ្នក​ចៀស​ពី​ការ​រលូត​កូន និង​សម្រាល​មុន​ខែ​

​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ អ្នក​ត្រូវ​តែ​ចេះ​ប្រយ័ត្ន​គ្រប់យ៉ាង​ទើប​អ្នក​អាចរ​ក្សាគ​ក៌​អ្នក​បាន​ល្អ ផ្ទុយទៅវិញ​ប្រសិនជា​អ្នក​ធ្វេសប្រហែស វា​អាច​ធ្វើឲ្យ​អ្នក​បាត់បង់​កូន​យ៉ាង​ងាយ ហើយ​បើ​សម្រាល​ចេញ​មក​កូន​ក៏​គ្មាន​សុខភាព​ល្អ​ដែរ​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​ចំនុច​ទាំង​៨​ដែល​អាច​ធ្វើឲ្យ​អ្នក​ម្តាយ​មិន​ងាយ​រលូត​កូន និង​សម្រាល​មុន​ខែ​។
តើ​មាន​អ្វី​ខ្លះ​ទៅ​?
1.​    ​អ្នក​មិន​ត្រូវ​ឡើង​កន្លែង​ដែល​ខ្ពស់ ហើយ​យួរ​ឥ​វ៉ាត់​ដែល​ធ្ងន់​នោះ​ទេ ព្រោះ​វា​អាច​ធ្វើឲ្យ​អ្នក​មាន​គ្រោះថ្នាក់​ដោយ​មិនដឹ​ង​ខ្លួន​បាន​។​
2.​    ​នៅពេល​ដែល​អ្នក​ធ្វើ​អ្វី​ក៏ដោយ អ្នក​ត្រូវ​តែ​ប្រយ័ត្ន​កុំឲ្យ​ដួល ឬ​របួស​ឲ្យសោះ​។​
3.​    ​អ្នក​មិន​គួរនឿ​ហត់​ពេក​ទេ ដោយ​មិន​ត្រូវ​ធ្វើ​ដំណើរ​កំសាន្ត​ទៅ​កន្លែង​ដែល​ឆ្ងាយ ហើយ​មាន​រយៈពេល​ច្រើន​ថ្ងៃ​ឡើយ ព្រោះ​វា​អាច​ធ្វើឲ្យ​អ្នក​មានអារម្មណ៍​ថាហត់​ខ្លាំង​ក្រោយពេល​ដែល​ត្រឡប់មកវិញ នោះ​វា​អាច​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​យ៉ាង​ងាយ​បំផុត​។​
4.​    ​អ្នក​គួរតែ​ចៀស​កុំឲ្យ​មាន​ជំងឺ​រាករូស ឬ​ក្តៅខ្លួន​ឲ្យសោះ ដោយ​មិន​ត្រូវ​បរិភោគ​អាហារ​ដែល​គ្មាន​អនាម័យ​ឡើយ ទើប​អ្នក​អាច​ចៀស​ពី​ជំងឺ​ទាំងនេះ​បាន​។​
5.​    ​អ្នក​ត្រូវ​តែ​រក្សា​ចិត្ត​ឲ្យ​សប្បាយ ដោយ​មិន​ត្រូវ​ពិបាកចិត្ត​ច្រើន​ឡើយ​។​
6.​    ​ប្រសិន​ជា​អ្នក​ធ្លាប់រ​លូត​កូន សម្រាល​មុន​ខែ ឬ​ធ្លាប់​ធ្វើ​ការវះកាត់​ដែល​ទាក់ទង​នឹង​ស្បូន នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ​ដំបូង និង​ពេល​ដែល​ជិត​សម្រាល អ្នក​គួរតែ​កុំ​រួមភេទ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​អ្នក​បាន​។​
7.​    ​អ្នក​ត្រូវ​តែ​ទៅ​ពិនិត្យ​ផ្ទៃពោះ​ឲ្យបាន​ទៀងទាត់ ទើប​អាច​ដឹង​ពី​បញ្ហា​សុខភាព​របស់​ទារក​ក្នុង​ផ្ទៃ​។​
8.​    ​ប្រសិន​ជា​អ្នក​មាន​ជំងឺ​ផ្សេងៗ អ្នក​ត្រូវតែទៅ​មន្ទីរពេទ្យ​ដើម្បី​ត្រួតពិនិត្យ ដោយ​មិន​ត្រូវ​ញ៉ាំ​ថ្នាំ​ផ្តេសផ្តាស​ឡើយ​៕

Tuesday, April 19, 2016

ពិតជាអស្ចារ្យ!! របៀប​ផ្សំ​​​ថ្នាំ​ជំនួយ​ផ្លូវ​ភេទ​បុរស​ ដោយ​រូប​មន្ត​តែ​ពីរ​មុខ មានប្រសិទ្ធិភាព ១០០% តាមបែបធម្ម​ជាតិ

ប្រសិន​បើ​លោក​អ្នក​​ផលិត​​ថ្នាំ​ជំនួយ​​ផ្លូវ​ភេទ​​បុរស​ដោយ​ខ្លួន​ឯង លោក​អ្នក​ត្រូវ​ការ​រូប​មន្ត​ខាង​ក្រោម​​នេះ​​ដែល​អាច​រក​ជាវ​បាន​នៅ​​គ្រប់ ​​ទី​ផ្សារ​លក់​ដូរ​ទាំង​អស់​។ គ្រឿង​ផ្សំ​ទាំង​នេះ​នឹង​ផ្តល់​នូវ​ថាម​ពល និង​​ជួយ​ជំ​រុញ​កម្លាំង​ផ្លូវ​ភេទ​របស់​បុរស​។ ថ្នាំ Viagra ឬ​ថ្នាំ​ជំនួយ​ផ្លូវ​ភេទ​បុរស​គឺ​ជា​ប្រភេទ​ថ្នាំ​ដ៏​មាន​ប្រសិទ្ធិ​ភាព​ សម្រាប់​បុរស ដែល​មាន​​អត្ថ​ប្រយោជន៍​ក្នុង​ការ​បង្កើន​ផ្លូវ​ភេទ និង​កម្លាំង​ថាម​ពល​។ មាន​មនុស្ស​តិច​តួច​ណាស់​ដែល​ដឹង​ពី​រូប​មន្ត​ដ៏​សម្ងាត់​នេះ ដែល​អាច​ធ្វើ​​ដោយ​ខ្លួន​ឯង​នៅ​ឯ​ផ្ទះ​​បាន​។
cov1
១). គ្រឿង​ផ្សំ​ដែល​ត្រូវ​ការ​ដើម្បី​បង្កើត​ថ្នាំ Viagra ធម្ម​ជាតិ​៖
– ផ្លែ​ឪឡឹក
– ផ្លែ​ក្រូច​ឆ្មា
ផ្លែ​ឪឡឹក​មាន​ពោរ​ពេញ​ដោយ​​អាមី​ណូ​អាសុីត ដែល​ជួយ​​ជំ​រុញ​ចល​នា​ឈាម​​ហូរ​ទៅ​កាន់​បេះ​ដូង និង​​ប្រដាប់​ភេទ​បុរស​។ ពិត​ណាស់ វា​បង្កើត​ឲ្យ​មាន​​ឥទ្ធិ​ពល​ស្រដៀង​គ្នា​ទៅ​នឹង​​​ថ្នាំ​មួយ​ចំនួន​ដូច​ជា Viagra ដែរ​។ លោក​អ្នក​មិន​គួរ​ប្រើ​ប្រាស់​ស្ក គ្រឿង​ទេស អំ​បិល ឬ​​គ្រឿង​បន្ថែម​រស​ជាតិ​ផ្សេង​ឡើយ ដែល​អាច​នឹង​កាត់​បន្ថយ​ភាព​ខ្លាំង​នៃ​គ្រឿង​ផ្សំ​ទាំង​ពីរ​នេះ​។
២). របៀបធ្វើ៖
– លោក​អ្នក​ចាំ​បាច់​ត្រូវ​តែ​​ចិត​​ផ្លែ​ឪឡឹក​ជា​ចំណិត​តូច​ៗ និង​ដាក់​ផ្លែ​ឪឡឹក​ដែល​ចិត​រួច​នោះ​ក្នុង​ម៉ា​ស៊ីន​កិន ឬ​ក្រឡុក​ផ្លែ​ឈើ បន្ទាប់​​មក​​ក្រឡុក​យក​ទឹក​ផ្លែ​ឪឡឹក​នោះ​​ចំនួន​មួយ​លីត្រ​​។ ផ្នែក​ស​​​នៅ​ជាប់​សំ​បក​ឪឡឹក​ក៏​មាន​សារធាតុ​អា​មី​អាស៊ីត​ខ្ពស់​ផង​ដែរ​ ហើយ​ក៏​ត្រូវ​​កិន​យក​ទឹក​ដែរ​។
– ចាក់​​ទឹក​ឪឡឹក​នោះ​ទៅ​ក្នុងឆ្នាំង​មួយ​​ ហើយដាំ ឬ​ស្ងោ​ទឹក​នោះ​​ប្រមាណ​ជា​២​នាទី ​ក្រោយ​មក​ ច្របាច់​​ទឹកក្រូច​ឆ្មា​ចូល​ទៅ​ក្នុង​ឆ្នាំង​នោះ​ មុន​នឹង​ច្របល់​​គ្រឿង​ផ្សំ​ទាំង​ពីរ​នោះ​បញ្ចូល​គ្នា​​។ វា​គឺ​ជា​រឿង​ដ៏​ល្អ​ក្នុង​ការ​បន្ត​ដាំ​ទឹក​នោះ​ឲ្យ​ពុះ និង​ហួត​បន្តិច ហើយ​បន្ទាប់​មក​ឈប់​ដាំ​ទឹក​នោះ នៅ​ពេល​ដែល​​វា​ស្រក់​នៅ​សល់​ប្រមាណ​ជា​ពាក់​កណ្តាល​។
– ទុក​​ទឹក​ឪឡឹក​ដែល​ដាំ​រួច​នោះ​ប្រមាណ​ជា​រយៈ​​ពេលមួយ​ម៉ោង​។ បន្ទាប់​មក​ ចាក់​ទឹក​នៅ​ក្នុង​កែវ​ដែល​ស្អាត​មួយ និង​រក្សា​ទុក​កន្លែង​ត្រជាក់ និង​ស្ងួត​ដូច​ជា​ទូរ​ទឹក​កក​។
លោក​​អ្នក​ត្រូវ​តែ​ចង​ចាំ​ថា ត្រូវ​​ផឹក​ភេស​ជ្ជះ​នេះ​​នៅ​ពេល​​​មិន​ទាន់​ញាំ​អី​ដូច​ជា​ពេល​ព្រឹក និង​មុន​​អាហារ​ពេល​​ល្ងាច ហើយ​លោក​អ្នក​ត្រូវ​តែ​ផឹក​​ពី​ចន្លោះ​២​ស្លាប​ព្រា​បាយ ទៅ​​មួយ​ភាគ​​បី​នៃ​កែវ​ក្នុង​មួយ​លើក​។
ប្រសិទ្ធិ​ភាព​​អាស្រ័យ​ទៅ​លើ​​ទម្ងន់ និង​ទំហំ​នៃ​រាង​កាយ​មនុស្ស​ម្នាក់​ៗ​។ ថ្នាំ Viagra ធម្ម​ជាតិ​នេះ មាន​សុវត្ថិ​​ភាព និង​ផ្តល់​តាម​ពល​ដល់​រាល់​មនុស្ស​​គ្រប់​វ័យ​ទាំង​អស់​៕

https://youtu.be/UBILMc9w7po

Sunday, April 17, 2016

ឃើញ​គេ​លង់ទឹក​! អ្នក​គួរ​ជួយ​បែបណា​ទៅ ទើប​អាច​អាច​សង្គ្រោះ ជីវិត​គេ​បាន​?

ចំណុច​សំខាន់​បំផុត ដែល​អ្នក​ត្រូវ​ចងចាំ គឺ ៖
១. ហៅ​គ្នីគ្នា​ឲ្យបាន​ច្រើន ដើម្បី​ជួយ​
២. ត្រូវ​មាន​មនុស្ស​ម្នាក់ ទាក់ទង​ទៅ​គ្រូពេទ្យ ឬ​ឡាន​សង្គ្រោះបន្ទាន់​
៣. ព្យាយាម​យក​ជនរងគ្រោះ ចេញពី​ទឹក​ឲ្យបាន​ឆាប់​
៤. ត្រួតពិនិត្យ​ដង្ហើម​រងគ្រោះ​
៥. បើ​ជន​រងគ្រោះ មិន​ដកដង្ហើម ត្រូវ​ពិនិត្យមើល​ជីព​ចរ​
៦. បើ​គ្មាន​ជីព​ចរ ត្រូវ​ប្រញាប់​ធ្វើ​ចលនា​បេះដូង​ភ្លាម​។​
​ដាក់​ជនរងគ្រោះ ឲ្យគេ​ង​ផ្ងា​រ ៖
•​    ​ដាក់​កែង​បាតដៃ​ម្ខាង ទៅ​ចំ​កណ្តាល​ទ្រូង របស់​ជនរងគ្រោះ ស្រប​នឹង​សុដន់ (​ប៉ុន្តែ សម្រាប់​ទារក គឺ​ដាក់​ម្រាម​ពីរ នៅលើ​ឆ្អឹងទ្រូង​)
•​    ​យកដៃ​ម្ខាង​ទៀត សង្កត់ពីលើ​ដៃ​នេះ ចុះ​ក្រោម​ប្រហែលជា ៥ សង់ទីម៉ែត្រ (​ត្រូវ​ប្រយ័ត្ន ៖ មិន​ត្រូវ​សង្កត់​លើ​ឆ្អឹងជំនី​ឡើយ​) ប៉ុន្តែ សម្រាប់​ទារក គឺ​ចុះក្រោម​តែ ២,៥ ឬ ៣ សង់ទីម៉ែត្រ​ប៉ុន​នោះ​
•​    ​សង្កត់​បែបនេះ ឲ្យបាន ៣០ ដង (​ក្នុង​អត្រា ១០០ ដង​ក្នុង​មួយ​នាទី ឬ​លឿន​ជាង​នេះ​)
•​    ​ត្រូវ​ឲ្យ​ទ្រូង​របស់​ជនរងគ្រោះ ងើបឡើង​លើ​វិញ រាល់ពេល​សង្កត់​ម្តងៗ​
•​    ​ពិនិត្យមើល​ដង្ហើម​ជនរងគ្រោះ ថា​តើ​គេ​ចាប់ផ្តើម​ដកដង្ហើម​ឬ​នៅ​
•​    ​បើ​មិន​ទាន់​មាន​ដង្ហើម អ្នក​គួរ​ធ្វើ​វា​ម្តងទៀត សារ​ឡើងវិញ​។​
​ប្រសិនបើ​អ្នក បាន​រៀន​ចេះ​ច្បាស់​ពី​វិធី​សង្គ្រោះ​បឋម​បាន​ច្រើន អ្នក​អាច​បើកផ្លូវ​ខ្យល់ របស់​ជនរងគ្រោះ តាមរយៈ ៖
•​    ​ការ​ផ្ងើយ​ចង្ការ​ជនរងគ្រោះ​ឡើង​លើ​
•​    ​បិទ​ច្រមុះ​ជនរងគ្រោះ ឲ្យបាន​ជិត​ល្អ​
•​    ​អ្នក​ត្រូវ​ដកដង្ហើម​តាម​ធម្មតា​
•​    ​យក​មាត់​របស់​អ្នក គ្រប​ពីលើ​មាត់​ជនរងគ្រោះ ឲ្យបាន​ជិត​ដូចគ្នា​
•​    ​រួច​ផ្លុំ​ខ្យល់​ចេញពី​មាត់​អ្នក ចូល​ទៅ​មាត់​ជនរងគ្រោះ ដើម្បី​បើក​សន្ទះ​ខ្យល់​ដែល​បិទ​ជិត​
•​    ​ឆ្លៀត​ដកដង្ហើម ២ វិនាទី ដើម្បី​ប្រាកដថា ទ្រូង​ជនរងគ្រោះ​កម្រើក
•​    ​ផ្លុំ​ខ្យល់​បែបនេះ ២ ដង តាម​ពីក្រោយ ដោយ​ការ​សង្កត់​ទ្រូង ៣០ ដង​ទៀត​
•​    ​ចូរ​ធ្វើ​ដំណើរការ​នេះ​ឆ្លាស់គ្នា​នេះ (​សង្កត់ ៣០ ដង ផ្លុំ​ខ្យល់ ២ ដង​) រហូត​ដល់​អ្នកជំនាញ ឬ​គ្រូពេទ្យ​មកដល់ ដើម្បី​ជួយសង្គ្រោះ​ជនរងគ្រោះ​បន្ត​។
ដើម្បីកាន់តែច្បាស់ សូមមើលវីដេអូ https://www.youtube.com/watch?v=ZXL8S0PXX7A ៕

