ការបរិភោគសាច់ឆៅ និងបន្លែឆៅ ពិតជា ធ្វើអោយរាង កាយអ្នក ប្រឈមមុខនឹង
គ្រោះថ្នាក់ ខ្លាំងណាស់ ជាពិសេសគឺ សាច់ជ្រូក ឆៅតែម្តង ព្រោះថា នៅក្នុង
សាច់ជ្រូកឆៅ ជារឿយៗ មានផ្ទុក ទៅដោយ ពងរបស់ ពពួក ប៉ារ៉ាស៊ីត ជាច្រើនប្រភេទ
ដែលមាន ដូចជា តេញ៉ា, ព្រូន និងអៀន ជាដើម។ ហើយនៅ ក្នុង ប្រទេស កម្ពុជា
យើងនេះ ក៏មាន សត្វជ្រូក ដែលមានផ្ទុក ទៅដោយ ពពួកប៉ារ៉ាស៊ីត នៅក្នុងខ្លួន
របស់វាច្រើន ផងដែរ ដែលគេតែង ហៅវាថា “ជ្រូកចុងអង្ករ”។

ចំពោះ ពងរបស់ប៉ារ៉ាស៊ីត នៅក្នុង ប្រភេទ សាច់ជ្រូក ចុងអង្ករ នេះដែរ គឺវា មើលទៅ ដូចជា គ្រាប់អង្ករ អញ្ចឹង តែសូមកុំ ច្រលំណា វាគឺជា ពងរបស់ តេញ៉ា ឬក៏ព្រូនទេ។ ហើយប្រសិនបើ លោកអ្នក បរិភោគវា ទាំងឆៅ ឬមិន បានចម្អិន អោយឆ្អិន ល្អនោះ វានឹងមិន ងាប់ឡើយ ហើយកាលណា ដែលអ្នក បរិភោគវា ចូលទៅក្នុង ពោះហើយនោះ វានឹង រីករាលដាល ទៅកាន់ ផ្នែកផ្សេងៗ នៅក្នុង រាងកាយ របស់អ្នក បានយ៉ាងងាយ ដែលអ្វីគួរ អោយខ្លាច ជាងគេនោះ គឺវាអាច ជ្រៀតចូល ទៅក្នុង ខួរក្បាល របស់អ្នកបាន ផងដែរ។
ជាមួយគ្នានេះដែរ លោក វេជ្ជបណ្ឌិត Effrossyni Gkrania ក៏បាន មានប្រសាសន៍ អោយដឹងដែរ ថា កាល ពីឆ្នាំ 2013 លោកបាន រកឃើញ តេញ៉ា មួយប្រភេទ នៅក្នុង ខួរក្បាល របស់បុរស ជនជាតិអង់គ្លេសម្នាក់ ដោយបុរស ម្នាក់នោះ ឧស្សាហ៍ មានអាការៈ ឈឺក្បាលខ្លាំង។ លោក វេជ្ជបណ្ឌិត ក៏បានបន្ថែម ទៀតថា ក្រោយពី តេញ៉ានោះ បានបង្ក អោយបុរស ម្នាក់នោះ ឈឺក្បាលខ្លាំង ហើយវាក៏ បានធ្វើអោយ ជើងរបស់គាត់ ចុះខ្សោយ ផងដែរ បន្ទាប់មក ក៏ឈាន ទៅរក ការប្រកាច់ តែម្តង។ ចំពោះវិធីសាស្រ្ត ព្យបាល នៅក្នុង ពេលនោះ គឺគាត់បាន សម្រេចចិត្ត ធ្វើការ វះកាត់ យកតេញ៉ានោះ ចេញតែ ម្តង ព្រោះតែ កាលនោះ ថ្នាំមិនទាន់មាន នៅឡើយ។ ទើបតែ ថ្មីៗនេះ មានថ្នាំមួយ ប្រភេទ ត្រូវបានគេរកឃើញ ដោយពេទ្យ មួយក្រុម នៃសាកលវិទ្យា Cambride ដែលពិត ជាមាន ប្រសិទ្ធិភាព ចំពោះជម្ងឺនេះ ដោយថ្នាំនោះ មានឈ្មោះថា “Praziqantil”។

យ៉ាងណាមិញ ចំពោះគ្រោះថ្នាក់ ដែលធ្វើអោយ ជ្រៀតចូល ទៅដល់ ខួរក្បាល នេះដែរ មិនសូវជា មាន ច្រើន ប៉ុន្មានទេ តែអ្វីដែល គេសង្កេតឃើញ ជាច្រើននោះ គឺវាមាន តែនៅក្នុង ពោះវៀន និងផ្នែកមួយចំនួន នៃរាងកាយ តែប៉ុណ្ណោះ។ ហើយរោគសញ្ញា នេះដែរ គ្រាន់តែ លោកអ្នក លេបថ្នាំទម្លាក់ សត្វល្អិត នឹងជា សះស្បើយ វិញហើយ តែប្រសិនបើ ចង់ច្បាស់ ជាងនេះ យល់ល្អ គួរតែ ទៅអោយ គ្រូពេទ្យពិនិត្យ និងសុំយោបល់ ពីគ្រូពេទ្យ ទើបប្រសើរ ជាជាង។
ម្យ៉ាងវិញទៀត គួរបញ្ឈប់ ការបរិភោគ បន្លែឆៅ ឬក៏សាច់ឆៅទៅ ជាពិសេស សាច់ជ្រូកឆៅ តែម្តង ប្រសិនបើ អ្នកមិនចង់ អោយមាន រឿងរ៉ាវ អាក្រក់កើតឡើង មកលើ សុខភាព របស់អ្នក ដូចអ្វីដែល យើងបាន រៀបរាប់ ប្រាប់ ពីខាងលើ។

0 comments:
Post a Comment