Thursday, January 28, 2016

ដឹង​អត់ថា​ដាក់​របស់​ដូច​ក្នុង​រូប​នេះ​ក្រោម​អណ្តាត​មាន​អ្វី​កើតឡើង​ដែរ​ទេ​?

កា​រលាយ​ចូលគ្នា​នៃ​អំបិល និង​ស្ករស​មិនសូវ​ជា​រឿង​មួយ​ល្បី​នោះទេ ប៉ុន្តែ​នៅពេល​យើង​និយាយ​អំពី​បញ្ហា​នៃ​ការ​គេង​វិញ ការប្រើ​រូបមន្ត​ខាងលើ​នេះ​អាច​ជា​រឿង​មាន​ប្រយោជន៍​បំផុត​។

​គ្រឿងផ្សំ​ទាំងនេះ​អាច​មិន​ផ្តល់​សុខភាព​ដល់​យើង​ទេ បើសិនជា​ញ៉ាំ​ក្នុង​ចំនួន​ច្រើន ប៉ុន្តែ​បើ​ញ៉ាំ​ក្នុង​កម្រិត​មធ្យម​វិញ​នោះ វា​នឹង​ផ្តល់​ជា​អត្ថប្រយោជន៍​ច្រើន​ដូចជា លុបបំបាត់​ការ​គេង​មិន​លក់ ឈឺក្បាល និង​ពង្រឹង​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​។​
បើសិនជា រាងកាយ​អ្នកបង្កើន​ចំនួន Serotonin ក្នុង​ខ្លួន​តាមរយៈ​អំបិល និង​ស្ករ​នោះ វា​ពិតជា​មាន​ប្រយោជន៍​ដល់​ការបំពាត់​ភាព​ស្ត្រេ​ស​ក្នុង​រាងកាយ​ជាមិនខាន​។

​គ្រឿងផ្សំ​៖
•​    ​ស្ករត្នោត ៥​ស្លាបព្រា​កាហ្វេ​
•​    ​អំបិល ១​ស្លាបព្រា​កាហ្វេ​
 
​ចូរ​យក​គ្រឿងផ្សំ​ទាំងពីរ​នេះ​ច្របល់​ចូលគ្នា​ឱ្យ​សព្វ​ល្អ ហើយ​យក​វា​ទៅ​ដាក់​ក្នុង​ក្រឡ​កែវ​មួយ​។
ការណែនាំ​
អ្នក​គួរតែ​យក​ល្បាយ​ខាងលើ​នេះ​បន្តិច​ដាក់​នៅ​ក្រោម​អណ្តាត​មុនពេល​ចូល​គេង បន្ទាប់មក វា​នឹង​រលាយ​អស់​ក្នុង​រយៈពេល​ពីរ​នាទី​ក្រោយ​។
សារធាតុ Natrium ដែល​មាន​ក្នុង​អំបិល​នឹង​ជួយ​បង្កើន​ថាមពល ព្រមទាំង​ជួយ​ឱ្យ​កោសិកា​ដកដង្ហើម​បាន​ធម្មតា​ទៀត​នៅពេល​មាន​គ្លុយកូស​នៅ​ពី​លើ​។
​អំបិល និង​ស្ករ​គឺជា​គ្រឿងផ្សំ​ដ៏​អស្ចារ្យ​បំផុត​នៅពេល​យើង​និយាយ​អំពី​ភាព​តានតឹង​ដែលនាំឱ្យ​មនុស្ស​មិន​អាច​សម្រាក ឬ​គេង​លក់​នៅ​ពេលយប់ ព្រមទាំង​បណ្តាលឱ្យ​អតុល្យភាព​ក្នុង​ការរំលាយ​អាហារ​៕

0 comments:

Post a Comment