Tuesday, January 19, 2016

មូលហេតុដែល​បណ្តាល​អោយ​យើង​របក​ស្បែក​លើ​ប្រអប់ដៃ ហើយ​នេះ​ជាវិធី​សាស្រ្ត​តាម​បែប​ធម្មជាតិ​ដើម្បី​ព្យាបាល​ជម្ងឺនេះ

ជំងឺរបកស្បែកគឺជាជំងឺម្យ៉ាង​ដែល​យើង​ទាំង​អស់​គ្នា​មិន​ចង់​អោយ​កើត​មាន​ លើ​ដៃ​របស់​យើង​ទេ ហើយ​ភាគ​ច្រើន​នៃ​ជំងឺ​របកស្បែក​លើ​ប្រអប់​ដៃ​នេះ គឺ​បណ្តាល​មក​ពី​ការ​រមាស់ ហើយពេលខ្លះក៏បង្ករ​អោយ​មានការ​ឈឺ​ចាប់​ផង​ដែរ។ ហើយថ្ងៃនេះ ខេមបូ រីផត ចង់បង្ហាញអ្នកទាំងអស់គ្នាពីកត្តាដែលបណ្តាលអោយ​មាន​ជម្ងឺ​នេះ និង វិធីសាស្រ្តតាមបែបធម្មជាតិដើម្បីព្យាបាលជម្ងឺនេះ។
cover
ដំបូងយើងនិយាយអំពីមូលហេតុដែលបណ្តាលអោយយើងរបកស្បែកលើប្រអប់ដៃ ការរបក​ស្បែក​នេះ​បណ្តល​មកពី៖
  • ស្បែកស្ងួត
  • បណ្តាលមកពីជម្ងឺសើស្បែក
  • មានជម្ងឺស្បែករបកក្រហម
  • អាចបណ្តាលមកពីអាកាសធាតុត្រជាក់ និង ស្ងួត
  • ការលាងដៃញឹកញាប់ពេក
  • ការរលាក
  • កង្វះវីតាមីននៅក្នុងខ្លួន
ដូច្នេះដើម្បីបញ្ចៀសជម្ងឺរបកស្បែកដែលបណ្តាលមកពីកត្តាខាងលើ អ្នកអាចអនុវត្តតាមវីធីសាស្រ្តតាម​បែប​ធម្មជាតិ​ខាងក្រោមដែលងាយស្រួល និង មិនសាំញ៉ាំច្រើន។
  1. ទឹកដោះគោជូរ ឬ យ៉ាអួរ
ទឹកដោះគោជូរ ឬ យ៉ាអួរ នេះគឺជាឱសថធម្មជាតិល្អបំផុត ប្រឆាំងនឹងជម្ងឺរបកស្បែកលើប្រអប់ដៃ ហើយអ្វី​ដែល​ធ្វើអោយទឹកដោះគោជូរ ជាឱសថធម្មជាតិដែលល្អសម្រាប់ស្បែកព្រោះ វាធ្វើអោយស្បែករបស់​យើង​ត្រជាក់ និង ផ្តល់សំណើមដល់ស្បែកបានល្អ។ នៅក្នុងយ៉ាអួរគឺសម្បូរដោយអាស៊ីតអង់ស៊ីម និង សារ​ធាតុ​រ៉ែ ដែលធ្វើអោយការព្យាបាលកាន់តែមានប្រសិទ្ធិភាព ដូច្នេះបើដៃរបស់អ្នករបក អ្នកគួរបរិភោគ ទឹកដោះ​គោជូរ ឬ យ៉ាអួរអោយបានច្រើន។
  1. ប្រេងដូង
ប្រេងដូងក៏ជាឱសថម្យ៉ាងដែលសម្រាប់ព្យាបាលជម្ងឺរបកស្បែកដែរ ព្រោះវាសម្បូរទៅដោយអាស៊ីតខ្លាញ់ ដែលផ្តល់សំណើមដល់ស្បែកយ៉ាងល្អបំផុត។​ ចំពោះរបៀបនៃការព្យាបាលដោយប្រើប្រេងដូង អ្នកត្រូវ​យក​ប្រេងដូងនោះទៅដាំសិន តែចៀសវាងកុំអោយវាពុះ គ្រាន់តែកំដៅបន្តិចទៅបានហើយ រួចទុក​អោយ​វា​ត្រជាក់ សឹមយកមកលាបលើដៃរបស់អ្នក រួចធ្វើការឈ្លីវាត្រង់កន្លែងដែលរបកស្បែកនោះ។ ធ្វើបែបនេះ​អោយ​បានច្រើនដងនោះអ្នកនឹង ឃើញប្រសិទ្ធិភាព។
  1. ប្រទាលកន្ទុយក្រពើ
ប្រទាលកន្ទុយក្រពើគឺជាឱសថម្យ៉ាងដែលវាមិនត្រឹមតែជួយការពារការរបកស្បែកប៉ុណ្ណោះទេ ហើយវាថែម​ទាំង​ជួយកាត់បន្ថយការរមាស់ និង ការរលាកនៃស្បែកផងដែរ។ ចំពោះវិធីសាស្រ្តនៃការព្យាបាល គឺយើង​ត្រូវ​យកជែល ឬ ជាតិអន្ធិលនៃប្រទាលកន្ទុយក្រពើស្រស់ មកលាប និង ឈ្លីនៅត្រង់​កន្លែង​ដែល​របក​ស្បែក រួចទុកអោយវាស្ងួតមួយសន្ទុះសិន ចាំលាងចេញជាមួយនឹងទឹកក្តៅឧណ្ណៗ។ ធ្វើបែបនេះពីរ បី​ដង​ក្នុង​មួយថ្ងៃ ក្នុងរយៈពេល 1 សប្តាហ៍អ្នកនឹងឃើញលទ្ធផល។
1
ខេមបូរីផតសង្ឃឹមថាវិធីសាស្រ្តតាមបែបធម្មជាតទាំងនេះអាចជួយ អ្នកព្យាបាលជម្ងឺរបក​ស្បែក​របស់​អ្នក​បាន ហើយឱថសបែបធម្មជាតិទាំងនេះក៏មិនពិបាករកទិញដែលក្នុងប្រទេសយើង។

0 comments:

Post a Comment