Tuesday, August 18, 2015

របៀប​បង្ការ​ និង​​កាត់​បន្ថយ​អាការៈ​រមួល​ក្រពើ​

នៅ​ពេល​ហាត់​កីឡា​ខ្លាំង​ ជា​ពិសេស​​អ្នក​ដែល​ជា​អត្តពលិក ប្រាកដ​ជា​ធ្លាប់​ជួប​អាការៈ​រមួល​ក្រពើ​ ដែល​បណ្ដាល​មក​ពី​ការ​បន្ថែម​សំពាធ​ខ្លាំង​ទៅ​លើ​សាច់​ដុំ​ ឬ​កង្វះ​ជាតិ​រ៉ែ​ក្នុង​ខ្លួន​ ធ្វើ​ឲ្យ​សាច់ដុំ​ឡើង​រឹង​និង​ឈឺ​ចាប់។ យ៉ាង​ណា​មិញ​ក៏​មាន​វិធីសាស្ត្រ​មួយ​ចំនួន​បង្ការ​ និង​បន្ធូរ​បន្ថយ​អាការៈ​រមួល​ក្រពើ​នេះ​បាន​ដែរ៖


Knee and hamstring injury

របៀប​បង្ការ

១. ទម្លាប់​ហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់​ត្រឹម​ត្រូវ​ជា​រៀង​រាល់​ថ្ងៃ។

២. លំហាត់​ប្រាណ​សាច់​ដុំ(កម្ដៅ​សាច់​ដុំ) មុន​ពេល​​លេង​កីឡា​ដែល​ប្រើ​កម្លាំង​ខ្លាំង​ដូច​ជា​រត់​ប្រណាំង លើក​ទម្ងន់​ជា​ដើម។

៣.ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ដែល​ជួយ​ឲ្យ​រាង​កាយ​មាន​ជាតិ​ទឹក​គ្រប់គ្រាន់។

៤.រក្សា​ការ​ញ៉ាំ​ឲ្យ​មាន​តុល្យភាព​ពោល​គឺ​ញ៉ាំ​ឲ្យ​ទៀង​ទាត់​និង​សម​ល្មម​ជា​ពិសេស​បន្លែ​ ផ្លែឈើ។

៥. ពាក់​ខោ​អាវ​ឈុត​ណា​ដែល​អ្នក​គិត​ថា​សម​ស្រួល​សម្រាប់​ការ​ហាត់​ឬ​លេង​កីឡា​រយៈពេល​​យូរ​ និង​ធ្វើ​ចលនា​ខ្លាំង។

69


របៀប​បន្ធូរ​បន្ថយ

១. ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ជា​ពិសេស​ទឹក​ដែល​មាន​ជាតិ​អេឡិចត្រូលីត (អ៊ីយ៉ុង) ដែល​​ជួយ​រក្សា​ឲ្យ​​​​មាន​ជាតិ​រ៉ែ​ក្នុង​រាង​កាយ។ ជៀសវាង​ការ​ញ៉ាំ​ភេសជ្ជៈ​ដែល​សំបូរ​ជាតិ​ស្ករ​ខ្ពស់​ដែល​បណ្ដាល​ឲ្យ​អាការៈ​រមួល​ក្រពើ​ធ្ងន់ធ្ងរ។

២. ញ៉ាំ​អ្វី​ដែល​ជាតិ​វីតាមីន​ឲ្យ​ច្រើន​កំឡុង​ពេល​រមួល​ក្រពើ។ កង្វះ​ជាតិ​វីតាមីន ​និង​ជាតិ​រ៉ែ​បណ្ដាល​ឲ្យ​កើត​អាការៈ​រមួល​ក្រពើ​​ជា​ពិសេស​ជាតិ​ម៉ាញេសូម​ និង​ជាតិ​រ៉ែ​ស័ង្កសី។

៣. លាត​សន្ធឹង​សាច់​ដុំ​ និង​ម៉ាស្សា​ឈ្លី​សាច់ដុំ​រហូត​ដល់​អាការៈ​រមួល​ក្រពើ​ថមថយ។

៤. ស្អំ​ទឹកកក​​លើ​សាច់ដុំ​ដែល​រមួល​ ដែល​ជួយ​បន្ថយ​ការ​ឈឺ​ចាប់​បាន​។

0 comments:

Post a Comment