Tuesday, August 18, 2015

៦​ចំណុច​ជៀសផុត​ពី​ស្បែក​ជ្រីវ​ជ្រួញ​​​ ធ្វើ​ឲ្យ​ក្មេង​ជាង​វ័យ

ជា​រៀង​រាល់​ថ្ងៃ​ ស្បែក​វិវឌ្ឍ​ទៅ​មុខ​ជា​និច្ច​។ វា​ប្រែប្រួល​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ រហូត​ឈាន​​ទៅ​ដល់​ភាព​ជ្រីវជ្រួញ​នៅ​ពេល​អាយុ​​កាន់​តែ​ច្រើន​។ យ៉ាង​ណា​មិញ​ បើ​យើង​ចេះ​ថែរក្សា​ស្បែក​បាន​ល្អ វា​អាច​កាត់​បន្ថយ​​​ដំណើរ​ការ​នៃ​ការ​វិវឌ្ឍ​​នោះ​បាន។ មាន​វិធី​មួយ​ចំនួន​ដែល​អាច​ពន្យារ​ភាព​ចាស់​ជ្រីវ​ជ្រួញ​នៃ​ស្បែក និង​ជួយ​​ឲ្យ​អ្នក​នៅ​ក្មេង​ជាង​វ័យ។ សាក​ល្បង​វិធី​ខាង​ក្រោម​នេះ​៖


4

១. ប្រើ​ប្រេង​ល្ង​​​

ប្រេង​ល្ង​មិន​ត្រឹម​តែ​ជួយ​ផ្ដល់​សំណើម​ដល់​ស្បែក​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ថែម​ទាំង​ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា ​និង​ពន្យារ​ភាព​ជ្រីវជ្រួញបាន​ទៀតផង។ យក​ប្រេង​ល្ង​មក​ម៉ាស្សា​ថ្នម​ៗ​លើ​ស្បែក​​ជា​រៀង​រាល់​ព្រឹក ​រួច​ងូត​ទឹក​សម្អាត​ចេញ​​ដូច​នេះ​វា​ជួយ​ជម្រុះ​កោសិកា​ស្បែក​ងាប់​​ធ្វើ​ឲ្យ​ស្បែក​អ្នក​ស្អាត​​ ។

២. ​តែ​បៃ​តង​

ទទួលទាន​តែ​បៃ​តង​ស្រស់ៗ ពិត​ជា​មាន​​គុណ​ប្រយោជន៍​សម្រាប់​ស្បែក​ ដោយ​សារ​វា​មាន​​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជំរុញ​ការ​ដុត​រំលាយ​អាហារ​ក្នុង​រាង​កាយ​ ជួយ​​ឲ្យ​សុខភាព​​ពី​ខាង​ក្នុង​ខ្លួន​ល្អ ដែល​​ធ្វើ​ស្បែក​អ្នក​នៅ​ក្មេង​ជាង​វ័យ។

៣. ជៀស​វាង​ត្រូវ​ពន្លឺ​ថ្ងៃ​ច្រើន​ជ្រុល​​​

ពន្លឺ​ថ្ងៃ​ជួយ​ផ្ដល់​វីតាមីន​Dដែល​ល្អ​សម្រាប់​ស្បែក ប៉ុន្តែ​ត្រូវ​ពន្លឺ​ថ្ងៃ​ខ្លាំង​ និង​ច្រើន​ពេក ​​អាច​​ធ្វើ​ឲ្យ​ស្បែក​ខូច​ជ្រីវជ្រួញ​ទៅ​វិញ​ ជា​ពិសេស​កាំរស្មី​​UV ព្រះអាទិត្យ ។ អ្នក​អាច​ប្រើ​ឡេ​ការពារ​កម្ដៅ​​ថ្ងៃ ​ឬ​ពាក់​​អាវ​វែង​​ជិតៗ​ដើម្បី​ការពារ​ខ្លួន​អ្នក ធ្វើ​បែប​នេះ​អាច​បង្ការ​ស្បែក​ពី​ភាព​ជ្រីវជ្រួញ​បាន​ខ្លះ​ដែរ។

៤. ញ៉ាំ​ខ្លាញ់​ត្រី

ខ្លាញ់​ត្រី​ជា​ប្រភព​នៃ​ជាតិ​អូមេហ្គា​៣​ដែល​ជំនួយ​ទៅ​ដល់​ស្បែក​ឲ្យ​នៅ​ក្មេង​ជាង​វ័យ។ អ្នក​អាច​ញ៉ាំ​វា​​ផ្ទាល់​ឬ​ក្នុង​ទម្រង់​ជា​​ជីវជាតិ​ថ្នាំ​គ្រាប់​ក៏បាន​ ដែល​វា​ជួយ​រក្សា​ស្បែក​​ឲ្យ​នៅ​ស្អាត។​​

៥. ជៀស​វាង​អាហារ​ដែល​​ប្រើ​ស្ករ​ស​ច្រើន

អ្នក​មិន​ដឹង​ទេ​ថា​អាហារ​​ដែល​ប្រើ​ស្ករស​ច្រើន​​​ពន្លឿន​ភាព​ចាស់​នៃ​ស្បែក ដោយ​ហេតុ​ថា​​ស្ករ​ស​បម្លែង​ជាតិ​ប្រូតេអ៊ីន​​​​ក្នុង​ខ្លួន​នឹង​ធ្វើ​ឲ្យ​ស្បែក​ឆាប់​ចាស់។ បើ​អ្នក​ចូល​ចិត្ត​ផ្អែម​​អាច​ជំនួស​វិញ​ដោយ​ញ៉ាំ​ផ្លែ​ឈើ​វិញ​​ដែល​ប្រសើរ​សម្រាប់​ស្បែក។

​​​​​៦. បំបាត់​ស្រ្តែស

ស្ត្រែស​ជា​ចំណែក​មួយ​ ធ្វើ​ឲ្យ​ស្បែក​អ្នក​ចាស់​ជ្រីវជ្រួញ​​ជាង​អាយុ​ ហើយ​វា​ក៏​បង្ក​បញ្ហា​ដល់​សុខភាព​មួយ​ចំនួន​ផង​ដែរ។ អ្នក​អាច​កាត់​បន្ថយ​ស្រ្តែស​ ដូច​ជា​ ការ​ហាត់​ប្រាណ ការ​ដើរ​លំហែ​​ ឬ​ដោយ​​សកម្មភាព​មួយ​ចំនួន​ទៀត​ដែល​ជួយ​ឲ្យ​អ្នក​ជៀស​វាង​ពី​ការ​ស្រែ្តស៕

0 comments:

Post a Comment