គ្រឿងផ្សំទាំងពីរមុខនេះ ពិតជាមានប្រសិទ្ធភាពណាស់ ក្នុងព្យាបាលជំងឺក្អក ។ ខាងក្រោមនេះជាវិធីធ្វើ៖ – ម្រេចម៉ត់ និង ទឹកឃ្មុំ លីងម្រេច ៤-៥ គ្រាប់ (បើកភ្លើងតិច) រយៈពេល ២-៣ នាទី បិទភ្លើង រួចទុកអោយវាត្រជាក់ ហើយកិនវាអោយម៉ត់ ។ ដួសទឹកឃ្មុំកន្លះស្លាបព្រាបាយ ហើយរោយម្រេចម៉ត់មួយចឹបចូល ។ កូរវាអោយចូលគ្នាសព្វ សឹមញុំាវា ។ អ្នកអាចញុំាវាជារៀងរាល់ព្រឹក ដើម្បីការពារក្អក ។ វាមិនត្រឹមព្យាបាលក្អកទេ តែវាក៏ជួយអ្នកជៀសឆ្ងាយពី ជំងឺផ្តាសាយ និង ឈឺកផងដែរ ។
0 comments:
Post a Comment