ញុាំ​ទឹក​ពេលព្រឹក​ព្រលឹម​ល្អ​ចំពោះ​សុខភាព

អត្ថប្រយោជន៍​នៃ​ការទទួល​ទឹក​ពេលព្រឹក​ចំពោះ​សុខភាព​មាន​ដូចជា​៖
  • ​ជួយ​អោយ​ការ​ស្រូប​យក​សារធាតុចិញ្ចឹម​បាន​កាន់តែ​ល្អ​៖ ការផឹក​ទឹក​នៅ​លើ​ពោះ​ទទេ​អាចជួយ​ជម្រះ​ពោះវៀនធំ​ដែល​ធ្វើអោយ​វា​កាន់តែ​ ងាយស្រួល​សម្រាប់​រាងកាយ​របស់​អ្នក​ក្នុងការ​ស្រូប​យក​សារធាតុចិញ្ចឹម​។​
  • ទឹក​ជួយ​ផលិត​កោសិកា​ថ្មីៗ​៖​ឈាម​របស់​យើង​ផ្សំ​ឡើង​ដោយ​ទឹក​ប្រហែល ​៨៣​ភាគរយ​។​កា​រញុំា​ទឹកពេល​ព្រឹកព្រលឹ​មអា​ច​ជួយ​បង្កើន​ការផលិត​កោសិកា​ ឈាម​និង​កោសិកា​សាច់ដុំ​ថ្មីៗ​ជា​រៀងរាល់ថ្ងៃ​។​
  • ទឹក​ជួយ​សម្រក​ទម្ងន់ ៖​ញុំ​ា​ទឹក​យ៉ាង​ហោច​ណាស់​មួយ​កែវ​ធំ​ពេលព្រឹក​អាច​បង្កើន​ការរំលាយ​អាហារ​ ប្រចាំ​ថ្ងៃ​របស់​អ្នក​រហូតដល់​ទៅ​២៤ ភាគរយ​។​
  • ​ទឹក​ជួយ​អោយ​ស្បែក​មាន​សំណើម និង​ភ្លឺរលោង​៖​ទឹក​ជួយ​សម្អាត​ជាតិពុល​ពី​ក្នុង​ឈាម​ហើយ​ជួយ​រក្សា​ស្បែក​ របស់​អ្នក​មាន​សំណើម​និង​ភ្លឹរលោង​។​
  • ​ទឹក​ជួយ​ធ្វើអោយ​ប្រព័ន្ធ​ទឹករងៃ​មាន​តុល្យភាព​៖​កូនកណ្តុរ​ដែល​ជា ​ផ្នែក​មួយ​នៃ​ប្រពន្ធ័​ទឹក​រងៃនៅក្នុង​ខ្លួន​របស់​អ្នក​មាន​តួនាទី​ជា​ តម្រង​សម្រាប់​ត្រង​ភាគល្អិតៗ​ដែល​មិនល្អ និង​មាន​សារៈសំខាន់​នៅក្នុង​ប្រព័ន្ធ​ភាពស៊ាំ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ ការឆ្លង​មេរោគ​៕

Friday, April 8, 2016

​កូន​ទល់លាមក គួរតែ​ញ៉ាំ​អ្វី​?























កាល​ពី​អត្ថបទ​មុនៗ​យើងខ្ញុំ​បាន​ណែនាំ​អ្នក​ពី​បបរ​មួយចំនួន​ដែល​ល្អ​ ចំពោះ​សុខភាព និង​ឆ្អឹង​របស់​កូន​រួចមកហើយ ដូចនេះ​ថ្ងៃនេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​រូបមន្ត​នៃ​បបរ​ម្យ៉ាង​ដែល​អាច ​ធ្វើ​ឲ្យ​កូន​អ្នក​ចៀស​ពី​ជំងឺ​ទល់លាមក​បាន​។ តើ​មាន​របៀប​ធ្វើ​ដូចម្តេច​ខ្លះ​ទៅ​?

​គ្រឿងផ្សំ ៖ អង្ករ​ចំនួន​៤០​ក្រាម ល្ពៅ​ចំនួន​៣០​ក្រាម ទឹក​ចំនួន​៤០០​មី​លី​លីត្រ នេះ​ជា​គ្រឿងផ្សំ​សម្រាប់​មនុស្ស​ពីរ​នាក់​។​

របៀប​ចម្អិន ៖

  1. ​ដំបូង​អ្នក​ត្រូវតែ​លាង​អង្ករ​ឲ្យ​ស្អាត បន្ទាប់មក​យក​វា​ទៅ​ត្រាំ​ក្នុង​ទឹក​ចំនួន​៣០​នាទី​។​
  2. ​បន្ទាប់មកទៀត អ្នក​ត្រូវ​តែ​យក​ល្ពៅ​លាង​ទឹក​ឲ្យ​ស្អាត ហើយ​ចិត​សំបក​ចេញ រួច​ចិត​វា​ជា​ដុំៗ​។​
  3. ​ក្រោយពេល​ដែល​អ្នក​រៀបចំ​គ្រឿងផ្សំ​ទាំងនោះ​ហើយ អ្នក​អាច​យក​ទាំង​អង្ករ និង​ទឹក​វា រួម​ជាមួយ​ល្ពៅ និង​ទឹក​ចំនួន​៤០០​មី​លី​លីត្រ​យកទៅ​ដាំ​ជាមួយគ្នា​។​
  4. ​ក្រោយពេល​ដែល​ឆ្អិន​រួច អ្នក​អាច​យក​វា​ទៅ​កិន​ឲ្យ​ម៉ត់ រួច​យក​ស្បៃ​ម៉ង់ម​កត្រង​កាកវា​ចេញ​ជា​ការស្រេច នោះ​កូន​អ្នកនឹង​អាច​ទទួលបាន​បប​រដែ​ល​ឆ្ងាញ់​ជា​មិនខានឡើយ​៕


ស្នាម​មុន ងាយ​បាត់​តើ​!












ស្នាម​មុន ងាយ​បាត់​តើ​! 


ការកើត​មុន​ពិតជា​លំបាក​ណាស់ ហើយ​ក្រោយពេល​ដែល​កើត​រួច វា​តែងតែ​មាន​ស្នាម​ដែល​អាច​បំផ្លាញ​សម្រស់​អ្នក​យ៉ាង​ងាយ​បំផុត ដូចនេះ​តើ​គួរតែ​ធ្វើ​ដូចម្តេច​ទើប​អាច​បំបាត់​ស្នាម​ដ៏​អាក្រក់​មើល​ ទាំងនោះ​ទៅ​? អ្នក​អាច​សាកល្បង​តាម​វិធី​ទាំងឡាយ​ដែល​យើងខ្ញុំ​ប្រាប់​បាន នោះ​អ្នកនឹង​អាច​បាត់​នូវ​ស្នាម​ទាំងនោះ​ដោយ​មិន​ដឹង​ខ្លួន​។ តើ​មាន​រូបមន្ត​អ្វី​ខ្លះ​ទៅ​?
ទឹក​ក្រូចឆ្មារ​
​នៅពេល​ដែល​អ្នក​មាន​ស្នាម​មុន អ្នក​អាច​យក​ទឹក​ក្រូចឆ្មារ​លាយ​ជាមួយ​ទឹក​បាន​ដោយ​យក​មក​លាប​លើ​ស្នាម​មុន​ នោះ មិន​ត្រូវ​ឲ្យ​ប៉ះ​នឹង​ស្បែក​នៅ​ជុំវិញ​ឡើយ ដោយ​ទុក​១៥​ទៅ​២០​នាទី​រួច​ទើប​លាង​ចេញ នៅក្រោយពេល​ដែល​អ្នក​លា​ង​រួច អ្នក​ត្រូវ​តែ​រក្សា​ស្បែក​អ្នកឲ្យមាន​សំណើម ព្រោះ​ទឹក​ក្រូចឆ្មារ​មាន​ជាតិ​កាត់​ខ្លាំង ជា​ហេតុ​ដែល​អាច​ធ្វើឲ្យ​ស្បែក​អ្នក​ស្ងួត​។​
ទឹកឃ្មុំ​
​នៅពេល​ដែល​អ្នក​កើតមុន អ្នក​អាច​ប្រើ​ទឹកឃ្មុំ​មក​កំចាត់​វា​បាន ព្រោះ​ទឹកឃ្មុំ​មាន​សំណើម មិន​ធ្វើឲ្យ​ស្បែក​អ្នក​ស្ងួត​ទេ ជាងនេះទៅទៀត​វា​មាន​សារធាតុ​ដែល​អាច​កំចាត់​មេរោគ​បាន ដូចនេះ​ក្រោយពេល​ដែល​អ្នក​ប្រើ​វា វា​នឹង​ជួយ​កំចាត់​មេរោគ​ក្នុង​មុន​អ្នក នោះ​មុន​នោះ​នឹង​មិន​សូវ​មាន​លក្ខណៈ​ក្រហម​ទេ ម្យ៉ាងទៀត​ចំពោះ​អ្នក​ដែល​មាន​ស្បែក​ឆាប់​ប្រតិកម្ម អ្នក​ក៏​អាច​ប្រើ​បានដែរ ព្រោះ​វា​មិន​ប៉ះពាល់​ដល់​ស្បែក​អ្នក​ឡើយ​។​
ប្រទាល​កន្ទុយក្រពើ​
​អ្នក​អាច​ប្រើ​ប្រទាល​កន្ទុយក្រពើ​បាន ព្រោះ​វា​អាច​ធ្វើឲ្យ​ស្បែក​អ្នក​ភ្លឺ ថែមទាំង​ធ្វើឲ្យ​ស្បែក​អ្នក​មាន​សំណើម ម្យ៉ាងទៀត​វា​នឹង​ធ្វើឲ្យ​ស្នាម​មុន​អ្នក​មាន​លក្ខណៈ​មិនសូវ​ក្រហម​ឡើយ​។​
ទឹកកក​
​អ្នក​អាច​យក​កន្សែង​ដែល​ស្អាត​មួយ រួច​យក​ទឹកកក​ដាក់​ក្នុង​កន្សែង​នោះ រួច​យកមក​ស្អំ​លើ​មុន​របស់​អ្នក​ដល់​អ្នក​មាន​អារម្មណ៍​ថា​ស្ពឹក នោះ​វា​នឹង​ជួយ​ឲ្យ​មុន​អ្នក​មិន​សូវ​ក្រហម ហើយ​ស្នាម​នៃ​មុន​ក៏​អាច​បាត់​បណ្តើរៗ​ដែរ ជាងនេះទៅទៀត​អ្នក​អាច​យក​ទឹកតែ​ដែល​ក្រាស់ យក​ទៅ​ធ្វើ​ជា​ទឹកកក រួច​យកមក​ស្អំ​លើ​មុខ​អ្នក​ក៏បាន នោះ​អ្នកនឹង​ទទួលបាន​លទ្ធផល​កាន់តែ​ល្អ ដោយសារតែ​នៅក្នុង​ទឹក​តែ​មាន​សារធាតុ​ជាច្រើន​ដែល​អាច​ជំនួយ​ដល់​ស្បែក​អ្នក ​បាន​។​
​ទឹកខ្មេះ​ផ្លែ​ប៉ោ​ម​
អ្នក​អាច​យក​ទឹកខ្មេះ​ដែល​ធ្វើ​ពី​ផ្លែ​ ប៉ោម​លាយ​ជាមួយ​ទឹក បន្ទាប់មក​យក​សំលី​ជ្រលក់​លាប​លើ​មុន​អ្នក​ជា​រៀងរាល់ថ្ងៃ ដល់​ស្នាម​មុន​អ្នក​បាត់ និង​ជា​សះស្បើយ​ទើប​ឈប់​លាប​៕

Saturday, March 5, 2016

ល្បិចងាយៗ កំចាត់មុនក្បាលខ្មៅ ជារៀងរហូត

ចង់កំចាត់មុនខ្មៅពី លើផ្ទៃមុខរបស់អ្នក អនុវត្តន៍វិធី ៣ នេះ៖
- ទី ១៖ យក baking soda (១ស្លាបព្រាបាយ) ទឹកក្រូចឆ្មារ​ ១ ស្លាបព្រាបាយ និង ទឹកធម្មតា ១ ស្លាបព្រាកាហ្វេ។ លាយចូលគ្នាអោយសព្វ។


- ទី ២៖ ដុសវាថ្នមៗទៅលើផ្ទៃមុខ និង កន្លែងផ្សេងទៀតដែលមានមុនក្បាលខ្មៅ។ ទុកចោលអោយវាស្ងួតប្រមាណជា ៣ នាទី។
ល្បិចងាយៗ កំចាត់មុនក្បាលខ្មៅ ជារៀងរហូត

- ទី ៣៖ លាងចេញដោយប្រើទឹកត្រជាក់។

បញ្ជាក់៖ អនុវត្តន៍វិធីនេះម្តងក្នុងមួយសប្តាហ៍។ ហើយកុំដុសវាទៅលើកន្លែងដែលគ្មានមុន ដុសតែកន្លែងដែលមានមុនបានហើយ៕

Saturday, February 27, 2016

វិធី​សាស្ត្រ​ធ្វើ​អោយ​ប្រដាប់​ភេទ​ស្រ្តី​តឹង​ណែន​ដូច​ក្រមុំ​ដោយ​មិន​បាច់​វះ​កាត់​

ទ្វារមាស​រលុង គឺជា​ភាព​អាម៉ាស់មួយដែលប៉ះពាល់ដល់ភាព​ ស្និទ្ធស្នាលរបស់អ្នកពេលដែលបង្កាត់ភ្លើងស្នេហ៍។ ប៉ុន្តែមាន​វិធីសាស្ត្រ​ពី​រយ៉ាង​ ដែលអាចជួយឲ្យ​ទ្វារមាស​របស់អ្នក​មាន​សភាព​តឹងណែន ហើយ​នៅតូច​ដូចពីមុនបាន។
១. ព្យាយាមបញ្ចូលចង្អុលដៃ ហើយ​ធ្វើចលនាដើម្បីឲ្យសាច់ដុំទ្វារមាស​របស់អ្នកកន្ត្រាក់ ប្រសិនបើសាច់ដុំមិនអាចធ្វើការកន្ត្រាក់ដោយដៃបាន វា​នឹងមាន​ភាពរលុង។
២. សូមព្យាយាម​បញ្ចូល ម្រាម​ដៃម្តង ៣ ក្នុងពេល​តែមួយ។ ប្រសិន​បើអ្នក​មាន​អារម្មណ៍​ថា ការបញ្ចូលនេះគ្មាន​បញ្ហា​ប្រហែល​ទ្វារមាន​របស់អ្នករលុងខ្លាំងហើយ ប៉ុន្តែ​កុំព្រួយ​មាន​បច្ចេកទេសមួយចំនួន ដែល​អាចជួយបន្តឹងសាច់ដុំទ្វារមាសរបស់អ្នក​ឲ្យតឹងណែន​ក្នុងរយៈពេល​ដ៏ខ្លី។
ដើមរមៀត
យក​ដើម​រុក្ខជាតិនេះឆុងធ្វើជាតែសម្រាប់បរិភោគ​ជាប្រចាំ វានឹងជួយពង្រឹងផ្នែកជញ្ជាំងទ្វារមាសរបស់អ្នក ហើយ​ថែមទាំងអាចជួយពង្រឹង​ជញ្ជាំងស្បូន និងជាលិកាឆ្អឹង​អាងត្រគាក​ថែមទៀត។
Oak Gall
រុក្ខជាតិ​មួយប្រភេទនេះ​មាន​ប្រភព​មកពី​ប្រទេសថៃ មានវអនុភាពខ្ពស់ក្នុងការបង្រួម​ និងសម្បូរទៅដោយប្រេង​រំអិលដែលការពារ​មិន​ឲ្យ​ទ្វារមាសមាន​ភាពរលុង។ ជាការពិតណាស់ វាអាចជួយរឹតបន្តឹងជញ្ជាំងស្រទាប់នៃតំបន់ឯកជនរបស់អ្នកឲ្យតឹងណែន ហើយ​នៅតូចដដែល៕
2 មតិយោបល់របស់ប្រិយមិត្ត

