ចំពោះសុភាពនារី ការពាក់អាវទ្រនាប់ជារឿងធម្មតាមួយដែលត្រូវពាក់ដើម្បីរក្សាសុដន់ឲ្យនៅមូលក្លំកុំឲ្យធ្លាក់។ យ៉ាងណាមិញ មានការលើកឡើងជាច្រើនចោទសួរថាតើគួរចាំបាច់ពាក់អាវទ្រនាប់ពេលគេងឬអត់?
នារីភាគច្រើនតែងដោះអាវទ្រនាប់ចេញមុនពេលគេង ដោយគិតថាដើម្បីកុំឲ្យកើតមានជំងឺមហារីកសុដន់ និងដើម្បីបន្ធូរភាពតានតឹង។

ផ្អែកតាមវេជ្ជសាស្ត្រ នៅក្នុងសារពាង្គកាយមនុស្សស្រីមានសារធាតុជាលិកាដែលប្រមូលផ្ដុំនៅផ្នែកក្រោមក្លៀកជួយរក្សាសុដន់ឲ្យនៅមូល និងជាសារធាតុរាវដែលជួយបង្ការពីជំងឺ។ មិនមានការបង្ហាញថា ការពាក់អាវទ្រនាប់ជួយទប់សារធាតុជាលិកាដែលធ្វើឲ្យសុដន់មូលក្លុំនោះទេ។
អ្វីដែលធ្វើឲ្យសុដន់មនុស្សស្រីធ្លាក់នោះគឺក្រោយពីពេលមានកូន និងបំបៅដោះកូន និងផ្អែកលើអាយុផងដែរ។ ដូចនេះគឺបង្ហាញថា ការពាក់អាវទ្រនាប់ពេលគេងគឺពុំបានរារាំងភាពធ្លាក់យារនៃសុដន់នោះទេ។
តាមការបង្ហាញបែបវេជ្ជសាស្ត្រនេះ ចំពោះសុភាពនារីដែលគិតថា ការរើសយកអាវទ្រនាប់ដែលរឹបស្វិតដើម្បីការពារភាពធ្លាក់យារសុដន់ គឺពុំត្រឹមត្រូវនោះទេ ប៉ុន្តែពួកគេគួរជ្រើសរើសអាវទ្រនាប់ដែលមានភាពទន់ជាជាតិកប្បាសជាដើម។ ដូចនេះវាមិនជាបញ្ហាអ្វីទេដែលសុភាពនារីពុំពាក់អាវទ្រនាប់ពេលគេង៕
0 comments:
Post a Comment