Tuesday, August 18, 2015

វិធី​សាមញ្ញ​ងាយ​ៗ​ការពារ​​កុំ​ឲ្យ​សុដន់​យារ​ធ្លាក់​ទាំង​វ័យ​ក្មេង

​ដើម​ទ្រូង​គឺ​ជា​​​​​ផ្នែក​មួយ​​​នៃ​រាង​កាយ​ ​ដែល​​បង្កើន​ភាព​ទាក់​ទាញ​​សម្រាប់​សុភាព​នារី។ ដើម​ទ្រូង​​ស្អាត មូល​​ក្លំ គឺ​​​ជា​អ្វី​ដែល​នារី​ជា​ច្រើន​​ប្រាថ្នា​ចង់​បាន ​​ និយាយ​ឲ្យ​ចំ​គឺ​គ្មាន​នារី​ណា​​​ចង់​បាន​សុដន់​តូច​ ឬ​​យារ​ធ្លាក់​នោះ​ទេ។ ​​​យ៉ាង​ណា​ក្ដី សុភាព​នារី​ជា​ច្រើន​បាន​ជួប​ប្រទះ​​បញ្ហា​នេះ ដោយ​សារ​កត្តា​ផ្សេងៗ។


មាន​វិ​ធី​ធម្មជាតិ​​ងាយ​ៗ​មួយ​ចំនួន​ ដែល​អាច​​​ជួយ​ឲ្យ​​សុដន់​តឹង​ណែន​​ស្អាត​ល្អ​បាន ដែល​មាន​ដូច​ខាង​ក្រោម​នេះ៖

ម៉ាស្សា​

ស្ដាប់​មើល​ទៅ​ដូច​ប្លែក​បន្តិច​ តែ​ការ​ម៉ាស្សា​​​លើ​សុដន់ ពិត​ជា​​អាច​ជួយ​ឲ្យ​ស្បែក​ត្រង់​កន្លែង​​នោះ​​មិន​ទន់​ជ្រាយ​បាន។ ម៉ាស្សា​ដោយ​ខ្លួន​ឯង ​ពីរ​ទៅ​បី​ដង​ក្នុង​​​មួយ​សប្ដាហ៍​ ដោយ​ចលនា​រុញ​សុដន់​​ឡើង​លើ​ ជួយ​​ពង្រឹង​ដល់​​​ជាលិកា​​​​​​​​​​​​ដើម​ទ្រូង ​​​​និង​សម្រួល​​ដល់​​ចរន្ត​ឈាម​​ដែល​​ធ្វើ​ឲ្យ​សុដន់​​មិន​ងាយ​យារ​ធ្លាក់។

Breast-Massage

​​​​​​​​​​​​លំហាត់​ប្រាណ​​​ និង​ជីវជាតិ​បន្ថែម​​

ការ​ធ្វើ​លំហាត់​ប្រាណ​​គឺ​ជា​​ជម្រើស​ទី​​មួយ​ដែល​ជួយ​​ឲ្យ​​​​​​​ទម្ងន់​របស់​អ្នក​នៅ​​ថេរ​​​ ដែល​​វា​មិន​ធ្វើ​​ឲ្យ​ស្បែក​​ផ្នែក​ដើម​ទ្រូង​​​យារ​ធ្លាក់​ដោយ​សារ​​ធាត់​ពេក​ឬ​​ស្គម​ពេក​ ។ ​​​​​​​ម្យ៉ាង​ទៀត​​ការ​ញ៉ាំ​​​​អាហារ​ដែល​មាន​ជីវជាតិ​ដូច​ជា​ប៉េងប៉ោះ ការ៉ុត ស្ពៃ​ អាច​បង្ការ​​​​ភាព​ធ្លាក់​យារ​នៃ​សុដន់​​បាន​ផង​ដែរ។

ជ្រើស​​យក​​ទំហំ​អាវ​ទ្រនាប់​ដែល​ត្រឹម​ត្រូវ

​រើស​យក​​​​​​​​​​​អាវ​ទ្រនាប់​ដែល​មាន​​​​ទំហំ​​​សម​ល្មម​ទៅ​នឹង​សុដន់​​ ជា​ពិសេស​ពេល​ពាក់​ទៅ​មិន​រឹប​ពេក​ និង​មិន​រលុង​ពេក​ដែរ​។ ពាក់​អាវ​ទ្រនាប់​ដោយ​​មាន​ប៉ុង​ទ្រ​សម​នឹង​ទំហំ​ដើម​ទ្រូង​​បាន​ត្រឹម​ត្រូវ​​ជួយ​បង្ការ​ភាព​យារ​ធ្លាក់​សុដន់​បាន។

ប្រើ​ប្រេង​ធម្មជាតិ​លាប​​​​​

ប្រើ​ប្រេង​ធម្មជាតិ​មក​លាប​លើ​ដើម​ទ្រូង​​ដែល​ជួយ​បន្តឹង​ដើម​ទ្រូង​ឲ្យ​តឹង​ណែន​​ តួ​យ៉ាង​​​ដូ​ច​ជា​ប្រេង​គ្រាប់​ផ្លែ​ទទឹម ឬ​​​ប្រេង​​ផ្សំ​ពី​ប្រទាល​កន្ទុយ​ក្រពើ​​សំបូរ​ដោយ​សារធាតុ​Aloe Vera ជា​ជម្រើស​​ល្អ​បំផុត។ យក​ប្រេង​​គ្រាប់​ទទឹម ​ឬ​ប្រេង​ផ្សំ​ពី​ប្រទាល​កន្ទុយ​ក្រពើ​មក​លាប​ម៉ាស្សា​ថ្នម​លើ​ទ្រូង​ ទុក​ចោល​រយៈ​ពេល​​១០​នាទី​​រួច​លាង​សម្អាត​នឹង​ទឹក​ត្រជាក់​។ ធ្វើ​បែប​នេះ​៣​ទៅ​៤​​ដង​ក្នុង​មួយ​សប្ដាហ៍​​ជួយ​ឲ្យ​ទ្រូង​មូល​ក្លំ​​​មិន​ងាយ​ធ្លាក់​យារ។

ញ៉ាំ​ទឹក ​និង​ផ្ដល់​សំណើម​ឲ្យ​បាន​គ្រប់​គ្រាន់

??????????????????????????????????????????????

​​​​ការ​ទទួល​ទាន​ទឹក​បាន​គ្រប់​គ្រាន់​ជួយ​​ពន្យារ​ភាព​ចាស់​នៃ​ស្បែក​ ដោយ​ក្នុង​នោះ​​វា​បង្ការ​ភាព​យារ​​ធ្លាក់​ជ្រីវ​ជ្រួញ​នៃ​ស្បែក​​រួម​ទាំង​ស្បែក​ដើម​ទ្រូង​ផង​ដែរ។ ក្រៅ​ពី​នេះ​ការ​ផ្ដល់​សំណើម​​តាម​រយៈ​ការ​ងូត​ទឹក​សម្អាត​​សុដន់​​ជា​ប្រចាំ​ ធ្វើ​ឲ្យ​ដើម​ទ្រូង​ទន់​​រលោង​​មិន​ងាយ​ជ្រីវ​ជ្រួញ​ធ្លាក់​យារ៕

0 comments:

Post a Comment