ផឹកភេសជ្ជៈនេះមួយពែង អាចសម្រករាង ១ អ៊ីញក្នុងមួយថ្ងៃ

យើងទាំងអស់គ្នាបានដឹងហើយថា គម្រោងតមអាហារកម្រនឹងមានប្រសិទ្ធិភាពណាស់ ព្រោះអ្នកគ្មានពេលវេលាគ្រប់គ្រាន់។ ដូច្នេះ តើមានវិធីណាដែលងាយស្រួលបំផុតជួយដល់ការសម្រកខ្លាញ់ក្នុងរាងកាយ? តើត្រូវខំប្រឹងហាត់ប្រាណដោយខ្លួនឯង ហើយត្រូវចៀសវាងពីប្រភេទអាហារឆ្ងាញ់ទាំងអស់នោះមែនទេ?
1456535236.1
ប្រភេទភេសជ្ជៈនេះមួយនេះតម្រូវឲ្យអ្នកទទួលទានជារៀងរាល់ថ្ងៃ ប្រសិនបើអ្នកចង់សម្រកជាតិខ្លាញ់ក្នុងខ្លួនបាន ១អ៊ីញ។ ការទទួលទានភេសជ្ជៈនេះ ១ ពែងក្នុង ១ថ្ងៃអាចជួយសម្រកកោសិកាជាតិខ្លាញ់ចេញពីក្នុងខ្លួនបាន ១អ៊ីញ។ ខាងក្រោមនេះជាការបង្ហាញពីវិធីធ្វើភេសជ្ជៈធ្មជាតិដ៏អស្ចារ្យ៖
របៀបធ្វើទឹកខ្ញីក្រូចឆ្មា
វាមិនត្រឹមតែអាចជួយរំលាយកោសិកាជាតិខ្លាញ់ចេញពីក្នុងខ្លួនប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចជួយកម្ចាត់ជាតិពុលចេញពីក្នុងខ្លួនផងដែរ។
អ្វីដែលអ្នកត្រូវមាន
ក្រូចឆ្មា ៤ផ្លែធំៗ និងខ្ញី ២ដុំធំៗ។
វិធីហាន់វា
ខ្ញីគួរតែហាន់ជាដុំៗតូចៗ ហើយក្រូចឆ្មាត្រូវហាន់ជាបន្ទះៗ។
រៀបធ្វើ
– ត្រាំខ្ញីក្នុងទឹកក្តៅឧណ្ឌៗ
– ត្រាំវារយៈពេលប្រហែល ២០នាទី ដូច្នេះទឹកអាចស្រូបយកជាតិថ្នាំពីខ្ញីបានទាំងអស់។
– បន្ទាប់មក ដាក់ធាតុផ្សំទាំងអស់ចូលទៅក្នុងក្រឡកែវធំមួយ។
– នៅពេលអ្នកដាក់ខ្ញីចូលទៅក្នុងទឹក គួរបន្ថែមទឹកកកចូលខ្លះៗ។
– បន្ថែមទឹកសុទ្ធចូលទៅក្នុងក្រឡកែវ។
– ដាក់វាចូលទៅក្នុងទូរទឹកកករយៈពេល ២ម៉ោង រួចអ្នកអាចញ៉ាំវាបាន។ ភេសជ្ជៈនេះ អ្នកក៏អាចរក្សាវាទុកក្នុងទូរទឹកកករយៈពេល ២-៣ថ្ងៃ ៕

https://youtu.be/D6k49jnW0a8

អាថ៌កំបាំងគួរឲ្យខ្មាស់ ១០ ចំណុច ដែលស្ត្រីមានផ្ទៃពោះមិនចង់ឲ្យគេដឹង

មនុស្សជាច្រើនប្រហែលជាធ្លាប់បានដឹងពីអាការៈចម្លែកៗ ដែលនឹងកើតមានចំពោះរាងកាយស្ត្រី នៅពេលនាងមានផ្ទៃពោះ។ ក្រៅពីមានអាការៈឈឺមិនស្រួលខ្លួនជារៀងរាល់ព្រឹក រហូតដល់ឡើងទម្ងន់ តែនៅមានអាការៈមួយចំនួនទៀតដែលអ្នករាល់គ្នាគួរដឹង។ ប៉ុន្តែក៏នៅមានរឿងខ្មាស់អៀនជាច្រើនទៀតដែលស្ត្រីធ្លាប់ជួប តែពួកនាងមិនចង់ឲ្យអ្នកណាដឹង។
1456542432.1
១. លេចនោមនៅពេលក្រដាស
ដោយសារតែបន្ថែមសម្ពាធទៅលើប្លោកនោម ស្ត្រីមានផ្ទៃពោះអាចលេចនោម នៅពេលក្រដាស ឬក្អក។ ចលនានេះផ្ទុះឡើងភ្លាមៗអាចកើនសម្ពាធច្រើនបន្តិចលើប្លោកនោមរបស់អ្នកដែលបណ្តាលឲ្យលេចនោម។
២. ជើងធំជាងមុន
បំរែបំរួលទំហំជើងអាចកើតឡើងដោយសារមូលហេតុមួយចំនួនរួមមាន ឡើងទម្ងន់ និងបន្ថែមសម្ពាធលើជើងរបស់អ្នក។ បញ្ហាជើងធំ និងហើមជើងរបស់ស្ត្រីនឹងត្រលប់មកសភាពដើមវិញ បន្ទាប់ពីសម្រាលកូនរួច។ ប៉ុន្តែប្រសិនបើបំរែបំរួលមានលក្ខណៈធ្ងន់ធ្ងរ ជើងរបស់អ្នកអាចនៅតែមានទំហំធំដដែល។
៣. ជាតិហ្គាស និងភើ
ដោយសារតែទារករបស់អ្នកកំពុងលូតលាស់, ទារកតូចរបស់អ្នកបានជ្រៀតយកកន្លែងទំនេរកាន់តែច្រើនឡើងនៅក្នុងពោះរបស់អ្នក, មានន័យថាខ្យល់ជាច្រើនត្រូវបញ្ចេញមកក្រៅ។ មានវិធី ២យ៉ាងដែលខ្យល់នេះអាចបញ្ចេញមកក្រៅបាន ដូច្នេះព្យាយាមញ៉ាំអាហារតិចតួច តែញឹកញាប់ ឬសុំថ្នាំបំបាត់ជាតិហ្គាសពីវេជ្ជបណ្ឌិត។
៤. ចេញកន្ទួលក្រហមលើចុងសុដន់
រាងកាយរបស់អ្នកកំពុងត្រៀមកំណើតរបស់ទារក ហើយនេះមានន័យថា ក្បាលសុដន់របស់អ្នកកំពុងតែរីកធំឡើងត្រៀមសម្រាប់បំបៅដោះ។ នេះបានធ្វើឲ្យវាប្រតិកម្ម, រីកកាន់តែធំឡើងៗ កកិតនឹងអាវទ្រនាប់ និងអាវ ហើយបណ្តាលឲ្យចេញជាកន្ទួលក្រហមឡើងមក។ រក្សាសំណើមចុងសុដន់របស់អ្នកជានិច្ច និងចៀសវាងពាក់អាវដែលធ្វើឲ្យរោលកន្ទួល។
៥. ចេញមុន
ជាធម្មតា អរម៉ូនស្ត្រីមានផ្ទៃពោះគ្រប់គ្រងលែងបាន ដូចកាលពីនាងនៅជាយុវវ័យ។ មនុស្សស្រីខ្លះធ្លាប់មានស្បែកស្អាត, ម៉ត់រលោង, មនុស្សស្រីផ្សេងទៀតឃើញថា ស្បែករបស់ពួកគេមានចេញមុន នៅពេលពួកគេនៅជាយុវវ័យ។ ចៀសវាងការប្រើវិធីស្តង់ដាព្យាបាលមុន ព្រោះវាមិនទាន់ប្រាកដនៅឡើយទេថា តើមានសុវត្ថិភាព ឬក៏អត់ ក្នុងពេលមានផ្ទៃពោះបែបនេះ តែផ្ទុយទៅវិញគួរពិភាក្សាជាមួយវេជ្ជបណ្ឌិត ឬអ្នកជំនាញផ្នែករោគស្ត្រី ដើម្បីព្យាបាលមុនលើស្បែករបស់អ្នក។
៦. សុបិន្តអាក្រក់
មានហេតុផលជាច្រើនដែលធ្វើឲ្យអ្នកយល់សប្តិ ក្នុងពេលមានផ្ទៃពោះ ប៉ុន្តែជាធម្មតាវាបណ្តាលមកពីអារម្មណ៏តានតឹងច្រើន និងបំរែបំរួលអរម៉ូន ជាពិសេសនៅពេលអ្នកទើបនឹងមានកូនដំបូង។ ការសុបិន្តឃើញឡានបុកគ្នា ឬបញ្ហាកំណើតកូនជារឿងមួយធម្មតា ប៉ុន្តែគួរកត់ត្រាក្តីសុបិន្តរបស់អ្នកចូលទៅក្នុងសៀវភៅកំណត់ហេតុ ដើម្បីកម្ចាត់វាចេញពីចិត្តរបស់អ្នក។
៧. ហូរទឹកដោះ
ដោយសារខ្លួនប្រាណរបស់អ្នកនឹងត្រូវបន្តមើលថែទារកដែលត្រូវកើតមក អ្នកអាចជួបនឹងបញ្ហាហូរទឹកដោះ។ អ្នកអាចការពារពីការហូរទឹកដោះកើតឡើងបាន ដោយអ្នកអាចប្រើក្រដាសជូតមាត់ទ្រាប់ពីលើក្បាលសុដន់របស់អ្នក ដើម្បីស្រូបយកទឹកដោះដែលហូរចេញមក។
៨. បំរែបំរួលរន្ធផ្ចិត
ស្ត្រីមានផ្ទៃពោះតែងតែប្រឈមនឹងបំរែបំរួលរាងកាយជាច្រើន ប៉ុន្តែបញ្ហាបំរែបំរួលរន្ធផ្ចិតនេះកម្រនឹងគាត់គិតណាស់។ ការលានរន្ធផ្ចិតបែបនេះជាសមត្ថភាពឱកាសចុងក្រោយជាកន្លែងជ្រៀតជ្រករបស់ទារកក្នុងផ្ទៃ និងនៅតែបែបនេះរហូតដល់សម្រាលកូនរួច។
៩. ជំងឺទល់លាមក
អរម៉ូនក្នុងពេលមានផ្ទៃពោះអាចបណ្តាលឲ្យរាងកាយរបស់អ្នកចាប់ផ្តើមរក្សាទុកសារធាតុចិញ្ចឹមជាជាងបញ្ចេញចោល។ នេះបានធ្វើឲ្យកើតជំងឺទល់លាមក។ ដើម្បីព្យាបាលជំងឺទល់លាមកនេះ អ្នកត្រូវទទួលទានអាហារសម្បូរជាតិសរសៃឲ្យបានច្រើន។
១០. បត់ជើងធំពេលសម្រាលកូន
នេះមិនមែនជារឿងមួយដែលស្ត្រីគ្រប់រូបនឹងត្រូវជួបប្រទះនៅពេលសម្រាលកូនឡើយ វាគ្រាន់តែជាបទពិសោធន៏ដ៏គួរឲ្យអៀនខ្មាស់មួយ។ នៅពេលអ្នកសម្រាលកូនចេញមក វាអាចនឹងធ្វើឲ្យអ្នកបញ្ចេញនូវលាមកផងដែរ៕

អាហារ ៤ប្រភេទ ជួយឲ្យលិង្គរឹងដូចដុំថ្មពេលឡើងគ្រែ

បុរសជាច្រើនណាស់ដែលជួបប្រទេះនូវបញ្ហាខ្សោយលិង្គ ពិបាកនឹងធ្វើឲ្យដៃគូឈានដល់ចំណុចកំពូលដូចបំណងបាន។ ដូច្នេះហើយ ប្រសិនបើអ្នកជួបបញ្ហានេះមែន សូមព្យាយាមផ្លាស់ប្តូរដោយបរិភោគអាហារបែបធម្មជាតិ។
1456451182.1
តើធ្វើដូចម្តេចដើម្បីជួយឲ្យលិង្គរឹងមាំឡើងវិញបាន?
ប្រសិនបើអ្នកអសមត្ថភាពផ្លូវភេទ អាចបណ្តោលឲ្យកើតមាន កត្តាផ្លូវចិត្ត, អសមត្ថភាពក្នុងការសម្រេចកាម និងមិនអាចរក្សាភាពរឹងតាមបែបធម្មជាតិ ដោយសារលំហូរឈាមមិនគ្រប់គ្រាន់បញ្ចូនទៅកាន់លិង្គ (មិនមែនដោយសារតែខ្វះចំណង់ផ្លូវភេទទេ)។ ឈាមរត់មិនល្អអាចនាំឲ្យងាប់លិង្គ ព្រោះសសៃឈាមរងការខូចខាត។
ដើម្បីឆ្លើយតបចំពោះបញ្ហានេះតាមបែបធម្មជាតិ មានតែបរិភោគអាហារ ៤ប្រភេទប៉ុណ្ណោះ ទើបអាចធ្វើឲ្យសសៃដំណើរការល្អឡើងវិញ និងធ្វើឲ្យឈាមរត់បានស្រួល។
ចេក
បេះដូង គឺជាកត្តាដល់សំខាន់ក្នុងការធ្វើឲ្យលិង្គឡើងរឹងបាន។ ដូច្នេះ អ្នកត្រូវបរិភោគអាហារដែលមានផ្ទុកសារធាតុប៉ូតាស្យូម ឬផ្លែចេកព្រោះវាសម្បូរជាតិសូដ្យូមខ្ពស់ ដែលធ្វើឲ្យប្រសើរឡើងនូវលក្ខណ្ឌនៃបេះដូង និងឈាមរត់។
ត្រី Losos
ត្រីសមុទ្រមួយប្រភេទនេះមានកម្រិតជាតិអាស៊ីតខ្លាញ់សំខាន់ដូចជា អូមេហ្គា ៣ ដែលអាចជំនួយដល់ឈាមរត់ និងលិង្គអាចរឹងបានយូរ។ តាមការសិក្សាមួយបានបង្ហាញថា ចរាចរឈាមគឺជាផ្នែកមួយដ៏សំខាន់បំផុតនៃការជំរុញឲ្យលិង្គឡើងរឹងបាន។
ខ្ទឹមបារាំង
ខ្ទឹមបារាំងគឺជាមើមរុក្ខជាតិមួយប្រភេទ ដែលត្រូវបានគេប្រើធ្វើជាអាហារដ៏មានអានុភាពសម្រាប់បង្កើនសមត្ថភាពនៃលិង្គ។
ខ្ញី
អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Toyama Medical and Pharmaceutical ប្រទេសជប៉ុន បានរកឃើញថា សារធាតុ gingerol ដែលមាននៅក្នុងខ្ញីជាធាតុផ្សំជំរុញដល់ការកន្ត្រាក់នៃសសៃឈាមបញ្ចូនទៅកាន់លិង្គបានយ៉ាងល្អ។
លើសពីនេះទៅទៀតអាហារទាំងប៉ុន្មាននៅខាងលើ មិនត្រឹមតែជួយសម្រួលដល់ចរន្តឈាមប៉ុណ្ណោះទេ ថែមទាំងបន្ថយកម្រិតកូឡេស្តេរ៉ុល និងជួយបង្កើនថាមពលផ្លូវភេទឲ្យប្រើការបានយូរថែមទៀត៕

Wednesday, February 24, 2016

ប្រការ​ដែល​អ្នក​ម្ដាយ​គ្រប់​រូប​​គួរ​ដឹង ក្នុង​ការ​ប្រើ​ម្សៅ​លាប​ខ្លួន​សម្រាប់​កូន​ក្មេង

ប្រការ​ដែល​អ្នក​ម្ដាយ​គ្រប់​រូប​​គួរ​ដឹង ក្នុង​ការ​ប្រើ​ម្សៅ​លាប​ខ្លួន​សម្រាប់​កូន​ក្មេង
ម្សៅ​កូន​ក្មេង (Baby Powder) ជា​ម្សៅ​ហុយ​ដែល​ប្រើ​សម្រាប់​ការពារ​កន្ទួល​ពី​ការ​ប្រើ​កន្ទប​ ឬខោ​ទឹក​នោម​ទារក ជា​ថ្នាំ​បំបាត់​ក្លិន​មិន​ល្អ​ និង​សម្រាប់​ការ​ប្រើ​ជា​ម្សៅ​សម្រាប់​រោយ​ខ្លួន។ 
   តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​បាន​អោយ​ដឹង​ថា ការ​ប្រើ​ម្សៅ​ហុយ​ ឬម្សៅ​កូន​ក្មេង​បើ​ប្រើ​មិន​បាន​ត្រឹម​ត្រូវអាច​បង្ក​បញ្ហា​ដល់​ផ្លូវ​ដង្ហើម​ សួត និង​សម្បុក​ពងរបស់​ស្ដ្រី​បាន ពិសេស ការ​រលាក​នៅ​បរិវេណ​អវយវៈភេទ។
   ដូច្នេះ​ក្នុង​ការ​លាប​ម្សៅ​អោយ​កូន មាតាមិន​គួរ​មាន​ទម្លាប់​ចាក់​ម្សៅ​ច្រើន​ៗ​លើ​បាត​ដៃ​លាប​លើ​បរិវេណ​គូទ និង​អវយវៈភេទ​កូន​តូច​នោះ​ទេ គួរ​ចាក់​ម្ដង​បន្ដិច​ៗ រួច​យក​ទៅ​លាប​នៅ​បរិវេណ​ផ្សេងៗ​នៃ​រាង​កាយ​នៅ​ពេល​បាន​ជូត​ផ្ដិត​ស្ងួត​ល្អហើយ ដោយ​ព្យាយាម​កុំ​អោយ​ម្សៅ​ហុយ​ព្រោះ​វា​អាច​ចូល​តាម​ផ្លូវ​ដង្ហើម​ទៅ​កក​ផ្ដុំ​នៅ​ក្នុង​សួត៕

