ការកើតមុននៅលើផ្ទៃមុខគឺជាបញ្ហាដែលមិនអាចចៀសបានទាំងបុរសនិងនារី។ ប៉ុន្តែតើអ្នកមានដឹងទេថា មុនទាំងនោះអាចប្រាប់អ្នកឱ្យដឹងពីស្ថានភាពសុខភាពរបស់អ្នកបាន? សូមតាមដានការបកស្រាយខាងក្រោម ដែលដឹងបានដោយសារទីតាំងនៃមុនទាំងនោះ។

១. លើថ្ងាស
– ផ្នែកខាងលើ៖
ទាក់ទងនឹងប្រព័ន្ធរំលាយអាហារ ដោយសារតែអ្នកញ៉ាំអាហារដែលមិនសូវមានប្រយោជន៍ដល់រាងកាយមួយចំនួន។ ហេតុនេះ សូមងាកមកញ៉ាំអាហារណាដែលប្រឆាំងអុកស៊ីតកម្មដូចជា តែបៃតង ទឹកក្រូចឆ្មារ ផ្លែឈើប្រភេទប៊ើរីជាដើម។

– ផ្នែកខាងក្រោម៖
វាបណ្ដាលមកពីអ្នកគេងមិនបានទៀងទាត់ អារម្មណ៍តានតឹង ចរាចរណ៍ឈាមមិនបានល្អជាដើម។ ដើម្បីដោះស្រាយបញ្ហានេះ អ្នកគួរចូលគេងពីព្រលប់មុនម៉ោង១១យប់ និងព្យាយាមធ្វើឱ្យខ្លួនឯងមានអារម្មណ៍ល្អ តាមរយៈការងូតទឹកយូរ មើលកុន ឆ្ពង់ ឬធ្វើសមាធិ។

២. លើច្រមុះ៖
ការកើតមុននៅលើច្រមុះមានទាក់ទងនឹងបេះដូង វាអាចកើតឡើងដោយសារសំពាធឈាមមិនប្រក្រតី និងអារម្មណ៍តានតឹង។ អ្នកគួររកពេលលំហែឱ្យបានច្រើនជាងនេះទើបជាការល្អ។
៣. លើចិញ្ចើម៖
បង្ហាញពីបញ្ហាចំពោះថ្លើម នេះមកពីការញ៉ាំអាហារដែលមានជាតិខ្លាញ់ច្រើន ឬក៏ការផឹកគ្រឿងស្រវឹង។ ដូច្នេះ គ្រាន់តែបញ្ឈប់សកម្មភាពទាំងនោះ អ្នកនឹងអាចដោះស្រាយវាបានជាមិនខាន។

៤. លើត្រចៀក៖
មុនលើត្រចៀកបង្ហាញពីសញ្ញាណទាក់ទងនឹងក្រលៀន ឬតម្រងនោម ហើយវាបណ្ដាលមកពីការញ៉ាំទឹកតិចពេក ការញ៉ាំអាហារប្រៃពេក ឬមានជាតិកាហ្វេអ៊ីនច្រើនពេក។ សូមបង្កើនការញ៉ាំទឹកជាប្រចាំដើម្បីចូលទៅសម្អាតតម្រងនោម និងកាត់បន្ថយជាតិប្រៃ ឬជាតិកាហ្វេអ៊ីន។

៥. លើថ្ពាល់ស្ដាំ៖
គឺទាក់ទងនឹងសួតដែលបណ្ដាលមកពីការធុញថប់នៃប្រព័ន្ធដកដង្ហើម ការជក់បារី។ ដូច្នេះ វិធីមានតែមួយគត់គឺចៀសវាងការជក់បារី ឬស្រូបផ្សែងបារីពីអ្នកដទៃ។

៦. ជុំវិញមាត់៖
– មុននៅលើមាត់ ឬត្រង់កណ្ដាលចង្កាបង្ហាញពីអាការពាក់ព័ន្ធក្រពះ និងពោះវៀនតូច។ វាបណ្ដាលមកពីការញ៉ាំអាហារ Fast Food ច្រើនពេក ឬមកពីរោគទល់លាមក។ ហេតុនេះ អ្នកគួរព្យាយាមញ៉ាំអាហារស្រស់ៗដែលសម្បូរជាតិកាកសរសៃឱ្យបានច្រើន។
– នៅសងខាងចង្កាបង្ហាញពីសរីរាង្គភេទ និងតម្រងនោម។ វាអាចទាក់ទងនឹងដំណើរមករដូវ ចំនួនអ័រម៉ូនមិនស្មើគ្នា ឬមកពីតម្រងនោមធ្វើការច្រើនជ្រុល។

0 comments:
Post a Comment