Tuesday, January 19, 2016

ប្រភេទ​នៃ​ការ​ឈឺ​ក្បាល​និង​ដំណោះ​ស្រាយ​ដ៏​ល្អ​​ក្នុង​​ការ​​ព្យាបាល!

1
ជំងឺឈឺក្បាល គឺជាការឈឺចាប់ ដែលកើតមាន ឡើង​នៅ​ក្នុង តំបន់​ក្បាល ហើយ​វា អាច​កើត​ឡើង ដោយ​កត្តា ជា​ច្រើន និង​អាច​កើត​ឡើង គ្រប់​ពេល​វេលា ដែល​មិន​ដឹង ហេតុ​ផ​ល នោះ​ទេ។ ប្រសិន​ជា អ្នក​ឈឺ​ក្បាល នៅ​ពេល​ព្រឹក អាច​បញ្ជាក់​ថា អ្នក​អាច​មាន មហារីក​ខួរ​ក្បាល, គេង​មិន ដកដង្ហើម ឫជំងឺលើស​ឈាម ហេតុដូច្នេះ ហើយអ្នកគួរតែ ពិគ្រោះជាមួយ គ្រូពេទ្យ។ បើសិនជាឈឺក្បាល អមដោយការ ស្រវាំង​​ភ្នែក, ការផ្លាស់ប្តូរ អារម្មណ៍ និងភាព តានតឹងនៅក ក៏ត្រូវពិគ្រោះ ជាមួយ គ្រូពេទ្យដែរ។
  1. ឈឺក្បាលដែលកើតឡើងនៅក្នុងអឌ្ឍគោលមួយនៃក្បាល
ឈឺក្បាល ប្រភេទនេះ ច្រើនតែកើតឡើង មួយចំហៀងក្បាល និងមិនមាន គ្រោះថ្នាក់ នោះទេ ប៉ុន្តែវា​អាច​ឈឺក្បាល រហូតដល់ទៅ 72 ម៉ោងឯណោះ។ រោគសញ្ញា ដែលបង្ហាញនោះ ​មានដូចជា ចាំងពន្លឺ និងចង់​ក្តួត។ វិធីបំបាត់​វា​មាន លេបថ្នាំបំបាត់ ការឈឺចាប់ និងសម្រាក នៅក្នុងបន្ទប់ ស្ងៀមស្ងាត់។
  1. ការឈឺក្បាលនៅលើថ្ងាស
ការឈឺនេះ ជាធម្មតាត្រូវ បានបង្កឡើង ដោយការឆ្លង រោគប្រហោងឆ្អឹង និងមានអារម្មណ៍ ឈឺចាប់នៅ​ក្នុង ឆ្អឹងថ្ពាល់។ វិធីព្យាបាលវា ត្រូវងូតទឹកក្តៅ ដកដង្ហើមមួយៗ និងលេបថ្នាំ។
  1. ឈឺក្បាលដូចមានរបស់រឹតបន្តឹងក្បាល
វាបង្ក ឡើងដោយសារ ភាពតានតឹង និងស្រ្តេសជាដើម។ វិធីព្យាបាល លេបថ្នាំ និងគេង អោយបាន គ្រប់​គ្រាន់។
  1. ការឈឺចាប់នៅផ្នែកម្ខាងនៃមុខ និងត្របកភ្នែកហើម
ឈឺក្បាលនេះ ជាធម្មតា ច្រើនតែដាស់ នៅពាក់កណ្តាលយប់ ជាមួយនឹង ការឈឺចាប់ខ្លាំង ស្ថិតនៅ​ជុំវិញ​ផ្នែក​មួយ នៅ​លើ​មួយ ចំហៀង​ក្បាល ហើយ​រយៈពេល នៃការឈឺ អាចដល់ទៅ 3 ម៉ោង។ ការឈឺចាប់​នេះ ត្រូវបានអម ដោយការឡើង កន្ទួលក្រហម, ហើម និងបែកញើស។ វិធីសាស្ត្រព្យាបាល វាគឺធ្វើជា អង្គុយលេង។
  1. ឈឺក្បាលនៅផ្នែកខាងក្រោយ
វាបណ្តាល មកពីបញ្ហាមួយ ចំនួននៅក្នុង ឆ្អឹងកងខ្នង, ចង្កេះ និងក។ វិធីសាស្ត្រដ៏ល្អ ក្នុងការកំចាត់ វា​នោះ គឺត្រូវដកដង្ហើម ដោយស្រូប យកខ្យល់បរិសុទ្ធ នៅខាងក្រៅ។
មួយវិញទៀត ប្រសិនជាអ្នក ចង់អោយជំងឺ បានធូរស្បើយ បន្ថែមទៀតនោះ ត្រូវធ្វើកំណត់ហេតុ តាម​ដាន​ជំងឺនេះ ជាប្រចាំថ្ងៃ និងតាមដានពីទីតាំង សកម្មភាពប្រចាំថ្ងៃ នៃការបរិភោគអាហារ ឫភេសជ្ជៈ​ផង​ដែរ ទើប​​អាចជួយ អោយអ្នកបាន យល់ដឹងច្បាស់លាស់ បន្ថែមទៀត ទាក់ទិននឹងវា។

0 comments:

Post a Comment