Saturday, February 13, 2016

អាហារ​គ្រោះថ្នាក់ ស្ត្រី​មាន​​ផ្ទៃ​ពោះ​គួរ​ជៀសវាង​ទទួល​ទាន

ការ​បរិភោគ​អាហារ​ឱ្យបាន​​ត្រឹមត្រូវក្នុង​ពេល​​មាន​ផ្ទៃពោះ​ ពិត​ជា​​សំខាន់​ណាស់​ ប៉ុន្តែ​បើ​ទទួល​ទាន​អាហារ​ខុស វា​អាច​ផ្ដល់​គុណវិបត្តិ​ដល់​មាតា​​​និង​ទារកក្នុង​ផ្ទៃ។ យ៉ាងណា​អាហារ និង​ភេសជ្ជៈ​មួយ​ចំនួន​ខាងក្រោម​នេះ  ស្ត្រី​មាន​ផ្ទៃពោះ​គួរ​តែ​ជៀសវាង​បរិភោគ។ ​​

-សាច់​ឆៅ ៖ អាហារ​សមុទ្រ សាច់​គោ សាច់​ជ្រូក សាច់​មាន់ទា ដែល​មិន​ទាន់​ចម្អិន​ ឬ​ចម្អិន​មិន​ឆ្អិន​ល្អ សូម​ស្ត្រី​មាន​ពោះ​ទាំងឡាយកុំ​បរិភោគ។ សាច់​ទាំងនេះ​​មាន​ផ្ទុក​បាក់តេរី  Toxoplasmosis និង Salmonella។

-គ្រឿង​សមុទ្រ​មាន​សំបក​៖ សម្រាប់​គ្រឿង​សមុទ្រ​មាន​សំបក​ដូចជា គ្រំ ងាវ ខ្យង អយស្ទ័រ មិន​ទាន់​ចម្អិន​ក៏​មិន​ត្រូវ​ទទួលទាន​ដែរ ព្រោះ​គ្រឿង​សមុទ្រ​ឆៅ​ភាគច្រើន​ធ្វើ​ឱ្យ​មនុស្ស​ឈឺ។ បើ​ចង់​ទទួលទាន​ត្រូវ​ចម្អិន​ឱ្យ​ឆ្អិន។

-ស៊ុត​ឆៅ៖ ស៊ុត​ឆៅ​ឬ​អាហារ​ផ្សេងទៀត ដែល​មាន​ជាតិ​ស៊ុត​ឆៅ ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ជៀសវាងដែរ ព្រោះ​ស៊ុត​ឆៅ មាន​ផ្ទុក​មេរោគ​ធ្វើ​ឱ្យ​មនុស្ស​ឈឺ។ ​បើ​ចង់​ទទួលទាន​ត្រូវ​ចម្អិន​ឱ្យ​ឆ្អិន។


raw-eggs-during-pregnancy

-ប៉ាតេ ​ឬ​ប្រហិត៖ សាច់​ប៉ាតេ​ ប្រហិត ឬ​សាច់​ក្លាស់​សេ​ក្នុង​ទូទឹកកក មិន​​គួរ​បរិភោគឡើយ ព្រោះ​វា​អាច​មាន​មេរោគ​ធ្វើ​ឱ្យ​អាហារ​ពុល (listeria)។ ប៉ាតេ​ឬ​ប្រហិត​វេច​ខ្ចប់​ជា​កំប៉ុង​ឬ​ទុក​លើ​ធ្នើរ​មាន​សុវត្ថិភាព អាច​ទទួល​ទាន​បាន។ ​

-កាហ្វេ និង​ តែ៖ ទោះបី​ជា​ការសិក្សា​មួយ​ចំនួន​បង្ហាញ​ថា ការ​ផឹក​កាហ្វេ​ល្មម​មិន​ប៉ះពាល់សុខភាព​ តែ​ការ​សិក្សា​ផ្សេង​ទៀត​គូស​បញ្ជាក់​ថា ការ​ទទួល​ទាន​កាហ្វេ មាន​ផល​ប៉ះពាល់ដល់​មាតា ​​ហើយ​​ឈាន​ទៅ​រក​ការ​រលូត​កូន ។ ការ​មិន​​ផឹក​កាហ្វេ​នៅ​ត្រីមាស​ដំបូង ជួយ​កាត់​បន្ថយ​ការ​រំលូត​កូនបាន​។

បើ​តាមក្បួនពេទ្យ ស្ត្រី​មាន​ផ្ទៃពោះ ​គួរ​ផឹក​កាហ្វេ​តិច​ជាង២០០ ​មីលីក្រាម​ក្នុង​មួយ​ថ្ងៃ។ កាហ្វេ​ធ្វើ​ឱ្យ​មនុស្ស​បាត់បង់​ជាតិ​ទឹក​ក្នុង​ខ្លួន។ ការ​ស្រាវជ្រាវ​ផ្សេង​ទៀតបង្ហាញ​​ថា កាហ្វេ​ធ្វើ​ឱ្យ​កូន​កើត​មិន​គ្រប់ខែ កូន​កើត​មិន​គ្រប់​ទម្ងន់។ បើ​យក​ល្អ​ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់​រូប​ មិន​គួរ​ផឹក​កាហ្វេ​ទេ ​​បើ​ផឹក​​ក៏​មិន​គួរ​ផឹក​ច្រើន​ដែរ។

caffeine-during-pregnancy

- ស្រា៖ គ្មាន​ការ​ស្រាវ​ជ្រាវ​ណា​បង្ហាញ​ថា ស្រា​មាន​សុវត្ថិភាព ​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ទេ ដូច្នេះ​​ស្ត្រី​មាន​ផ្ទៃ​ពោះ មិន​គួរ​សេពគ្រឿង​ស្រវឹង​​ឡើយ។ ស្រា​​ប៉ះពាល់​ដល់​​ការ​លូតលាស់ របស់​ទារក​ក្នុង​ផ្ទៃ។

-បន្លែ​​មិន​ស្អាត៖ ទទួលទាន​បន្លែ ធ្វើ​ឱ្យ​​មាតា​ និង​ទារក​មាន​សុខភាព​ល្អ ប៉ុន្តែ​ត្រូវ​ច្បាស់​ថា បន្លែ​​មិន​ស្អាត​ធ្វើ​ឱ្យ​ប៉ះពាល់​សុខភាព ព្រោះ​វា​មាន​បាក់តេរី Toxoplasmosis ច្រើន។ ម៉្លោះហើយ មុន​នឹង​បរិភោគ​ត្រូវ​លាង​ឱ្យ​បាន​ស្អាត។

-Deli Meat៖ អាហារ​ទាំងនេះ ស្ត្រី​មិន​គួរ​បរិភោគ​ទេ​ពេល​មាន​ផ្ទៃពោះទេ។ អាហារ​ប្រភេទ​នេះ ​រួមមាន​សាច់​ជ្រូក មាន់ សាច់​ក្រក, Hot dog ទៀតសោត ព្រោះ​វា​បណ្ដាល​ឱ្យរលូត​កូន ប៉ះ​ពាល់​សតិ ឬ​កូន​ស្លាប់​ក្នុង​ផ្ទៃ៕

street-spider_3069223c

Friday, February 5, 2016

តោះ ! ​មករៀន​ធ្វើ ​លតស្វិត ​!


វិធីធ្វើ
- - ចាក់ទឹកស៊ីរ៉ូក្រហម ១ស្លាបព្រាចូល រួចកូរអោយសព្វ។បើអត់ទឹកស៊ីរ៉ូទេអាចច្របាច់គ្រាប់ទទឹមយកទឹករបស់វាមកលាយនឹងម្សៅក៏បាន។ បើសិនមិនចង់ដាក់ពណ៌ ក៏បាន។
រោយម្សៅឆា (ឆៅ)បន្ថែមហើយច្របាច់សាច់ម្សៅលាយបញ្ចូលគ្នាបន្តិចម្តងៗទាល់តែបានជាម្សៅមួយដុំម៉ដ្ឋល្មួតចូលគ្នា
បើសាច់ម្សៅនៅជាប់ដៃ យកម្សៅឆាមករោយតិចៗពីលើទាល់តែសាច់ម្សៅឈប់ជាប់ដៃ
យកបន្ទះក្តារ ឬជ្រុញ បបោសម្សៅឆាផាត់ពីលើតិចៗ
បេះម្សៅមួយដុំ ដាក់លើក្តារ ឬជ្រុញនោះហើយកិនវាឱ្យសំប៉ែតៗ ជាបន្ទះស្តើងៗ
យកម្សៅឆាទៅបបោសនឹងកូនកាំបិត ហើយយកទៅកាត់បន្ទះម្សៅនោះ អោយទៅជាសរសៃៗ
រោយម្សៅឆាពីលើសរសៃលត ហើយពង្រាយសរសៃលតឱ្យដាច់ៗពីគ្នា
ដាំទឹកក្តៅមួយឆ្នាំងឱ្យពុះល្អ
ចាក់សរសៃលតចូលក្នុងឆ្នាំងយកចង្កឺះកូរតិចៗដើម្បីឱ្យសរសៃលតរបូតចេញពីគ្នា (កុំឱ្យជាប់ស្អិតជាមួយគ្នា)
ទុកឱ្យឆ្នាំងលតពុះមួយស្របក់
នៅពេលសរសៃលតចេញសម្បុរថ្លាហើយអណ្តែតនៅលើផ្ទៃទឹក ចូរស្រង់វាចេញមកក្រៅ និងលាងជាមួយទឹកត្រជាក់។
នៅពេលស្រង់លតដាក់ចាន សូមដាក់ទឹកកកចូលដើម្បីរក្សាលតកុំអោយជាប់គ្នា។
ដាំទឹកស្ករស ដាក់អំបិលចុងស្លាបព្រាបន្តិច
ពេលទទួលទាន អ្នកអាចដួសលតដាក់ចានថែមទឹកស្ករបន្តិច និងខ្ទិះដូងបន្តិច (ឬបើមានខ្នុរ ហែកខ្នុរជាចំណិតៗ តូចៗដាក់បន្ថែមដើម្បីបង្កើនរសជាតិនិងក្លិនឈ្ងុយ) ៕




ដោយ៖ ឈូក ស

Sunday, January 31, 2016

ព្យាបាលស្នាមខ្មៅ នៅលើម្រាមដៃម្រាមជើង តាមបែបធម្មជាតិ

ព្យាបាលស្នាមខ្មៅ នៅលើម្រាមដៃម្រាមជើង តាមបែបធម្មជាតិ

តើអ្នកមានបញ្ហាស្នាមខ្មៅ នៅលើម្រាមដៃម្រាមជើងមែនទេ ? ខាងក្រោមនេះ ជាដំណោះស្រាយងាយៗ តាមបែបធម្មជាតិ ៖
១. ក្រូចឆ្មារ​ និង ស្ករស
លាយក្រូចឆ្មារ និង​ ស្ករសក្នុងបរិមាណសមរម្យ ដែលអាចដុសសព្វម្រាមដៃជើង ។ ដុសទៅលើម្រាមដៃម្រាមជើងរយៈពេល ៥ ទៅ ១០ នាទី ជារៀងរាល់ថ្ងៃ ។ អ្នកនឹងទទួលបានលទ្ធផលជាទីគាប់ចិត្ត ។

២. ក្រូចឆ្មារ និង ទឹកឃ្មុំ
លាយទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ ជាមួយនឹងទឹកក្រូចឆ្មារ ១ ស្លាបព្រាកាហ្វេ កូរអោយសព្វ ។ ដុសទៅម្រាមដៃជើងដែលខ្មៅ រយៈពេល ១០ នាទី ដើម្បីទទួលបានលទ្ធផលឆាប់រហ័ស ។ អនុវត្តន៍ជារៀងរាល់ថ្ងៃ ។

៣. យ៉ាអួ និង គ្រាប់អាល់ម៉ុង
យកគ្រាប់អាល់ម៉ុង ១​ រឺ ២ គ្រាប់កិនអោយម៉ត់ រួចលាយជាមួយយ៉ាអួមួយស្លាបព្រាបាយ កូរអោយសព្វ ។ ដុសទៅលើម្រាមដៃម្រាមជើង រយៈពេល ១០ នាទី ។ សឹមលាងចេញ ធ្វើរាល់ថ្ងៃ ។

ជ្រើសរើសវិធីមួយណាដែលអ្នកគិតថាងាយស្រួល ៕

ទំលាក់អៀន រឺព្រូន តាមបែបធម្មជាតិ


តើអ្នកធ្លាប់មានបញ្ហាអៀន រឺព្រូននេះដែររឺទេ? ប្រសិនបើអ្នក រឺកូនរបស់អ្នក មានបញ្ហានេះ ហើយចង់ធ្វើការទំលាក់អៀន រឺព្រូននេះតាមបែបធម្មជាតិ ខាងក្រោមនេះជាដំណោះស្រាយដ៏សាមញ្ញាសំរាប់អ្នក៖ ១. ទឹកខ្មេះ ដោយសារតែវាមានជាតិអាស៊ីតធម្មជាតិខ្ពស់ ដូច្នេះទឹកខ្មេះគឺមានប្រសិទ្ធភាពបំផុតក្នុងការសំលាប់ពពួកប៉ារ៉ាសិតទាំងនេះ។ អ្វីដែលអ្នកត្រូវធ្វើគឺលាយទឹកខ្មេះជាមួយទឹក ដោយយកទឹកខ្មេះ ១ ពែង លាយជាមួយទឹក ៣ពែង ហើយលាងសំអាតត្រង់កន្លែងសំងាត់របស់អ្នកកូនរបស់អ្នក ដោយដុសជាមួយសាប៊ូ Anti-bacterial soap។

ម្រេច និង ទឹកឃ្មុំ ជាដំណោះស្រាយដ៏ល្អ ក្នុងការព្យាបាលជំងឺក្អក យ៉ាងពូកែសក្តិសិទ្ធ


គ្រឿងផ្សំទាំងពីរមុខនេះ ពិតជាមានប្រសិទ្ធភាពណាស់ ក្នុងព្យាបាលជំងឺក្អក ។ ខាងក្រោមនេះជាវិធីធ្វើ៖ – ម្រេចម៉ត់ និង ទឹកឃ្មុំ លីងម្រេច ៤-៥ គ្រាប់ (បើកភ្លើងតិច) រយៈពេល ២-៣ នាទី បិទភ្លើង រួចទុកអោយវាត្រជាក់ ហើយកិនវាអោយម៉ត់ ។ ដួសទឹកឃ្មុំកន្លះស្លាបព្រាបាយ ហើយរោយម្រេចម៉ត់មួយចឹបចូល ។ កូរវាអោយចូលគ្នាសព្វ សឹមញុំាវា​ ។ អ្នកអាចញុំាវាជារៀងរាល់ព្រឹក ដើម្បីការពារក្អក ។ វាមិនត្រឹមព្យាបាលក្អកទេ តែវាក៏ជួយអ្នកជៀសឆ្ងាយពី ជំងឺផ្តាសាយ និង ឈឺកផងដែរ ។

