ក្លិនមាត់ គឺជាបញ្ហាដ៏គួររំខាន ដែលមនុស្សជាច្រើនបារម្ភ
ព្រោះវាគឺជាឧបសគ្គមួយនៃការនិយាយទំនាក់ទំនងគ្នា។
ប្រការនេះហើយ ទើបមនុស្សជាច្រើន យកចិត្តទុកដាក់លើសុខភាព
មាត់ធ្មេញ ព្រោះវាមានការពាក់ព័ន្ធនឹងបញ្ហាក្លិនមាត់...។
+ធ្វើដូចម្តេច ទើបដឹងថា មានក្លិនមាត់មិនល្អ ?
វិធីងាយ បំផុត គឺសួរអ្នកនៅជុំវិញខ្លួន។ តែប្រសិនបើអ្នកមិនហ៊ាន អាចសាកល្បងដោយខ្លួនឯង ដោយយកដៃទាំង២ មកបាំងមាត់ រួចហាមាត់ និងដកដង្ហើមឱ្យខ្លាំងៗ រួចស្រូបនិងដកដង្ហើមឱ្យជ្រៅភ្លាមៗ។
+ហេតុអ្វីបានជាមានក្លិនមាត់ ?
មូលហេតុដែលធ្វើឱ្យមានក្លិនមាត់ បណ្តាលមកពីកត្តា២យ៉ាង គឺ ៖

១. បញ្ហាសុខភាពមាត់-ធ្មេញ ៖ បណ្តាលមកពីកត្តាតូចៗ មួយចំនួនទៀត ដូចជា ៖
-ធ្មេញពុក ៖ បណ្តាលមកពីមេរោគ (Streptococcus) ដែលតោង ជាប់ជាមួយបាក់តេរី នៅលើផ្ទៃធ្មេញ ដោយសារតែកំណកអាហារពពួកម្សៅ និងស្ករ បង្កឱ្យក្លាយជាអាស៊ីដឡាក់ទិក (Lactic Acid) និងអាស៊ីដផ្សេងៗទៀត។ វាបំផ្លាញធ្មេញ បង្កឱ្យធ្មេញពុក សឹក និងប្រហោង ហើយបើបណ្តោយទុកយូរទៅ វានឹងបំផ្លាញកោសិកាប្រសាទខាងក្នុង ជាហេតុធ្វើឱ្យមានក្លិនមាត់។
-រលាកអញ្ចាញ ៖ មូលហេតុសំខាន់គឺមកពីកំណកបាក់តេរី ដែលតោង ជាប់អញ្ចាញធ្មេញ។ នៅពេលវាតោងជាប់យូរទៅ ទឹកមាត់ដែលមានសារធាតុរ៉ែផ្សេងៗ នឹងមានប្រតិកម្មជាមួយកំណកអាហារទាំងនោះ បង្កឱ្យក្លាយជា កំណកកំបោរ។ នៅពេលបណ្តោយទុកវាកាន់តែយូរ នោះវានឹងធ្វើឱ្យអញ្ចាញធ្មេញ រលាកកាន់តែខ្លាំងជាងមុន ព្រោះអញ្ចាញធ្មេញ មានគ្រាប់ឈាមស ឬកោសិកា ដែលប្រឆាំងនឹងការរលាក ធ្វើឱ្យអ្នកឈឺខ្លាំង នៅត្រង់អញ្ចាញធ្មេញ និងពិបាក ទំពាអាហារ។
-ដុសធ្មេញ មិនបានស្អាតល្អ ៖ ធ្វើឱ្យកម្ទេចអាហារ នៅតោងជាប់នឹងធ្មេញ និងបង្កជាក្លិនមិនល្អ។
ការជក់បារី ៖ ធ្វើឱ្យជាតិនីកូទីន (Nicotine) ក្លាយជាកំណកកំបោរ នៅលើធ្មេញ។
-មានកម្ទេចអាហារនៅជាប់ធ្មេញពុក ៖ ធ្វើឱ្យវារលួយ និងធ្វើឱ្យធ្មេញ ប្រហោងកាន់តែធំជាងមុន។
-ការដាក់ធ្មេញសិប្បនិម្មិត ដែលមិនល្មមនឹងអញ្ចាញធ្មេញ ៖ ឬគេងដោយ មិនដោះធ្មេញចេញ អាចធ្វើឱ្យកម្ទេចអាហារតូចៗដែលនៅតោងជាប់នឹងធ្មេញ មានប្រតិកម្ម ក្លាយជាបាក់តេរី នៅត្រង់បរិវេណធ្មេញសិប្បនិម្មិតនោះ។
-ទទួលទានអាហារដែលមានក្លិនខ្លាំង ៖ ដូចជា ខ្ទឹម កាពិ ជាដើម។
-មានដំបៅក្នុងប្រអប់មាត់ ៖ ធ្វើឱ្យមិនអាចសម្អាតធ្មេញបានស្អាតល្អ។
-ធ្មេញដុះមិនត្រង់ជួរ ៖ ធ្វើឱ្យសម្អាតធ្មេញមិនបានសព្វល្អ។
-ការពត់ធ្មេញ ៖ ធ្វើឱ្យសម្អាតធ្មេញមិនបានសព្វ។
-ការស្រោបធ្មេញមិនបានត្រឹមត្រូវ ៖ អាចធ្វើឱ្យមានកំណកអាហារតោងជាប់។
-ទើបតែដកធ្មេញ ៖ អាចធ្វើឱ្យសម្អាតមិនបានសព្វ ជាហេតុធ្វើឱ្យបាក់តេរី ក្នុងមាត់ លូតលាស់ បង្កឱ្យមានក្លិនមិនល្អ។
២. កត្តាខាងក្រៅដែលបង្កឱ្យមានក្លិនមាត់៖ ជំងឺរលាកភ្នាសច្រមុះ (Sinusitis) ជំងឺពាក់ព័ន្ធនឹងប្រព័ន្ធផ្លូវអាហារ ជំងឺផ្តាសាយអាការទល់លាមក និងជំងឺក្រពះ...។
+បើមានបញ្ហាពាក់ព័ន្ធនឹងប្រអប់មាត់ គួរធ្វើយ៉ាងណា?
