Saturday, August 22, 2015

លាយអំបិល និងស្ករ​ផឹក​មុន​ពេល​ចូលគេង​ជួយឲ្យ​គេងលក់ស្រួល



ការគេងមិនលក់គឺជា​បញ្ហា​ទូទៅមួយដែល​តែងតែ​កើតឡើង​ជាញឹកញាប់ទៅលើ​មនុស្សជាច្រើន​ក្នុងពេល​បច្ចុប្បន្ននេះ។ ប៉ុន្តែ​អ្នក​អាចព្យាបាល​ដោយ​ខ្លួន​ឯង​បាន​ គ្រាន់តែ​ផ្សំ​គ្រឿងទេស​ពីរមុខ​នៅក្នុងផ្ទះបាន​បញ្ចូលគ្នា នោះការគេង​របស់​អ្នក​នឹងល្អប្រសើរឡើងវិញ។

អត្ថប្រយោជន៍ចំពោះសុខភាព៖
- ជួយពង្រឹកដល់ប្រព័ន្ធភាពស៊ាំ
- ជួយបំបាត់ការឈឺក្បាល
- ជម្រុញ​ថាមពលរបស់អ្នក
- រក្សាតុល្យភាពក្នុងរាងកាយ
- បំបាត់ភាពតានតឹង

គ្រឿងផ្សំ៖
- អំបិល ២ស្លាបព្រាបាយ
- ស្ករ ១០ស្លាបព្រាបាយ

របៀបលាយ៖
- លាយអំបិល និងស្ករបញ្ចូលគ្នា រួចដាក់វារំងាស់ឲ្យពុះបន្តិច​ដើម្បីសម្រាប់មេរោគ។
- មុនពេល​ចូលគេង យក​ល្បាយនេះ​តែ​បន្តិចមកដាក់ក្រោម​អណ្តោលរបស់អ្នក រួចទុកឲ្យរលាយ។

គ្រឿងផ្សំពីមុខនេះមាន​អត្ថប្រយោជន៍ខ្លាំងណាស់​ក្នុងការបំបាត់ភាពតានតឹង និង​អាច​ការពារ​កោសិកាខូច។ លើសពីនេះទៅទៀត​ស្ករអាចជួយសម្រួល​ដល់ការ​ដកដង្ហើម​ និង​ការ​ផលិតថាមពល៕
 

0 comments:

Post a Comment