Thursday, January 28, 2016

“១៤ ថ្ងៃ​” ដើម្បី​មាន​សុខភាព​ល្អ​ឡើង​វិញ​



​ការ​មាន​សុខភាព​ល្អ គឺជា​អ្វី​ដែល​មនុស្ស​គ្រប់​គ្នា​ប្រាថ្នា​ចង់បាន ប៉ុន្តែ មនុស្ស​ភាគច្រើន មិន​អាច​ធ្វើ​វា​បាន​នោះ​ទេ គឺ​បាន​តែ​ចង់ ហើយ​មិន​អនុវត្ត​។ ពេលខ្លះ ដឹងថា អាហារ​នោះ​មិន​ល្អ​ហើយ ប៉ុន្តែ ចិត្ត​ចេះតែ​ចង់ ហើយ​ញ៉ាំ​វា​ទៀត​។​
​យ៉ាងណាមិញ ប្រសិនបើ​អ្នក​ចាប់ផ្តើម​បាន​ល្អ និង​អនុវត្ត​តាម​ការណែនាំ​ខាងក្រោម​នេះ ធានា​ថា​អ្នក នឹង​មាន​សុខភាព​ល្អ​ឡើងវិញ ក្នុង​រយៈពេល​ត្រឹមតែ ១៤ ថ្ងៃ​ប៉ុណ្ណោះ ហើយ​អ្នក​គួរតែ​បន្ត​វា​ទៅ​មុខ​ទៀត​។​
​ព្រីន​តារាង​មុខម្ហូប​ពីរ៉ាមី​ត ដែល​បញ្ជាក់​អំពី​កាឡូរី និង​អ្វី​ដែល​អ្នក​ត្រូវ​ញ៉ាំ​តិច និង​អ្វី​ដែល​អ្នក​ត្រូវ​ញ៉ាំ​ច្រើន​។​
​ក្រោយ​ពីព្រី​នហើយ ត្រូវ​អនុវត្ត​ឲ្យបាន មិនមែន​ទុកចោល​នោះទេ​។​
​ញ៉ាំ​ផ្លែឈើ​
​បើ​អ្នក​មិន​ចូល​ចិត្ត​ទំពារ​ផ្លែឈើ​ទេ អ្នក​អាច​កិន ឬ​ក្រឡុក​យក​តែ​ទឹក​ញ៉ាំ​បាន​។ បន្លែ ក៏​ដូចគ្នា​ដែរ គឺ​កៀប​យក​តែ​ទឹក គឺ​បាន​ហើយ​។​
​ញ៉ាំ​បន្លែ​
​អ្នក​មិន​ចូលចិត្ត​ញ៉ាំ​បន្លែ​? អញ្ចឹង ញ៉ាំ​ទឹក​ប៉េងប៉ោះ​កៀប​វិញ​ទៅ​។ ការ​ខាំ​ការ៉ុត​ញ៉ាំ​លេង ក៏​ជា​ជម្រើស​មួយ​ល្អ​ដែរ​។ ចុះ​ចំណែក​ឯ​សាឡាដ៍​បារ​វិញ យាង​ម៉េច​ដែរ​?
​ហាត់ប្រាណ​
​បើ​អ្នក​មិន​ចូល​ចិត្ត​ហាត់ប្រាណ​យូរ អញ្ចឹង សាកល្បង​ហាត់ប្រាណ ឲ្យបាន​ត្រឹម​តែ​ការ​ច្រៀង​ចម្រៀង ២០ បទ​គឺ​បាន​ហើយ​។ ម្យ៉ាងទៀត អ្នក​អាច​ហាត់ប្រាណ នៅ​ពីមុខ​ទូរទស្សន៍​បាន​។​
​ញ៉ាំ​ទឹក ជំនួស​ភេសជ្ជៈ​នានា​
​អ្នក​ប្រហែលជា​ចូលចិត្ត​កាហ្វេ ឬ​ទឹកក្រូច ប៉ុន្តែ អ្នក​គួរតែ​ដល់ពេល ដែល​ត្រូវ​ផ្លាស់ប្តូរ​ទម្លាប់​នេះ​ចោល​ហើយ​។​


ដឹង​អត់ថា​ដាក់​របស់​ដូច​ក្នុង​រូប​នេះ​ក្រោម​អណ្តាត​មាន​អ្វី​កើតឡើង​ដែរ​ទេ​?

កា​រលាយ​ចូលគ្នា​នៃ​អំបិល និង​ស្ករស​មិនសូវ​ជា​រឿង​មួយ​ល្បី​នោះទេ ប៉ុន្តែ​នៅពេល​យើង​និយាយ​អំពី​បញ្ហា​នៃ​ការ​គេង​វិញ ការប្រើ​រូបមន្ត​ខាងលើ​នេះ​អាច​ជា​រឿង​មាន​ប្រយោជន៍​បំផុត​។

​គ្រឿងផ្សំ​ទាំងនេះ​អាច​មិន​ផ្តល់​សុខភាព​ដល់​យើង​ទេ បើសិនជា​ញ៉ាំ​ក្នុង​ចំនួន​ច្រើន ប៉ុន្តែ​បើ​ញ៉ាំ​ក្នុង​កម្រិត​មធ្យម​វិញ​នោះ វា​នឹង​ផ្តល់​ជា​អត្ថប្រយោជន៍​ច្រើន​ដូចជា លុបបំបាត់​ការ​គេង​មិន​លក់ ឈឺក្បាល និង​ពង្រឹង​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​។​
បើសិនជា រាងកាយ​អ្នកបង្កើន​ចំនួន Serotonin ក្នុង​ខ្លួន​តាមរយៈ​អំបិល និង​ស្ករ​នោះ វា​ពិតជា​មាន​ប្រយោជន៍​ដល់​ការបំពាត់​ភាព​ស្ត្រេ​ស​ក្នុង​រាងកាយ​ជាមិនខាន​។

​គ្រឿងផ្សំ​៖
•​    ​ស្ករត្នោត ៥​ស្លាបព្រា​កាហ្វេ​
•​    ​អំបិល ១​ស្លាបព្រា​កាហ្វេ​
 
​ចូរ​យក​គ្រឿងផ្សំ​ទាំងពីរ​នេះ​ច្របល់​ចូលគ្នា​ឱ្យ​សព្វ​ល្អ ហើយ​យក​វា​ទៅ​ដាក់​ក្នុង​ក្រឡ​កែវ​មួយ​។
ការណែនាំ​
អ្នក​គួរតែ​យក​ល្បាយ​ខាងលើ​នេះ​បន្តិច​ដាក់​នៅ​ក្រោម​អណ្តាត​មុនពេល​ចូល​គេង បន្ទាប់មក វា​នឹង​រលាយ​អស់​ក្នុង​រយៈពេល​ពីរ​នាទី​ក្រោយ​។
សារធាតុ Natrium ដែល​មាន​ក្នុង​អំបិល​នឹង​ជួយ​បង្កើន​ថាមពល ព្រមទាំង​ជួយ​ឱ្យ​កោសិកា​ដកដង្ហើម​បាន​ធម្មតា​ទៀត​នៅពេល​មាន​គ្លុយកូស​នៅ​ពី​លើ​។
​អំបិល និង​ស្ករ​គឺជា​គ្រឿងផ្សំ​ដ៏​អស្ចារ្យ​បំផុត​នៅពេល​យើង​និយាយ​អំពី​ភាព​តានតឹង​ដែលនាំឱ្យ​មនុស្ស​មិន​អាច​សម្រាក ឬ​គេង​លក់​នៅ​ពេលយប់ ព្រមទាំង​បណ្តាលឱ្យ​អតុល្យភាព​ក្នុង​ការរំលាយ​អាហារ​៕

ឈប់គេងស្រមុកក្នុងពេលមួយសប្តាហ៍? តើអាចទៅរួចទេ?


ការគេងស្រមុក ធម្មតា គឺជាមូលហេតុមួយក្នុងចំណោមមូលហេតុដ៏គួរឲ្យរំខាន និងទូទៅបំផុតដែលធ្វើឲ្យមានការលែងលះ។ ទោះជាយ៉ាងណា វាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលឡើយ ព្រោះសំឡេងរំខានដ៏ឮនៅពេលរាត្រី ធ្វើឲ្យស្វាមីភរិយាជួបការលំបាក និងនាំទៅដល់ការគេងមិនគ្រប់គ្រាន់រ៉ាំរ៉ៃ បញ្ហាស្ត្រេស និងជម្លោះក្នុងគ្រួសារ។

តើការគេងស្រមុកគឹជាអ្វី?

ការគេងស្រមុក គឺជាការដកដង្ហើមឮៗក្នុងអំឡុងពេលគេង។ ជាធម្មតា មនុស្សមិនស្រមុកឡើយ ពោលគឺវាមិនមែនជាលក្ខខណ្ឌសរីរៈសាស្ត្រសម្រាប់មនុស្សនោះតេ។ សំឡេងរំខានដែលហៅថាស្រមុកនេះ ត្រូវបានបង្កឡើងដោយរំញ័រនៃរចនាសម្ព័ន្ធចុះខ្សោយរបស់បំពង់ច្រមុះ និងមាត់បំពង់ក ពោលគឺក្រអូមមាត់លើ និងក្រឡើត។
យោងតាមប្រភពជាច្រើន ក្នុងចំណោមមនុស្សវ័យ 30 ទៅ 60 ឆ្នាំ មានបុរស 44 ភាគរយ និង ស្ត្រី 28 ភាគរយគេងស្រមុក។ តួលេខនេះគឺខ្ពស់ណាស។

ហេតុអ្វីបានជាការគេងស្រមុកមានគ្រោះថ្នាក់?

  • ការគេងស្រមុក មានន័យថាច្រមុះឬបំពង់ក ត្រូវបានរាំងស្ទះដោយផ្នែក។ កាលណាមាន ការរាំងស្ទះផ្លូវខ្យល់កាន់តែធំ បរិមាណអុកស៊ីសែនត្រូវបានផ្គត់ផ្គង់ទៅរាងកាយទាំងមូលកាន់តែតិច។
  • ជាងនេះទៅទៀត ការគេងស្រមុក ធ្វើឲ្យហានិភ័យនៃ ការកកសារធាតុខ្លាញ់លើបំពង់អាទៃរបស់បំពង់កកើនឡើង ពោលគឺ ធ្វើឲ្យសរសៃឈាមដែលចិញ្ចឹមខួរក្បាលរួមតូច។
  • អ្នកដែលគេងស្រមុក ជាញឹកញាប់ក៏មានបញ្ហា អត់ដង្ហើមពេលគេងផងដែរ នេះគឺជាការស្ទះម្តងម្កាលនៅក្នុងការដកដង្ហើមដែលអាចមានរយៈពេលរហូតដល់ដប់វិនាទី ឬយូរជាងនេះ។ តាមសរីរៈសាស្ត្រ ការអត់ដង្ហើមពេលគេង គឺស្រដៀងគ្នានឹងការគេងស្រមុក។ ប៉ុន្តះនៅក្នុងករណីនេះ សាច់ដុំផ្អាកដំណើរការដែលមិនមែនធ្វើឲ្យស្ទះផ្លូវខ្យល់មួយផ្នែកនោះទេ គឺស្ទះទាំងស្រុងតែម្តង ដែល អាចប៉ះពាល់ដល់អាយុជីវិតបាន។

មូលហេតុនៃការគេងស្រមុក

  • លក្ខណៈពិសេសកាយវិភាគសាស្ត្រនៃរចនាសម្ព័ន្ធរបស់ច្រមុះបំពង់ក និងជំងឺដែលប៉ះពាល់ដល់ផ្លូវដំណកដង្ហើមខាងលើ
  • ជំងឺទាក់ទងនឹងអាយុនៅក្នុងសាច់ដុំ។ នៅក្នុងករណីនេះ សាច់ដុំដែលបានចុះខ្សោយ ទុកឲ្យផ្លូវខ្យល់បើកនៅពេលគេង។
  • ការបង្រួមតូចនៃផ្លូវខ្យល់។ ការគេងស្រមុកបែបនេះ ជាធម្មតាទាក់ទងជាមួយសម្ពាធឈាមខ្ពស់ និងជំងឺបេះដូង។

តើការគេងស្រមុក អាចព្យាបាលបានដែរឬទេ? មតិអ្នកវិទ្យាសាស្ត្រខាងដំណេក៖


វេជ្ជបណ្ឌិត ម៉ាទីន ខូលមែន អ្នកវិទ្យាសាស្ត្រសខាងដំណេក (បទពិសោធន៍ជាក់ស្តែង 22 ឆ្នាំ)
បច្ចុប្បន្ននេះ មិនសូមមានវិធីព្យាបាលច្រើនសម្រាប់ការគេងស្រមុកនោះទេ។ ការវះកាត់នៅក្នុងប្រហោងរន្ធច្រមុះ អាចធ្វើឲ្យមានជំងឺរ៉ាំរ៉ៃផ្សេងៗដូចជា ជំងឺរលាកច្រមុះ ដែលជាជំងឺពិបាកព្យាបាលផងដែរ។ មានថ្នាំបន្តក់ពិសេស ប៉ុន្តែថ្នាំនោះមានតម្លៃថ្លៃ និងមានប្រសិទ្ធិភាពបណ្តោះអាសន្នប៉ុណ្ណោះ ណាមួយវាពិបាករកនៅក្នុងប្រទេសទៀតផង។

វេជ្ជបណ្ឌិត អេម៉ា រ៉ូសម៉ាន់ អ្នកវិទ្យាសាស្ត្រសខាងដំណេក (បទពិសោធន៍ជាក់ស្តែង 11 ឆ្នាំ)
ការគេងស្រមុក អាចត្រូវបានព្យាបាលបណ្តោះអាសន្នដោយប្រើរូបមន្តប្រព័ន្ធព្យាបាលមេរោគ។ ការព្យាបាលនោះគឺ ការដាក់ថ្នាំគ្រាប់ដែលអាចលេបបាននៅក្រោមអណ្តាត ប៉ុន្តែវិធីសាស្ត្រព្យាបាលនេះ កំពុងត្រូវបានតស៊ូមតិនៅឡើយក្នុងចំណោមវេជ្ជបណ្ឌិតឈានមុខនានា ពីព្រោះតែផលប៉ះពាល់មិនល្អរបស់ឱសថប្រភេទនេះ។

វេជ្ជបណ្ឌិត ហេលេណា ណីកូលីនី អ្នកវិទ្យាសាស្ត្រសខាងដំណេក (បទពិសោធន៍ជាក់ស្តែងជាង 30 ឆ្នាំ)
មកដល់បច្ចុប្បន្ននេះ វិធីសាស្ត្រដ៏មានប្រសិត្ធិភាព និងល្អបំផុតសម្រាប់ព្យាបាលការគេងស្រមុកគឺ ដង្កៀបពិសេស Snore Clinch ដែលនឹងជួយឲ្យអ្នករួចផុតពីការគេងស្រមុកអស់រយៈពេលជាយូរមកហើយ។ ឧបករណ៍ដែលមានប៉ាតង់ត្រឹមត្រូវនេះ ពិតជាសុវត្ថិភាពបំផុត ពោលគឺវាគ្មានផលប៉ះពាល់ឡើយ ហើយវាងាយស្រួលប្រើទៀតផង។ គុណសម្បតិ្តចម្បងរបស់ដង្កៀបនេះ ប្រៀបធៀបជាមួយការព្យាបាលផ្សេងទៀតគឺ ប្រសិទ្ធិភាពស្ថិតស្ថេរ និងវិជ្ជមានបន្ទាប់ពីប្រើប្រាស់ជាលើកដំបូង។ ផលិតផលនេះ គឺជាការបង្កើតថ្មីបំផុតរបស់សហការីអាមេរិករបស់យើង។
លក្ខណៈពិសេសរបស់ដង្កៀប Snore Clinch
  • ជាសះស្បើយពីការគេងស្រមុក 100%
  • ផលិតផលសុវត្ថិភាព
  • ជួយព្យាបាលបញ្ហាហៀរសំបោរ
  • បំបាត់ការសង្កៀតធ្មេញនៅពេលគេង
  • ផលិតពីស៊ីលីកូនគ្មានជាតិពុល និងពីធម្មជាតិ
  • បង្កើនបរិមាណអុកស៊ីសែននៅក្នុងឈាម
សំណួរ "តើគេអាចឈប់ស្រមុកក្នុងរយៈពេលមួយសប្តាហ៍ដែរឬទេ" ត្រូវបានឆ្លើយតបយ៉ាងច្បាស់លាស់ដោយវេជ្ជបណ្ឌិតគ្រប់រូបថា៖ " បាទ គឺវាអាចទៅរួច"។

សេចក្តីណែនាំសម្រាប់ការប្រើប្រាស់៖

1. ទាញចុងដែលអាចបត់បែនបានរបស់ផលិតផល។
2. ដាក់នៅក្នុងរន្ធច្រមុះដោយប្រុងប្រយ័ត្ន ធ្វើយ៉ាងណាឲ្យអ្នកមានអារម្មណ៍ថាមានផាសុកភាព
3. រុញថ្មមៗចូលទៅក្នុងច្រមុះដើម្បីប្រាកដថាផលិតផលត្រូវបានបញ្ចូលដោយសុវត្ថិភាព។
មិនចាំបាច់ពាក់ Snore Clinch ពេញមួយរាត្រីឡើយ។ លោកអ្នកអាចទាញវាចេញនៅពាក់កណ្តាលរាត្រី ហើយជាធម្មតា នឹងគ្មានការស្រមុក ឬការសង្កៀតធ្មេញកើតឡើងនៅក្នុងរាត្រីនោះឡើយ។ ដង្កៀប Snore Clinch ងាយស្រួលថែរក្សា៖ គ្រាន់តែលាងវាជាមួយសាប៊ូ ហើយជូតវាឲ្យស្អាតដោយប្រើក្រណាស់ស្ងួត គឺជាការស្រេច។
ដង្កៀប Snore Clinch ងាយស្រួលថែរក្សា៖ គ្រាន់តែលាងវាជាមួយសាប៊ូ ហើយជូតវាឲ្យស្អាតដោយប្រើក្រណាស់ស្ងួត គឺជាការស្រេច។
ដង្កៀបនេះ ត្រូវបានផលិតឡើងពីសារធាតុមិនពុលពីធម្មជាតិ និងមិនមានការណែនាំប្រឆាំងការប្រើ ហើយវា ស័ក្តិសមបំផុតសម្រាប់បុរសស្ត្រីគ្រប់វ័យ។
ដង្កៀប Snore Clinch គឺជាដំណោះស្រាយដ៏ល្អបំផុតសម្រាប់ការគេងស្រមុក!