ការមានក្លិនមាត់មិនល្អនៅពេលព្រឹក គឺជារឿងធម្មតា ព្រោះនៅពេលអ្នកគេងលក់ មិនបាន ទទួលទានអាហារ ហើយថែមទាំងមិនបាននិយាយថែមទៀត។ ប៉ុន្តែ ក្លិន ខ្លាំង ឬខ្សោយ អាស្រ័យ លើបរិមាណទឹកមាត់។ ប្រសិនបើអ្នកមានទឹកមាត់ច្រើន និងថ្លា នោះអ្នកមិនសូវមានក្លិនមាត់ខ្លាំង ឡើយ តែបើមានទឹកមាត់តិច និងខាប់ នោះ អ្នកនឹងមានក្លិនមាត់មិនល្អឡើយ។
ដូចនេះ ប្រសិនបើក្លិនមាត់អ្នកមិនល្អ អ្នកគួររកវិធីកែខៃមួយចំនួនដូចខាងក្រោម ៖
១. ដុសធ្មេញឱ្យបានស្អាត និងត្រឹមត្រូវ ៖ ជាពិសេស ក្រោយពេលទទួលទានអាហាររួច។ វិធីខុសឆ្គងក្នុងការសម្អាតធ្មេញ គឺដុសធ្មេញខ្លាំងៗ ព្រោះវា មិនបានកម្ចាត់ក្លិនមាត់នោះឡើយ តែវាថែមទាំងធ្វើឱ្យ សឹក ធ្មេញថែមទៀត។
២. ប្រើអំបោះសម្អាតធ្មេញ ៖ ការដុសធ្មេញ តាមធម្មតា មិនអាចកម្ចាត់សំណល់ អាហារបាន ១០០%នោះឡើយ។ ដូច្នេះ ត្រូវប្រើអំបោះសម្អាតធ្មេញផង។ ភាគច្រើនគេសង្កេតឃើញថា បន្ទាប់ពី សម្អាតធ្មេញរួច ឃើញមានឈាម នោះវាបណ្តាលមកពីអ្នកសម្អាតធ្មេញមិនបានត្រឹមត្រូវ ទើបធ្វើឱ្យប៉ះពាល់ ដល់អញ្ចាញធ្មេញ។ ក្នុងករណីដែលអ្នកសម្អាតបានត្រឹមត្រូវហើយ នៅតែសង្កេតឃើញមានឈាម បង្ហាញថា អ្នកកំពុងកើតជំងឺរលាកអញ្ចាញធ្មេញ។ ដូចនេះ អ្នកគួរជួបពិគ្រោះជាមួយគ្រូពេទ្យ ឱ្យបានរហ័ស។
៣. ដុសអណ្តាត ៖ ដើម្បីជួយបន្ថយក្លិនមាត់ ដោយសារតែផ្នែកខាងលើរបស់អណ្តាត មិនរាបស្មើ ទើបធ្វើឱ្យវាបង្កជាក្លិនមាត់ បានយ៉ាងងាយបំផុត។ ដូចនេះ ការដុសអណ្តាត អាចជួយបន្ថយបាក់តេរី ដែលជាមូលហេតុបង្កឱ្យមានក្លិនមាត់។
៤. បើមានអារម្មណ៍ថាមាត់ស្ងួត មានទឹកមាត់តិច ៖ អ្នកគួរទទួលទានទឹក ឱ្យបានច្រើន ជំនួសឱ្យការទទួលទានស្ករគ្រាប់ ឬថ្នាំបៀម ឬស្ករកៅស៊ូ ព្រោះការ ទទួលទានអាហារទាំងនោះ អាចបំបាត់បញ្ហានេះបានមួយរយៈតែប៉ុណ្ណោះ។ ម៉្យាងទៀត អ្នកមិនគួរប្រើទឹកថ្នាំខ្ពុរមាត់ ជាប្រចាំនោះឡើយ ព្រោះវាអាចធ្វើឱ្យបាត់បង់តុល្យភាព បាក់តេរីក្នុងប្រអប់មាត់ និងមិនគួរប្រើថ្នាំខ្ពុរមាត់ដែល មានសមាសធាតុផ្សំពីអាល់កុល នោះឡើយ។ ក្រៅពីនេះ អ្នកគួរជួបគ្រូពេទ្យ រាល់៦ខែម្តង ដើម្បី ពិនិត្យមាត់ធ្មេញ និងព្យាបាលបញ្ហានានា ដូចជា កម្ចាត់ កំណកកំបោរ ដែលជាមូលហេតុធ្វើឱ្យធ្មេញពុក និងការពារ មិនឱ្យធ្មេញពុក ជាពិសេស អ្នកត្រូវសម្អាតធ្មេញ អញ្ចាញធ្មេញ ឱ្យបានស្អាតជាប្រចាំ៕

0 comments:
Post a Comment