Thursday, January 21, 2016

ត្រយ៉ូងចេកដុតអាចព្យាបាលជំងឺទឹកនោមផ្អែម

មនុស្សភាគច្រើនតែងតែយក​ត្រយ៉ូង​ចេក​ធ្វើជាបន្លែ​ជ្រលក់ជាមួយទឹកប្រហុក ធ្វើជាល្បោយនំបញ្ចុកឬយកទៅស្ងោរ​
ជាដើម។ ប៉ុន្តែអ្នក​ទាំងនោះមិនទាន់ដឹងថា​ ត្រយ៉ូង​ចេក​គឺជាឱសថ​​សម្រាប់ព្យាបាល​ជំងឺទឹកនោមផ្អែមនោះទេ។ ដូច្នេះ
ហើយ​ថ្ងៃនេះគេហទំព័រយើងខ្ញុំនឹង​បង្ហាញពីរបៀប​យកត្រយ៉ូងចេក​ធ្វើជាឱសថ​ដូចខាងក្រោម៖

វិធីសាមញ្ញៗ៖
យកត្រយ៉ូងចេក​ទៅដុតឬអាំងឲ្យខ្លោចសំបកខាងក្រៅ ហើយយកទៅដាំទឹកអោយពុះ។ បន្ទាប់មកផឹកទឹកនេះឲ្យបាន
​ច្រើនតាមដែលអាចធ្វើទៅបានតាំងពីថ្ងៃដំបូងរហូតដល់៧ថ្ងៃ ។ ប្រសិនបើ​អ្នកជំងឺទឹកនោមផ្អែម​ផឹកបានរយៈពេល ២
ទៅ ៣ថ្ងៃ​មាន​អាការៈធ្វើទុក្ខក្នុងខ្លួនតិចៗ បង្ហាញថា​ថ្នាំ​កំពុងតែមាន​ប្រសិទ្ធិភាព ហើយ​ត្រូវបន្ត​រហូតដល់៧ថ្ងៃ។

អ្នកអាចដាំផឹកជាប្រចាំ ប៉ុន្តែ​មិនចាំបាច់ទៀងទាត់ដូច​រយៈពេល៧ថ្ងៃដំបូងនោះទេ ។ រូបមន្ត​នេះត្រូវបានអ្នកជំងឺទឹក
នោមផ្អែមជាច្រើនអនុវត្តបាន​ជោគជ័យ ហើយ​គ្មាន​បង្កគ្រោះ​ថ្នាក់​អ្វីឡើយ៕

ស្លឹកត្របែក អាចបញ្ឈប់ការជ្រុះសក់ និង​ជួយឲ្យសក់ឆាប់ដុះឡើងវិញ មាន​ប្រសិទ្ធិភាព ១០០%

ពិតជា​មិន​គួរឲ្យ​ជឿមែន អ្នកជំនាញ​ជាច្រើនបាន​អះអាងថា ស្លឹកត្របែក​អាច​បញ្ឈប់ការជ្រុះសក់ និង​​ជួយឲ្យ​សក់ឆាប់ដុះ​លូតលាស់​ឡើងវិញ ប្រសិន​បើ​អ្នកអនុវត្តជា​ប្រចាំ។ ស្លឹក​ត្របែក​​មា​នប្រសិទ្ធិភាពយ៉ាងខ្លាំងក្នុងការបង្កើន ​ប្លាកែត សម្រាប់អ្នកដែលមាន​ជំងឺគ្រុនឈាម ហើយ​វា​ក៏អាចការពារ​បញ្ហាជ្រុះសក់ផងដែរ។
1453340592.1
1453340592.1
ហេតុអ្វីបាន​ជាស្លឹកត្របែកជាឱសថដ៏ល្អសម្រាប់សក់?
ស្លឹកត្របែក​មាន​អត្ថប្រយោជន៍​ខ្លាំង ដោយសារតែវាសម្បូរទៅដោយ​វីតាមីន B ហើយ​វីតាមីន​នេះ​មាន​សារៈសំខាន់បំផុត​ក្នុងការការពារ​មិន​ឲ្យសក់ខូច និង​ជួយឲ្យ​សក់​ឆាប់ដុះ​លូតលាស់មកវិញ។
តើអ្នកត្រូវធ្វើដូចម្តេចខ្លះ?
អ្វីដែលអ្នកត្រូវធ្វើនោះគឺ ចម្អិន​ស្លឹកត្របែកមួយក្តាប់តូចជាមួយនឹង​ទឹក ១លីត្រ ប្រមាណជា ២០នាទី។ បន្ទាប់មកទុកភេជ្ជសៈ​មួយនឹងឲ្យត្រជាក់។
របៀបប្រើ៖
ពេលដែលល្បាយនេះ​ត្រជាក់ហើយ សូមអនុវត្តនៅលើ​ស្បែកក្បាលឲ្យសព្វល្អ ហើយ​ម៉ាស្សាថ្នមៗក្នុងរយៈពេលប្រហែលជា ១០ នាទី បន្ទាប់មកអ្នកត្រូវលាងសម្អាតជាមួយនឹងទឹក​ក្តៅឧណ្ឌៗ។
វិធីម្យ៉ាង​ទៀត​ អ្នក​អាចអនុវត្ត​ដូច​ចំណុចខាងលើនេះ ប៉ុន្តែ​ត្រូវ​ទុកពេញមួយយប់​ ទើប​លាងសម្អាត​នៅពេល​ព្រឹកឡើង។ នេះគឺជា​វិធីសាស្ត្រដែលមាន​ប្រសិទ្ធិភាព​ខ្លាំងបំផុត។
ការប្រើល្បាយ​នេះបា​នទៀងទាត់ អាចជួយពង្រឹង​សក់ ឬសសក់ ហើយ​អ្នក​នឹង​ឃើញ​លទ្ធផល​ក្នុង​រយៈពេល ២ ទៅ ៣ប៉ុណ្ណោះ។ ដូច្នេះកុំរងចាំយូរ សូមព្យាយាម​អនុវត្ត​ទាំងអស់​គ្នា៕​

Wednesday, January 20, 2016

រូបមន្តព្យាបាលជំងឺរើម ឱ្យជាសះស្បើយ ដោយធម្មជាតិ


Untitled-1

ជំងឺរើម គឺជាប្រភេទជំងឺស្បែកម្យ៉ាង ដែលបង្កឱ្យស្បែកមានរោគសញ្ញា កន្ទួលក្រហម មានពង
បែកលើស្បែក និងមានអាការឈឺ រមាស់នៅលើស្បែក។ មានវិធីជាច្រើនយ៉ាងដើម្បីព្យាបាល
ជំងឺរើម តាមវិធីសាស្រ្តសម័យទំនើប និងបុរាណ (ធម្មជាតិ)។
ដូច្នេះ ថ្ងៃនេះយើងសូមណែនាំជូនលោកអ្នកនូវវិធីងាយៗមួយចំនួនខាងក្រោមដែលអាចជួយ
ព្យាបាលជំងឺរើម ឱ្យជាសះស្បើយ បានយ៉ាងឆាប់រហ័សដោយធម្មជាតិ។
វិធីទី១៖ សូមយកជ័រប្រទាលកន្ទុយក្រពើ ១កូនចានគោម  លាយជាមួយនឹងទឹកឃ្មុំ  ១ស្លាប
ព្រាបាយ កូរចូលគ្នាឱ្យសព្វ បន្ទាប់មក លាប ឬបិទ នៅលើស្បែកកន្លែងកើតជំងឺរើម  ជាការ
ស្រេច។
វិធីទី២៖ សូមយកម្ស៉ៅដើមឈើឯម (liquorice powder) ១ស្លាបព្រាកាហ្វេ លាយជាមួយនឹង
ទឹកបន្តិច កូរចូលគ្នាឱ្យសព្វ រួចយកមកលាបនៅលើស្បែកកន្លែងមានជំងឺរើម។
វិធីទី៣៖ សូមយកខ្ទឹមស ៥ ទៅ៦ ក្លែប កិនឱ្យម៉ដ្ឋ រួចលាបនៅលើស្បែកកន្លែងមានជំងឺរើម
ទុករយៈពេល ១៥នាទី បន្ទាប់មក លាងសម្អាតលាងទឹកចេញ៕

គ្រោះថ្នាក់​នៃ​ការ​បរិភោគ​សាច់​ជ្រូក​ឆៅ (ជ្រូក​ចុង​អង្ករ) អាច​ធ្វើ​អោយ​មាន​តេញ៉ា​នៅ​ក្នុង​ខួរ​ក្បាល​របស់​អ្នកបាន

ការបរិភោគសាច់ឆៅ និងបន្លែឆៅ ពិតជា ធ្វើអោយរាង កាយអ្នក ប្រឈមមុខនឹង គ្រោះថ្នាក់ ខ្លាំងណាស់ ជាពិសេសគឺ សាច់ជ្រូក ឆៅតែម្តង ព្រោះថា នៅក្នុង សាច់ជ្រូកឆៅ ជារឿយៗ មានផ្ទុក ទៅដោយ ពងរបស់ ពពួក ប៉ារ៉ាស៊ីត ជាច្រើនប្រភេទ ដែលមាន ដូចជា តេញ៉ា, ព្រូន និងអៀន ជាដើម។ ហើយនៅ ក្នុង ប្រទេស កម្ពុជា យើងនេះ ក៏មាន សត្វជ្រូក ដែលមានផ្ទុក ទៅដោយ ពពួកប៉ារ៉ាស៊ីត នៅក្នុងខ្លួន របស់វាច្រើន ផងដែរ ដែលគេតែង ហៅវាថា “ជ្រូកចុងអង្ករ”។
Cover
ចំពោះ ពងរបស់ប៉ារ៉ាស៊ីត នៅក្នុង ប្រភេទ សាច់ជ្រូក ចុងអង្ករ នេះដែរ គឺវា មើលទៅ ដូចជា គ្រាប់អង្ករ អញ្ចឹង តែសូមកុំ ច្រលំណា វាគឺជា ពងរបស់ តេញ៉ា ឬក៏ព្រូនទេ។ ហើយប្រសិនបើ លោកអ្នក បរិភោគវា ទាំងឆៅ ឬមិន បានចម្អិន អោយឆ្អិន ល្អនោះ វានឹងមិន ងាប់ឡើយ ហើយកាលណា ដែលអ្នក បរិភោគវា ចូលទៅក្នុង ពោះហើយនោះ វានឹង រីករាលដាល ទៅកាន់ ផ្នែកផ្សេងៗ នៅក្នុង រាងកាយ របស់អ្នក បានយ៉ាងងាយ ដែលអ្វីគួរ អោយខ្លាច ជាងគេនោះ គឺវាអាច ជ្រៀតចូល ទៅក្នុង ខួរក្បាល របស់អ្នកបាន ផងដែរ។
ជាមួយគ្នានេះដែរ លោក វេជ្ជបណ្ឌិត Effrossyni Gkrania ក៏បាន មានប្រសាសន៍ អោយដឹងដែរ ថា កាល ពីឆ្នាំ 2013 លោកបាន រកឃើញ តេញ៉ា មួយប្រភេទ នៅក្នុង ខួរក្បាល របស់បុរស ជនជាតិអង់គ្លេសម្នាក់ ដោយបុរស ម្នាក់នោះ ឧស្សាហ៍ មានអាការៈ ឈឺក្បាលខ្លាំង។ លោក វេជ្ជបណ្ឌិត ក៏បានបន្ថែម ទៀតថា ក្រោយពី តេញ៉ានោះ បានបង្ក អោយបុរស ម្នាក់នោះ ឈឺក្បាលខ្លាំង ហើយវាក៏ បានធ្វើអោយ ជើងរបស់គាត់ ចុះខ្សោយ ផងដែរ បន្ទាប់មក ក៏ឈាន ទៅរក ការប្រកាច់ តែម្តង។ ចំពោះវិធីសាស្រ្ត ព្យបាល នៅក្នុង ពេលនោះ គឺគាត់បាន សម្រេចចិត្ត ធ្វើការ វះកាត់ យកតេញ៉ានោះ ចេញតែ ម្តង ព្រោះតែ កាលនោះ ថ្នាំមិនទាន់មាន នៅឡើយ។ ទើបតែ ថ្មីៗនេះ មានថ្នាំមួយ ប្រភេទ ត្រូវបានគេរកឃើញ ដោយពេទ្យ មួយក្រុម នៃសាកលវិទ្យា Cambride ដែលពិត ជាមាន ប្រសិទ្ធិភាព ចំពោះជម្ងឺនេះ ដោយថ្នាំនោះ មានឈ្មោះថា “Praziqantil”។
1
យ៉ាងណាមិញ ចំពោះគ្រោះថ្នាក់ ដែលធ្វើអោយ ជ្រៀតចូល ទៅដល់ ខួរក្បាល នេះដែរ មិនសូវជា មាន ច្រើន ប៉ុន្មានទេ តែអ្វីដែល គេសង្កេតឃើញ ជាច្រើននោះ គឺវាមាន តែនៅក្នុង ពោះវៀន និងផ្នែកមួយចំនួន នៃរាងកាយ តែប៉ុណ្ណោះ។ ហើយរោគសញ្ញា នេះដែរ គ្រាន់តែ លោកអ្នក លេបថ្នាំទម្លាក់ សត្វល្អិត នឹងជា សះស្បើយ វិញហើយ តែប្រសិនបើ ចង់ច្បាស់ ជាងនេះ យល់ល្អ គួរតែ ទៅអោយ គ្រូពេទ្យពិនិត្យ និងសុំយោបល់ ពីគ្រូពេទ្យ ទើបប្រសើរ ជាជាង។
ម្យ៉ាងវិញទៀត គួរបញ្ឈប់ ការបរិភោគ បន្លែឆៅ ឬក៏សាច់ឆៅទៅ ជាពិសេស សាច់ជ្រូកឆៅ តែម្តង ប្រសិនបើ អ្នកមិនចង់ អោយមាន រឿងរ៉ាវ អាក្រក់កើតឡើង មកលើ សុខភាព របស់អ្នក ដូចអ្វីដែល យើងបាន រៀបរាប់ ប្រាប់ ពីខាងលើ។

Tuesday, January 19, 2016

ការពារ​មិនឲ្យ​មាន​ស្នាម​អ៊ុច​ខ្មៅ ងាយ​តើ​!

ការពារ​មិនឲ្យ​មាន​ស្នាម​អ៊ុច​ខ្មៅ ងាយ​តើ​!ស្នាម​អ៊ុច​ខ្មៅ​ផ្សេងៗ​ដែល​មាន​លើ​មុខ​ភាគច្រើន​សុទ្ធ​តែ​កើត​ពី​ការ​ ហារ​ថ្ងៃ​ក្តៅ​ច្រើន ដូចនេះ​តើ​គួរតែ​ធ្វើ​ដូចម្តេច​ទើប​អាច​ការពារ​មិន​ឱ្យ​មុខ​អ្នក​មាន​ស្នាម​ អ៊ុច​ខ្មៅ​ទាំងនោះ​ទៅ​?
​ពេល​ចេញ​ទៅ​ក្រៅ ត្រូវការពារ​មុខ​ឱ្យបាន​ល្អ​
​នៅ​ចន្លោះ​ម៉ោង​១០​ដល់​ម៉ោង​៤ បើ​អ្នក​អាច​ចៀស​មិន​ចេញ​ក្រៅ​បាន សូម​អ្នក​កុំ​ចេញ​ឲ្យសោះ ព្រោះ​នៅ​ចន្លោះ​ពេល​នេះ កម្តៅ​នៃ​ព្រះអាទិត្យ​គឺ​ខ្លាំង ដូចនេះ​វា​ងាយ​ធ្វើឱ្យ​មុខ​អ្នក​មាន​ស្នាម​ទាំងនោះ​ណាស់ ប៉ុន្តែ​បើ​អ្នក​ត្រូវតែទៅ​ក្រៅ​ដោយ​ខាន​ពុំ​បាន អ្នក​អាច​លាបឡេ​ការពារ​កម្តៅថ្ងៃ ពាក់​អាវដៃវែង ឬ​កាន់ឆ័​ត្របាន​។​ផឹកទឹក​ប៉េងប៉ោះ​រាល់ថ្ងៃ​
​អ្នក​អាច​ផឹកទឹក​ប៉េងប៉ោះ​មួយ​ថ្ងៃ​មួយ​កែវ ឬ​បរិភោគ​ប៉េងប៉ោះ​បាន ព្រោះ​វា​មាន​វីតាមីន​C​ដែល​អាច​ការពារ​អ្នក​មិនឲ្យ​មាន​ស្នាម​ទាំងនោះ ថែម​ទាំង​អាច​ធ្វើឱ្យ​ស្នាម​ទាំងនោះ​មាន​ពណ៌​រាក់​ទៀតផង​បើ​អ្នក​កើត​លើ​មុខ ​រួច​។

ប្រើ​ទឹក​លាង​អង្ករ​លុបមុខ​
​អ្នក​អាច​ប្រើ​ទឹក​លាង​អង្ករ​មក​ម៉ាស្សា​លើ​មុខ​អ្នក​បាន​ចំនួន​៣ ​នាទី រួច​ទើប​យក​ទឹក​ធម្មតា​មក​លាង​ចេញ​ក្រោយពេល​ដែល​អ្នក​ប្រើ​ហ្វ​មលាង​មុខ​រួច ព្រោះ​នៅក្នុង​ទឹក​នោះ​មាន​វីតាមីន​B និង​E​ដែល​អាច​ធ្វើឱ្យ​ស្បែក​អ្នក​ទន់ ថែមទាំង​អាច​ការពារ​មិន​ឱ្យ​ស្នាម​អ៊ុច​ខ្មៅ​លេច​ឡើងលើ​មុខ​អ្នក​ទៀតផង​។​
អាហារ​
​អ្នក​មិន​ត្រូវ​ផឹក​កាហ្វេ តែ​ចាស់ ជក់បារី និង​ផឹកស្រារ​ច្រើន​នោះ​ទេ ព្រោះ​វា​អាច​ធ្វើឱ្យ​អ្នក​ឆាប់​ចាស់ ថែម​ទាំង​ងាយ​ឡើង​នូវ​ស្នាម​អ៊ុច​ខ្មៅ​ផ្សេងៗ​ទៀតផង​។​

ទឹក​ក្រូចឆ្មារ​លុបមុខ​
​អ្នក​អាច​យក​ទឹក​ក្រូចឆ្មារ​មក​លុបមុខ​បាន ព្រោះ​វា​អាច​ធ្វើឱ្យ​ស្បែក​អ្នក​ស ថែម​ទាំង​អាច​ធ្វើឱ្យ​ស្នាម​ទាំងនោះ​មាន​ពណ៌​រាក់​ទៀតផង​។​

ត្រសក់​
​អ្នក​អាច​យក​ត្រសក់​មក​បិត​លើ​មុខ​អ្នក​បាន ព្រោះ​នៅក្នុង​ត្រសក់​មាន​វីតាមីន​C និង​ជាតិ​ទឹក​ជាច្រើន​ដែល​អាច​ធ្វើឱ្យ​មុខ​អ្នក​មាន​សំណើម​ជានិច្ច ថែម​ទាំង​ជួយ​ឱ្យ​អ្នក​ឆាប់​ដុះ​ស្បែក​ថ្មី​ទៀតផង​។​

​វីតាមីន​
​អ្នក​ត្រូវ​តែ​បរិភោគ​អាហារ​ដែល​មាន​វីតាមីន​C​ដូចជា ៖ ផ្លែ​ឳ​ឡឹ​ក ទឹកឃ្មុំ ត្រឡាច និង​ប៉េងប៉ោះ ជាងនេះទៅទៀត អ្នក​ត្រូវ​តែ​បរិភោគ​អាហារ​ដែល​មាន​វីតាមីន​E ដូចជា ៖ ការ៉ុត ផ្លែ​ទ្រាប់ និង​ថ្លើម​មាន់​ជាដើម នោះ​មុខ​អ្នក​នឹង​មិន​ងាយ​មាន​ស្នាម​អ៊ុច​ខ្មៅ​ឡើយ​៕

ក្លិនមាត់​ និង​បញ្ហា​មាត់​ធ្មេញ​

ក្លិនមាត់​ គឺ​ជា​បញ្ហា​ដ៏​គួរ​រំខាន​ ដែល​មនុស្ស​ជា​ច្រើន​បារម្ភ ​ព្រោះ​វា​គឺ​ជា​ឧបសគ្គ​មួយ​នៃ​ការ​និយាយ​ទំនាក់​ទំនង​គ្នា។​ ប្រការ​នេះ​ហើយ​ ទើប​មនុស្ស​ជា​ច្រើន​ យក​ចិត្ត​​ទុក​​​ដាក់​លើ​សុខភាព​ មាត់​ធ្មេញ​ ព្រោះ​វា​មាន​ការ​ពាក់​ព័ន្ធ​នឹង​បញ្ហា​ក្លិន​មាត់.​..។
+ធ្វើ​ដូចម្តេច​ ទើប​ដឹង​ថា ​មាន​ក្លិន​មាត់​មិន​ល្អ​ ?
វិធីងាយ ​បំផុត ​គឺ​សួរ​អ្នក​នៅ​ជុំ​វិញ​ខ្លួន​។ តែ​ប្រសិន​បើ​អ្នក​មិន​ហ៊ាន​ អាច​សាក​ល្បង​ដោយ​ខ្លួន​ឯង ​ដោយ​យក​ដៃ​ទាំង២​ មក​បាំង​មាត់ ​រួច​ហា​មាត់ ​និង​ដក​ដង្ហើម​ឱ្យ​ខ្លាំងៗ​ រួច​ស្រូប​និង​ដក​ដង្ហើម​ឱ្យ​ជ្រៅ​ភ្លាមៗ​។
+ហេតុ​អ្វី​បាន​ជា​មាន​ក្លិន​មាត់​ ?
មូលហេតុ​ដែល​ធ្វើ​ឱ្យ​មាន​ក្លិនមាត់ ​បណ្តាល​មក​ពី​​កត្តា​២​យ៉ាង​ គឺ ​៖



១. បញ្ហាសុខភាពមាត់-ធ្មេញ ៖ បណ្តាលមកពីកត្តាតូចៗ មួយចំនួនទៀត ដូចជា ៖
-ធ្មេញពុក ៖ បណ្តាលមកពីមេរោគ (Streptococcus) ដែលតោង ជាប់ជាមួយបាក់តេរី នៅលើផ្ទៃធ្មេញ ដោយសារតែកំណកអាហារពពួកម្សៅ និងស្ករ បង្កឱ្យក្លាយជាអាស៊ីដឡាក់ទិក (Lactic Acid) និងអាស៊ីដផ្សេងៗទៀត។ វាបំផ្លាញធ្មេញ បង្កឱ្យធ្មេញពុក សឹក និងប្រហោង ហើយបើបណ្តោយទុកយូរទៅ វានឹងបំផ្លាញកោសិកាប្រសាទខាងក្នុង ជាហេតុធ្វើឱ្យមានក្លិនមាត់។
-រលាកអញ្ចាញ ៖ មូលហេតុសំខាន់គឺមកពីកំណកបាក់តេរី ដែលតោង ជាប់អញ្ចាញធ្មេញ។ នៅពេលវាតោងជាប់យូរទៅ ទឹកមាត់ដែលមានសារធាតុរ៉ែផ្សេងៗ នឹងមានប្រតិកម្មជាមួយកំណកអាហារទាំងនោះ បង្កឱ្យក្លាយជា កំណកកំបោរ។ នៅពេលបណ្តោយទុកវាកាន់តែយូរ នោះវានឹងធ្វើឱ្យអញ្ចាញធ្មេញ រលាកកាន់តែខ្លាំងជាងមុន ព្រោះអញ្ចាញធ្មេញ មានគ្រាប់ឈាមស ឬកោសិកា ដែលប្រឆាំងនឹងការរលាក ធ្វើឱ្យអ្នកឈឺខ្លាំង នៅត្រង់អញ្ចាញធ្មេញ និងពិបាក ទំពាអាហារ។
-ដុសធ្មេញ មិនបានស្អាតល្អ ៖ ធ្វើឱ្យកម្ទេចអាហារ នៅតោងជាប់នឹងធ្មេញ និងបង្កជាក្លិនមិនល្អ។
ការជក់បារី ៖ ធ្វើឱ្យជាតិនីកូទីន (Nicotine) ក្លាយជាកំណកកំបោរ នៅលើធ្មេញ។
-មានកម្ទេចអាហារនៅជាប់ធ្មេញពុក ៖ ធ្វើឱ្យវារលួយ និងធ្វើឱ្យធ្មេញ ប្រហោងកាន់តែធំជាងមុន។
-ការដាក់ធ្មេញសិប្បនិម្មិត ដែលមិនល្មមនឹងអញ្ចាញធ្មេញ ៖ ឬគេងដោយ មិនដោះធ្មេញចេញ អាចធ្វើឱ្យកម្ទេចអាហារតូចៗដែលនៅតោងជាប់នឹងធ្មេញ មានប្រតិកម្ម ក្លាយជាបាក់តេរី នៅត្រង់បរិវេណធ្មេញសិប្បនិម្មិតនោះ។
-ទទួលទានអាហារដែលមានក្លិនខ្លាំង ៖ ដូចជា ខ្ទឹម កាពិ ជាដើម។
-មានដំបៅក្នុងប្រអប់មាត់ ៖ ធ្វើឱ្យមិនអាចសម្អាតធ្មេញបានស្អាតល្អ។
-ធ្មេញដុះមិនត្រង់ជួរ ៖ ធ្វើឱ្យសម្អាតធ្មេញមិនបានសព្វល្អ។
-ការពត់ធ្មេញ ៖ ធ្វើឱ្យសម្អាតធ្មេញមិនបានសព្វ។

-ការស្រោបធ្មេញមិនបានត្រឹមត្រូវ ៖ អាចធ្វើឱ្យមានកំណកអាហារតោងជាប់។
-ទើបតែដកធ្មេញ ៖ អាចធ្វើឱ្យសម្អាតមិនបានសព្វ ជាហេតុធ្វើឱ្យបាក់តេរី ក្នុងមាត់ លូតលាស់ បង្កឱ្យមានក្លិនមិនល្អ។
២. កត្តាខាងក្រៅដែលបង្កឱ្យមានក្លិនមាត់៖ ជំងឺរលាកភ្នាសច្រមុះ (Sinusitis) ជំងឺពាក់ព័ន្ធនឹងប្រព័ន្ធផ្លូវអាហារ ជំងឺផ្តាសាយអាការទល់លាមក និងជំងឺក្រពះ...។
+បើមានបញ្ហាពាក់ព័ន្ធនឹងប្រអប់មាត់ គួរធ្វើយ៉ាងណា?
ការមានក្លិនមាត់មិនល្អនៅពេលព្រឹក គឺជារឿងធម្មតា ព្រោះនៅពេលអ្នកគេងលក់ មិនបាន ទទួលទានអាហារ ហើយថែមទាំងមិនបាននិយាយថែមទៀត។ ប៉ុន្តែ ក្លិន ខ្លាំង ឬខ្សោយ អាស្រ័យ លើបរិមាណទឹកមាត់។ ប្រសិនបើអ្នកមានទឹកមាត់ច្រើន និងថ្លា នោះអ្នកមិនសូវមានក្លិនមាត់ខ្លាំង ឡើយ តែបើមានទឹកមាត់តិច និងខាប់ នោះ អ្នកនឹងមានក្លិនមាត់មិនល្អឡើយ។
ដូចនេះ ប្រសិនបើក្លិនមាត់អ្នកមិនល្អ អ្នកគួររកវិធីកែខៃមួយចំនួនដូចខាងក្រោម ៖
១. ដុសធ្មេញឱ្យបានស្អាត និងត្រឹមត្រូវ ៖ ជាពិសេស ក្រោយពេលទទួលទានអាហាររួច។ វិធីខុសឆ្គងក្នុងការសម្អាតធ្មេញ គឺដុសធ្មេញខ្លាំងៗ ព្រោះវា មិនបានកម្ចាត់ក្លិនមាត់នោះឡើយ តែវាថែមទាំងធ្វើឱ្យ សឹក ធ្មេញថែមទៀត។
២. ប្រើអំបោះសម្អាតធ្មេញ ៖ ការដុសធ្មេញ តាមធម្មតា មិនអាចកម្ចាត់សំណល់ អាហារបាន ១០០%នោះឡើយ។ ដូច្នេះ ត្រូវប្រើអំបោះសម្អាតធ្មេញផង។ ភាគច្រើនគេសង្កេតឃើញថា បន្ទាប់ពី សម្អាតធ្មេញរួច ឃើញមានឈាម នោះវាបណ្តាលមកពីអ្នកសម្អាតធ្មេញមិនបានត្រឹមត្រូវ ទើបធ្វើឱ្យប៉ះពាល់ ដល់អញ្ចាញធ្មេញ។ ក្នុងករណីដែលអ្នកសម្អាតបានត្រឹមត្រូវហើយ នៅតែសង្កេតឃើញមានឈាម បង្ហាញថា អ្នកកំពុងកើតជំងឺរលាកអញ្ចាញធ្មេញ។ ដូចនេះ អ្នកគួរជួបពិគ្រោះជាមួយគ្រូពេទ្យ ឱ្យបានរហ័ស។
៣. ដុសអណ្តាត ៖ ដើម្បីជួយបន្ថយក្លិនមាត់ ដោយសារតែផ្នែកខាងលើរបស់អណ្តាត មិនរាបស្មើ ទើបធ្វើឱ្យវាបង្កជាក្លិនមាត់ បានយ៉ាងងាយបំផុត។ ដូចនេះ ការដុសអណ្តាត អាចជួយបន្ថយបាក់តេរី ដែលជាមូលហេតុបង្កឱ្យមានក្លិនមាត់។
៤. បើមានអារម្មណ៍ថាមាត់ស្ងួត មានទឹកមាត់តិច ៖ អ្នកគួរទទួលទានទឹក ឱ្យបានច្រើន ជំនួសឱ្យការទទួលទានស្ករគ្រាប់ ឬថ្នាំបៀម ឬស្ករកៅស៊ូ ព្រោះការ ទទួលទានអាហារទាំងនោះ អាចបំបាត់បញ្ហានេះបានមួយរយៈតែប៉ុណ្ណោះ។ ម៉្យាងទៀត អ្នកមិនគួរប្រើទឹកថ្នាំខ្ពុរមាត់ ជាប្រចាំនោះឡើយ ព្រោះវាអាចធ្វើឱ្យបាត់បង់តុល្យភាព បាក់តេរីក្នុងប្រអប់មាត់ និងមិនគួរប្រើថ្នាំខ្ពុរមាត់ដែល មានសមាសធាតុផ្សំពីអាល់កុល នោះឡើយ។ ក្រៅពីនេះ អ្នកគួរជួបគ្រូពេទ្យ រាល់៦ខែម្តង ដើម្បី ពិនិត្យមាត់ធ្មេញ និងព្យាបាលបញ្ហានានា ដូចជា កម្ចាត់ កំណកកំបោរ ដែលជាមូលហេតុធ្វើឱ្យធ្មេញពុក និងការពារ មិនឱ្យធ្មេញពុក ជាពិសេស អ្នកត្រូវសម្អាតធ្មេញ អញ្ចាញធ្មេញ ឱ្យបានស្អាតជាប្រចាំ៕

មូលហេតុដែល​បណ្តាល​អោយ​យើង​របក​ស្បែក​លើ​ប្រអប់ដៃ ហើយ​នេះ​ជាវិធី​សាស្រ្ត​តាម​បែប​ធម្មជាតិ​ដើម្បី​ព្យាបាល​ជម្ងឺនេះ

ជំងឺរបកស្បែកគឺជាជំងឺម្យ៉ាង​ដែល​យើង​ទាំង​អស់​គ្នា​មិន​ចង់​អោយ​កើត​មាន​ លើ​ដៃ​របស់​យើង​ទេ ហើយ​ភាគ​ច្រើន​នៃ​ជំងឺ​របកស្បែក​លើ​ប្រអប់​ដៃ​នេះ គឺ​បណ្តាល​មក​ពី​ការ​រមាស់ ហើយពេលខ្លះក៏បង្ករ​អោយ​មានការ​ឈឺ​ចាប់​ផង​ដែរ។ ហើយថ្ងៃនេះ ខេមបូ រីផត ចង់បង្ហាញអ្នកទាំងអស់គ្នាពីកត្តាដែលបណ្តាលអោយ​មាន​ជម្ងឺ​នេះ និង វិធីសាស្រ្តតាមបែបធម្មជាតិដើម្បីព្យាបាលជម្ងឺនេះ។
cover
ដំបូងយើងនិយាយអំពីមូលហេតុដែលបណ្តាលអោយយើងរបកស្បែកលើប្រអប់ដៃ ការរបក​ស្បែក​នេះ​បណ្តល​មកពី៖
  • ស្បែកស្ងួត
  • បណ្តាលមកពីជម្ងឺសើស្បែក
  • មានជម្ងឺស្បែករបកក្រហម
  • អាចបណ្តាលមកពីអាកាសធាតុត្រជាក់ និង ស្ងួត
  • ការលាងដៃញឹកញាប់ពេក
  • ការរលាក
  • កង្វះវីតាមីននៅក្នុងខ្លួន
ដូច្នេះដើម្បីបញ្ចៀសជម្ងឺរបកស្បែកដែលបណ្តាលមកពីកត្តាខាងលើ អ្នកអាចអនុវត្តតាមវីធីសាស្រ្តតាម​បែប​ធម្មជាតិ​ខាងក្រោមដែលងាយស្រួល និង មិនសាំញ៉ាំច្រើន។
  1. ទឹកដោះគោជូរ ឬ យ៉ាអួរ
ទឹកដោះគោជូរ ឬ យ៉ាអួរ នេះគឺជាឱសថធម្មជាតិល្អបំផុត ប្រឆាំងនឹងជម្ងឺរបកស្បែកលើប្រអប់ដៃ ហើយអ្វី​ដែល​ធ្វើអោយទឹកដោះគោជូរ ជាឱសថធម្មជាតិដែលល្អសម្រាប់ស្បែកព្រោះ វាធ្វើអោយស្បែករបស់​យើង​ត្រជាក់ និង ផ្តល់សំណើមដល់ស្បែកបានល្អ។ នៅក្នុងយ៉ាអួរគឺសម្បូរដោយអាស៊ីតអង់ស៊ីម និង សារ​ធាតុ​រ៉ែ ដែលធ្វើអោយការព្យាបាលកាន់តែមានប្រសិទ្ធិភាព ដូច្នេះបើដៃរបស់អ្នករបក អ្នកគួរបរិភោគ ទឹកដោះ​គោជូរ ឬ យ៉ាអួរអោយបានច្រើន។
  1. ប្រេងដូង
ប្រេងដូងក៏ជាឱសថម្យ៉ាងដែលសម្រាប់ព្យាបាលជម្ងឺរបកស្បែកដែរ ព្រោះវាសម្បូរទៅដោយអាស៊ីតខ្លាញ់ ដែលផ្តល់សំណើមដល់ស្បែកយ៉ាងល្អបំផុត។​ ចំពោះរបៀបនៃការព្យាបាលដោយប្រើប្រេងដូង អ្នកត្រូវ​យក​ប្រេងដូងនោះទៅដាំសិន តែចៀសវាងកុំអោយវាពុះ គ្រាន់តែកំដៅបន្តិចទៅបានហើយ រួចទុក​អោយ​វា​ត្រជាក់ សឹមយកមកលាបលើដៃរបស់អ្នក រួចធ្វើការឈ្លីវាត្រង់កន្លែងដែលរបកស្បែកនោះ។ ធ្វើបែបនេះ​អោយ​បានច្រើនដងនោះអ្នកនឹង ឃើញប្រសិទ្ធិភាព។
  1. ប្រទាលកន្ទុយក្រពើ
ប្រទាលកន្ទុយក្រពើគឺជាឱសថម្យ៉ាងដែលវាមិនត្រឹមតែជួយការពារការរបកស្បែកប៉ុណ្ណោះទេ ហើយវាថែម​ទាំង​ជួយកាត់បន្ថយការរមាស់ និង ការរលាកនៃស្បែកផងដែរ។ ចំពោះវិធីសាស្រ្តនៃការព្យាបាល គឺយើង​ត្រូវ​យកជែល ឬ ជាតិអន្ធិលនៃប្រទាលកន្ទុយក្រពើស្រស់ មកលាប និង ឈ្លីនៅត្រង់​កន្លែង​ដែល​របក​ស្បែក រួចទុកអោយវាស្ងួតមួយសន្ទុះសិន ចាំលាងចេញជាមួយនឹងទឹកក្តៅឧណ្ណៗ។ ធ្វើបែបនេះពីរ បី​ដង​ក្នុង​មួយថ្ងៃ ក្នុងរយៈពេល 1 សប្តាហ៍អ្នកនឹងឃើញលទ្ធផល។
1
ខេមបូរីផតសង្ឃឹមថាវិធីសាស្រ្តតាមបែបធម្មជាតទាំងនេះអាចជួយ អ្នកព្យាបាលជម្ងឺរបក​ស្បែក​របស់​អ្នក​បាន ហើយឱថសបែបធម្មជាតិទាំងនេះក៏មិនពិបាករកទិញដែលក្នុងប្រទេសយើង។

ប្រភេទ​នៃ​ការ​ឈឺ​ក្បាល​និង​ដំណោះ​ស្រាយ​ដ៏​ល្អ​​ក្នុង​​ការ​​ព្យាបាល!

1
ជំងឺឈឺក្បាល គឺជាការឈឺចាប់ ដែលកើតមាន ឡើង​នៅ​ក្នុង តំបន់​ក្បាល ហើយ​វា អាច​កើត​ឡើង ដោយ​កត្តា ជា​ច្រើន និង​អាច​កើត​ឡើង គ្រប់​ពេល​វេលា ដែល​មិន​ដឹង ហេតុ​ផ​ល នោះ​ទេ។ ប្រសិន​ជា អ្នក​ឈឺ​ក្បាល នៅ​ពេល​ព្រឹក អាច​បញ្ជាក់​ថា អ្នក​អាច​មាន មហារីក​ខួរ​ក្បាល, គេង​មិន ដកដង្ហើម ឫជំងឺលើស​ឈាម ហេតុដូច្នេះ ហើយអ្នកគួរតែ ពិគ្រោះជាមួយ គ្រូពេទ្យ។ បើសិនជាឈឺក្បាល អមដោយការ ស្រវាំង​​ភ្នែក, ការផ្លាស់ប្តូរ អារម្មណ៍ និងភាព តានតឹងនៅក ក៏ត្រូវពិគ្រោះ ជាមួយ គ្រូពេទ្យដែរ។
  1. ឈឺក្បាលដែលកើតឡើងនៅក្នុងអឌ្ឍគោលមួយនៃក្បាល
ឈឺក្បាល ប្រភេទនេះ ច្រើនតែកើតឡើង មួយចំហៀងក្បាល និងមិនមាន គ្រោះថ្នាក់ នោះទេ ប៉ុន្តែវា​អាច​ឈឺក្បាល រហូតដល់ទៅ 72 ម៉ោងឯណោះ។ រោគសញ្ញា ដែលបង្ហាញនោះ ​មានដូចជា ចាំងពន្លឺ និងចង់​ក្តួត។ វិធីបំបាត់​វា​មាន លេបថ្នាំបំបាត់ ការឈឺចាប់ និងសម្រាក នៅក្នុងបន្ទប់ ស្ងៀមស្ងាត់។
  1. ការឈឺក្បាលនៅលើថ្ងាស
ការឈឺនេះ ជាធម្មតាត្រូវ បានបង្កឡើង ដោយការឆ្លង រោគប្រហោងឆ្អឹង និងមានអារម្មណ៍ ឈឺចាប់នៅ​ក្នុង ឆ្អឹងថ្ពាល់។ វិធីព្យាបាលវា ត្រូវងូតទឹកក្តៅ ដកដង្ហើមមួយៗ និងលេបថ្នាំ។
  1. ឈឺក្បាលដូចមានរបស់រឹតបន្តឹងក្បាល
វាបង្ក ឡើងដោយសារ ភាពតានតឹង និងស្រ្តេសជាដើម។ វិធីព្យាបាល លេបថ្នាំ និងគេង អោយបាន គ្រប់​គ្រាន់។
  1. ការឈឺចាប់នៅផ្នែកម្ខាងនៃមុខ និងត្របកភ្នែកហើម
ឈឺក្បាលនេះ ជាធម្មតា ច្រើនតែដាស់ នៅពាក់កណ្តាលយប់ ជាមួយនឹង ការឈឺចាប់ខ្លាំង ស្ថិតនៅ​ជុំវិញ​ផ្នែក​មួយ នៅ​លើ​មួយ ចំហៀង​ក្បាល ហើយ​រយៈពេល នៃការឈឺ អាចដល់ទៅ 3 ម៉ោង។ ការឈឺចាប់​នេះ ត្រូវបានអម ដោយការឡើង កន្ទួលក្រហម, ហើម និងបែកញើស។ វិធីសាស្ត្រព្យាបាល វាគឺធ្វើជា អង្គុយលេង។
  1. ឈឺក្បាលនៅផ្នែកខាងក្រោយ
វាបណ្តាល មកពីបញ្ហាមួយ ចំនួននៅក្នុង ឆ្អឹងកងខ្នង, ចង្កេះ និងក។ វិធីសាស្ត្រដ៏ល្អ ក្នុងការកំចាត់ វា​នោះ គឺត្រូវដកដង្ហើម ដោយស្រូប យកខ្យល់បរិសុទ្ធ នៅខាងក្រៅ។
មួយវិញទៀត ប្រសិនជាអ្នក ចង់អោយជំងឺ បានធូរស្បើយ បន្ថែមទៀតនោះ ត្រូវធ្វើកំណត់ហេតុ តាម​ដាន​ជំងឺនេះ ជាប្រចាំថ្ងៃ និងតាមដានពីទីតាំង សកម្មភាពប្រចាំថ្ងៃ នៃការបរិភោគអាហារ ឫភេសជ្ជៈ​ផង​ដែរ ទើប​​អាចជួយ អោយអ្នកបាន យល់ដឹងច្បាស់លាស់ បន្ថែមទៀត ទាក់ទិននឹងវា។

Monday, January 18, 2016

ថាម៉េច ! ៤ ចំណុច នៅលើផ្ទៃមុខ ស្ត្រីបញ្ជាក់ថា នាងតណ្ហាក្រាស់






show face
សុខភាព៖ ផ្ទៃមុខក្រហមព្រឿងៗ, រោមចិញ្ចើមវែង, រោមក្រាស់និងច្រើន, ចង្កេះ និងជើងវែង អាចបញ្ជាក់ពីសមត្ថភាព ផ្លូវភេទរបស់មនុស្សស្រី ដោយមានថាមពលខ្លាំងបំផុត ពោលគឺតណ្ហាក្រាស់ ។
បើតាមការសិក្សា ស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រ ល្បីៗ ស្តីអំពីសុខភាព និងសិច បានឲ្យដឹងថា ផ្ទៃមុខក្រហមព្រឿងៗ ត្រង់នេះបញ្ជាក់ថា កម្រិតអរម៉ូនរបស់ស្ត្រី បានបង្ហាញ លើផ្ទៃមុខឡើងខ្ពស់ និងជាសញ្ញាមួយបង្ហាញ ថាចំណង់តណ្ហាក្រាស់ បំផុត។
រោមចិញ្ចើមវែង ជាមនុស្សស្រីម្នាក់ដែលមាន ថាមពលខ្លាំងបំផុត ផ្នែកផ្លូវភេទ ១មិនស្កប់ដប់មិនស្កល់ បើមិនផ្តល់ឲ្យនាងដល់ទី បញ្ចប់តណ្ហានាង និងបែកឆ្វេង។
ឯចង្កេះ និងជើងវែង ជាមនុស្សដែលសកម្មនិងការងារ ពូកែដើរ និងមានសុខភាពល្អជាង មនុស្សធម្មតា ។ រីឯរោមក្រាស់ និងច្រើន ជាសញ្ញាបញ្ជាក់ថា អរម៉ូនផ្លូវភេទ របស់នាងកើនឡើង ទើបមានរោមដុះ ច្រើនយ៉ាងនេះ៕

___________

វេទមន្ដ រូបមន្ដគណិតវិទ្យា ដែលអាចប្រាប់ពី ទំហំស្បែកជើង និងអាយុរបស់នរណា ម្នាក់បាន

តើប្រិយមិត្ដធ្លាប់ គិតថា មានវិធី ឬតិចនិកអ្វីខ្លះ ដើម្បីទស្សទាយពី អាយុ និង ទំហំស្បែកជើងរបស់អ្នក ឬនរណាម្នាក់បានយ៉ាងងាយ ស្រួលនោះទេ?


ក៏ដូចជា កាលពីពេលថ្មីៗនេះ នៅលើ Twitter បានចាប់ផ្ដើមបង្ហោះពី រូបមន្ដគណិតវិទ្យា សារជាថ្មី ដែលបង្ហាញពី ៦ចំនុចនៃការ គណនាដោយសាមញ្ញបំផុត ដើម្បីដឹងពី ទំហំជើង និងអាយុ។ ជាក់ស្ដែងណាស់ វិធីនេះ ធ្លាប់ត្រូវបាន ល្បីល្បាញ និងចែកចាយ ជាច្រើនឆ្នាំមកហើយ តែសប្ដាហ៍មុននេះ បែរជាផ្ទុះសារឡើងវិញ ដែលបណ្ដាលឲ្យ មនុស្សជាច្រើន នាំគ្នាចាប់ផ្ដើមលេង នូវរូបមន្ដគណិតវិទ្យានេះម្ដងទៀត ដើម្បីជាការកម្សាន្ដ។
នៅក្នុងនោះ ប្រិយមិត្ដគ្រាន់តែ៖
  1. ឲ្យនរណាម្នាក់ដែលស្ម័គ្រចិត្ដ ចូលរួម និងឲ្យគេសរសេរ លេខទំហំស្បែកជើងរបស់គេ
  2. យកលេខទំហំនៃស្បែកជើងរបស់គេ មកគុណជាមួយនឹង លេខ ៥
  3. ឃើញលទ្ធផល យកមកបូកនឹង ៥០
  4. បន្ទាប់មកគុណនឹង ២០
  5. យកមកបូកបន្ថែមនឹង ១០១៥
  6. ជាចុងក្រោយ យកមកដក នឹង ឆ្នាំកំណើតរបស់អ្នក នោះអ្នកនឹងឃើញលទ្ធផល ដែលបង្ហាញពី លេខទំហំស្បែកជើង និង អាយុរបស់អ្នក 
សាកល្បងលេងជាមួយនឹង ខ្មែរឡូត ដែលទំហំស្បែកជើងលេខមានលេខ ៣៧ ៖
បែបនេះ យកលេខ ៣៧ x ៥ = ១៨៥
១៨៥ + ៥០ = ២៣៥
២៣៥ x ២០ = ៤៧០០
៤៧០០ + ១០១៥= ៥៧១៥
៥៧១៥​ - ១៩៩០​( ឆ្នាំកំណើត)​= ៣៧២៥ មានន័យថា ទំហំស្បែកជើងលេខ ៣៧ និងមានអាយុ ២៥ឆ្នាំ។
ឬគ្រាន់តែដាក់ជារូបមន្ដបែបនេះ គឺ 20 (5x 37 + 50) + 1015 - 1990 = 3725

យ៉ាងណាមិញសម្រាប់មនុស្សមួយចំនួន យល់ឃើញ វិធីបែបនេះ ប្រហែលជាមិនសូវមាន ប្រយោជន៍អ្វីនោះទេ ដោយសារតែពួកគេ អាចប្រើវិធីងាយៗ ជាងនេះ តែទោះជាយ៉ាងណា នេះអាចនិយាយថាអ្នកបង្កើត រូបមន្ដនេះ ពិតជាមាន ភាពច្នៃប្រឌិត និងគំនិតថ្មី ក្នុងការប្រើរូបមន្ដគណិតវិទ្យា មកដោះស្រាយបែបនេះ៕